អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលប្រាសាទដំរីក្រាបនៅលើខ្នងភ្នំគូលែន
ដោយ:បាយ័ន/សៀមរាបៈនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទ ដំរីក្រាបនៅលើភ្នំគូលែន ដោយប្រាសាទ នេះមាន ខឿន ពុកផុយ និងស្រុតផ្នែកខាងលិច។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុក ផុយផ្នែកខ្លះនៃដំបូល។ នេះជាការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។...