សុខាភិបាល

សូម​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ពលករ​មកពី​ថៃ​!

​ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញ​:​រយៈ​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ ដែល​ក្រសួងសុខាភិបាល បានប្រកាស​ពី​ចំនួន​ពលករ​ខ្មែរ​មកពី​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​នៅ​ថ្ងៃទី​១២​មករា​មាន​ចំនួន​ប្រាំមួយ​នាក់​។​ថ្ងៃទី​១៣​ខែមករា​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ១៣​នាក់​ទៀត ដែល​ក្នុងនោះ មាន ប្រាំ​បីនាក់ ជា​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ ចំណែក​នៅ​ថ្ងៃទី​១៥​មករា​នេះ មាន​ពលករ​ខ្មែរ មកពី​ថៃ...

ពលរដ្ឋ​ក្រុងភ្នំពេញ​សម្តែង​ក្តីបារម្ភ​ពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី​

ដោយ​: ពៅ​និមល / ភ្នំពេញ​: ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការផ្ទុះ​ករណី​ជំងឺផ្តាសាយបក្សី លើ​សត្វ​មាន់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​កន្លងទៅ​ថ្មី​នេះ ប្រជាពលរដ្ឋ និង​អាជីវករ បាន​សម្តែង​ការព្រួយបារម្ភ​។ ក្នុងនោះ​អាជីវករ​លក់​សាច់មាន់ បាន​អះអាងថា ការទិញ​មាន់ គឺមាន​ប្រភព​ច្បាស់លាស់...

អភិបាលខេត្ត​បាត់ដំបង ប្រគល់​ឱសថ​ច្រើន​មុខ ដល់​មន្ទីរពេទ្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​

​ដោយៈ គ្រញូង​/​បាត់ដំបងៈ នៅ​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២១ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានប្រគល់​ឱសថ​ច្រើន​មុខ ដល់​មន្ទីរពេទ្យ ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង...

ភូមិ​ព្រែ​កតា​ច្រែង ត្រូវបាន​ដាក់​ជា​តំបន់​ផ្ទុះ​ចម្លង​ជំងឺផ្តាសាយបក្សី​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង ដែលមាន​សត្វ​មាន់​ងាប់​ជាងមួយ​ពាន់​ក្បាល ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ដាក់​ជា​តំបន់​ដែលមាន​ការផ្ទុះ​ជំងឺឆ្លង​ផ្តាសាយ​បក្សី​។​ ​យោងតាម​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ជំងឺ​គ្រុនផ្តាសាយ​បក្សី របស់​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២...

ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​ស្រុក​ឯក​ភ្នំ ត្រូវបាន​បិទ​បញ្ចប់​ហើយ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ករណី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី នៅក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​បញ្ចប់​ហើយ ដោយ​មន្ត្រី​ជំនាញ​បាន​យក​បក្សី​ដែល​នៅ​សេសសល់​ជីក​កប់ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​។ លទ្ធផល​ផ្លូវការ នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង​មួយ​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ គឺ​បាន​បង្ហាញថា គ្រុនផ្តាសាយ​បក្សី...

មន្ត្រីជំនាញនាំយកសំណាកកម្មករអ្នកថែទាំមាន់ ទាក្នុងទីតាំងចិញ្ចឹមដែលមានសត្វមាន់ងាប់ជាង១០០០ក្បាលទៅពិនិត្យវិភាគ

ដោយ: ភ្នំខៀវ / បាត់ដំបង:មន្ត្រីជំនាញ នៅព្រឹកនេះបានចុះយកសំណាកកម្មករអ្នកថែទាំមាន់ ទាដោយផ្ទាល់នៅក្នុងទីតាំងចិញ្ចឹមដែលផ្ទុះជំងឺផ្តាសាយបក្សីងាប់សត្វមាន់ជាង ១០០០ក្បាលក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងទៅពិនិត្យវិភាគ។    លោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី១២ ខែមករានេះមន្ត្រីមន្ទីរសុខាភិបាលខេត្តបានចុះយកសំណាកកម្មករចំនួន ២នាក់ក្នុងទីតាំងចិញ្ចឹមមាន់...

រដ្ឋមន្ត្រី​កសិក​ម្មៈ សត្វ​មាន់​ដែល​ងាប់​ជាង​មួយ​ពាន់​ក្បាល​នៅ​ស្រុក​ឯក​ភ្នំ គឺ​គ្រុនផ្តាសាយ​បក្សី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ដូច​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ព្រួយបារម្ភ​មែន លទ្ធផល​ផ្លូវការ​នៃ​ការធ្វើ​តេស្ត​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង មួយ​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​គឺ​បាន​បង្ហាញថា ជា​គ្រុនផ្តាសាយ​បក្សី (H5N1)​។ លទ្ធផល​នៃ​ការធ្វើ​ត​តេស្ត​នេះ គឺ​បានបង្ហាញ​នៅ​ថ្ងៃទី​១១ ខែមករា នេះ​។​ប៉ុន្តែបញ្ហានេះមិនធ្ងន់ធ្ងរទេ។ រូបភាពមាន់ងាប់នៅស្រុកឯកភ្នំខេត្តដំបងនាពេលកន្លងទៅ ​ការធ្វើ​តេស្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ...

អភិបាលខេត្ត​កំពង់ឆ្នាំងៈ សូម​បន្ត​លើកកម្ពស់ សុខភាព​អនាម័យ ក្នុង​បរិបទ​កូ​វីដ ១៩ ដោយ​អនុវត្តតាម​អភិក្រម ៣

ដោយៈ រិ​ទ្ធិ​សែន/កំពង់ឆ្នាំងៈ ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ ដោយ​ការ​ក្រើន​រំលឹកថា សូម​បន្ត​លើកកម្ពស់...

អាជ្ញាធរ​ខេត្តកំពង់ធំ អំពាវនាវ​ដល់​ស្ថាប័ន​អប់រំ​រដ្ឋ និង​ឯកជន ប្រកាន់​ភ្ជាប់​វិធានការ អនាម័យ ក្នុង​ដំណើរ​ការរៀន បង្រៀន​

ដោយៈ ភ្នំ​ស្វាយ​/​កំពង់ធំ​៖ អាជ្ញាធរ​ខេត្តកំពង់ធំ បាន​អំពាវនាវ​ដល់ ស្ថាប័ន​អប់រំ​រដ្ឋ និង​ឯកជន ប្រកាន់​ភ្ជាប់​វិធានការ​អនាម័យ ក្នុង​ដំណើរ​ការរៀន បង្រៀន ក្នុង​ប​វេស​នាកាល​ថ្មី ឆ្នាំ​សិក្សា ២០២១-២២ នេះ ។ លោក...

នៅ​បន្ទាយមានជ័យ​មាន​ពលករ​ខ្មែរ​វិល​ពី​ថៃ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់

ដោយ​:​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បាន​អះអាងថា នៅ​បន្ទាយមានជ័យ​មាន ពលករ​ខ្មែរ​វិល​ពី​ថៃ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់ (​ស្រី​៦​នាក់​) ។​ ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ...