អប់រំ

ចិន​រៀបចំ​នាវា​ប្រាំពីរ​គ្រឿង​ដឹក​វត្ថុធាតុដើម​ផ្គត់​ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា​,​សម្តេច​នឹង​ទៅ​សៀមរាប​

​ដោយៈ​តារា​រិ​ទ្ធ​/​ពោធិសាត់ៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមីនា​នេះ​នៅ​ស្រុក​វាលវែង​ខេត្តពោធិសាត់​ថាស​ម្តេច​សូម​ជូន​ជា​ព័ត៌មាន​ដ៏​រីករាយ​សម្រាប់​កម្មករ​កម្មការិនី គឺ​មិត្ត​ចិន​បានរៀបចំ​នាវា ប្រាំពី​គ្រឿង​សម្រាប់​ដឹក​វត្ថុធាតុដើម​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​។​ថ្ងៃនេះ​ចាប់ផ្ដើម​ចូល​ជើង​ទីមួយ​ចំនួន​ប្រាំ​គ្រឿង​នៅ​កំពង់សោម​និង​ពីរ​គ្រឿង​ចូល​នៅ​ទីក្រុង​ហូជីមិញ​(​វៀតណាម​)​។​អ្នក​ដែល​ផលិត​នៅ​ស្វាយរៀង​គឺ​ដឹក​ពី​ហូជីមិញ​ជិត​ជាង​ការដឹកជញ្ជូន​ពី​កំពង់សោម ។ ​សម្តេច​បន្តថា​ចិន​ឲ្យ​នាវា​ប្រាំពីរ​គ្រឿង​នេះ​នឹង​បន្ត​ដឹកនាំ​វត្ថុធាតុដើម​មក​ឲ្យ​កម្ពុជា​រហូតដល់​ខែឧសភា​។​ ​សម្តេច​បន្តថា​កូ​រ៉ូ​ណា​បាន​ឆ្លង​ដល់​១០៩​ប្រទេស​។​អញ្ចឹងទេ​កម្ពុជា​យើង​បាន​ជួប​មួយ​ករណី​ហើយ​មុននេះ​ខ្ញុំ​បាន​និយាយ​ទាក់ទិន​នឹង​នាវា​វេ​ស្ទើ​ន​ដាម​។​ពេលនោះ​ដោយសារ​តែមាន​មនុស្ស​ផ្កាប់មុខ​ច្រើន​ជ្រុល​។​មិនមែន​ប្រជាជន​កម្ពុជា​ទេ​តែ​ពួក​អា​ផ្កាប់មុខ​វា​ថា​យើង​នាំ​ជំងឺ​ចូល​។​ខ្ញុំ​ថា​កូ​រ៉ូ​ណា​កើត​នៅ​ស្រុក​ខ្មែរ​រហូត ដល់​ថ្ងៃ​៣១​ខែកុម្ភៈ​ទើប​មាន​។ ខ្ញុំ​បាន​ព្យាករណ៍​ថា​វា​នឹង​មានមក ដល់​នៅពេល​ខាងមុខ​។​យើង​បាន​ព្យាករណ៍​ថា​វា​នឹង​អាចមកដ​ល់ហើយ​ខ្ញុំ​បាន​និយាយ​នៅ​សន្និបាត​ក្រសួងសុខាភិបាល​ឲ្យ​រៀបចំ​សេណារីយោ​។​ឥឡូវ​យើង​ចូល​សេណារីយោ​ទី​២​។​អ៊ី​ច៊ឹ​ង​គ្រាន់តែ​ជំងឺ​នេះ​មកដល់​ភ្លាម​រកឃើញ​ហើយ​យើង​ចាប់ផ្ដើម​ធ្វើការ​ប្រកាស​ដោ​យ​តម្លាភាព​បំផុត​ថា​មាន​ពលរដ្ឋ​កម្ពុជា​យើង​អាយុ​៣៩​ឆ្នាំ​ម្នា​ក់បាន​ឆ្លង​មេរោគ​នេះ​។​ក្នុង​ភាព​បន្ទាន់​នោះ​ខ្ញុំព្រះករុណាខ្ញុំ​បានប្រកាស​ឲ្យ​បិទ​សាលារៀន​នៅ​ទី​រួម​ខេត្តសៀមរាប​។​មកដល់ពេលនេះ​មាន​ជាង​១១០​សាលា​ត្រូវបាន​បិទ​។​ត្រូវបាន​បិទ​អង្គរ​សង្ក្រាន្ត​ដែល​ត្រូវ​រៀបចំ​ក៏ត្រូវ​បានឱ្យ​ផ្អាក​។​ជាមួយគ្នានេះ​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​គ្រូពេទ្យ​។​យើង​បាន​ប្រឹងប្រែង​យក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​។​ជាការ​ក្លាហាន​ណាស់​ដែល​ភរិយា​ក្មួយប្រុស​នេះ​បាន​ចេញមក​និយាយ​ប្រឆាំង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដោយបាន​បញ្ជាក់ថា​ខ្លួន​មិនបាន​ឃើញ​មាន​មេរោគ​កូ​រ៉ូ​ណា​ទេ​។​តែ​យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​ខ្លី​មួយ​នៅ​តំបន់​សៀមរាប​ពេលដែល​មានការ​ប្រុងប្រយ័ត្ន​។​ត្រូវ​យកចិត្តទុកដាក់​បំផុត​គឺ​កុមារា​កុមារី​ដែល​គ្នា​មិនដឹង​ពី​វិធី​ការពារ​ខ្លួន​។​ ​សម្តេច​បន្តថា​សម្តេច​នឹង​ទៅ​សៀមរាប​ដើម្បី​មើល​ឲ្យ​ផ្ទាល់​កុំ​មានការ​ភ័យខ្លាច​ជ្រុល​។​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ័យខ្លាច​ច្រើន​ហួស​ព្រោះ​រហូតដល់​អ្នកខ្លះ​ទិញ​ទំនិញ​យកមក​ស្តុក​។​ឥឡូវ​ចាប់យក​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹកតែ​ម្ដង​អង្ករ​កំពុងតែ​លក់​មិន​ដាច់​ផង ។ សួរ​អ្នកទិញ​ៗយក​ទៅណា​?រត់​ទៅណា ?​។ ​សម្តេច​បាន​បន្ត​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​និង​ថែទាំ​អនាម័យ​ខ្លួនប្រាណ ៕​សរន

នាយករដ្ឋមន្ត្រី​កម្ពុជា​ស្នើ​ឲ្យ VNA វៀតណាម​កែតម្រូវ​​ចំពោះ​ការចុះផ្សាយ​អាក្រក់​ពី​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​/​ពោធិ៍សាត់ៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ប្រតិកម្ម​ជា​លើកដំបូង​ចំពោះ​ទីភ្នាក់ងារ​ព័​ត៌​វៀតណាម វេ​អិន​អា​( VNA)​និង​បានស្នើ​ឲ្យ​មានការ​កែតម្រូវ​ការចុះ​ផ្សាយ​អាក្រក់​ពី​កម្ពុជា​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​មិនមាន​ការកែតម្រូវ​ទេ​ យើង​នឹងធ្វើ​កំណត់​ទូត​ជូនទៅ​រដ្ឋាភិបាល​វៀតណាម​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ ៥៥ នៅ​ស្រុក​វាលវែង...

កុំ​ប្រើ​គ្រឿងសម្អាង​លក់​លើ​ហ្វេ​ស​ប៊ុ​ក C n C Beauty Shop ព្រោះ​ជា​ផលិតផល​ឥត​ច្បាប់

​ដោយៈ មេសា​/ភ្នំពេញៈ គ្រឿងសម្អាង​មួយចំនួន​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ CnC Beauty Shop ដូចជា ១. ELUJAI GERMANUM SET ២. CLLAGEN & Hyaluroric...

ណែនាំ​បន្ទាន់​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​បង្ការ​មេរោគ​កូ​រ៉ូ​ណា​និង​សុវត្ថិភាព​អាហារ​

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​យក​ការណែនាំ​បន្ទាន់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​រួមទាំង​ស្មារតី​ខ្លឹមសារ​សុខភាព​របស់​ក្រសួងសុខាភិបាល​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​អនុវត្ត​ជា​វិធានការ​បង្ការ​មេរោគ​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​និង​សុវត្ថិភាព​អាហារ​នានា​ក្នុង​រដូវក្តៅ​ខែមីនា​ឆ្នាំ​២០២០​នេះ​។​ ​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​ដោយបាន​ណែនាំ​ថា​៖”​សូម​លោក​លោកស្រី​នាយក​នាយិកា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​សូម​ធ្វើយ៉ាងណា​ណែនាំ​ដល់​សិស្ស​ឲ្យ​ឧស្សាហ៍​ក្នុង​ការលាង​សម្អាត​ដៃ​ឱ្យបាន​ជាប្រចាំ ” ។​ ​លោក​បាន​បន្តថា​៖​ចំពោះ​សាលារៀន​ណា​ដែល​មិនទាន់មាន​កន្លែង​លាង​សម្អាត​ដៃ​សូម​លោក​លោកស្រី​មេត្តា​ទិញ​សម្ភារៈ​សម្រាប់​ទុកឱ្យ​សិស្ស​លាង​សម្អាត​ដៃ​។​សូម​លោកគ្រូ​អ្នកគ្រូ​ធ្វើការ​តាមដាន​សុខភាព​សិស្ស​ជាប្រចាំ​ក្នុង​ម៉ោង​បង្រៀន​រៀន​និង​ម៉ោង​សម្រាក​នៅក្នុង​បរិវេណ​សាលារៀន​។​ ​ក្នុងនោះដែរ​ក៏បាន​អោយ​លោកគ្រូ​អ្នកគ្រូ​ណែនាំ​សិស្ស​ពី​ស្មារតី​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​ខិត្តប័ណ្ណ​ប័ណ្ណប្រកាស​របស់​ក្រសួងសុខាភិបាល​ដូចជា​៖១​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​ជម្ងឺ​។​២​ការពារ​អ្នកដទៃ​ពី​ជម្ងឺឆ្លង​។​៣​កាត់បន្ថយ​ហា​នី​ភ័យ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​ដោយ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ដែលមាន​អាល់កុល​ហ្ស៊ែ​ល​។​៤​ការពារ​ខ្លួន​អ្នក​និង​អ្នកដទៃ​ពី​ការឆ្លង​ជំងឺ​ដោយ​លាងដៃ​របស់​អ្នក ។​ ៥​ធ្វើការ​ឬ​ការ​ទៅ​ផ្សារ​សត្វ​រស់ ត្រី មាន់​ទារ សត្វព្រៃ ត្រូវការពារ​សុខា​ភាព​អោយ​បានល្អ...

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា​លើក​ទី​១០៩

ដោយៈ​សុផល​/​ភ្នំពេញ​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រារព្ធ​អបអរសាទរ​ខួប​លើក​ទី​១០៩​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា​នៅ​ទីស្នាក់ការ​អង្គការ​របស់ខ្លួន​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០​នាក់​មកពី​តាម​សហគមន៍​នានា​។​ ​ជា​រៀងរាល់ឆ្នាំ​ទិវា​នេះ​គឺជា​ថ្ងៃមួយ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​គោរព​ដល់​សមិទ្ធផលរ​បស់​ស្ត្រី​ទូទាំង​ប្រវត្តិសាស្ត្រ​និង​ពិភពលោក​។​ជា​ថ្ងៃ​ដែល​ស្ត្រី​មកពី​គ្រប់​មជ្ឈដ្ឋាន​និង​វប្បធម៌​ផ្សេងៗ​គ្នា​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សមភាព​យេនឌ័រ​និង សិទ្ធិ​ស្ត្រី​។​បើតាម​អ្នករៀបចំ​កម្មវិធី​បានឱ្យដឹងថា​ការ​ប្រារព្ធ ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០​នេះ​ត្រូវបាន​រៀបចំឡើង​ទូទាំង​ពិភពលោក​។​ ​ដោយឡែក​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ទូទាំង​សកល​ចំនួន​៤២​ប្រទេស​ក៏បាន​រៀបចំ​ទិវា​នេះដែរ​ដើម្បី​លើកកម្ពស់​និង​គាំទ្រ​ដល់​ស្ត្រី​ដែល​កំពុងតែ​ងាយ​រងគ្រោះ​និង​ទទួល​ស្តាប់ឮ​សំឡេង​នៃ​ការទាមទារ​រក​ការគាំទ្រ​ការយកចិត្តទុកដាក់​ដ​ល់​ស្ត្រី​លើ​បញ្ហា​សុខភាព​និង​បញ្ហារ​នានា​ដែល​កំពុង​កើតមាន​ទៅលើ​ពួកគេ​។ ​គួរ​ជម្រាប​ថា​ទិវា​អន្តរជាតិ​នារី​៨​មីនា​ខួប​លើក​ទី​១០៩​ឆ្នាំ​២០២០​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​មាន​សមភាព​យេនឌ័រ​»​ដែល​បង្ហាញឱ្យឃើញ​ពី​ការដើរ​តួនាទី​យ៉ាងសំខាន់​របស់​សុខសន្តិភាព​នៅក្នុង​សង្គមជាតិ​។​ជាពិសេស​សុខសន្តិភាព​នេះ​បាន​ចូលរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​ស្ត្រី​និង​ជួយ​ឲ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គម​៕S/ ​ចំណងជើង​រូបថត​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​០៨​មីនា​លើក​ទី​១០៩​

ក្រសួងសុខាភិបាល​ប្រកាស​ផង អំពាវនាវ​ផង​និង​ប្រាប់​ពី​វិធានការ​ផង​បង្ការ​វីរុស​ខូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​បន្ទាប់ពី​ការធ្វើ​សន្និសីទកាសែត​នៅ​រាត្រី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ជា​ផ្លូវការ​អំពី​ការរកឃើញ​បុរស​កម្ពុជា​អាយុ​៣៩​ឆ្នាំ​ម្នា​ក់មាន​វិជ្ជមាន​វីរុស​ខូ​វីដ​១៩​។​ទន្ទឹម​ក៏បាន​ធ្វើ​សេចក្តីអំពាវនាវ​ក៏ដូចជា​ប្រាប់​អំពី​វិធានការ​មួយចំនួន​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​នេះ​ផងដែរ​។​ ​ខ្លឹមសារ​សេចក្តីប្រកាស​មាន​ដូចតទៅៈ​

​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០​ក៏​ផុលផុស​ជាង​ឆ្នាំមុនៗ​

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គណៈ​គ្រប់គ្រង​សាលារៀន​ក៏ដូចជា​សា​ម៉ី​ខ្លួន​កីឡាករ​កីឡាការិនី​សិស្ស​ថា​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩​និង​២០២០​មាន​បរិមាណ​កីឡាករ​កីឡាការិនី​ច្រើន​និង​ផុលផុស​ជាង​ឆ្នាំមុនៗ​ដូច​កាលពី​កីឡា​សិស្ស​ម​ឋ​ម​សិក្សា​ដែរ ។​ ​ ហេតុនេះហើយ​បានជា​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​ម​ន្ទិ​រ​និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​រៀប​ចំការ​ប្រកួត​ដាច់ដោយឡែក ។​គឺ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២៥-២៧​កុម្ភៈ​២០២០ នៅ​ទិ​លាន​៣​កន្លែង មាននៅ ៖​ទី​១-​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន ទី​២ នៅ​ម​ន្ទិ​រ​អប់រំ​ខេត្ត​និង​៣​នៅ​សាលាបឋមសិក្សា​សម្រស់​កុមា​រនា​ភូម​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​និង​កីឡា​សិស្ស​មធ្យមសិក្សា​ធ្វើ​ទីលាន​ដដែល ដែល​ធ្វើ​ថ្ងៃទី​៥ -៧​ខ​ឬ​មីនាឆ្នាំ​២០២០ ។ ​ ​លោក​តាន់​ក្រួច​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ក្នុងពេល​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ថា​៖​ដំណើរការ​បច្ចេកទេស​រលូន​ពី​ដើម​ដល់​ថ្ងៃទី​៣​កន្លងមក​។​ការហូបចុក...

​ទិវា​ជាតិ​អំ​ណាន​នា​ឆ្នាំនេះ​រំពឹងថា​នឹងមាន​យុវជន​ចូលរួម​ទស្សនា​៤-៥​ម៉ឺន​នាក់​

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ការ​បំផុស​ឱ្យ​សិស្សានុសិស្ស​យុវជន​និង​ពលរដ្ឋ​ចាប់ផ្តើម​អាន​សៀវភៅ​គឺជា​យន្តការ​ដ៏​សំខាន់​មួយ​ដែល​កំពុងស្ថិត​ក្នុងការ​យកចិត្តទុកដាក់​រប​ស់​ក្រសួង​អប់រំ​និង​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៥​នា​ឆ្នាំ​២០២០​នេះ​បានចាប់ផ្តើម​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ឫ​ហៅថា សាលា​តិច​ណូ​។ ​សម្រាប់​ទិវា​ជាតិ​អំ​ណាន​ឆ្នាំ​នេះដែរ​រៀបចំឡើង​ក្រោម​ប្រធានបទ «​ការអាន​បណ្ដុះ​បញ្ញា ការស្រាវជ្រាវ និង​ន​វា​នុ​វត្ដ​ន៍​»​ដោយមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​នេះ​។​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៥​នេះដែរ​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​រំពឹងថា​នឹងមាន​យុវជន​ចូលរួម​ក្នុង​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​នាក់​។​ ​ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​“​ក្នុង​ទិវា​ជាតិ​អំ​ណាន​នា​ឆ្នាំនេះ​សង្ឃឹមថា​មាន​យុវជន​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​នាក់​នឹងចូលរួម​ក្នុង​ពិព័រណ៍​សៀវភៅ​និង​ទិវា​ជាតិ​អំ​ណាន​នេះ​។​យុវជន​យើង​មួយចំនួន​បាន​ចាប់អារម្មណ៍​ការអាន​កាន់តែ​ច្រើនឡើង​”​។​ជាមួយគ្នានេះ​លោក​ហង់​ជួនណា​រ៉ុ​ន​បានលើកឡើង​ថា​ទិវា​ជាតិ​អំ​ណាន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សា​ធាណ​ជន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន និង​លើកកម្ពស់​ការអាន និង​តែង​និពន្ធ​នៅ​កម្ពុជា​។​ ​គួរ​បញ្ជាក់ថា​ក្នុង​ទី​វា​អំ​ណាន​ជាតិ​លើក​ទី​៥​ដែល​នឹងត្រូវ​រៀបចំឡើង​នា​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​ខាងមុខនេះ​ក៏​នឹងមាន​រៀបចំ​ពិធី​ប្រកួតប្រជែង​និង​ប្រកាស​លទ្ធផល​ជ័យលាភី​លើ​វិញ្ញាសារ​អាន​អត្ថបទ ការ​ស្មូត​កំណាព្យ​និង​ការ​តែង​និពន្ធ​ជាដើម​។​ក្រៅពីនេះ​ក៏មាន​ការ​សិក្ខាសាលា​ស្តីពី​”​អំ​ណាន​ដំបូង​”​និង​សិក្ខាសាលារ​ស្តីពី​ការគ្រប់គ្រង​បណ្តា​ល័យ​និង​ផ្សព្វផ្សាយ​បណ្តា​ល័យ​ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​រាជធានី​ខេត្ត​ទាំង​២៥ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍន៍​នានា​ថែមទៀត​៕S/...