សេដ្ឋកិច្ច

រយៈពេល៩ខែការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅដែនជម្រក សត្វព្រៃ ព្រៃឡង់បានចំនួន៩៥៤ ករណីនិងបញ្ជូនសំណុំរឿង៤០ទៅតុលាការ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្នុងរយៈ ពេល ៩ ខែឆ្នាំ២០២០ ពោលគឺគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃព្រៃឡង់បានចុះល្បាតបានចំនួន ១៨២៣ លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង...

ជំនន់ទឹកភ្លៀងវាយលូកស្រុកបន្ទាយស្រី

ដោយ:មុនីរ័ត្ន,គូលែន:ស្រុកបន្ទាយស្រី ព្រឹកនេះកំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។ស្ថានភាពនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។  រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាមរួចមកហើយ។ អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត៕សរន

ផ្លូវច្រកតំបន់ព្រំដែនកម្ពុជា ថៃ២កន្លែងនិងច្រករបៀងផ្សេងទៀតក៏ត្រូវជំនន់ទឹកភ្លៀងហូរកាត់ តែបានស្រកវិញ

ដោយ ៖ ប.ជ័យ / ព្រំដែនកម្ពុជា  ថៃ :ផ្លូវច្រកតំបន់ព្រំដែនកម្ពុជា  ថៃ២កន្លែងនិងច្រករបៀងផ្សេងទៀតក៏ត្រូវជំនន់ទឹកភ្លៀងហូរកាត់ តែបានស្រុកវិញ ។បាតុភូតិធម្មជាតិជំនន់ទឹកភ្លៀងនោះកើតឡើងបន្តបន្ទាប់ ខុសកាលបរិច្ឆេទគ្នា តែក្នុងសប្តាហ៍ទី២នៃខែតុលា។ ពីច្រកតំបន់ព្រំដែនបឹងត្រួនឃុំគោករមៀតស្រុកថ្មពួក មន្ត្រីនគរបាលព្រំដែនប្រចាំច្រកបានប្រាប់កាសេតរស្មីកម្ពុជាថ្ងៃទី១៨ខែតុលាថា៖ ខ្នែងផ្លូវជាតិលេខ៥៨និងផ្លូវខេត្តលេខ២៥៦៣  ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងត្រកួន _តាប្រាយ៉ា របសថៃត្រូវជំនន់ទឹកភ្លៀងហូរកាត់ប្រវែងជាង៤០ម៉ែត្រកាលពីរសៀលថ្ងៃទី១៧ខែតុលា ។ ប៉ុន្តែមកទល់ព្រឹកថ្ងៃទី១៨ខែតុលា  ជំនន់ទឹកភ្លៀងនោះបានស្រក ហើយហូរកាត់ពីលើផ្លូវនោះទៀតហើយ  ។ ប្រភពពីនគរបាលការពារព្រំដែន ក័ដូចអាជ្ញាធរដែនដីអោយកាសែតេស្មីកម្ពុជាដឹងដែរថា៖ កាលពីថ្ងៃទី១២’ ១៤,១៦ ខែតុលា ជំនន់ទឹកភ្លៀងក៏បានជន់ច្រកតំបន់ព្រំដែនម៉ាឡៃ_ណងព្រឺ ផងដែរ  ហើយ២ថ្ងៃបន្ទាប់ ក៏បានស្រកវិញ ។  ឯច្រកតំបន់របៀង ជាច្រើនទៀត  នៅបណ្តោយព្រំដែនកម្ជុជា ថៃ ប្រវែងជាង១៥៤,៥គម   ច្រកខ្លះក៏លិចលង់ដិយអន្លើដិយសារជំនន់ទឹកភ្លៀង ។ តែចំណុចខ្លះបានស្រកវិញ ៕សរន

ទឹកហូរធ្លាក់មកពីថៃជន់លិចផ្នែកខ្លះនៃស្រុកថ្មពួក និងហូរចូលទៅប្រាសាទ បន្ទាយឆ្មារ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងហូរធ្លាក់មកពីប្រទេសថៃផងនោះ បានធ្វើឱ្យមានការជន់លិចតំបន់មួយចំនួននៅក្នុងស្រុកថ្មពួក ហើយក៏បានហូរចូទៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារផងដែរ។ ដើម្បីបញ្ចៀសការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណ១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ។ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅយប់ថ្ងៃទី ១៧ ខែតុលា ។ លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរមកពីប្រទេសថៃមកកាន់ទីទួលសុវត្ថិភាព ។ឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច ។នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព៕សរន

​កសិដ្ឋាន​បន្លែ​សរីរាង្គ​បូកគោ កំពុង​ពង្រីក​បរិមាណ​ផលិត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​

​ដោយៈ បូកគោ / កំ​ពតៈ ដោយ​ចាប់ផ្តើម​ពី​ទ្រង់ទ្រាយ​តូច រហូត​ពង្រីក​បាន លើ​ទំហំ​ផ្ទៃដី ៨ ហិកតា កសិដ្ឋាន​បូកគោ ស្ថិតនៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​កម្ពស់ ១.០៧៧ ម៉ែត្រ កំពុង​បង្កើន​ទិន្នផល...

ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល

ដោយ:គូលែន/បន្ទាយមានជ័យ: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០  លោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល ។ លោក  ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ  បានបញ្ជាក់ថា ការ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល នេះ ដោយមានទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០ កម្រិត ៧៤,៣ មម និងបរិមាណធារទឹកបានហូរចូលមកពីតំបន់បន្ទាយឆ្មា ខេត្តបន្ទាយមានជ័យ ផងបានបង្កឲ្យមានជំនន់ហូរចាក់ចូលទៅអាងទឹកជុំដែលស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។  លោកបានបន្តថា ទន្ទឹមនេះក្រុមការងារមន្ទីរខេត្ត បានចុះបើកទ្វារទឹកដើម្បីបញ្ចៀសការខូចខាត់ដល់ប្រព័ន្ធធារាសាស្រ្ត ៕សរន រូបភាព: ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល ៕គូលែន

ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹក ស្រកទៅវិញ អាជ្ញាធរនិង កងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅរាជធានីភ្នំពេញ ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងចុះជួយបងប្អូនក្នុងការលាងសំអាតផ្ទះនិងផ្លូវជាដើម ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។   លោកបានបន្តទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ។ពិសេសប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះ ដោយសម្តេចបាន បញ្ជាអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសន្យា កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្រោយទឹកស្រកទៅវិញ ។     នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពេលលោកនិងលោកស្រី ជា ស៊ីណាឃួង ស្រេង និងលោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ និងជាតំណាងរាស្រ្តភ្នំពេញ អញ្ជើញប្រគល់អំណោយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត១៣៤០គ្រួសារ នៅសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ នាល្ងាចថ្ងៃទី១៧ តុលានេះ ។   គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោនាល្ងាចថ្ងៃទី១៧ តុលានេះ មានចំនួន១៣៤០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ )អង្ករចំនួន ២៥គីឡូក្រាមមី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល។ ក្រៅពីនេះ ប្រជាពលរដ្ឋទាំង ១៣៤០ គ្រួសារ ក៏ទទួលបាននំភីហ្សាពីសប្បុរសជនចំនួនមួយប្រអប់ម្នាក់ផងដែរ៕សរន

ទីប្រជុំជន​ស្រុក​មង្គល​បូរី និង​ឃុំ​តាម​បណ្តោយ ដងស្ទឹង​មង្គល​បូរី ត្រូវ​លិចលង់ ស្ទើរ​ទាំងស្រុង ដោយ​ទឹកជំនន់​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ទីប្រជុំជន​ស្រុក​មង្គល​បូរី និង​ឃុំ​តាម​បណ្តោយ ដងស្ទឹង​មង្គល​បូរី បានត្រូវ​លិចលង់​ស្ទើរ​ទាំងស្រុង ដោយ​ទឹកជំនន់ នៅក្នុងថ្ងៃទី១៧ តុលា ២០២០ នេះ ។​ ​លោក...

ទឹកជំនន់ហូរចាក់ពីប្រទេសថៃកំពុងវាយលុកឃុំពីរនៅស្រុកថ្មពួក

ដោយ:មុនីរ័ត្ន/ភ្នំពេញ:កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧:០០ យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។ លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរមកពីប្រទេសថៃមកកាន់ទីទួលសុវត្ថិភាព ។ឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច ។នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព៕សរន

ទិន្នន័យ​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀងៈ ស្លាប់​កើន​ដល់ ២៤​នាក់ , ប៉ះពាល់​ជាង ២១ ម៉ឺន​នាក់​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ ចំនួន ២៤ បាន​ស្លាប់ ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​គំរាមកំហែង រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ...