ខ្មែរប៊ែវើរីជីសបរិច្ចាគទឹកបរិសុទ្ធ៣៣.០០០កេសនៅមន្ទីរពេទ្យធំៗចំនួន៥
ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនខែ្មរប៊ែវើរីជីសបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣៣.០០០កេសដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗចំនួន៥ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃសម្រាប់ពិសារ។ ការបរិច្ចាគទឹកបរិសុទ្ធកម្ពុជាធ្វើឡើងនៅថ្ងៃទី១៣ខែកុម្ភៈនេះនៅមន្ទីរពេទ្យចំនួនបីរួមមានមន្ទីរពេទ្យព្រះកុសុមៈ,មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤, និងមន្ទីរពេទ្យកាល់ម៉ែត,។សរុបចំនួន១៨.៥០០កេសនិងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ នៅពេទ្យមន្ទីរពេទ្យកុមារជាតិ, និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន១៤.៥០០កេស។ ការចូលរួមបរិច្ចាគទឹកបរិសុទ្ធកម្ពុជារបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសគឺធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជួយសម្រាលបន្ទុកគ្រួសារអ្នកជំងឺជាពិសេសចែករំលែកនូវសេចក្ដីស្រឡាញ់ចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ទឹកបរិសុទ្ធកម្ពុជាទឹកពិសាស្តង់ដារខ្ពស់ត្រូវបានបន្សុទ្ធ១០០ភាគរយដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួនធ្វើឱ្យស្បែកមានសំណើមនិងអាចប្រើប្រាស់ជាទឹកពិសាប្រចាំថ្ងៃបាន៕S/ ចំណងជើងរូបថត៖ក្រុមហ៊ុនខែ្មរប៊ែវើរីជីសបរិច្ចាគទឹកបរិសុទ្ធកម្ពុជា៦០០០កេសដល់មន្ទីរពេទ្យកាល់ម៉ែត្រកាលពីរសៀលថ្ងៃទី១៣ខែកុម្ភៈ(រូបៈសុផល)