សុខាភិបាល

ស្ថានទូត​កម្ពុជា នៅ​វៀតណាម អំពាវនាវ​ឲ្យ​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា ប្រុងប្រយ័ត្ន​ការឡើង​ខ្ពស់ នៃ​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម បាន​អំពាវនាវ​ឲ្យ​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្តមាន នៅ​ប្រទេស​វៀតណាម មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការឡើង​ខ្ពស់ នៃ​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី...

អភិបាលខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ណែនាំ ដល់​ក្រុម​ប្រចាំការ​មណ្ឌល​ច​ត្តា​ឡី​ស័ក ទូទាំង​ខេត្ត ដើម្បី​ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០២១...

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់ ត្រូវ​ចូលរួម​គាំទ្រ​ការ​អនុវត្ដ​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ បាន​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​ការ​អនុវត្ដ​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់​។​ការអំពាវនាវ​នេះ​តាមរយៈ​សារលិខិត​អបអរសាទរ​ទិវា​សុខភាព​មាតា...

អបអរសាទរ​!​ក្រុង​មួយ​និង​ស្រុក​ចំនួន​ប្រាំ​នៃ​ខេត្តព្រៃវែង​ត្រូវ​បានប្រកាស​ទទួលស្គាល់​ថា​”​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​”

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​និង​ដៃគូ​អភិវឌ្ឍន៍​បានប្រកាស​ទទួលស្គាល់ ក្រុង​មួយ និង​ស្រុក​ចំនួន​ប្រាំ​របស់​ខេត្តព្រៃវែង​ជា​ក្រុង​និង​ស្រុក​ដែល​សម្រេចបាន​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF)​។​​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នៅថ្ងៃនេះ​។ ​ក្រុង​មួយ​និង​ស្រុក​ចំនួន​ប្រាំ​នៃ​ខេត្តព្រៃវែង​ត្រូវ​បានប្រកាស​ទទួលស្គាល់​ថា​”​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​”(រូបថតអង្គការភ្លែនអន្តរជាតិ) ប្រភព​ដដែល​បញ្ជាក់ថា ពិធី​ប្រកាស​ទទួលស្គាល់​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រៃវែង​។​​ក្រុង​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ក្រុង​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​គឺ​ក្រុង​ព្រៃវែង​។​ចំណែក​ស្រុក​ទាំង​ប្រាំ​មានដូចជា​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​កំចាយមារ ស្រុក​មេសាង ស្រុក​បាភ្នំ និង​ស្រុក​កំពង់ត្របែក​។​ ​ប្រភព​ដដែល​បង្ហាញថា ក្រុង​ព្រៃវែង​មាន​ចំនួន​សរុប ៦.០៨៣...

ប្រជុំ​រក​វិធានការ​ទប់ស្កាត់​មេខ្យល់​នាំ​ពលករ​ដោយ​គេចវេះ​មិន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្ត​​បាត់ដំបង​លោក ងួន រតន​: អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ​សហការី​មួយចំនួន​បាន​បើក​កិច្ចប្រជុំ ដើម្បី​រិះរក​វិធានការ​បន្ថែម​ក្នុងការ​ទប់ស្កាត់​ពួក​មេខ្យល់​ដែល​នាំ​ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ស្រុក​​កំណើត​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ខាងមុខនេះ ដោយ​គេចវេះ​មិន​ព្រម​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលមាន​ស្រាប់​នៅតាម​បណ្តា​ស្រុក​បី នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ...

កម្លាំង​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ​ល្បាត​ត្រួតពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន បង្ការ​ពលករ​ខ្មែរ​ឆ្លងកាត់​ហើយ​គេចវេះ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយ​: ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​-​ថៃ​: កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក ក្រុង និង​ស្នាក់ការ​សន្តិសុខ​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រតិបត្តិការ​ល្បាត​ត្រួតពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន បង្ការ​ទប់ស្កាត់​ការ​ជ្រៀតចូល​ពី​ប្រទេស​​ថៃ​មក​កម្ពុជា​នូវ​ពលករ​ខ្មែរ​ឆ្លងកាត់​ហើយ​គេចវេះ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក ។​ ​លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរ​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​សហការី...

ប្រធាន​ភ្នាក់ងារ​ចៃ​កា កោតសរសើរ​កម្ពុជា​ដែល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី កា​មេ​អ៊ី ហា​រ៉ូ​កូ​(KAMEI Haruko) ប្រធាន​ភ្នាក់ងារ​ចៃ​កា​(JICA) ថ្មី​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ខ្លាំងក្លា និង​រឹងមាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់​គ្រប​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​បានល្អ​ប្រសើរ​។ ការ​ស្ញើ​ច​សរសើរ​នេះ​បាន​កើតឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង...

ប្តេជ្ញា​ប្រែក្លាយ​ទីប្រជុំជន ស្រុក​ស្ទឹងត្រង់ ជា​តំបន់​ក​សិ​-​ទេសចរណ៍​

​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧកញ៉ា ហេង ឡុង ប្រធាន​ក្រុមហ៊ុន ចម្ការកៅស៊ូ​បឹងកេត បាន​ប្តេជ្ញា​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ទីប្រជុំជន...

តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​អតីត​អធិការនគរបាល​ដែល​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ក្នុងពេល​កំពុង​បន្តឹង​បង្ការ​កូ​វីដ​១៩

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ រឿង​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គឹម ពន្លក អតីត​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នេះ គឺ​ចេញ​ដោយ​លោក ឃី ឆៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។​...

អ្នក​អភិរក្ស​សង្គ្រោះ​កូន​សត្វ​ស្ទាំង​និង​រលក​មួយចំនួន​

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:​ កាលពី​ខែ​មុន ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់​បាន​រកឃើញ​សត្វ​ស្ទាំង និង​លលក​ជាច្រើន​កំពុង​ដាក់លក់​ក្នុង​ទីក្រុង​ភ្នំពេញ​។ ​អង្គការ Wildlife Alliance បាន​អះអាងថា កូន​សត្វ​ស្លាប​ចំនួន​១៣​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ ពី​អ្នកលក់ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ជាទី​កន្លែង ដែល​ពួកគេ​នឹង​ទទួលបាន​ការថែទាំ និង​ការយកចិត្តទុកដាក់​ដែល​ពួកគេ​ត្រូវការ​។ ប្រភេទ សត្វ​នេះ​ត្រូវបាន​ចាត់ជា​ថ្នាក់បក្សី​ព្រៃ​មួយ​ដែល​ចិញ្ចឹម​កូន​ដោយ​ចាប់​ថិ​ក​សត្វ​តូចៗ​នៅលើ​វាលស្មៅ...