អប់រំ

បើក​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ស្តីពី​ការជួយ​សង្គ្រោះ​សត្វ​ពី​ការបំពុល​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​មន្ទីរ​កសិកម្ម​មាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ចំណេះដឹង​ស្តីពី​ការជួយ​សង្គ្រោះ​សត្វ​ពី​ការបំពុល​និង​វិធីសាស្ត្រ​យក​សំណាក​ចេញពី​សាកសព​សត្វ​។​ ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​សិក្ខាសាលា​និង​ផ្តល់ឱ្យ​សិក្ខាកាម​ទាំងអស់​យលដឹង​នូវ​ចំណុះ​ចំនាញ​បន្ថែមទៀត​ក្នុងការ​ជួ​យស​ង្រោះ​សត្វ​ឱ្យ​រួច​ផុតពី​ការបំពុល​និង​ពិធីការ​ក្នុង​ការយក​សំណាក​ចេញពី​សាក​សព្វ​សត្វ​ដែល​ត្រូវបាន​សម្លាប់​ដោយសា​ការបំពុល​។​ក្នុងនោះ​ក៏មាន​សមាសភាព​ចូល​រួមមាន​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​,​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​ការិយាល័យ​កសិកម្ម​ស្រុក​។​ ​រួមជាមួយ​ភាគី​ពាក់​ព័​ន្ឋ​មកពី​ខេត្តក្រចេះ​,​ខេត្ត​រតនៈគីរី​,​និង​ខេត្តព្រះវិហារ​។​សហការ​រៀបចំ​សម្របសម្រួល​វគ្គ​ដោយ​អង្ក​ការ​សមាគម​ន៌​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​WCS​និង​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​រួមមាន​WCS,WWS,BirdLife,ACCB,SVC,CBGA​រួមជាមួយ​បណ្តាញ​អភិរក្ស​សត្វ​ត្មាត​អាស៊ី​(SAVE)​ផងដែរ​៕S/​

យល់ដឹង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​ជា​ករណី​ចាំបាច់​សម្រាប់​យុវវ័យ​

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​បញ្ចាក់​នូវ​ភាពចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​ចំពោះ​ការ​រ​យល់ដឹង​ផ្លូវច្បាប់​ស្តីអំពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​។​ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​ដល់​សិស្សានុសិស្ស​ប្រមាណ​ជិត​៤០០​នាក់ នៅ​សាលប្រជុំ​សាលាស្រុក​ឈូក​កាលពី ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ស៊ុ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​មានប្រសាសន៍ថា​អេដស៍​ជា​ជំងឺឆ្លង​និង​រីក​រាលដាល​ដោយ​ពុំមាន​ថ្នាំ​ព្យាបាល​ជាសះស្បើយ​ឡើយ​។​ ​ភាព​សាយភាយ​នៃ​ជំងឺ​នេះ​បាននិងកំពុង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សន្តិសុខ​ស្ថិរភាព​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដែល​ទាមទារ​ឱ្យ​រដ្ឋ​ចាត់វិធានការ​ឆ្លើយតប​ជា​ពហុ​វិស័យ​។​ដូច្នេះ​ការ​រ​យល់ដឹង​ផ្នែក​ផ្លូវច្បាប់​ស្តីអំពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​សម្រាប់​ពល​រដ្ឋ ពិសេស​យុវវ័យ​គ្រប់រូប​ជា​រឿង​ចាំបាច់​បំផុត​។...

​ជប៉ុន​ផ្តល់​ថវិកា​ជិត​១​លាន​កន្លះ​សម្រាប់​ការលើកកម្ពស់​សន្តិសុខ​ស្បៀង​ការ​បោសសម្អាត​មីន​និង កសិកម្ម​

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​ផ្តល់​ថវិកា​សរុប​១.៤៣១.៨៥២​ដុល្លារ​អាមេរិក​ដល់​អ​ង្គ​ការ​ចំនួន​៣​ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។​ថវិកា​ចំនួន​២៦៥.៥៥២​ដុល្លារ​អាមេរិក​សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​(FIDR)​ដើម្បី​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ក្នុង​ខេត្តកំពង់ឆ្នាំង (​ឆ្នាំ​ទី​៣)​។ ​ថវិកា​ចំនួន​៧២៩.៥០៩​ដុល្លារ​អាមេរិក​សម្រាប់​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​(JMAS)​ដើម្បី​អនុវត្ត​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​បោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​(​ឆ្នាំ​ទី​៣) ។​ ​ ចំណែក​ថវិកា​ចំនួន ៤៣៦.៧៩១ ដុល្លារ​អាមេរិក សម្រាប់​វិទ្យាស្ថាន​កែលម្អ​និង​អភិរក្ស​បរិស្ថាន (ERECON)​ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ស្ថានភាព​កសិកម្ម​ប្រកបដោយ​ចីរភាព​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ខេត្តកំពង់ចាម​(​ឆ្នាំ​ទី​៣)​។​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​និង​អ្នកតំណាង​អង្គភាព​ចំនួន​៣​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​ ​ លោក​ឯកអគ្គរាជទូត​ជប៉ុន​សង្ឃឹមថា​ជំនួយ​ទាំងនេះ​នឹង​កែលម្អ​នូវ​គុណភាព​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​គម្រោង​។​ប្រទេស​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការ​បោសសម្អាត​មីន​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​សង្គម​៕S/​

​សៀវភៅ “​ស្តេច​នំ​ដូ​ណាត់​” ប្រវត្តិ​សហគ្រិន​ខ្មែរ​ដ៏​ល្បី​មួយរូប​នៅ​អាមេរិក​

ដោយៈ​សុផល​/​ភ្នំពេញៈ​ដំណើររឿង​រ៉ាវ​ពី​ខ្សែជីវិត​ពិត​របស់លោក​តឹក​ង៉ូ​យ​មាន​ភាពរស់រវើក​និង​ផ្ដោត​សំខាន់​លើ​បទពិសោធ​ជីវិត​ពិត​ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​ទាក់ទិន​នឹង​ទស្សនវិស័យ​ដ៏​សម្បូរបែប​រួម​ជាមួយនឹង​ការរៀន​ពី​ការចាប់យក​ឱកាស​ដែល​កើតមាន​ឡើងជា​ហូរហែ​ក្នុង​ជីវិត​របស់លោក​។ ​ ​លោក​តឹក​ង៉ូ​យ​បានចាប់ផ្ដើម​ជីវិត​ពី​ជនភៀសខ្លួន​ដ៏​ក្រីក្រ​ម្នាក់​ហើយ​ក្រោយមក​លោក​ក៏បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​ម្នា​ក់នៅ​សហរដ្ឋអាមេរិក​។​លោក​បាន​អំពាវនាវ​ដល់​ជនភៀសខ្លួន​ខ្មែរ​រាប់រយ​រាប់ពាន់នាក់​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ឱ្យមក​ប្រកប​របរ​លក់​នំ​ដូ​ណាត់​រហូត​បាន​ក្លាយជា​អ្នកមាន​លុយរាប់​លាន​ដុល្លារ​ដូច​រូបលោក​ដែរ​។​ ​ដោយហេតុ​លោក​មានគំនិត​មិន​ចង្អៀតចង្អល់ និង​សេចក្ដីស្រឡាញ់​ក្នុង​ការជួយ​ដល់​សហគមន៍​ខ្មែរ ដែល​នេះ​គឺជា​ការចូលរួម​វិភាគទាន​ដ៏​ខ្លាំងក្លា​លើ​ផ្នែក​សេដ្ឋកិច្ចសង្គម​នៅ​សហរដ្ឋអាមេរិក​។​ដូច្នេះហើយ​ទើប​រូបលោក​បានទទួល​ពាន​រង្វាន់​និង​ប័ណ្ណសរសើរ​ដោយផ្ទាល់​ពី​ប្រធានាធិបតី​G.H.Bush​នៅ​ឆ្នាំ​១៩៩១​ហើយក៏​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជា “​ស្ដេច​នំ​ដូ​ណាត់​” ប្រចាំ​សហរដ្ឋអាមេរិក​ចាប់ពីពេលនោះ​មក​។ ​ជា​លទ្ធផល​ចេញពី​ស្នាដៃ​និង​ការខិតខំ​របស់លោក​ស​ព្វ​ថ្ងៃនេះ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​(California)​មាន​ហាង​នំ​ដូ​ណាត់​ជាង​៥.០០០​ហាង​។​ក្នុងនោះ​ហាង​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ជនជាតិខ្មែរ​អាមេរិកកាំង​មាន​រហូតដល់​៩០​ភាគរយ​ដែល​ចំនួន​នេះ​គឺ​ស្មើនឹង​៤.៥០០​ហាង​។​បើ​បូករួម​ទាំង​រដ្ឋ​ផ្សេងៗ​ទៀត​នោះ​ហាង​ដែល​ជនជាតិខ្មែរ​កាន់កាប់​មាន​ចំនួន​រាប់ពាន់ រាប់ម៉ឺន​ហាង​ឯណោះ​។ ​នេះ​ពិតជា​មោទកភាព​ដ៏​អស្ចារ្យ​ហើយក៏​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ដែលមាន​ប្រជាជន​រហូតដល់​ទៅ​៣៥០​លាន​នាក់​។​ប៉ុន្តែ​ងារ​ជា​ស្ដេច​នំ​ដូ​ណាត់​ដែល​សហរដ្ឋអាមេរិក​ទ​ទួល​ស្គាល់​គឺមាន​តែ​លោក តឹក ង៉ូ​យ តែ​ម្នាក់​ប៉ុណ្ណោះ​។​ ​លោក...

​ក្រុមហ៊ុន​CamAgriRubber​ទទួល​ដំណើ​ទស្សនៈកិច្ច​នៃ​ក្រុមនិស្សិត​ចំនួន​១៣០​នាក់​

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមហ៊ុន​CamAgriRubber​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បានទទួល​ដំណើ​ទស្សនៈកិច្ច​ក្រុមនិស្សិត​មកពី​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្កា​ដូង​ចំនួន​១៣០​នាក់​ដើម្បី​សិក្សា​បំពេញ​ក្រេ​ឌី​ត​ដែលមាន​ក្នុង​កម្មវិធី​របស់​មហា​វិទ្យាល័យ​។​ ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹងថា​ការសិក្សា​អាចឱ្យ​និស្សិត​ធ្វើការ​ស្វែងយល់​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​កើតមាន​នូវ​មូលដ្ឋាន​ផ្ទាល់​និង​ផ្សារភ្ជាប់​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​កន្លងមក​។​ពិសេស​សិក្សា​ជាក់ស្តែង​ផ្តោតលើ​ផលិក​ម្ម​ដំណាំ​កៅស៊ូ​ដំណាំ​ស្វាយចន្ទី​និង​ខ្សែចង្វាក់​ផលិតកម្ម​កែ​ច្នែ​ជ័រកៅស៊ូ​ក្រែប​។​ ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ក្រុមហ៊ុន​CamAgriRubber​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​ពោធិ​ឃុំ​រមណី​យ៏​ស្រុក​រវៀង​ខេត្ត​ព្រ​វិហារ​មាន​លោក​ស៊ឹម​ជ័យ​សិ​ទ្ឋ​ជានា​យក​ដែលមាន​សមត្ថភាព​ផលិត​កៅស៊ូ​ក្រែប​បាន​៤៥០​តោន​ក្នុង​មួយខែ​។​ក្រុមហ៊ុន​មាន​ចម្ការកៅស៊ូ​ផ្ទាល់ខ្លួន​ចំ​នួ​១៦០​ហិកតា​និង​បាន​ប្រមូល​ទិញ​ទឹក​ជ័រកៅស៊ូ​គ្រូ​សារ​ដែល​បាន​ដាំ​ដុះ​នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្តល់​ការងារ​ជូន​ដល់​បុគ្គលិក កម្មករ​ជំនាញ កម្មករ​ចៀរ​ជ័រ​និង​អ្នកបើកបរ សរុប​បាន​ចំនួន​១២០​នាក់​ផងដែរ​៕S/​

ប្រឈម​ខ្លាំង ! មួយថ្ងៃ​មនុស្ស​ចាស់​ពិសា​ភេស​ជ្ជៈ​ផ្អែម​ឱ្យ​តិចជាង​មួយ​កំប៉ុង កុមារ​ឱ្យ​តិចជាង​កន្លះ​កំប៉ុង​

​ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បាន​មានប្រសាសន៍​អំពី​ហានិភ័យ​ចំពោះ​សុខភាព​អ្នក​ដែល​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ថា មនុស្ស​ចាស់​ដែល​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ក្នុង ១ ថ្ងៃ ១ កំប៉ុង ឬ លើសពី ១...

​និស្សិត​៣​ជំនាន់​ចុះ​ទស្សនកិច្ច​សិក្សា​ទិដ្ឋភាព​ទូទៅ​នៅ​ខេត្តព្រះវិហារ​

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គម្រោង​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ឆ្នាំ​ទី​២​ជំនា​ន់ទី​១៩​និង​ឆ្នាំ​ទី​៣​ជំនា​ន់ទី​១៨​និង​ឆ្នាំ​ទី​៤​ជំនា​ន់ទី​១៧​ទៅ​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​,​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម​,​និង​អភិវឌ្ឍន៍ជនបទ​។​ និ​សិ​ត្ស​ម្នាក់​បានឱ្យដឹងថា​​ទិដ្ឋភាព​ទូទៅ​ការចុះ​កម្មសិក្សា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​សមត្ថភាព​ចំណេះដឹង​និង​ផ្លាស់ប្ដូរ​បទពិសោធន៍រ​បស់​និស្សិត​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ទ្រឹស្ដី​និង​ការអនុវត្តន៍​ជាក់ស្ដែង​នៃ​មុខវិជ្ជា​ដែល​បាន​រៀន​នៅ​មហាវិទ្យាល័យ​។​ជាមួយគ្នានេះដែរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​និស្សិត​ក៏​ដើម្បី​បំពេញ​ក្រេ​ឌី​ត​ដែលមាន​ក្នុង​កម្មវិធី​របស់​មហា​វិទ្យាល័យ​។ ​និ​សិ​ត្ស​ដដែលបានបន្តថា​ខេត្តព្រះវិហារ​គឺជា​ខេត្ត​ដែលមាន​វិសាលភាព​ផ្ទៃដី​ធំ​មាន​ភោគ​សម្បត្តិ​ធម្មជាតិ​និង​មានសម្បត្តិ​វប្បធម៌​បុរាណ​ជាច្រើន​ដ៏​ល្បីល្បាញ​ព្រមទាំង​មានការ​រីកចម្រើន​ខាង​វិស័យ​កសិកម្ម​ផលិតកម្ម​ស្រូវ​-​អង្ករ​និង​ទេសចរណ៍​ផងដែរ​។​ប្រជាជន​នៅ​ខេត្តព្រះវិហារ​ភាគច្រើន​ជា​ជនជាតិខ្មែរ​និង​មាន​ជនជាតិភាគតិច​គួ​យ​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ រក​ជ័រ វ​ល្លិ៍ លក់ដូរ និង​នេសាទ​បន្ដិចបន្ដួច​។ ​ខេត្ដ​ព្រះវិហារ​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ទិសឧត្តរ​ដែលមាន​ចម្ងាយ​ពី​ភ្នំពេញ​ប្រមាណ ២៩៤​គីឡូម៉ែត្រ ជា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​តំបន់​ព្រៃភ្នំ​ភូមិសាស្ដ្រ​មាន​ភាព​ទូលាយ​សម្បូរ​ព្រៃឈើ​ធំៗ​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​រ៉ែ​ធនធានធម្មជាតិ​និង​សំណង់​ប្រវត្តិសាស្ដ្រ​ប្រាសាទបុរាណ​។​ ​ដូច្នេះ​ខេត្តព្រះវិហារ​ជា​ខេត្ត​ដែលមាន​សក្ដានុពល​ទាក់ទាញ​សម្រាប់ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅលើ​សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ដែល​អាចឱ្យ​និស្សិត​ធ្វើការ​សិក្សា​ស្វែងយល់​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​កើត​មាននូវ​មូលដ្ឋាន​ផ្ទាល់​និង​ផ្សារភ្ជាប់​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​កន្លងមក​។​ ​និស្សិតបានបន្តថាការសិក្សា​ឈ្វេង​យល់ដឹង​អំពី​ការគ្រប់គ្រង​សហគមន៍​ការពារ​សក្ដានុពល​ទេសចរណ៍​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ការពារ​-​យល់ដឹង​អំពី​ដំណើរការ​អភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ម្រេច​និង​កៅស៊ូ​បឹង​ទន្លេ​ម្រេច​។​យល់ដឹង​ពី​ការអភិវឌ្ឍ​សង្វាក់​តម្លៃ​និង​ការធ្វើ​ពិពិធ​កម្ម​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់​-​យល់ដឹង​ពី​សង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​។​ ​យល់ដឹង​បានធ្វើ​ពិពិធ​កម្ម​គ្រប់គ្រាន់​លើ​ផលិតផល​កសិកម្ម​ដំណាំ​ស្រូវ​សរីរាង្គ​តាម​កិច្ចសន្យា​-​យល់ដឹង​ចង្វាក់​តម្លៃ​ទីផ្សារ​និង​បញ្ហា​ប្រឈម​នានា​របស់​សហគមន៍​កសិកម្ម​ស្រូវ​សរីរាង្គ​(​កសិកម្ម​បៃតង​)-​យល់ដឹង​ពី​ការលើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​បរិ​យា​ប័ន​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​ ​យល់ដឹង​ការធ្វើ​កសិកម្ម​បៃតង​តាម​លក្ខណៈ​ធម្មជាតិ​កសិក​រវៃ​ឆ្លាត​-​បង្កើន​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​និស្សិត​មហាវិទ្យាល័យ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​-​បង្កើនបាន​នូវ​ចំណេះដឹង​ដល់​និស្សិត​ក្នុងការ​ស្វែងយល់​នូវ​ទំនាក់ទំនង​ទ្រឹស្ដី​និង​ការអនុវត្ត​ជាក់ស្ដែង​៕S/ ​

​អនុវត្តបាន​ត្រឹមត្រូវ​នូវ​កិច្ច​គាំពារ​សង្គម​អាច​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​ទារក​

​ដោយ​បូកគោ​/​កំ​ពតៈ​ការ​អនុវត្តបាន​ត្រឹមត្រូវ​អំពី​កិច្ច​គាំពារ​សង្គម​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នឹង​នាំមក​នូវ​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​ទារក​ក៏ដូចជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​ទូទាំង​កម្ពុជា​។ ​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​លោកស្រី​លាង​ហៃ​ជាវ​តា​យ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​នៅ​មន្ទីរពេទ្យបង្អែក​ប៊ុនរ៉ានី​ហ៊ុនសែន​កោះស្លា​។ ស្ថិតក្នុង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក​។​នៅ​ទីនោះ​លោកស្រី​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព​មាតា និង​ទារក​ក្នុង​គ្រួសារ​ខ្វះខាត​ទូទាំងប្រទេស​។ ​គោលនយោបាយ​បាន​ជំ​រុញឱ្យ​ស្ត្រី​ទៅពិនិត្យ​ផ្ទៃពោះ និង​ថែរក្សា​សុខភាព​ទាំង​មុនពេល អំឡុងពេល និង​ក្រោយពេល​សម្រាល​។​ការអនុវត្ត​បាន​ត្រឹមត្រូវ​ចំពោះ​គោលនយោបាយ​នេះ​ពិតជា​នាំមក​នូវ​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​ទារក​ក៏ដូចជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​ទូទាំង​កម្ពុជា​។​ ​ លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​បានបញ្ជាក់​ថា​ផ្អែក​តាម​ការកំណត់​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ក្នុងនាម​សាខា​កាកបាទក្រហម​ខេត្តកំពត​លោកស្រី​សូម​អំពាវនាវ​ចំពោះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា​ទារក​និង​កុមារ​នៅក្នុង​ខេត្តកំពត​ទាំងមូល​។​ ​លើសពីនោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក៏ដូចជា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ឬ​អ្នកផ្តល់​សេវា​សុខភាព​ទាំងអស់​សូម​ចូលរួម​គាំទ្រ​និង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​នេះ​ឱ្យមាន​ប្រសិទ្ធភាព​និង​ឈានទៅ​សម្រេចបាន​គោលដៅ​នៃ​ការកាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា​ទារក​និង​កុមារ​តូចៗ​របស់​កម្ពុជា​ឱ្យបាន​ជោគជ័យ​៕S/​

កាកបាទក្រហមកម្ពុជា​សួរសុខទុក្ខ​ស្ដ្រី​មាន​ផ្ទៃពោះ​ទើប​សម្រាល​កូនជាង​៤០០​នាក់​នៅ​ខេត្ដ​កណ្ដាល

ដោយៈ​សុផល​/​កណ្តាល​៖​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត​ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ ។​កាលពី​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ និង​ទើប​សម្រាលកូន​រួច​ប្រមាណ​៤០០​នាក់ រស់នៅក្នុង​ខេត្ដ​កណ្ដាល​។​ ​ការចុះ​សំណេះសំណាល​សួរសុខទុក្ខ​ស្ដ្រី​មាន​ផ្ទៃពោះ​នេះ​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ការយក​ចិ​ត្ដ​ទុកដាក់​និង​រួមគ្នា​កាត់បន្ថយ​អត្រា​មរណភាព​ចំពោះ​មាតា​ទារក​និង​កុមារ​នៅ​ទូទាំងប្រទេស​ឱ្យមាន​សុខភាព​ប្រកបដោយ​ធនធានមនុស្ស​ដ៏​រឹងមាំ​។​ ពិធី​ចុះ​សំណេះសំណាល​ចុះសួរសុខទុក្ខ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ​។​ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​និង​ថ្នាក់ដឹកនាំ​អមដំណើរ​ក៏បាន​ចុះសួរសុខទុក្ខ​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​នេះ​ជាង​១០០​នាក់ ដោយ​ភ្ជាប់​ជាមួយនឹង​អំណោយ និង​ថវិកា​មួយចំនួន​ផងដែរ​។​ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត...

មន្ត្រី​ជំនាញៈ ស្រោមអនាម័យ​នៅតែ​ប្រសើរ​បំផុត​សម្រាប់​សុវត្ថិភាព​សុខភាព​

​ដោយៈ មេសា​/ភ្នំពេញៈ លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានលើកឡើង​អំពី​គុណប្រយោជន៍ និង ភាព​នៅតែ​ចាំបាច់ នៃ ការប្រើប្រាស់​ស្រោមអនាម័យ ថា “...