សុខាភិបាល

រដ្ឋបាលខេត្ត និង​យុវជន ខេត្តបន្ទាយមានជ័យ បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ ពី​ការបង្ការ​ចម្លង​មេរោគ​កូ​វីដ ១៩

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត និង​យុវជន ខេត្តបន្ទាយមានជ័យ បាន​នឹង​កំពុង​បន្ត​សម្រុក ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ ពី​ការបង្ការ​ចម្លង​មេរោគ​កូ​វីដ ១៩ នៅ​គោលដៅ​ជាច្រើន​កន្លែង ក្នុង​ទីប្រជុំជន​ខេត្ត នា​ក្រុង​សិរីសោភ័ណ និង​នៅ​ស្រុក​នានា...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ទឹកប្រាក់​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” មាន​ចំនួន​ជាង ៤០​ម៉ឺន​ដុល្លារ​

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​: គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ទឹកប្រាក់​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” មាន​ចំនួន ជាង​៤៣​ម៉ឺន​ដុល្លារ​អាម៉េរិក​។​នេះ​បើ​យោងតាម​មន្ទីរពេទ្យ​កុមារ​អង្គ​រនា​ថ្ងៃទី​៥​ធ្នូ​នេះ​។​ ​បន្ទាប់ពី​មកពី​ព្រះវិហារ ឥឡូវនេះ ​«សាយ​» បាន​មកដល់​ស្ទឹងត្រែង​ហើយ ហើយនឹង​បន្តទៅ​រតនគិរី​នៅ​ថ្ងៃស្អែក​។​រហូតមកដល់​ពេលនេះ សាយ​រត់​បាន​ជាង​១៦០០​គីឡូម៉ែត្រ​ហើយ​។...

នៅ​ក្រុង​សៀមរាប ម្ចាស់​ហាង​ម្ចាស់​ផ្សារ​មួយចំនួន មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​

ដោយ​: បាយ័ន / សៀមរាប​: នៅ​ក្រុង​សៀមរាប​ម្ចាស់​ហាង ម្ចាស់​ផ្សារ​១​ចំនួន ពេល​ភ្ញៀវ ចូលទៅ​កន្លែង​ខ្លួន​មិន​ពាក់​ម៉ាស មិន​បាញ់​អាល់កុល ក៌​ឱ្យចូល​ដែរ ហើយ​ថែម​មិន​ទាំង​វាស់​កំដៅ​ទៀតផង​។ កា​ធ្វើបែបនេះ​ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់បំផុត​។​ ​តែ​ទោះ​យ៉ាងណាក្តី ម្ចាស់​ហាង ម្ចាស់​ផ្សារ​មួយចំនួន​គេ​គោរព​តាម​ការ​ណែ​នំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន...

បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ ឧបត្ថម្ភ​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ ចំនួន​០២ គ្រឿង ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​ដោយ​បានទទួល​ការអនុញ្ញាត​ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បេង ដា​ណា​រ៉ា ស្នងការរង​នគរបាល​ទទួល​ផែនការ​ងារ​ភស្តុភារ និង​ហិរញ្ញវត្ថុ កាក​ពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ...

​ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ផ្តល់ចម្លើយដ៏ស្មោះត្រង់​និង​ត្រឹមត្រូវ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅក្នុង​សារ​ជា​សម្លេង​រយៈពេល​ប្រមាណ​ជាង​២១​នាទី​នៅ​ព្រលប់​ថ្ងៃទី ៤ ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​អំពាវនាវ​ដោយ​ទទូច​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ផ្តល់នូវ​ចម្លើយ​ដ៏​ស្មោះត្រង់​និង​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​អាច​កំណត់​អត្ដ​សញ្ញាណ​នៃ​ការឆ្លង​និង​ប្រភព​នៃ​កាត​ចម្លង​មេរោគ ដើម្បី​កុំ​ឲ្យ​មានការ​រាលដាល​បន្តទៀត​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ករុណា​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​សុំ​អំពាវនាវ​ចំពោះ​អ្នក​ដែលមាន​កូ​វីដ​វិជ្ជមាន​ទាំង​ជាង​២០ នាក់​ដែល​មកដល់ ពេលនេះ​ដូចជា​២៩​នាក់​រួចទៅហើយ​សូមឱ្យ​មានការ​ស្មោះត្រង់​ឆ្លើយ​ឲ្យ​ត្រង់​,​ហើយ​ពេលវេលា​នេះ​ជា​ពេលវេលា​ចាំបាច់​បំផុត​ដែល​ត្រូវ​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​គឺ​មិន អាច​ប្រើ​វិធី​តាមបែប​ចង់​ឆ្លើយ​ក៏​ឆ្លើយ​មិន​ចង់​ឆ្លើយ​ក៏​ហី​គឺ​មិន​អាចធ្វើ​យ៉ាង​ដូច្នេះ​ទេ​,​វា​ជា​មហន្តរាយ​សម្រាប់​សុខភាព​សាធារណៈ​,​វា​ជា​មហន្តរាយ​សម្រាប់​ខ្លួន​យើង​ផង​,​សម្រាប់​ក្រុមគ្រួសារ​យើង​ផង​និង​សម្រាប់​អ្នកដទៃ​ផង​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន...

សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១​លាន​ដុល្លា ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា

ដោយ​:​សុផល / ភ្នំពេញ​: គិត​ចាប់តាំងពី​ជំងឺ​រាតត្បាត​ជា​សាកល នេះ​បានចាប់ផ្តើម​កើតមាន សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១ លាន​ដុល្លារ ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា ដែលជា​ចំនួន​លើសពី​ចំនួន​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​ដទៃ​ណា​ទាំងអស់​។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​ ​ទីភ្នាក់ងារ​ការពារ និង​កម្ចាត់​ជំងឺ​របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ផ្នែក​សុខភាព​សាធារណៈ​ដទៃទៀត...

​ក្រសួងសុខាភិបាលរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៦​ករណី​ទៀតលើបុគ្គលិក​ហាងលក់ស្បែកជើង Pedro

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បាន​ប្រាក​ស​ឲ្យ​ដឹង​នា​មុននេះ​បន្តិច​ថា​បុគ្គលិក​ហាង​Pedro​ចំនួន​៦​រូប​ថែមទៀត​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​បន្ទាប់ ពី​បុរស​ម្នាក់​ធ្វើការ​នៅ​ហាង​ប៉េ​ត្រូ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៣ ខែធ្នូ ២០២០ ។ ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានឱ្យដឹង​មុននេះ​បន្តិច​ថា​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិ​ជ្ជ មាន​វីរុស​កូ​វីដ​១៩ នៅលើ​ខ្លួន​បុគ្គលិក​ហាង Pedro...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​ដែល​ចេញចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ បាន​ត្រឹមត្រូវ

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា ភិ​បាល បានប្រកាស​ឱ្យ​អ្នក ដែល​ចេញចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ តាំងពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣...

សម្តេច​ក្រឡាហោម ស ខេង ចេញ​សេចក្តីណែនាំ​ស្តីពី​ការចេញ​-​ចូល ក្រសួងមហាផ្ទៃ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការចេញ​-​ចូល​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល​នៃ​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩​។​...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និង​គ្រហស្ថ​គង់​និង​ស្នាក់នៅ​វត្ត​អធ្វារ​ក្រុង​សៀមរាប​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​

ដោយ​: បាយ័ន / សៀមរាប​: ព្រះសង្ឃ​ចំនួន​២៦​អង្គ និង​គ្រហស្ថ​វត្ត​អធ្វារ ស្ថិតនៅ​សង្កាត់​សៀមរាប ក្រុង​សៀមរាប បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​វត្ត ដោយ​មិនអោយ​និមន្ត​ចេញទៅ​ខាងក្រៅ ព្រោះ​ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វារ បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក វ៉ាន់ ប៊ុណ្ណា...