សេដ្ឋកិច្ច

សេវាកម្ម​ទូក​ទេសចរណ៍​បាន​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ក្រោយ​ផ្លាស់ប្តូរ​ចំណត​ពី​ទីតាំង​ដើម​

ដោយ​បូកគោ​/​កំ​ពតៈ​ម្ចាស់​ទូក​ដំណើរ​កម្សាន្ត​តាម​ដងព្រែក​កំចាយ​បាន​ត្អូញត្អែរថា​ក្រោយពេល​ផ្លាស់ប្តូរ​ចំណត​ថ្មី​ជាង​មួយខែ​កន្លងមក​សេវាកម្ម​នេះ​បាន​បាត់បង់​ទេសចរណ៍​ប្រមាណ​៦០​ភាគរយ​ដោយសារ ទីតាំង​ឆ្ងាយ​ពី​កន្លែង​ស្នាក់​របស់​ភ្ញៀវ​។​បញ្ហា​មួយទៀត​អាច​នឹង​ប្រឈម​សម្រាប់​ម្ចាស់​អាជីវកម្ម​គឺ​ការហាម​ប្រាម​ក្នុង​ការលក់​គ្រឿងឧបភោគ​បរិភោគ​នៅលើ​ទូក​កម្សាន្ត​ផ្ទាល់​។ ​លោកមា​សរី​ម​ម្ចាស់​ទូក​ទេសចរណ៍​ណាហ្គា​ហៅ​ស៍បាន​រៀបរាប់ថា​ជាង​១០​ឆ្នាំកន្លងមក​នេះ​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត​តាម​ដងព្រែក​កំពង់បាយ​ពិត​ជាមាន​ប្រជាប្រិយភាព​ណាស់​។​សកម្មភាព​នៃ​សេវាកម្ម​ទូក​ទេសចរណ៍​បានរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន​ឱ្យ មក​កម្សាន្ត​នៅ​ខេត្តកំពត​។ ​ ម្ចាស់​ទូក​ទេសចរណ៍​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ប្តូរ​ទីតាំង​ពី​ចំណុច​គល់​ស្ពា​ឥន្ទធនូ​ត្រើយ​ខាងកើត​មក​នៅ​ត្រើយ​ខាងលិច​នេះ​។​ទោះបី​រយៈពេល​ជាង​មួយខែ​កន្លងផុត​ទៅហើយ​ក្តី​ចំនួន​អ្នកទេសចរ​នៅតែ​បន្ត​បាត់បង់​ដោយសារ​ចំណត​ថ្មី​ភ្ញៀវ​មិនទាន់បាន​ស្គាល់​។​ម្យ៉ាងទៀត​ចំណត​ថ្មី​នៅ​ឆ្ងាយ​ពី​កន្លែង​ស្នាក់​ដែល​ភ្ញៀវ​ត្រូវ​ជិះ​រថយន្ត​ឬ​ម៉ូតូ​មកកាន់​ទីនេះ​។​លើសពីនោះ​នៅ​ច្រាំង​ត្រើយ​ខាងលិច​ជម្រៅ​ទឹក​រាក់​ពិបាក​ចូល​ចត និង​ចេញ​ទូក​ម្តងៗ​។ ​លោកមា​សរី​ម​បាន​បន្តថា​រាល់ថ្ងៃ​បើតាម​ចំណូល​បានមកពី​ភ្ញៀវ​ជិះទូក​មិនអាច​គ្រប់គ្រាន់​ក្នុងការ​ចំណាយ​ឱ្យ​បុគ្គលិក​ទេ តែ​ពឹង​មួយផ្នែកធំ​លើ​ការលក់​ចំណីអាហារ និង​ភេសជ្ជៈ​ទើប​ជួយ​ទប់ទល់​រួច​។ ប្រសិនបើ​មានការ​ហាមឃាត់​មិនឱ្យ​លក់ដូរ​លើ​ទូក​មែន​ម្ចាស់​ទូក​ទេសចរណ៍​ទាំងអស់​អាច​ប្រឈម​នឹង​ការខាតបង ឬ​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ជួល​ទូក​ឱ្យគេ​ដែល​នាំមក​នូវ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ប្រចាំថ្ងៃ​ហើយ​។ តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានឱ្យដឹងថា​បច្ចុប្បន្ន​ទូក​ទេសចរណ៍​កំពុងដំណើរកា​រដឹក​ភ្ញៀវ​លើ​ដងព្រែក​កំចាយ​មាន​ចំនួន​១៦​គ្រឿង​។ ក្នុងនោះ​កំពុង​សុំ​អាជ្ញាប័ណ្ណ​ចំនួន​បួន​គ្រឿង​។...

​មន្ទីរ​សាធារណការ​បញ្ជាក់​ពី​ការងារ​ថែទាំ​និង​កាត់​ជួសជុល​ផ្លូវ​កន្លងមក​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​បានបញ្ជាក់​ថា​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សកម្មភាព​ការងារ​ថែទាំ​និង​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​62​ក្នុងស្រុក​ជាំ​ក្សាន្ត​និង​សាងសង់​ស្ពាន​លើ​កំណាត់​ផ្លូវជាតិ​លេខ​95​ក្នុងស្រុក​ឆែប​។​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មានដូចជា​៖​ការសាងសង់​ស្ពាន​ផ្លូវជាតិ​លេខ 95 ថ្ងៃនេះ​បន្ត​ចាក់ដី ធ្វើ​ផ្លូវ​ក្បាលស្ពាន អូរ​តាំងយូ ប្រវែង 18​ម​។​ ​ការងារ​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​62​ស្ថិតនៅ​ចន្លោះ​គ​.​ម​173+000​ដល់គ​.​ម​174+000​និង​នៅ​ចន្លោះ​គ​.​ម​179+000​ដល់គ​.​ម​180+200​ដែលមាន​ប្រវែង​សរុប​2.2​គម​ហើយ​ថ្ងៃនេះ​បន្ត​បាញ់​ស្រទាប់​ថ្ម​19​ម​ម​។​រីឯ​លទ្ធផល​បានសម្រេច​បាន​ប្រវែង​770​ម​។​ការងារ​ថែទាំ​ផ្លូវជាតិ​លេខ​62​ថ្ងៃនេះ​បន្ត​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ និង​ស្រុត ស្ថិតនៅ​គ​.​ម 208+000 ដល់ គ​.​ម 208+800 លទ្ធផល​សម្រេចបាន...

​កម្មករ​ចៀរ​ជ័រកៅស៊ូ​ក្រុមហ៊ុន​ឬ​ទ្ឋី​ក្រា​នី​ត​បានទទួល​ប្រាក់ខែ​ចន្លោះ​ពី​១​លាន​ទៅ​២​លាន​រៀល

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​អបអរសាទរ​ពិធី​ប្រគល់​ប័ណ្ណ​ស​សើរ​ជូន​ដល់​បុគ្គលិក​កម្មករ​ឆ្នើម​ក្នុង​ការបិទ​វគ្គ​បណ្តុះបណ្តាល​ចៀរ​ជ័រកៅស៊ូ​ឆ្នាំ​២០១៩​និង​ពិធី​បើក​វគ្គ​បណ្តុះបណ្ដាល​ចៀរ​ជ័រកៅស៊ូ​បើកមុខ​លើ​ផ្ទៃដី​ចំនួន​៧០០​ហិកតា​បន្ថែម​ក្នុង​ឆ្នាំ​២០២០​របស់​ក្រុមហ៊ុន​ឫទ្ធី​ក្រា​នី​ត​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី​ក្រោម​វត្តមាន​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​។ ​លោក​ពឹង​ទ្រី​ដា​បាន​មាន​ប្រសា​ស​ន៏​ឱ្យដឹងថា​បុគ្គលិក​និង​កម្មករ​ចៀរ​ជ័រកៅស៊ូ​ក្រុមហ៊ុន​ឬ​ទ្ឋី​ក្រា​នី​ត​បានទទួល​ប្រាក់ខែ​ចន្លោះ​ពី​១.០០០.០០០​ទៅ​២.០០០.០០០​រៀល​ក្នុង​មួយខែ​។​លោក​អ៊ុ​សុភឿន​អភិបាលរង​ស្រុករ​វៀង​រួមជាមួយ​អគ្គនាយក​ក្រុមហ៊ុន​ក្រុមហ៊ុន​ឫ​ទ្ឋី​ក្រា​នី​ត​ជា​ក្រុម​ចំការកៅស៊ូ​ក្រោម​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ​កសិកម្ម​ដាំ​ដុះ​កៅស៊ូ​លើ​ផ្ទៃដី​ជិត​១៧០០​ហិកតា​។​ ​ស្ថិតនៅ​ឃុំ​រមណី​យ៌​ស្រុក​រវៀង​ខេត្តព្រះវិហារ​បច្ចុប្បន្ន​បាន​បើក​មុខជៀ​ជ័រ​ជា​បណ្តើរ​តាម​ផែនការ​ក្នុង​ឆ្នាំ​២០២០​នេះ​នឹង​បើកមុខ​ចៀរ​លើ​ផ្ទៃដី​ប្រមាណ​៥០​ភាគរយ​លើ​ផ្ទៃដី​ក្រុមហ៊ុន​ទាំងមូល​ដែល​បាន​ដាំ​ដុះ​៕S/​

​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​យក​ឥនទាន​កា​បោ​ន​លក់​យកលុយ​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖”​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​តស៊ូ​ពុះពារ​រាល់​ការលំបាក​ទាំងឡាយ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។​កម្ពុជា​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កា​បោ​ន​ដែល​បានមកពី​ព្រៃឈើ​ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​ក៏ដូចជា​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បង្កើត​ការងារ​និង​បង្កើន​ចំណូល​ជូន​ប្រជា​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​”​។​ ​នេះ​គឺជា​ការលើកឡើង​របស់​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​អំឡុង​ពេលដែល​លោក​រដ្ឋមន្ត្រី​រួម​នឹង​គណៈប្រតិភូ​ក្រសួងបរិស្ថាន​និង​លោកស្រី​អភិបាលខេត្ត​កោះកុង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅលើ​កំពូលភ្នំ​ម្រេចកង្កែប តំបន់​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។​ ​តំបន់​ទេសចរណ៍ធម្មជាតិ​ភ្នំ​ម្រេចកង្កែប​នៃ​តំបន់​អា​រ៉ែ​ង​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​ដោយសារ​តែមាន​ទេសភាព​ដ៏​ល្អ​ត្រកាល​គ្របដណ្តប់​ដោយ​សមុទ្រ​ឈើ​ជាទី​មនោ​រម្យ​មាន​ចំរាក់​ភ្នំ​ដ៏​គួរឱ្យ​ទាក់ទាញ រុក្ខជាតិ​និង​ជីវៈចម្រុះ​ដ៏​សម្បូណ៌​បែប និង​ជាទី​កន្លែង​គួរឱ្យ​ចង់​ស្នាក់នៅ​កម្សាន្ត​។​ ​លោក សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង...

​ថៃ​នឹង​រៀបចំ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០”​ពីថ្ងៃ​ទី​៦ដល់៩​ខែកុម្ភៈ​ឆ្នាំ​២០២០

ដោយៈ សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នឹង​រៀបចំ​ធ្វើ​“​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន ២០២០”​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​ដែលជា​ពិព័រណ៍​ដាក់​បង្ហាញ​ទំនិញ​ម៉ាក​ល្បីៗ​របស់​ប្រទេស​ថៃ​។​ ​លោក​លោកស្រី​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ​ក្នុងតម្លៃ​ពិសេស​ជាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​។​ជាពិសេស​នៅក្នុង​ពិព័រណ៍​នេះ​បានជ្រើសរើស​យក​ទំនិញ​ថៃ​ម៉ាក​ល្បីៗ​ដែលជា​ប្រភេទ​ទំនិញ​ថ្មី​មក​ដាក់​បង្ហាញ​និង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​ក្នុងអំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ​នឹងមាន​រៀបចំ​ការប្រគុំ​តន្ដ្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង​ល្បីៗ​សម្ដែង​ជូន​ទស្សនា​រៀងរាល់​យប់​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។​ ​ សូម​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០!​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ​ចង់​នាំ​ផលិតផល​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០២០​នេះ​អាចទាក់ទង​ក្រសួង​ចាប់ពីពេលនេះ​តទៅ​៕S/ ​

​រកឃើញ​ជ័យលាភី​នៃ​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នៃ​គម្រោង​សហគ្រិនភាព​

ដោយៈ​សុផល​/​ភ្នំពេញៈ​និស្សិត​៦​ក្រុម​បាន​ចូលរួម​វគ្គ​ប្រកួត​ផ្តាច់​ព្រាត់​ក្នុង​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នៃ​គំរោង​សហគ្រិនភាព​នា​ដើមខែ​កុម្ភៈ​២០២០​ដែល​រៀបចំឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​)​។​ក្រុម​ទាំងនេះ​ត្រូវការពារ​គម្រោង​របស់​ខ្លួន​នៅ​ចំពោះមុខ​គណៈកម្មកា​មេ​ប្រយោគ​ដែល​សុទ្ធតែជា​អ្នកជំនាញ​។​ ​ក្រុម​និ​មួយៗ​ត្រូវ​បង្ហាញ​ភាពជាក់លាក់​សមស្រប​តាម​រយៈ​គំរូ​ភាព​និង​ការជឿទុកចិត្ត​បាន​នៃ​គំរោង​សហគ្រិនភាព​របស់ខ្លួន​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នេះ​គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការប្រកួត​គំរោង​ច្នៃប្រឌិត​(​នវានុវត្តន៍​)«TechnoInnovationChalenge2019»​នៃ​គំរោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​។​មាន​និស្សិត​ចំនួន​១៩​ក្រុម​មកពី​គ្រឹះស្ថាន​ចំនួន​១៦​នៅ​កម្ពុជា​បាន​ចុះឈ្មោះ​ចូលរួម​ក្នុងការ​ប្រកួត​ចាប់តាំងពី​វគ្គ​ជំ​រុះ​នៃ​ចាប់ផ្តើម​កម្មវិធី​នេះ​។​ ​ក្រោយពី​មានការ​ការពារ​យ៉ាង​តឹងតែង​អស់​រយៈពេល​៣​ទៅ​៤​ម៉ោង​មក​គណៈកម្មការ​មេ​ប្រយោគ​បានប្រកាស​លទ្ធផល​នៃ​វគ្គ​ផ្តាច់​ព្រាត់​និង​បង្ហាញ​ជ័យលាភី​ចំនួន​៣​ក្រុម​។​ក្រុម​និ​មួយៗ​ទួលបាន​ប្រាក់​២.២០០​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើការ​សាកល្បង​និង​លក់​ផលិតផល​ឬ​សេវាកម្ម​របស់ខ្លួន​។​ជ័យលាភី​ទាំងនោះ​អាច​បន្តធ្វើ​ការងារ​រប​ស់​ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​នវានុវត្តន៍​តិច​ណូ​រយៈពេល​៦​ខែ​ដើម្បី​សម្រេច​ជា​ផ្លែផ្កា​នៃ​គំរោង​របស់ខ្លួន​។​ ​ ចំណែកឯ​៣​ក្រុម​ទៀត​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នេះ​ក៏​ទទួលបាន​សិទ្ធិ​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​សហការ​ការ​ងារ​(ETI)​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ដូចជា​កម្មវិធី​ត្រៀម​ផលិត​នៃ​គំរោង​សហគ្រិនភាព​រយៈពេល​៦​ស​ប្តា​ហ៏​ដើម្បី​អភិវឌ្ឍ​គំនិត​អាជីវកម្ម​នៃ​គំរោង​ផ្សេងៗ​ទៅតាម​ស្ថានភាព​ពិត​នៃ​សង្គម​សេដ្ឋកិច្ច​។​ ​ការប្រកួត​គំរោង​នវានុវត្តន៍​TechnoInnovationChalenge2019​ស្ថិតក្នុង​គំរោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​និង​ដៃគូ​សហការ​ណ៏​ផ្សេងៗ​ទៀត​រួមមាន Ezecom, Sirea, Forica, Bacca Villa, Small World, Smart Axiata,...

​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ក្នុងពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​នៃ​ឃុំ​កំពង់​ភ្លុក​។​ ​លោក​វរសេនីយ៍ទោ​លឹម​សម្បត្តិ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​គ្រា​ដែល​រូបលោក​បាន​ដឹកនាំ​កម្លាំង ធ្វើការ​ល្បាត នៅ​ចំណុចកើតហេតុ​។ លោក​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ រ៉ា​យ សេត ភេទ ប្រុស អាយុ...

​ថៃ​នឹង​រៀបចំ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០”​ពីថ្ងៃ​ទី​៦ដល់៩​ខែកុម្ភៈ​ឆ្នាំ​២០២០

ដោយៈ សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នឹង​រៀបចំ​ធ្វើ​“​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន ២០២០”​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​ដែលជា​ពិព័រណ៍​ដាក់​បង្ហាញ​ទំនិញ​ម៉ាក​ល្បីៗ​របស់​ប្រទេស​ថៃ​។​ ​លោក​លោកស្រី​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ​ក្នុងតម្លៃ​ពិសេស​ជាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​។​ជាពិសេស​នៅក្នុង​ពិព័រណ៍​នេះ​បានជ្រើសរើស​យក​ទំនិញ​ថៃ​ម៉ាក​ល្បីៗ​ដែលជា​ប្រភេទ​ទំនិញ​ថ្មី​មក​ដាក់​បង្ហាញ​និង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​ក្នុងអំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ​នឹងមាន​រៀបចំ​ការប្រគុំ​តន្ដ្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង​ល្បីៗ​សម្ដែង​ជូន​ទស្សនា​រៀងរាល់​យប់​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។​ ​ សូម​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០!​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ​ចង់​នាំ​ផលិតផល​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០២០​នេះ​អាចទាក់ទង​ក្រសួង​ចាប់ពីពេលនេះ​តទៅ​៕S/ ​

​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បន្ត​ជួសជុល​,​ថែទាំ​ផ្លូវ​ជាប្រចាំ​

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អនុវត្តតាម​ការណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​អភិបាលខេត្ត​ព្រះវិហារ​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្តធ្វើ​សក្មភាព​នៃ​ការ​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​៦២​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​និង​លឿន​រហ័ស​ទាន់​ចិត្ត​។​ ​ លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានបញ្ជាក់​ឱ្យដឹង​កាលពី ថ្ងៃទី​៣​កុម្ភៈ​២០២០​នេះ​ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅតែ​បន្តសក្មភាព​ការងារ​ថែទាំ​និង​ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​យ៉ាង​មមាញឹក​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​និង​បាន​លឿន​រហ័ស​ទាន់​ចិត្ត​។​ ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​បាន​បន្តថា​ក្នុង​នោះបាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ការងារ​ដោយ​កាត់​និង​ជួសជុល​ផ្លូវជាតិ​លេខ​៦២​ខេត្តព្រះវិហារ​ចន្លោះ​គីឡូម៉ែត្រ​១៧៣+០០០​ដល់​គីឡូម៉ែត្រ​១៧៤+០០០​និង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៧៩+០០០​ដល់​គីឡូម៉ែត្រ​១៨០+២០០​ដែលមាន​ប្រវែង​សរុប​២.២០០​ម៉ែត្រ​។​នៅ​ថ្ងៃទី​៣​កុម្ភៈ​នេះ​បាន​បាញ់​ស្រទាប់​ថ្ម​១៩​មី​លី​ម៉ែត្រ​ហើយ​ការងារ​ទាំងនេះ​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៕S/​

​វី​ង​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​សហការគ្នា​លើ​ការទូទាត់​ប្រាក់​

​ដោយ​:​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែលជា​សមាគម​មាន​វិជ្ជាជីវៈ​លើ​ផ្នែក​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ កាលពីពេល​ថ្មីៗ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(“MoU”)​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ថ្មី​។​ ​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​សមាជិក​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​អាច​បង់ថ្លៃ​សមាជិកភាព របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​វី​ង​ជាង​៧.៣០០​កន្លែង​និង​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ផ្តល់​ជា​ជម្រើស​កាន់តែ​ប្រសើរ​ក្នុងការ​ទូទាត់​ប្រាក់​។​ ​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​មានប្រសាសន៍ថា​៖“​ជាមួយនឹង​វី​ង​ការបង់ថ្លៃ​សមាជិកភាព​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គឺអាច​ធ្វើទៅបាន​ដោយ​ងាយស្រួល ដោយ​លោកអ្នក​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ ទៅ​បង់​តាម​បណ្តាញ​ភ្នាក់ងារ វី​ង​ដែលមាន​ទូទាំងប្រទេស​យើង​មាន​សេចក្តី​រីករាយ​ក្រៃលែង​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដើម្បី​ពាំ​នាំនូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​និង​សមត្ថភាព​ដើម្បី​ជួយ​គាំទ្រ​ការរីកចម្រើន​របស់​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​។​ ​ក្នុងនាម​ជា​អ្នក​ឈានមុខ​គេ​ក្នុង​ការគាំទ្រ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ​ធនាគារ​ឯកទេស​វី​ង​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចល័ត​យ៉ាងរឹងមាំ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្ត​តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​ដូចជា​៖​ការផ្ទេរ​ប្រាក់​ការទូទាត់​វិក្កយបត្រ​ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ​និង​ការទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។​លោក...