អប់រំ

រដ្ឋបាលខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យ​ការងារ​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ត្បែងមានជ័យ​

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​លោក​ស៊ូ​សិរី​អភិបាលរង​តំណាង​លោក​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចូលរួម​អមដំណើរ​គណ​ក​ម្មា​ការ​ទី​៨​នៃ​រដ្ឋសភា​នី​ទិ​ការ​ទី​៦​ដឹកនាំ​ដោយ​លោកស្រី​ឡោ​ខេង​ប្រធាន​គណកម្មាការ​។​ ​ប្រតិភូ​បាន​ចុះ​ត្រួតពិនិត្យ​ការងារ​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ត្បែងមានជ័យ​និង​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាប់មក​បាន​ប្រជុំ​ជាមួយនឹង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​មណ្ឌល​សុខភាព​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​មន្ត្រី​មន្ទីរ​បង្អែក​ខេត្ត​។​កិច្ចប្រជុំ​នេះ​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ន៏​គោលនយោបាយ​ច្បាប់​វិស័យ​សុខាភិបាល​។​ ​ជាពិសេស​គោល​នរ​យោ​បាយ​ផ្តល់​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម​២​ឆ្នាំ​មកពី​គ្រួសារ​ដែលមាន​ប័​ណ្ឌ​សមធម៌​ឬ​ប័​ណ្ឌ​អតិ​ភាព​និង​គោលនយោបាយ​ស្តីពី​របប​បេឡា​សន្តិសុខ​សង្គម​(​ប​សស​)​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹក​មន្ទីរពេទ្យ​ខេត្ត​និង​មណ្ឌល​សុខភាព​ត្បែងមានជ័យ​៕S/​

ប៉ាកកា​នារីៈ កម្មវិធី​ជួបជុំ​អ្នកនិពន្ធ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា​គ្រោង​នឹងធ្វើ​នៅ​ចុងខែ​កុម្ភៈ​នេះ​

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រី​ត​ទ័​រ​(CREATOR)​ដែលជា​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ គ្រោង​នឹង​រៀបចំ​កម្មវិធី​ធំ​មួយ ដែលជា​ការជួបជុំ​អ្នកនិពន្ធ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា​។ កម្មវិធី​ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​កុម្ភៈ​នេះ ត្រូវបាន​ប្រសិទ្ធិ​នាម​ថា “​ប៉ាកកា​នារី​” និង​មានការ​ចូលរួម​ពី​វាគ្មិន​អ្នកនិពន្ធ​ស្ត្រី​ចំនួន ១១ រូប និង អ្នកចូលរួម​ប្រមាណ ៣០០​នាក់​។ ​កញ្ញា គឹម...

បណ្តុះបណ្តាល​និង​ចែករំលែក​ចំណេះដឹង​វិស័យ​អចលនទ្រព្យ​និង​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ ៣.៨០០​នាក់​

ដោយៈ​សុផល​/ភ្នំពេញ​៖​អាច​ចាត់ទុកថា​ជា​ឱកាស​ការងារ​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​យុវជន​គឺ​ក្រុមហ៊ុន​Century21ZillionHolding​ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ឯកទេស​លើ​ទីផ្សារ​ដីធ្លី បានប្រកាស​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​បន្ថែម​៣៨០០​នាក់។​ដើម្បី​ដំណើរការ​អាជីវកម្ម​នៅ​ទូទាំងប្រទេស​ហើយ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​ចំណេះដឹង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា។ ​ សិក្ខាសាលា «​បណ្តុះ​ភាពជោគជ័យ​សម្រាប់ ៣៨០០ នាក់​ដំបូង​ក្នុង​វិស័យ​អចលនទ្រព្យ​»​នេះ បាន​ត្រូវធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​ភ្នំពេញ​។ ក្នុង​គោលដៅ​តម្រង់ទិស​អ្នកចូលរួម​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ វាគ្មិន​ជំនាញ ៧​រូប បាន​ត្រូវ​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ ។ ​លោកស្រី​ហ្គ្រែ​ស​រចនី​ហ្វុ​ង​អគ្គនាយិកា​ក្រុមហ៊ុន​Century21Cambodia​ដែលជា​ក្រុមហ៊ុនមេ​គ្រប់គ្រង​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ម៉ាក​យីហោ...

កីឡា​សិស្ស​បឋមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០​ផុលផុស​ជាង​ឆ្នាំមុនៗ​

​ដោយ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គណៈ​គ្រប់គ្រង​សាលារៀន​ក៏ដូចជា​សា​ម៉ី​ខ្លួន​កីឡាករ​កីឡាការិនី​សិស្ស​ថា​កីឡា​សិស្ស​បឋមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០ មាន​បរិមាណ​កីឡាករ កីឡាការិនី​ច្រើន​និង​ផុលផុស​ជាង​ឆ្នាំមុនៗ ។​ ​ហេតុនេះហើយ​បានជា​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​ម​ន្ទិ​រ​និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​រៀប​ចំការ​ប្រកួត​ដាច់ដោយឡែក ។​គឺ​ប្រកួត​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២៥-២៧​កុម្ភៈ​២០២០ នៅ​ទីលាន​៣​កន្លែង មាននៅ ៖​ទី​១-​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន ទី​២ -​នៅ​មន្ទីរអប់រំ​ខេត្ត​និង​៣ -​នៅ​សាលាបឋមសិក្សា​សម្រស់​កុមា​រនា​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​ ​លោក​តាន់​ក្រួច​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ក្នុង​ពី​ធី​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា ៖​ដំណើរការ​បច្ចេកទេស​រលូន​ពី​ដើម​ដល់​ចប់ ។​ការហូបចុក...

សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​និង​ក្រុមហ៊ុន​Sunwah​សហការគ្នា​លើ​វិស័យ​អប់រំ​ស្រាវជ្រាវ​វប្បធម៌​និង​នវានុវត្តន៍​សាជីវកម្ម​

ដោយៈ​សុផល​/​ភ្នំពេញ​៖​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​និង​ក្រុមហ៊ុន​SunwahGroup​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​គ្នា​(MOU)​ដើម្បី​សហ​ប្រិត​ប​ត្តិ​ការ​ភាពជា​ដៃគូ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​អប់រំ​,​ការស្រាវជ្រាវ​,​អាហារូបករណ៍​,​វប្បធម៌​និង​នវានុវត្តន៍​សាជីវកម្ម​។​ ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​គម្រោង​៣​ចំណុច គឺ​គម្រោង​ទី​១​ការផ្តល់​អាហារូបករណ៍​និង​កម្មវិធី ExchangProgram​របស់​និស្សិត​និង​សាស្ត្រាចារ្យ​សម្រាប់​គោលដៅ​ស្រាវជ្រាវ​និង​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ដៃគូ​របស់​Sunwah(​ពីរ​នាក់​រៀន​នៅ​MacoaUniversity​និង​ពីរ​នាក់​ទៀត​JinanUniversity ​ទីក្រុង​គ័​រង​ចូ​វ​)​ក្នុង​មួយឆ្នាំ​។​គម្រោង​ទី​២​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​និង​នវានុវត្តន៍​រួមគ្នា​គឺ​JonathanKSChoiCulturalCentreandSunwahInnovationCentre​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​មជ្ឈមណ្ឌល​នានា​របស់​ក្រុមហ៊ុន​Sunwah នៅ​ជុំវិញ​ពិភពលោក​។​ ​ចំណែក​គម្រោង​ទី​៣​ក្រុមហ៊ុន​នឹង​ផ្តល់​ថវិកា​ជំនួយ​សម្រាប់​គម្រោង​ដែល​ស្នើសុំ​ដោយ​សាកលវិទ្យាល័យ​ទៅលើ​ការរៀបចំ​ជណ្តើរយន្ត​ចំនួន​ពីរ​នៅ​អគារ​A​របស់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​គម្រោង​ទាំង​៣​នេះ គ្រោង​ចំណាយ​ថវិកា​ដោយ Sunwah Group ក្នុង​ទំហំ​ទឹកប្រាក់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ក្រុមហ៊ុន​វិនិយោគ​ចិន ហុង កុង...

​មន្ទីរអប់រំ​ខេត្តកោះកុង​ទទួល​កំណាត់​ជាង​៧​ម៉ឺន​តោន​ពី​រោងចក្រ​កាត់ដេរ​KKN

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​បានទទួល​កំណាត់​ជាង​៧៦.១៦៧​តោន​ស្មើនឹង​៦.២៧៧​កី​ពី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​KKN​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវ​ការបម្រើ​ដល់​វិស័យ​អប់រំ​ទាំងមូល​។​ការទទួល​និង​ប្រគល់​កំណាត់​ពី​រោងចក្រ​កាត់ដេរ​ជាង​៧​ម៉ឺន​តោន ធ្វើឡើង​ក្រោម​វត្តមាន​អភិបាលរង​ខេត្ត តំណាង​ក្រុមហ៊ុន និង​ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ២០២០​។​ ​លោក​ង៉ែ​តឡឹង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​បានចាត់ទុក​ការផ្តល់​ជា​អំណោយ​កំណាត់​នេះ ជាការ​ចូលរួមចំណែក​ដ៏​សំខាន់ គ្រា​កំពុងមាន​តម្រូវការ​កាត់​សម្លៀកបំពាក់ តុបតែង​បន្ទប់ សាលា​ប្រជុំ​តុ​ឬ​កៅអី​ជាដើម​។​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត​បន្ថែមថា​លោក​នឹង​សុំ​គោលការណ៍​បន្ថែម​ពី​ក្រសួង ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​ក្នុងន័យ​បង្កើន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ...

អាហារូបករណ៍ ១ ១៥០ កន្លែង នៅ​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅតែ​ទទួល​ពាក្យសុំ​

​ដោយៈ មេសា​/ភ្នំពេញៈ លោក ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​ទទួលបន្ទុក ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​ប្រាប់​រស្មី​កម្ពុជា តាមរយៈ​ការឆ្លើយ​ឆ្លង​សារ​នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ...

ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូតដល់​ទៅ​៩៨​ភាគរយ​ក្នុងការ​ការពារ​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​អះអាងថា​”​ការប្រើប្រាស់​ស្រា​ម​អនាម័យ​ទៀងទាត់​និង​ត្រឹមត្រូវ​មិន​ត្រឹមតែ​អាច​ការពារ​ការឆ្លង​ជំងឺ​កាមរោគ​និង​មេរោគ​អេដស៍​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​អាច​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ​មិន​តាម​បំណងប្រាថ្នា​ផងដែរ​”​។​ ​ថ្លែង​នៅក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០២០​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែ​កម្ភៈ​ឆ្នាំ​២០២០​នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​លោក​ឈឹម​ឃិន​ដា​រ៉េត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា​”​ស្រោមអនាម័យ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូតដល់​ទៅ​៩៨​ភាគរយ​ក្នុងការ​ការពារ​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​ផ្សេងៗ​”​។​ លោក​ឈឹម​ឃិន​ដា​រ៉េត​បានឱ្យដឹង​ទៀតថា​តាម​ការប៉ាន់ស្មាន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមកនេះ​ប្រទេស​កម្ពុជា​បាន​បញ្ជៀ​ស​ការឆ្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ចំនួន​៩​សែន​នាក់​និង​ការពារ​មនុស្ស​ប្រមាណ​៦​សែន​នាក់​ពី​ការស្លាប់​ដោយសារ​ជំងឺអេដស៍​។​លោក​ឈឹម​ឃិន​ដា​រ៉េត​បាន​បញ្ជាក់ថា​យោងតាម​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​បាន​បង្ហាញថា​ឆ្នាំ​២០១៨​នៅ​កម្ពុ​ជាមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​៧​ម៉ឺន​៣​ពាន់​នាក់​ក្នុងនោះ​មាន​អ្នកទទួលបាន​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​៦​ម៉ឺន​នាក់​។​ ​លោក​វេជ្ជបណ្ឌិត ឈឹម​សារ៉ាត់ នាយក អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​តំបន់​អាស៊ី​( AHF)​បាន​មានប្រសាសន៍ថា​«​សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​AHF​ចង់ឱ្យ​ប្រជាជន​ទូទៅ​បាន​យល់ថា​ស្រោមអនាម័យ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ជីវិត​រស់នៅ​។​ស្រោមអនាម័យ​តែងតែ​ទាន់សម័យ​គ្រប់ពេលវេលា​និង​កាលៈទេសៈ​ជួយ​ចៀស​ផុតពី​ហានិភ័យ​និង​ប៉ះពាល់​ដល់​សុខភាព​និង​ជីវិត​រស់នៅ​។ការចំណាយ​លើ​ស្រោមអនាម័យ​បានទទួល​បាន​នូវ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​ហើយ​យើង​កំពុងធ្វើការ​គ្រប់យ៉ាង​ដើម្បី​ធានាថា​ស្រោមអនាម័យ​មាន​គ្រប់គ្រាន់​និង​ងាយស្រួល​ទទួលបាន​តាម​តម្រូវការ​របស់​មនុស្ស​ទាំង​សាកល​»​។ ​លោកស្រី​តេ​រី​ហ្វ​ត​(TerriFord)​នាយក​ផ្នែក​គោលនយោបាយ​នឹង​តស៊ូ​សាកល​សាកល​អង្គការ​AHF​បាន​មានប្រសាសន៍ថា​«​ការផ្ដល់ជូន​ស្រោមអនាម័យ​ដែល​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ដែល​កំពុង​ត្រូវការ​ចាំបាច់​គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស​AHF​។​ប៉ុន្តែ​យើង​កំពុង​បង្កើន​ការតស៊ូ​មតិ​ឱ្យ​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០​នេះ​។​ក្នុងការ​កាត់បន្ថយ​នូវ​ឧបសគ្គ​ផ្សេង​នេះ​ក៏​ដោយសារតែ​ស្រោមអនាម័យ​នៅតែ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការការពារ​ការឆ្លង​មេរោគ​អេដស៍​ជំងឺ​កាមរោគ​និង​ការ​មាន​ផ្ទៃពោះ​ដែលមាន​ដែល​មិនបាន​ព្រាងទុក​»​។​ ​លោកស្រី​បាន​បន្ថែមថា​”​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​របស់​យើង​តាម​ប្រទេស​នីមួយៗ​ដឹកនាំ​សមាជិក​នៅតាម​បណ្ដាល​សហគមន៍​ផ្សេងៗ​មក​ជុំគ្នា​ដើម្បី​បាន​រៀនសូត្រ​និង​ស្វែងយល់​ពី​វិធី​ការពារ​ខ្លួន​និង​ដៃគូ​របស់​ពួកគេ​ក៏ដូចជា​ការ​បំផុសគំនិត​បង្កើន​ការយកចិត្តទុកដាក់​ពី​ការការពារ​មេរោគ​អេដស៍​ឲ្យ​កាន់តែខ្លាំង​ក្លា​ឡើង​”​។​ “​យើង​លើកទឹកចិត្ត​គ្រប់គ្នា​នៅ​ទូទាំង​៤៣​ប្រទេស​ដែល​អង្គការ​AHF​កំពុង​ប្រតិបត្តិការ​ឲ្យ​ចូលរួម​សកម្មភាព​ក្នុង​ព្រឹត្តិការណ៍​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​តែងតែ​ទាន់សម័យ​ដែល​រៀបចំឡើង​នៅតាម​តំបន់​ដែល​ពួកគេ​រស់នៅ​។​យើង​ត្រូវការ​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ពី​តម្រូវការ​ចាំបាច់​និង​លទ្ធភាព​ទទួលបាន​ស្រោមអនាម័យ​ឲ្យ​កាន់តែ​ប្រសើរ​”​។​ ​ចំណែក​លោក​ម៉ៃ​ឃើ​វ៉េ​ន​ស្តេ​ន​(Michaelweinstein)​ប្រមុខ​ដឹកនាំ​អង្គការ​AHF​ទូទាំង​សាកល​បាន​មានប្រសាសន៍ថា​«​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ក្នុងការ​រំលឹក​ដល់​មនុស្ស​គ្រប់​ទីកន្លែង​ថា​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​នៅតែ​ជា​បញ្ហា​គំរាមកំហែង​ដ៏​ចម្បង​នៅក្នុង​ផ្នែក​សុខភាព​សកល​។​ប៉ុន្តែ​ការគំរាមកំហែង​នេះ​អាច​ទប់ស្កាត់បាន​ដោយ​ការប្រើប្រាស់​ស្រោមអនាម័យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ​»​។​ ​ លោក​បាន​បន្ថែមថា​«​មាន​អ្នកជំងឺ​ថ្មី​ឆ្លង​ថ្មី​ប្រមាណ​១​លាន​៧​សែន​នាក់​ជា​រៀងរាល់ឆ្នាំ​និង​អ្នក​ឆ្លង​ជំងឺ​កាមរោគ​ថ្មី​ជាង ១​លាន​ករណី​ជា​រៀងរាល់ថ្ងៃ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ...

យប់មិញកំពូលតារាចំរៀងលោកព្រាបសុវត្ថិរួមនឹងកូនៗកក្រើកតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ា

ដោយៈ សាវរក្ស/ភ្នំពេញៈ ការប្រគុំតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ាក្នុងរយៈពេល 4ថ្ងៃគិតចាប់ពីថ្ងៃទី 14 15 16 និង 17 ខែកុម្ភៈឆ្នាំ 2020 ដែលមានកំពូលតារាចំរៀងលោកព្រាបសុវត្ថិរួមនឹងកូនរបស់លោកបានចូលរួមក្នុងការប្រគំតន្ត្រីផ្សព្វផ្សាយផលិតផលខ្មែរក្នុងស្រុករាប់សិបមុខ។ នារាត្រីថ្ងៃទី 15 ខែកុម្ភៈនេះដែរការប្រគុំតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ាក៏មានវត្តមានពីកំពូលតារាចម្រៀងលោកព្រាបសុវត្ថិនិងកូនរបស់លោកព្រមទាំងតារាចម្រៀងដទៃជាច្រើនរូបទៀតល្បីៗបានរួមដៃគ្នាធ្វើកក្រើកឆាកតន្ត្រីយ៉ាងណាឱ្យផលិតផលខ្មែរ និងផលិតផលជាច្រើនផ្សេងទៀតមានការលក់ដាច់ជាហូរហែ ។ នាឱកាសនោះដែរក្រុមហ៊ុនសាប៊ូសុខភាពធម្មជាតិបានចូលរួមឧបត្ថម្ភដល់ការប្រគំតន្ត្រីនេះដែលមានតំណាងលោកផេង វិសាលអ្នកគ្រប់គ្រងចាក់ការទូទៅបានឲ្យដឹងថា ដើម្បីបំពេញតំនូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលស្រលាញ់សុខភាព សាប៊ូទឹកធម្មជាតិបោកសំលៀកបំពាក់ សុខភាព ផ្សំពីប្រេងរុក្ខជាតិ ១០០%  មានច្រើនជំរើស ច្រើនក្លិន ច្រើនខ្នាតតូច-ធំតាមតំរូវការរបស់លោកអ្នកសម្រាប់ការបោកសម្អាតប្រចាំថ្ងៃ ។ លោកបានពន្យល់បន្តថា ចំពោះផលប្រយោជន៍សាប៊ូទឹកសុខភាព ធម្មជាតិ បោកសម្អាតសំលៀកបំពាក់ ទារក  កូនក្មេង ចាស់ ស្ត្រីដែលមានផ្ទៃពោះ រឺ ទើបឆ្លងទន្លេរួច និង កូនង៉ែត ។ មានសមត្ថភាពជំរះខ្ពស់ ក្នុងការបោកសំលៀកបំពាក់។ ជួយកម្ចាត់មេរោគសារធាតុពុល ជាតិកខ្វក់ចេញពីក្រណាត់ ធ្វើឲ្យសាច់ក្រណាត់ទន់ភ្លឺរលោង។ មានសារធាតុជួយបន្ទន់សាច់ក្រណាត់ទន់រមឿយងាយស្រួលអ៊ុត។ គ្មានសារធាតុគីមី មិនបង្ករគ្រោះថ្នាក់ដល់ស្បែកពេលបោកគក់ដោយដៃ។ ជួយរក្សាក្រណាត់ជាប់បានយូ មិនពុកមិនស្រួយធ្វើអោយក្រណាត់ថ្មីជានិច្ច បោកគក់ច្រើនដងមិនចាស់ រឺអាប់សាច់ក្រណាត់។ មិនបិះពាល់ដល់សុខភាពស្បែក និងសុខភាពផ្ទាល់របស់អ្នកប្រើប្រាស់។ មិនកាត់ដៃនៅពេលបោកសំអាតដោយដៃ។ ចំណែកទឹកក្រអូបសុខភាព ផ្សំឡើងពីសារជាតិហ្វាយបរពិសេសរ(fabric fiber )ជួយការពារក្រណាត់ឬសំលៀកបំពាក់របស់អ្នកអោយហាប់មិនបែកព្រុយ មិនស្រអាប់ពណ ស្វិតរឹងមាំយូអង្វែងគឺ ធ្វើអោយក្រណាត់ឬសំលៀកបំពាក់រាបស្មើរនឹងធ្វើអោយកំរិតហ្វាយបរមានប្រសិទ្ធិភាពឡើងវិញ ដើម្បីការពារក្រណាត់ពីការបែកបាក់ដោយសារការបោកគក់ដោយច្រាស់ឬម៉ាសុីន ហើយជួយធ្វើអើយក្រណាត់មានសភាពដូចដើមថ្មីទន់ល្មើយយ៉ាងល្អប្រសើរ។ អត្ថប្រយោជន៍របស់ទឹកក្រអូបសុខភាព បំបាត់ក្លិន ផ្អួរផ្អាប់ពេលហាលក្នុងម្លប់។ បន្ទន់សាច់ក្រណាត់អោយភ្លឺរលោងក្រអូប។ មានក្លិនផាសុខភាពដល់សំលៀកបំពាក់។ រក្សារសាច់ក្រណាត់ជាប់មាំល្អ។ រក្សារសាច់ក្រណាត់កុំអោយរួញ។ រក្សារសាច់ក្រណាត់បានល្អដូចថ្មី។ បំបាត់ក្លិនថ្ងៃមិនឈ្ងៀម។ បំបាត់ក្លិនទឹកមិនផ្អួរស្អុយ ។ មានក្លិនក្រអូបមិនឈួលហើយ មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ សូមជម្រាបថា មានតំលៃពិសេសសំរាប់អ្នកចែកចាយបន្ត​ : 093 555...

ទទួល​ប្រណិប័តន៍​គុណគ្រូ​ឆ្លើយតប​នូវ​ការអភិវឌ្ឍន៍​សាលា​និង​ប្រទេសជាតិ​

ដោយ​៖​ភ្នំ​ស្វាយ​/​ប​ន្ឫា​យ​មានជ័យ​៖​អតីត​សិស្ស​បានទទួល​ប្រណិប័តន៍​គុណគ្រូ​ហើយ​ឆ្លើយតប​នូវ​ការអភិវឌ្ឍន៍​សាលា​មូលដ្ឋាន​និង​ប្រទេសជាតិ​។​កម្មវិធី​ការជួប​សំណេះសំណាល​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​មង្គល​បូរី​ស្រុក​មង្គល​បូរី​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ចំ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ផង​នោះ​។​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោ​កជ​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។​ ​ លោក​សាស្ត្រាចារ្យ​ថា​ចម​ន្ថា​នាយក​វិទ្យាល័យ​មង្គល​បូរី​មានប្រសាសន៍ថា​៖​កម្មវិធី​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​បានធ្វើ​រាល់​ឆ្នាំ​ហើយ​។​លើក​នេះ​សហ​ផ្តួចផ្តើម​ដោយ​លោក​នូ​ស៊ីថា​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​រួមជាមួយ​លោក​អភិបាលខេត្ត​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​សប្បុរសជន​ជា​អតីត​សិស្ស​គ្រប់​ជំនាន​។​ ​លោកគ្រូ​ថា​ចម​ន្ថា​រំលឹកថា​៖​វិទ្យាល័យ​នេះ​មានឈ្មោះ​ដើម​ជា​អនុវិទ្យាល័យ​ភ​វ​វ្ម័​ន​ដែល​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​១៩៦២​។​បាន​អភិវឌ្ឍន៍​បន្តបន្ទាប់​ដ​ល់​ឆ្នាំ​១៩៨៨ បង្កើតជា​វិទ្យាល័យ ។ តម​កទៀត សាលា​ទទួលបាន​ការផ្តល់​អគារ​និង​សមិទ្ធផល​នានា​ពី​សប្បុរសជន​។ លោក​ឧបនាយករដ្ឋមន្ត្រី​កែ...