ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកទី១៥ខែធ្នូនេះបានប្រកាសថា៖ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅកម្ពុជាត្រូវបានអង្គការសុខភាពពិភពលោ កវាយតម្លៃថា៖ គឺជាការឆ្លងកូវីដក្នុងសហគមន៍បែបចង្កោមនិងតាមទីកន្លែងមួយៗ តែមិនមានបណ្តុំច្រើនទេ, ហើយកម្ពុជាស្ថិតក្នុងចំណោម៣៣ប្រទេសដែលមានការឆ្លងជាចង្កោមតូចនេះ ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាពេលនេះយើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាកដែលយើងបានកំណត់ថាយើងឆ្លងផុតឬមិនផុតគឺក្នុងរយៈពេល១៥ថ្ងៃនេះ។ឥឡូវ បើតាមការវាយតម្លៃការចម្លងក្នុងសហគមន៍របស់យើងនេះគឺជាការចម្លងក្នុងសហគមន៍បែបចង្កោមនិងតាមទីកន្លែងមួយៗមិនមានបណ្តុំច្រើននិងមិនទាន់ឆ្លងចូលក្នុងសហ...