អគ្គនាយិការផ្សារខេស៊ីដឹកនាំបុគ្គលិកចុះចែកម៉ាស់តាមដងផ្លូវជូនពលរដ្ឋដោយឥតគិតថ្លៃ
ដោយៈចាន់តូ/ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០លោកស្រីឃិតយានអគ្គនាយិការផ្សារCKនិងបុគ្គលិកតំណាងលោកឃិតឈឿនអគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិបានចែកម៉ាស់ចំនួន១៥.០០០ម៉ាស់ការពារមេរោគវីរុសផ្លូវដង្ហើមនិងសួតកូរូណាដោយឥតគិតថ្លៃ។ម៉ាស់នេះជូនអាជីវករផ្សារនិងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវស្ថិតនៅមុខច្រកចូលផ្សារKCក្នុងសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។បន្ទាបពីមានចរាចរណែនាំពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត។ លោកម៉មប៊ុនហេងបានបញ្ជាក់ថាបច្ចុប្បន្នយើងបាននឹងកំពុងតាមដនជាប់ជាប្រចាំនិងបានដាក់ចេញវិធានការឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ផងដែរដោយសម្រេចចិត្តដាក់ម៉ាស៊ីនស្កេនកម្តៅនៅតាមអាកាសយានដ្ឋានទាំង៣និងតាមបណ្តាច្រកព្រំដែនសំខាន់ៗក្នុងទូទាំងប្រទេស។ ក្នុងនោះព្រមទាំងបានចាត់មន្ត្រីសុខាភិបាលឱ្យតាមដានពិនិត្យអ្នកដំណើរដែលចូលមកម្ពុជានិងមានការចាត់ចែងឱ្យមានបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកសង្ស័យថាមានឆ្លងហើយបានត្រៀមរថយន្តសង្គ្រោះនិងបំពាក់សម្ភារបរិក្ខាថ្នាំពេទ្យនៅរាជធានីភ្នំពេញ,ខេត្តព្រះសីហនុ,និងខេត្តសៀមរាប,ដែលជាទីតាំងនៃច្រកចូលរបស់អ្នកដំណើរ។ ក្រសួងសុខាភិបាលអះអាងថានៅកម្ពុជាមិនមានការរកឃើញករណីជំងឺផ្លូវដង្ហើមប្រភេទណូវ៉ែលកូរ៉ូណាក៏ដោយ ក៏ក្រសួងនៅតាមដានជាប់ជាប្រចាំ៕S/