បុរសម្នាក់បានបរិច្ចាគដីផ្ទាល់ខ្លួនជូនអាជ្ញាធរជាតិអប្សរា ដើម្បីស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ
ដោយៈ បាយ័ន/សៀមរាប: នៅមុនឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា តាមរយៈអ្នកជំនាញផ្នែកទឹកបានរកឃើញ ប្រឡាយបុរាណមួយដែលអាចទាញទឹកពីភ្នំគូលែនចូលមកក្នុងតំបន់រមណីយដ្ឋានអង្គរ។នៅឆ្នាំ២០១២គម្រោងស្ដារប្រឡាយនេះត្រូវបានដំណើរការប៉ុន្តែការងារនេះត្រូវប៉ះពាល់លើដីប្រជាពលរដ្ឋកំពុងអាស្រ័យផលដំណាំជាក់ស្ដែង។ យោងតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២បានឱ្យដឹងថាដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង លោក តាំង គ្រុយ បានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោកដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។ លោក...