អប់រំ

អាហារូបករណ៍ ១ ១៥០ កន្លែង នៅ​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅតែ​ទទួល​ពាក្យសុំ​

​ដោយៈ មេសា​/ភ្នំពេញៈ លោក ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​ទទួលបន្ទុក ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​ប្រាប់​រស្មី​កម្ពុជា តាមរយៈ​ការឆ្លើយ​ឆ្លង​សារ​នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ...

ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូតដល់​ទៅ​៩៨​ភាគរយ​ក្នុងការ​ការពារ​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​អះអាងថា​”​ការប្រើប្រាស់​ស្រា​ម​អនាម័យ​ទៀងទាត់​និង​ត្រឹមត្រូវ​មិន​ត្រឹមតែ​អាច​ការពារ​ការឆ្លង​ជំងឺ​កាមរោគ​និង​មេរោគ​អេដស៍​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​អាច​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ​មិន​តាម​បំណងប្រាថ្នា​ផងដែរ​”​។​ ​ថ្លែង​នៅក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០២០​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែ​កម្ភៈ​ឆ្នាំ​២០២០​នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​លោក​ឈឹម​ឃិន​ដា​រ៉េត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា​”​ស្រោមអនាម័យ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូតដល់​ទៅ​៩៨​ភាគរយ​ក្នុងការ​ការពារ​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​ផ្សេងៗ​”​។​ លោក​ឈឹម​ឃិន​ដា​រ៉េត​បានឱ្យដឹង​ទៀតថា​តាម​ការប៉ាន់ស្មាន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមកនេះ​ប្រទេស​កម្ពុជា​បាន​បញ្ជៀ​ស​ការឆ្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ចំនួន​៩​សែន​នាក់​និង​ការពារ​មនុស្ស​ប្រមាណ​៦​សែន​នាក់​ពី​ការស្លាប់​ដោយសារ​ជំងឺអេដស៍​។​លោក​ឈឹម​ឃិន​ដា​រ៉េត​បាន​បញ្ជាក់ថា​យោងតាម​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​បាន​បង្ហាញថា​ឆ្នាំ​២០១៨​នៅ​កម្ពុ​ជាមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​៧​ម៉ឺន​៣​ពាន់​នាក់​ក្នុងនោះ​មាន​អ្នកទទួលបាន​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​៦​ម៉ឺន​នាក់​។​ ​លោក​វេជ្ជបណ្ឌិត ឈឹម​សារ៉ាត់ នាយក អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​តំបន់​អាស៊ី​( AHF)​បាន​មានប្រសាសន៍ថា​«​សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​AHF​ចង់ឱ្យ​ប្រជាជន​ទូទៅ​បាន​យល់ថា​ស្រោមអនាម័យ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ជីវិត​រស់នៅ​។​ស្រោមអនាម័យ​តែងតែ​ទាន់សម័យ​គ្រប់ពេលវេលា​និង​កាលៈទេសៈ​ជួយ​ចៀស​ផុតពី​ហានិភ័យ​និង​ប៉ះពាល់​ដល់​សុខភាព​និង​ជីវិត​រស់នៅ​។ការចំណាយ​លើ​ស្រោមអនាម័យ​បានទទួល​បាន​នូវ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​ហើយ​យើង​កំពុងធ្វើការ​គ្រប់យ៉ាង​ដើម្បី​ធានាថា​ស្រោមអនាម័យ​មាន​គ្រប់គ្រាន់​និង​ងាយស្រួល​ទទួលបាន​តាម​តម្រូវការ​របស់​មនុស្ស​ទាំង​សាកល​»​។ ​លោកស្រី​តេ​រី​ហ្វ​ត​(TerriFord)​នាយក​ផ្នែក​គោលនយោបាយ​នឹង​តស៊ូ​សាកល​សាកល​អង្គការ​AHF​បាន​មានប្រសាសន៍ថា​«​ការផ្ដល់ជូន​ស្រោមអនាម័យ​ដែល​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ដែល​កំពុង​ត្រូវការ​ចាំបាច់​គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស​AHF​។​ប៉ុន្តែ​យើង​កំពុង​បង្កើន​ការតស៊ូ​មតិ​ឱ្យ​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០​នេះ​។​ក្នុងការ​កាត់បន្ថយ​នូវ​ឧបសគ្គ​ផ្សេង​នេះ​ក៏​ដោយសារតែ​ស្រោមអនាម័យ​នៅតែ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការការពារ​ការឆ្លង​មេរោគ​អេដស៍​ជំងឺ​កាមរោគ​និង​ការ​មាន​ផ្ទៃពោះ​ដែលមាន​ដែល​មិនបាន​ព្រាងទុក​»​។​ ​លោកស្រី​បាន​បន្ថែមថា​”​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​របស់​យើង​តាម​ប្រទេស​នីមួយៗ​ដឹកនាំ​សមាជិក​នៅតាម​បណ្ដាល​សហគមន៍​ផ្សេងៗ​មក​ជុំគ្នា​ដើម្បី​បាន​រៀនសូត្រ​និង​ស្វែងយល់​ពី​វិធី​ការពារ​ខ្លួន​និង​ដៃគូ​របស់​ពួកគេ​ក៏ដូចជា​ការ​បំផុសគំនិត​បង្កើន​ការយកចិត្តទុកដាក់​ពី​ការការពារ​មេរោគ​អេដស៍​ឲ្យ​កាន់តែខ្លាំង​ក្លា​ឡើង​”​។​ “​យើង​លើកទឹកចិត្ត​គ្រប់គ្នា​នៅ​ទូទាំង​៤៣​ប្រទេស​ដែល​អង្គការ​AHF​កំពុង​ប្រតិបត្តិការ​ឲ្យ​ចូលរួម​សកម្មភាព​ក្នុង​ព្រឹត្តិការណ៍​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​តែងតែ​ទាន់សម័យ​ដែល​រៀបចំឡើង​នៅតាម​តំបន់​ដែល​ពួកគេ​រស់នៅ​។​យើង​ត្រូវការ​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ពី​តម្រូវការ​ចាំបាច់​និង​លទ្ធភាព​ទទួលបាន​ស្រោមអនាម័យ​ឲ្យ​កាន់តែ​ប្រសើរ​”​។​ ​ចំណែក​លោក​ម៉ៃ​ឃើ​វ៉េ​ន​ស្តេ​ន​(Michaelweinstein)​ប្រមុខ​ដឹកនាំ​អង្គការ​AHF​ទូទាំង​សាកល​បាន​មានប្រសាសន៍ថា​«​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ក្នុងការ​រំលឹក​ដល់​មនុស្ស​គ្រប់​ទីកន្លែង​ថា​មេរោគ​អេដស៍​និង​ជំងឺ​កាមរោគ​នៅតែ​ជា​បញ្ហា​គំរាមកំហែង​ដ៏​ចម្បង​នៅក្នុង​ផ្នែក​សុខភាព​សកល​។​ប៉ុន្តែ​ការគំរាមកំហែង​នេះ​អាច​ទប់ស្កាត់បាន​ដោយ​ការប្រើប្រាស់​ស្រោមអនាម័យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ​»​។​ ​ លោក​បាន​បន្ថែមថា​«​មាន​អ្នកជំងឺ​ថ្មី​ឆ្លង​ថ្មី​ប្រមាណ​១​លាន​៧​សែន​នាក់​ជា​រៀងរាល់ឆ្នាំ​និង​អ្នក​ឆ្លង​ជំងឺ​កាមរោគ​ថ្មី​ជាង ១​លាន​ករណី​ជា​រៀងរាល់ថ្ងៃ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ...

យប់មិញកំពូលតារាចំរៀងលោកព្រាបសុវត្ថិរួមនឹងកូនៗកក្រើកតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ា

ដោយៈ សាវរក្ស/ភ្នំពេញៈ ការប្រគុំតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ាក្នុងរយៈពេល 4ថ្ងៃគិតចាប់ពីថ្ងៃទី 14 15 16 និង 17 ខែកុម្ភៈឆ្នាំ 2020 ដែលមានកំពូលតារាចំរៀងលោកព្រាបសុវត្ថិរួមនឹងកូនរបស់លោកបានចូលរួមក្នុងការប្រគំតន្ត្រីផ្សព្វផ្សាយផលិតផលខ្មែរក្នុងស្រុករាប់សិបមុខ។ នារាត្រីថ្ងៃទី 15 ខែកុម្ភៈនេះដែរការប្រគុំតន្ត្រីនៅសួនសាងស្នេហ៍កាណាឌីយ៉ាក៏មានវត្តមានពីកំពូលតារាចម្រៀងលោកព្រាបសុវត្ថិនិងកូនរបស់លោកព្រមទាំងតារាចម្រៀងដទៃជាច្រើនរូបទៀតល្បីៗបានរួមដៃគ្នាធ្វើកក្រើកឆាកតន្ត្រីយ៉ាងណាឱ្យផលិតផលខ្មែរ និងផលិតផលជាច្រើនផ្សេងទៀតមានការលក់ដាច់ជាហូរហែ ។ នាឱកាសនោះដែរក្រុមហ៊ុនសាប៊ូសុខភាពធម្មជាតិបានចូលរួមឧបត្ថម្ភដល់ការប្រគំតន្ត្រីនេះដែលមានតំណាងលោកផេង វិសាលអ្នកគ្រប់គ្រងចាក់ការទូទៅបានឲ្យដឹងថា ដើម្បីបំពេញតំនូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលស្រលាញ់សុខភាព សាប៊ូទឹកធម្មជាតិបោកសំលៀកបំពាក់ សុខភាព ផ្សំពីប្រេងរុក្ខជាតិ ១០០%  មានច្រើនជំរើស ច្រើនក្លិន ច្រើនខ្នាតតូច-ធំតាមតំរូវការរបស់លោកអ្នកសម្រាប់ការបោកសម្អាតប្រចាំថ្ងៃ ។ លោកបានពន្យល់បន្តថា ចំពោះផលប្រយោជន៍សាប៊ូទឹកសុខភាព ធម្មជាតិ បោកសម្អាតសំលៀកបំពាក់ ទារក  កូនក្មេង ចាស់ ស្ត្រីដែលមានផ្ទៃពោះ រឺ ទើបឆ្លងទន្លេរួច និង កូនង៉ែត ។ មានសមត្ថភាពជំរះខ្ពស់ ក្នុងការបោកសំលៀកបំពាក់។ ជួយកម្ចាត់មេរោគសារធាតុពុល ជាតិកខ្វក់ចេញពីក្រណាត់ ធ្វើឲ្យសាច់ក្រណាត់ទន់ភ្លឺរលោង។ មានសារធាតុជួយបន្ទន់សាច់ក្រណាត់ទន់រមឿយងាយស្រួលអ៊ុត។ គ្មានសារធាតុគីមី មិនបង្ករគ្រោះថ្នាក់ដល់ស្បែកពេលបោកគក់ដោយដៃ។ ជួយរក្សាក្រណាត់ជាប់បានយូ មិនពុកមិនស្រួយធ្វើអោយក្រណាត់ថ្មីជានិច្ច បោកគក់ច្រើនដងមិនចាស់ រឺអាប់សាច់ក្រណាត់។ មិនបិះពាល់ដល់សុខភាពស្បែក និងសុខភាពផ្ទាល់របស់អ្នកប្រើប្រាស់។ មិនកាត់ដៃនៅពេលបោកសំអាតដោយដៃ។ ចំណែកទឹកក្រអូបសុខភាព ផ្សំឡើងពីសារជាតិហ្វាយបរពិសេសរ(fabric fiber )ជួយការពារក្រណាត់ឬសំលៀកបំពាក់របស់អ្នកអោយហាប់មិនបែកព្រុយ មិនស្រអាប់ពណ ស្វិតរឹងមាំយូអង្វែងគឺ ធ្វើអោយក្រណាត់ឬសំលៀកបំពាក់រាបស្មើរនឹងធ្វើអោយកំរិតហ្វាយបរមានប្រសិទ្ធិភាពឡើងវិញ ដើម្បីការពារក្រណាត់ពីការបែកបាក់ដោយសារការបោកគក់ដោយច្រាស់ឬម៉ាសុីន ហើយជួយធ្វើអើយក្រណាត់មានសភាពដូចដើមថ្មីទន់ល្មើយយ៉ាងល្អប្រសើរ។ អត្ថប្រយោជន៍របស់ទឹកក្រអូបសុខភាព បំបាត់ក្លិន ផ្អួរផ្អាប់ពេលហាលក្នុងម្លប់។ បន្ទន់សាច់ក្រណាត់អោយភ្លឺរលោងក្រអូប។ មានក្លិនផាសុខភាពដល់សំលៀកបំពាក់។ រក្សារសាច់ក្រណាត់ជាប់មាំល្អ។ រក្សារសាច់ក្រណាត់កុំអោយរួញ។ រក្សារសាច់ក្រណាត់បានល្អដូចថ្មី។ បំបាត់ក្លិនថ្ងៃមិនឈ្ងៀម។ បំបាត់ក្លិនទឹកមិនផ្អួរស្អុយ ។ មានក្លិនក្រអូបមិនឈួលហើយ មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ សូមជម្រាបថា មានតំលៃពិសេសសំរាប់អ្នកចែកចាយបន្ត​ : 093 555...

ទទួល​ប្រណិប័តន៍​គុណគ្រូ​ឆ្លើយតប​នូវ​ការអភិវឌ្ឍន៍​សាលា​និង​ប្រទេសជាតិ​

ដោយ​៖​ភ្នំ​ស្វាយ​/​ប​ន្ឫា​យ​មានជ័យ​៖​អតីត​សិស្ស​បានទទួល​ប្រណិប័តន៍​គុណគ្រូ​ហើយ​ឆ្លើយតប​នូវ​ការអភិវឌ្ឍន៍​សាលា​មូលដ្ឋាន​និង​ប្រទេសជាតិ​។​កម្មវិធី​ការជួប​សំណេះសំណាល​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​មង្គល​បូរី​ស្រុក​មង្គល​បូរី​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ចំ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ផង​នោះ​។​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោ​កជ​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។​ ​ លោក​សាស្ត្រាចារ្យ​ថា​ចម​ន្ថា​នាយក​វិទ្យាល័យ​មង្គល​បូរី​មានប្រសាសន៍ថា​៖​កម្មវិធី​រំលឹក​គុណគ្រូ​និង​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​បានធ្វើ​រាល់​ឆ្នាំ​ហើយ​។​លើក​នេះ​សហ​ផ្តួចផ្តើម​ដោយ​លោក​នូ​ស៊ីថា​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​រួមជាមួយ​លោក​អភិបាលខេត្ត​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​សប្បុរសជន​ជា​អតីត​សិស្ស​គ្រប់​ជំនាន​។​ ​លោកគ្រូ​ថា​ចម​ន្ថា​រំលឹកថា​៖​វិទ្យាល័យ​នេះ​មានឈ្មោះ​ដើម​ជា​អនុវិទ្យាល័យ​ភ​វ​វ្ម័​ន​ដែល​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​១៩៦២​។​បាន​អភិវឌ្ឍន៍​បន្តបន្ទាប់​ដ​ល់​ឆ្នាំ​១៩៨៨ បង្កើតជា​វិទ្យាល័យ ។ តម​កទៀត សាលា​ទទួលបាន​ការផ្តល់​អគារ​និង​សមិទ្ធផល​នានា​ពី​សប្បុរសជន​។ លោក​ឧបនាយករដ្ឋមន្ត្រី​កែ...

អគារសិក្សា​ថ្មី​និង​សមិទ្ធផល​ជាង​២៣​ម៉ឺន​ដុល្លារ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ក្រវ៉ា​សម្ពោធ​ឱ្យប្រើ​ប្រាស់​

​ដោយៈ​សុផល​/​កំពង់ធំៈ​អគារសិក្សា​ថ្មី​ចំនួន​២​ខ្នង​និង​សមិទ្ធផល​នានា​ដែលមាន​តម្លៃ​ជាង​២៣​ម៉ឺន​ដុល្លារ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ក្រវ៉ា​ក្នុងស្រុក​បារាយណ៍​ខេត្តកំពង់ធំ​បាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​លោក​បណ្ឌិត​ងួន​ញ៉ិល​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី​នេះ​។ ​ ​លោក ញឹក បាន​ខេង អភិបាល​ស្តីទី​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា​៖​វត្តមាន​របស់លោក​ប​ណ្ឌិ​ត ងួន ញ៉ិល នាពេលនេះ​បាន​សបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថែមទៀត ពី​ការយកចិត្តទុកដាក់រ​បស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​លោក​បណ្ឌិត​ចំពោះ​សំណូមពរ​របស់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រវ៉ា​បាក់ស្នា​គគីរ​ធំ​និង​ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍ និង​ជារួម​សម្រាប់​ខេត្តកំពង់ធំ​ទាំងមូល...

​ថ្ងៃ​១៤​កុម្ភៈ​សិស្ស​គោរព​វិន័យ​ម៉ោង​សិក្សា​និង​មិន​បង្ក​បាតុភាព​អាក្រក់​ក្នុង​សាលា​

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ក្រោយ​ការប្រកាស​ណែនាំ​អប់រំ​ដែល​សិស្សានុសិស្ស​តាម​សាលារៀន​នៅក្នុង​ខេត្តកោះកុង​មិនត្រូវ​ភ្លើតភ្លើន​ឬ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ​រួចមក​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​បាន​អះអាងថា​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ម្សិលមិញ​នេះ​ក្រុម​សិស្សានុសិស្ស​គឺ​បាន​អនុវត្ត​គោរព​វិន័យ​បទបញ្ជា​ផ្ទៃក្រោម​រូបភាព​មក​រៀន​សូត្រ​តាម​ម៉ោង​សិក្សា​និង​មិន​បង្ក​បាតុភាព​អាក្រក់​ណាមួយ​ក្នុង​សាលារៀន​ឡើយ​។​ ​ លោក សេង សុធី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ថា​ក្រុម​សិស្សានុសិស្ស​ទូទាំង​ខេត្ត​របស់លោក​បានមក​សិក្សា​តាម​ម៉ោង​កំណត់​ជាមួយ​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​របស់​ពួកគេ​រៀងៗ​ខ្លួន​មិន​ធ្វើ​សកម្ម​ភាពខុស​ប្រពៃណី​វប្បធម៌​ឬ​ជូន​បាច់ផ្កា​គ្នា​ឡើយ​កាលពី​នៅ​ថ្ងៃទី​១៤ កុម្ភៈ​។ ​ លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា អះអាង​ទៀត​ដែរ​ថា...

ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុ​ជារួម​គ្នា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សំណង់​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ដែល​ផលិត​ស៊ីម៉ងត៍​អូដ្ឋ​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​បាន​សហការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មេជាង​សំណង់​ចំនួន​៦០​នាក់​បន្ថែមទៀត​។​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​សំណូមពរ​របស់​មេជាង​និង​ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ជំនាញ​ក្នុង​វិស័យ​សំណង់ និង កសាង​ការជឿ​ទំនុកចិត្ត​ពី​ម្ចាស់​សំណង់​នានា​។​ ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ​មានការ​ចូលរួម ពី​លោក ប៊ុន ភា​រិន្ទ នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង លោក Nicolas George នាយក​ប្រតិបត្តិ ក្រុមហ៊ុន...

​ស្ត្រី​ម្នាក់​ប្រសូត្រ​បានកូន​ភ្លោះ​ស្រី​៣​នាក់​នៅ​ខេត្តព្រះវិហារ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា​៖​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​មានគ្រួសារ​កសិករ​ម​ក​ពី​ឃុំ​ច្រាច់​ស្រុក​ជ័យ​សែន​សម្រាលកូន​បានកូន​ភ្លោះ​៣​នាក់​។​ ​ប្រធាន​មន្ទីរ​សុខាភិបាល​បានឱ្យដឹង​ទៀតថា​កូនភ្លោះ​ទាំង​៣​នេះ​គឺ​ស្រី​ទាំងអស់​ដោយ​ម្នាក់ៗ​មាន​ទម្ងន់​១,៦​គីឡូក្រាម មាន​សុខ​ភាពល្អ​ធម្មតា​ទាំង​ម្តាយ​ទាំង​កូន​។ លោក​បន្តថា​ដោយសារ​កូនភ្លោះ​ទាំង​៣​នេះ មាន​គីឡូ​ទាប​ពេក​ទើប​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​ថែទាំ​នៅ​កន្លែង​សង្គ្រោះ​ទារក​។​ ​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ស្ត្រី​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣​នាក់​នេះ​ឈ្មោះ លេ ស្រីមុំ អាយុ​២៣​ឆ្នាំមាន​ប្តី​ឈ្មោះ​ហេង​សុវណ្ណ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​បដិវត្តន៍​ឃុំ​ច្រាច់​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​ការ​ប្រសូត្រ​កូន​លើក​នេះ​ជាទី​២​នៃ​គ្រួសារ​មួយ​នេះ​ដោយសារ​ការ​ប្រសូត្រ​កូន​លើក​ទី​១​គាត់​ទទួលបាន​កូនប្រុស​បច្ចុប្បន្ន​មាន​អាយុ​៥​ឆ្នាំ​ហើយ​៕S/​

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​រដ្ឋ​ជាង​៣០០​នាក់ ស្វែងយល់​ពី​បម្រើការ​សេវា​គំរូ​សាធារណ​នៅ​មន្ទីរពេទ្យ​កោះកុង​

​ដោយៈ​សុ​ផានី​តា​/​កោះកុងៈ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ធ្លាប់ជា​ជ័យលាភី​ជា​អង្គភាព​គំរូ​ខាង​ផ្នែក​បម្រើសេវា​សាធារណៈ​វិស័យ​សុខាភិបាល​នៅ​ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ ជាក់ស្តែង​គេ​សង្កេតឃើញ​មាន​ក្រុម​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ជាង​៣០០​នាក់​មកពី​មន្ទីរពេទ្យ​តាម​បណ្តា​ចំនួន​ខេត្ត​២៤​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ភាពជោគជ័យ​របស់​មន្ទី​រ​ពេទ្យ​បង្អែក​មួយ​នេះ​ដើម្បី​ដកស្រង់​បទពិសោធន៍​និង​កែលម្អ​ក្នុង​អង្គភាព​របស់​ពួកគេ​ឱ្យមាន​ទំនុកចិត្ត​ខ្ពស់​ពី​អ្នក​មក​ទទួល​សេវា​។​ ​លោកស្រី គៀត គិច អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ និង​លោក អៀង ដារ៉ាវុធ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​ក្នុងចំណោម​ក្រុម​អ្នកដឹកនាំ​វិស័យ​សុខាភិបាល​ប្រមាណ​៣០០​នាក់​ផ្សេងទៀត​នោះ បានឱ្យដឹង​ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ថា...

​ថ្ងៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​គឺ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​

វ៉ៃ​កូ​/​ស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សកល​វិទ្យាល័យ​ស្វាយរៀង​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បានរៀបចំ​កម្មវិធី​បរិ​ច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ក្រោម​ប្រធានបទ​“​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់​”​។​ ​តាម​ការ​ឱ្យដឹងពី​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត បាន​បញ្ជាក់ថា ការបង្កើតឱ្យមាន​ការ​បរិច្ចាគ​នៅថ្ងៃនេះ ក្នុង​គោលបំណង​ស្វែងរក​សមាជិក​ដែលមាន​ចិត្ត​សប្បុរសធម៌​មក​រួមចំណែក​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម​ក៏ដូចជា​ចែករំលែក​នូវ​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​។​ក៏​ជា​ចលនា​បង្កើត​ធនាគា​ឈាម​រស់​សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បន្ទាន់ៗ​នៅពេល​ត្រូវការ​ចាំបាច់​ដែល​តម្រូវឱ្យ​យើង​មក​បំពេញ​ភារៈ​នៅពេលនេះ ។​ ​ ក្នុងនាម​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ការបរិច្ចាគ​ឈាម ដើម្បី​ការងារ​សង្គម នឹង​ការជួយ​ផ្តល់​ជីវិត​ថ្មី ដល់​មនុស្សជាតិ​ដែល​ជួប​គ្រោះថ្នាក់​សង្គម​ផ្សេងៗ​ហើយ​ត្រូវការ​ឈាម​៕S/​