ឯកអគ្គរាជទូតនៃព្រះរាជាណា ចក្រព្រុយណេប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចមកកាន់”បណ្ណាល័យសម្តេចម៉ែ”
ដោយៈមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈលោក ផេនហ្គីរេន ខាស្មីហាន ផេនហ្គីរេន ថាហ៊ី ឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រព្រុយណេប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចមកកាន់ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ព្រុយណេគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០។ជាប្រទេសដែលប្រកាន់របបរាជាធិបតេយ្យមានព្រះមហាក្សត្រគ្រងរាជ្យនិងកាន់អំណាច។ព្រុយណេតែងតែផ្តល់ការគាំទ្រដោយប្រយោលជារៀងរហូតមកដល់ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការសិក្សាស្រាវជ្រាវទៅលើជនជាតិចាមនៅកម្ពុជា។ប្រទេសព្រុយណេគោរពប្រតិបត្តិសាសនាអ៊ីស្លាម។គួររំឭកថាចាប់តាំងពីចាប់បដិសន្ធិមកមជ្ឈមណ្ឌលឯកសារកម្ពុជាមានបុគ្គលិកកាន់សាសនាអ៊ីស្លាមសរុបប្រមាណ១៥ភាគរយនៃបុគ្គលិកទាំងអស់។ បុគ្គលិកដែលមានដើមកំណើតជាជនជាតិចាមមូស្លីមទាំងនេះបានធ្វើការសិក្សាស្រាវជ្រាវ សរសេរ និងបោះពុម្ពសៀវភៅផ្សេងៗទាក់ទងជាមួយនឹងសហគមន៍របស់ខ្លួន។...