សុខាភិបាល

ក្រសួង​អប់រំ​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត​ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ទូទាំងប្រទេស​

​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​ក្រសួង​អប់រំ​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត​ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ទូទាំងប្រទេស​។​ ​សូម​អាន​សេចក្តីជូនដំណឹង  

អង្គភាព​៧១១ បាន​បញ្ជូន​ស្ត្រី​ម្នាក់ ឈឺពោះ​គ្រប់​ខែ សម្រាលកូន តែ​អត់​មាន​ថវិកា ទៅ​មន្ទីរពេទ្យ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ស្ត្រី​ម្នាក់​ឈឺពោះ​គ្រប់​ខែ សម្រាលកូន តែ​អត់​មាន​ថវិកា ត្រូវបាន​កម្លាំង​អង្គភាព ៧១១ ជួយសង្គ្រោះ​បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី...

រដ្ឋមន្ត្រី​ទេសចរណ៍ រំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​

​ដោយៈ​សុផល​/​ភ្នំពេញ​: បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​លិខិត​ស្នើឱ្យ​អភិបាល​រាជធានី​-​ខេត្ត​បន្ត ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋា​ភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នា​អំឡុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​...

ក្រសួងអប់រំបានឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ននូវសាលារៀនមួយចំនួន

ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងអប់រំបានឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន​ អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និង​ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ រាជធានីភ្នំពេញ។ សូមអានសេចក្តីប្រកាស

នគរបាល​បន្ទាយមានជ័យ​បង្កើន​ការ​រឹតបន្តឹង​លើ​ការ​ជ្រៀត​ចេញពី​ថៃ​មក​កម្ពុជា​ពលករ​ខ្មែរ ដើម្បី​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្កើន​កម្លាំង​ច្រើន​ដូច​ម្រាមដៃ​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៃ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​ក្នុងការ​រឹតបន្តឹង​លើ​ការ​ជ្រៀត​ចេញពី​ថៃ​មក​កម្ពុជា​ពលករ​ខ្មែរ ដើម្បី​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ អោយដឹង​កាលពី​ថ្ង​ទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា​៖ លោក​បាន​ចាត់តាំង​បាន​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់...

រោងភាពយន្ត រោង​សម្ដែង​សិល្បៈ និង​សារមន្ទីរ​នានា ត្រូវ​រឹតបន្តឹង ការអនុវត្ត​វិធានការ ក្នុងការ​ទប់់ស្កាត់ ការចម្លង​រីក​រាលដាល ជំងឺ​កូ​វីដ ១៩

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ដើម្បី​ចូលរួម​ទប់ស្កាត់ ការចម្លង​រីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ក្រសួង​វប្បធម៌...

​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ប្រមុខ​រាជរដ្ឋាភិបាល​មិន​ចេញ​បញ្ជា​បិទ​ការរៀប​មង្គលការ​ឬ​កម្មវិធី​ផ្សេងៗ​ទេ បើ​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​«៣​ការពារ​»

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​បើ​ទោះ​ប្រមុខ​រាជ​រដ្ឋា​ភិ​បាក​កម្ពុជា​បានប្រកាស​ពី​ការ​ផ្ទុះឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈតាមរយៈ​ការរកឃើញ​ករណី​កូ​វីដ​១៩រហូតដល់​ទៅ​៣២​ករណី​ថ្មី​ក៏ដោយក៏​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន បញ្ជាក់​ថាស​ម្តេច​មិន​ចេញ​បញ្ជា​ឲ្យ​បិទ​ផ្អាក​មង្គលការការជួបជុំឬសាលារៀន​នោះទេ ។​ ការសម្រេច​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែនយ៉ាង​ដូច្នេះ​ក៏មាន​ភ្ជាប់​ដោយ​ឥត​លក្ខខណ្ឌ​គឺ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួមអនុវត្ត​វិធានការ«៣​ការពារ​និង​៣​កុំ​»ឲ្យ​ខាន​តែបាន​។​ដោយ​សម្តេច​ព្រមាន​ថា​ប្រសិនបើ​ពលរដ្ឋ​មិន​ចូលរួម​អនុវត្ត​វិធានការ «៣​ការពារ​និង​៣​កុំ​»ទេសម្តេច​គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅតែពី​រឹតបន្តឹង​បន្ថែម​តាមរយៈ​ការហាមឃាត់មិន​ឲ្យ​មានការ​ជួបជុំ​និង​មិន​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដូចដែល​ធ្លាប់​បានធ្វើ​រួចមកហើយ​នាពេល​កន្លង​មក ។​ ​សម្តេច​តេ​ជោ ហ៊ុន សែន...

ប្រកាស​ផ្លូវការ​អំពី​ការរកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៣២​នាក់​ដែលជា​ករណី​ឆ្លង​ចូល​សហគមន៍​

ដោយៈ​បូព៌​ព្រឹក​​ សុផល​/​ភ្នំពេញៈ​មុននេះ​បន្តិច​ក្រសួងសុខាភិបាល​បានប្រកាស​ជា​ផ្លូវការ​ពី​ការរក​មនុស្ស​ចំនួន​៣២​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​ដែលជា​ករណី​ឆ្លង​ចូល​សហគមន៍​ជា​លើក​ទី​៣​។​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ព្រឹក​មិញ​បានដាក់​ឈ្មោះ​ឲ្យ​ថា​ជា​”​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​”​។​ ​សូម​អាន​សេចក្តីប្រកាស​៖​

សារ​ពិសេស​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ទៅកាន់​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​បានចេញ​បទបញ្ជា​និង​អំពាវនាវ​ទៅកាន់​រួម​ជាតិ​អំពី​ការផ្ទុះ​ឡើង នៃ​ការឆ្លង​រាលដាល​នៃ​កូ​វីដ​១៩ជា​សហគមន៍​ថ្មី​ទៀត​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៩​ខែកុម្ភៈ​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​៣២​នាក់​បាន​ឆ្លង​កូ​វីដ​១៩តែ​ក្នុង​រយៈពេល ប្រមាណ​ជាង ១០​ម៉ោង​តែប៉ុណ្ណោះ ។ អ្នក​ដែល​ឆ្លង​កុ​វីដ​១៩​នេះ​គឺជា​ជនជាតិ​ចិន​ដែល​ប្រភព​ត្រូវ​បានដឹងថា​ឆ្លង​ចេញពី​អ្នក​ដែល​ទៅ​កំសាន្ត​នៅ​ក្លឹប N8 ដែលមាន​ទីតាំងនៅ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ ។សម្តេច​តេ​ជោ ហ៊ុន...

មនុស្ស​ចំនួន ៣២ នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩,​ផ្តើមចេញពី​ក្លឹប​កំសាន្ត​N8,​សម្តេច​ប្រកាសថា​ជាការ​ឆ្លង​សហគមន៍​២០ កុម្ភៈ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ហៅ​ព្រឹត្តិការ ណ៍​នៃ​ការឆ្លង​រាលដាល​ជា​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី ១៨ និង ១៩កុម្ភៈ ថា​ជាការ​ឆ្លង​សហគមន៍​ដែលមាន​ទ្រង់ទ្រាយ​ធំដែល​គ្រាន់តែ​ជាង​១០ម៉ោង​រកឃើញ​អ្នក​ឆ្លង​រហូត​៣២​នាក់​ដែល​ការឆ្លង​បែប នេះ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេសរ​បស់​យើង​នោះទេ ។​ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ ណ៍​សហគមន៍ ២០​កុម្ភៈ...