អប់រំ

ក្រសួងអប់រំ បានផ្តល់អភិក្រម៤ ចំណុចដល់សាស្ត្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យអង្គរ ដើម្បី អភិវឌ្ឍវិស័យអប់រំ

ដោយ:គូលែប/សៀមរាប ៖ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ របស់សាកលវិទ្យាល័យអង្គរ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់...

សមាគម​អ្នកវិនិយោគ​កម្ពុជា​សហ​ការ​ជាមួយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ពង្រឹងគុណភាព​ការងារ​នៅ​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញៈ បើទោះបីជា​កម្ពុជា​មានកំ​ណើ​ន​សេដ្ឋកិច្ច​ប្រមាណ​ជា ៧​ភាគរយ ជា​មធ្យម នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ​ក៏​ម្ចាស់​អាជីវកម្ម​នៅក្នុង​ប្រទេស​នេះ​ពិសេស​គឺ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SME)​អះអាងថា​ធនធានមនុស្ស​កម្ពុជា​នៅមានកម្រិត​បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេសជិតខាង​។​បញ្ហា​ធនធានមនុស្ស​ទាំងនេះ​បានធ្វើឱ្យ​ផលិតភាព​ការងារ​នៅ​កម្ពុជា​ហាក់​មិនអាច​ស្ទុះ​បាន​ហើយ​ស្នូល​នៃ​បញ្ហា​នេះ​ត្រូវបាន​ទីប្រឹក្សា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​លោក​ចាន់​សេរី​អះអាងថា​បណ្តាលមកពី​ការគ្រប់គ្រង ដែល​សំដៅលើ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​។ ​លោក​ចាន់​សេរី​បាន​មានប្រសាសន៍ថា​៖“​ការគ្រប់គ្រង​ការងារ​ត្រូវ​ការឱ្យ​មនុស្ស​ម្នាក់ៗ​បុគ្គល​ដែលជា​អ្នកចូលរួម​ដែលជា​បុគ្គលិក​នោះ ត្រូវមាន​ចំណេះ​ជំនាញ ដែល​យើង​ហៅថា ជំនាញ​បច្ចេកទេស​(Hard Skill)​។​មួយទៀត​គឺ​ត្រូវការ​គំនិត​បញ្ញា​ស្មារតី​នៅ​ខាង​ផ្នែក​ជំនាញ​ទន់​(SoftSkill)​។​អ៊ីចឹង​វិបត្តិ​ដែល​កើតមាន​ដោយសារតែ​យើង​នៅ​ខ្វះខាត​”​។​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​សមាគម​អ្នកវិនិយោគ​កម្ពុជា​(CIC)​ដែលមាន​ក្រុមហ៊ុន​ឯកជន​ជា​សមាជិក​ជាង​៤០០​ស្ថាប័ន​នោះបាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​(LSI)​កាលពី​ថ្ងៃទី​១៣​ខែមករា​នៅ​រាជធានី​ភ្នំពេញ​។​ ​គោលបំណង​នៃ​ការចុះហត្ថលេខា​ជា​ផ្លូវការ​នេះ​ត្រូវបាន​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​អាជីវកម្ម​នៃ​CIC​លោក​សាន​ឡា​ទី​អះអាងថា​ជាការ​ឆ្លើយតប​បន្ទាប់​នូវ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​គ្រប់គ្រង​ធនធានមនុស្ស​របស់​ស្ថាប័ន​ដែលជា​សមាជិក​CIC​ក៏​ជា​ស្ទើរតែ​គ្រប់​ស្ថាប័ន​វិស័យ​ឯកជន​នៅ​កម្ពុជា​ដែល​បាននិងកំពុង​ជួបប្រទះ​។​ ​ លោក​សាន​ឡា​ទី​បាន​លើកឡើងថា​៖“​ចេញពី​ការស្រាវជ្រាវ​របស់​យើង​សួរ​ថាបើ​គាត់​(​សហគ្រាស​ធុន​តូច​និង​មធ្យម​)​ត្រូវ​ការកសាង​សមត្ថភាព​ត្រូវការ​រក្សាទុក​(​បុគ្គលិក​)?​។​អ៊ីចឹង​សួរថា​គាត់​ត្រូវតែមាន​ជំនាញ...

​អភិបាលរង​ខេត្ត​ចុះ​ជួប​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សសាលា​និង​អនុវិទ្យាល័យ​ប្រមេ​រុ​

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ត្បែងមានជ័យ​,​លោក​នុត​សោ​ភ័​ណ្ឌ​អភិបាលស្រុក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​។​ក្រុមការងារ​បាន​ចុះសួរសុខទុក្ខ​និង​យក​អំណោយ​មាន​សៀវភៅ​ចំនួន​១.១៤៤​ក្បាល​ប៊ិច​ខ្មៅ​ដៃ​ចំនួន​២.០០០​ដើម​និង​ថវិការ​មួយចំនួន​ទៅ​ចែកជូន​ដល់​លោកគ្រូ​អ្នកគ្រូ​និង​ក្មួយៗ​សិស្សានុសិស្ស​ចំនួន​ជិត​៦០០​នាក់​នៅ​សាលាបឋមសិក្សា​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ ។​ ​លោក​នុត​សោ​ភ័​ណ្ឌ​បានឱ្យដឹងថា​ថា​សម្ភារ​និង​ថវិការ​តិចតួច​មិន​សម​តាម​ដំរូវការ​ក៏ពិតមែន​តែ​អាចជួយ​សម្រួល​ដល់​ការខ្វះខាត​មួយចំណែក​ផងដែរ​។​លោក​ស៊ូ​សិរី​បាន​ថ្លែង​ជម្រុញ​ឱ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ប​ញ្ចូ​ន​កូនចៅ​ឱ្យ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​។​លោកគ្រូ​អ្នកគ្រូ​ត្រូវខិតខំ​ជួយ​បណ្តុៈប​ណ្តា​ល​ក្មួយៗ​សិស្សានុសិស្ស​ឱ្យក្លាយ​ខ្លួន​ទៅជា​សិស្ស​ល្អ​កូន​ល្អ​នឹង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែលជា​សរសរ​ទ្រូង​របស់​ជាតិ​ដ៏​រឹងមាំ​នាពេល​អ​នា​គត់​។​ ​លោក​ស៊ូ​សិរី​បាន​បន្តថា​អរគុណ​សន្តិភាព​បើ​គ្មាន​សន្តិភាព​ក៏​អត់​មានការ​អភិវឌ្ឍន៍​ដូច​ពេល​នេះដែរ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យបាន​ស្ថិតស្ថេរ​គង់​វង់​យូរអង្វែង​មាន​សន្តិភាព​មាន​ធនធានមនុស្ស​ទើប​ប្រទេសជាតិ​យើង​មានការ​រីក​ច​ម្រ​ល​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​យ័​ជាមួយគ្នា​នោះ​ផងដែរ​៕S/​

មណ្ឌល​សុខភាព​សាធារណៈ​នៅ​ខេត្តមណ្ឌលគិរី​បាន​កែលម្អ​ដោយមាន​ការជួយ​ពី​ក្រុម​សុក​ហ្វី​ន​ខេ​ម​បូ​ឌា

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​SocfinCambodia​បានប្រកាសថា​ខ្លួន​បានបញ្ចប់​គម្រោង​រយៈពេល​មួយខែ​របស់ខ្លួន​រួចទៅហើយ​ដែល​គម្រោង​នោះ​គឺ​ផ្ដោតជាសំខាន់​ទៅលើ​ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មណ្ឌល​សុខភាព​សាធារណៈ​នៅក្នុង​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​។​ការងារ​កែលម្អ​នេះ​ដើម្បី​ធ្វើយ៉ាងណា​អាច​ផ្ដល់​សេវា​សុខាភិបាល​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជូន​សហគមន៍​ក្នុង​មូលដ្ឋាន​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​៧​ពាន់​នាក់​។​គម្រោង​នេះ​ផ្ដោតជាសំខាន់​ទៅលើ​ការងារ​កែលម្អ​មណ្ឌល​សុខភាព​សាធារណៈ​ប៊ូ​ស្រា​។​ ​គម្រោង​នេះ​ផងដែរ​គឺ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងស្រុង​ពី​ក្រុមហ៊ុន​SocfinCambodia​ដែលជា​ក្រុមហ៊ុន​កសិកម្ម​គ្រប់គ្រង​ដោយ​ជនជាតិ​អឺរ៉ុប​ដែល​គ្រប់គ្រង​លើ​ចម្ការកៅស៊ូ​ចំនួន​ពីរ​នៅក្នុង​ខេត្តមណ្ឌលគិរី​។​ក្រុមហ៊ុន​បាន​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​ជាង​១១.០០០​ដុល្លារ​សម្រាប់​គម្រោង​នេះ​។​ការងារ​ទាំងនេះ​រួមមាន​ដូចជា​ការធ្វើ​ស្ពាន​ថ្មី​ឆ្លងទៅ​មណ្ឌល​សុខភាព​កែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​ពី​មាត់​ផ្លូវ​ទៅ​មណ្ឌល​សុខភាព និង​ចាក់​ផ្លូវ​ប​តុង​នៅក្នុង​បរិវេណ​ខាងមុខ​មណ្ឌល​សុខភាព​។ ​ ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​សំដៅ​ផ្ដល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​ពេល​រដូវវស្សា ព្រមទាំង​កាត់បន្ថយ​ការ​ហុយ​ដី​ផ្សេងៗ​ក្នុងអំឡុងពេល​រដូវ​ប្រាំង​ផងដែរ គឺ​ធ្វើយ៉ាងណា ពង្រឹង​ភាព​ស្អាត​និង​អនាម័យ​នៅក្នុង​មណ្ឌល​សុខភាព​ទាំងមូល​តែម្ដង​។​ការងារ​នេះ​ត្រូវបាន​អនុវត្ត​ឡើង​ក្នុង​គោលបំណង​ធានា​សុវត្ថិភាព​សាធារណៈ​និង​ផ្ដល់​ភាពងាយស្រួល​ក៏ដូចជា​ផ្ដល់​ទំ​ទុកចិត្ត​ដល់​ប្រជាជន​រស់នៅក្នុង​សហគមន៍​ក្នុងការ​ប្រើប្រាស់​សេវា​សុខាភិបាល​ព្រមទាំង​កែលម្អ​ស្ថានភាព​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ក្នុង​មណ្ឌល​សុខភាព​ផងដែរ​។​ ​សូមជម្រាបថា​កាលពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​លោក​ឆាង​គុណ​ប្រធាន​មណ្ឌល​សុខភាព​សាធារណៈ​ប៊ូ​ស្រា​បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផល​មួយចំនួន​ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ការងារ​កែលម្អ​ដែល​បាន​អនុវត្ត​រួចរាល់​នៅក្នុង​មណ្ឌល​សុខភាព​នាពេល​កន្លងមកនេះ​។​ក្នុង​កម្មវិធី​នោះ​ផងដែរ​ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល គិរី តំណាង​សហគមន៍​ក្នុង​មូលដ្ឋាន បុគ្គលិក​មណ្ឌល​សុខភាព និង​តំណាង​ក្រុមហ៊ុន សុក​ហ្វី​ន កម្ពុជា​ផងដែរ​។​...

អ្នកមានបញ្ហាភ្នែកជាង១៥០នាក់​បានទទួលការពិនិត្យនិងព្យាបាល​ដោយឥតគិតថ្លៃ​

ដោយ:បូកគោ/កំពត ៖ ក្នុងគោលដៅបម្រើប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ឬសាសនានោះ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ប្រចាំកម្ពុជាបានបន្តធ្វើពិធីពិនិត្យ និងព្យាបាលអ្នកជំងឺភ្នែកជាង១៥០នាក់ដោយឥតគិតថ្លៃ។ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋមកពីខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅឃុំជុំក្រៀល...

បើតាម​កំណត់ត្រា​ កម្ពុជា​រំពឹងថា​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​នៅ​ឆ្នាំ ២០២៥

​ដោយៈ មេសា​/ភ្នំពេញៈ បើ​មើល​តាម​ស្ថានភាព​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រហូតមកដល់​ពេលនេះ កម្ពុជារំពឹងថា​អាច​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ តាម​ការគ្រោងទុក ។ អាច​នឹង​លុបបំបាត់បាន​តាម​ការរំពឹង​ទុក ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ករណី​ជំងឺគ្រុនចាញ់បាន​ថយចុះ​ជា​លំដាប់ ហើយ​បើតាម​របាយការណ៍​នានា​អះអាងថា ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ស្ទើរតែ​បញ្ចប់​បាន​ទាំងស្រុង​ទៅហើយនៅ​ឆ្នាំ ២០១៩ ។​...

គ្រូពេទ្យស្ម័គ្រចិត្តជាង៥០០នាក់ចុះ​ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋស្រុក​កំពង់សៀមឥតគិតថ្លៃ​

ដោយ:គង់ហេង/កំពង់ចាម ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន ៥៤៩ នាក់បានចុះមកពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋបានប្រមាណ ៦.៧៨៩ នាក់ នៅក្នុងបរិវេណវិទ្យាល័យសម្តេច ជួន ណាត ស្ថិតក្នុងភូមិត្រកួន...

ម​ន្ត្រីៈ ម៉ាស៊ីន GC-MS នឹង​រួមចំណែក​លើកកម្ពស់​សុវត្ថិ​ភាព​ផលិតផល​កសិកម្ម​និង​អាហារ​

​ដោយៈ មេសា​/​ភ្នំពេញៈ លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ថ្លែង​អំពី​ក្តី​រំពឹង​អំពី​តួនាទី​របស់ ម៉ា​ស៊ី GC-MS ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព​ផលិតផល​កសិកម្ម និង ចំណីអាហារ​នៅ​កម្ពុជា​ថា វត្តមាន​របស់...

​កុមារា​ធុច​សា​លិ​ចេះ​១៥​ភាសារ​ទទួល​បានការ​ចាប់អារម្មណ៍​ពីស​ម្ដេច​តេ​ជោ

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ដោយមាន​ការឧបត្ថម្ភ​ពីសា​លា​នៅ​ប្រទេស​ចិន​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដល់​ថ្ងៃ​វិស្សមកាល​ប្អូនប្រុស ធុច សា​លិ ត្រឡប់​មកលេង​ប្រទេស​កំ​ណើ​រ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ។ ប្អូនប្រុស​គឺជា​ក្មេង​ឆ្លាត​ចេះ​និង​អាចនិយាយបាន​រហូត​១៥​ភាសា​ល្បី​ទាំង​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ចិន​។​ ​បន្ទាប់ពី​ប្អូនប្រុស​សា​លិ​ទទួល​បានការ​ឧបត្ថម​ពី​សាលា​អន្តរជាតិ​ទៅ​សិក្សា​ក្រោម​ការជួយជ្រោមជ្រែង​បីបាច់​ថែរក្សា​ពី​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​មានឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​បាន​មួយ​ឆមាស​កន្លងមក​ទ​ទូល​លទ្ធផល​គួរ​ជាទី​មោទនៈភាព​បំផុត​។​ដល់​ថ្ងៃ​វិស្សមកាល​ត្រឡប់​មកលេង​ប្រទេស​កំណើត​វិញ​តាម​ការគ្រោងទុក​យន្តហោះ​ចុះចត​នៅវេលា​ម៉ោង​៨​និង​៣០​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​នេះ​។​អ្វីដែល​អស្ចារ្យ​គឺ​ប្អូនប្រុស​រៀន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំឆមាស​ក្នុងចំណោម​សិស្ស​ជាច្រើន​សញ្ជាតិ​ផ្សេងគ្នា​។​ គួរ​រំលឹក​ដែរ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​សម្ដេច​អគ្គមហាសេនា​តេ​ជោ​បាន​ចាត់​តំណាង​អនុរដ្ឋលេខាធិការ​អញ្ជើញ​សួរសុខទុក្ខ​នាំពាក្យ​ផ្ដាំផ្ញើរ​ពីស​ម្ដេច​ដល់​សាលារៀន​ផ្ទាល់​។​វត្តមាន​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​ក៏​បានមក​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ក្នុងនោះ​ប្អូនប្រុស​សា​លិ​និង​ក្រុមគ្រួសារ​រស់នៅ​ភូមិ​រហាល​សង្កាត់​នគរ​ធំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ប្រកបមុខរបរ​ដើរ​លក់​គំនូរ​និង​វត្ថុ​អនុស្សាវរីយ៍ តាម​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប ដែល​ឪពុក​ជាជាង​គំនូរ ។ ​ ក្រោយមក​ត្រូវបាន​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​យកមក​ចិញ្ចឹម​បីបាច់​ថែរ​រក្សា​មួយ​គ្រួសារ​។​ដោយ​ឱ្យ​ប្អូនប្រុស​និង​បងប្អូន​២​នាក់​ទៀត​បាន​ចូលរៀន​សូត្រ​សាលា​នៅ​ភ្នំពេញ​។​ចំណែក​លោកឪពុក​បន្ត​ជាជាង​គូរគំនូរ​បន្តទៀត​។​ដោយឡែក​ម្ដាយ​ក្លាយជា​អាជីវ​ករលក់​សំលៀកបំពាក់​នៅ​ផ្សារ​ខេ​ស៊ី...

ខែធ្នូ​២០១៩​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានទទួល​ថវិកា​បរិច្ចាគ​សរុប​ជាង​៣៩៣​លាន​រៀល​និង​ជាង​១៧​ម៉ឺន​ដុល្លារ​

ដោយ​សុផល​/​ភ្នំពេញៈ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែលជា​មូលនិធិ​ផ្លូវការ​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​។​ក្នុង​គោលដៅ​ចូលរួម​ធានា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​បានទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន​៣៩៣.៤៤៤.៩០០​រៀល​និង​១៧៦.៤៩៨​ដុល្លារ​។​ ​ថវិកា​ទាំងអស់​បាន​ពី​សប្បុរសជន​ចំនួន​៦.៨៦៧​រូប​ក្នុងនោះ​រួមមាន​សមាជិក​កិត្តិយស​ចំនួន​១៧​រូប​,​សមាជិក​គាំទ្រ​ចំនួន​៤.៧៨៦​រូប​,​និង​សប្បុរសជន​ផ្សេងៗ​ចំនួន​២.០៦៤​រូប​។​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​តែងតែ​ផ្តល់​ការគាំទ្រ​និង​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់​និង​ផ្ដល់​ការ​គាំពារ​ផ្នែក​ថែទាំ​សុខភាព​កុមារ​ប្រកបដោយ​គុណភាព​និង​មិន​គិតថ្លៃ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នាពេល​កន្លងមក​និង​នៅពេល​អនាគត ។​ ​មូលនិធិ​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ព្រមទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​នានា​ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​ការចូល​ជា​សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់ពី ២០.០០០.០០០​រៀល​/៥.០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​ឬ​ជា​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី ៥.០០០​រៀល ក្នុង​មួយខែ​/៦០.០០០​រៀល​ក្នុង​មួយឆ្នាំ​៕S/​