ដោយគូលែន/សៀមរាប: យ៉ាងហោចណាស់ក៏មានសិស្សសាលាអនុវិទ្យាល័យភូមិរហាល ចំនួន៥នាក់ បានដួលសន្លប់ដោយមិនដឹងមូលហេតុ។ករណីសិស្សសាលាដួលសន្លប់នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០នេះស្ថិតនៅភូមិរហាលឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប។ លោកវរសេនីយ៍ទោស៊ុនថៃអធិការរងនគរបាលស្រុកស្វាយលើបាននិយាយថានៅវេលាម៉ោង០៨និង៣០នាទីមានសិស្សសាលាអនុវិទ្យាលយ័ភូមិរហាលចំនួន៥នាក់បានដួលសន្លប់នៅពេលក្នុងម៉ោងអង្គុយរៀន។លោកបានបន្តថាក្រោយកើតហេតុសិស្សទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ។ សិស្សដែលដួលសន្លប់ទាំង៥នាក់នោះគឺមានទី១,ឈ្មោះសិធីតាភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិតាសៀម ឃុំតាសៀម សិស្សថ្នាក់ទី៨(B),ទី២,ឈ្មោះព្រិកសុគង់ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិរហាលឃុំតាសៀមសិស្សថ្នាក់ទី៩A,។ទី៣,ឈ្មោះដឿមសៃមុំភេទស្រីអាយុ១៣ឆ្នាំនៅភូមិរហាលឃុំតាសៀមសិស្សថ្នាក់ទី០៧B,។ទី៤,ឈ្មោះដឿមសៃនាងភេទស្រីអាយុ១៣ឆ្នាំរស់នៅភូមិរហាលឃុំតាសៀមសិស្សថ្នាក់ទី៨A,និងទី៥,ឈ្មោះក្លាយស្រីមុំភេទស្រីអាយុ១៦ឆ្នាំរៀននៅថ្នាក់ទី៩Bរស់នៅភូមិរហាលឃុំតាសៀម៕S/