សេដ្ឋកិច្ច

ស្ថានភាព​ជំនន់​ទឹកភ្លៀង ធូរស្រាល​, តែ​ភ្លៀង នឹងមាន​ច្រើន​ថ្ងៃ​ទៀត​

** ភ្លៀង​រយៈពេល​ខ្លី ដល់​កម្រិត ១៤៣ មី​លី​ម៉ែត្រ ធ្វើឱ្យ​លិច​ផ្នែក​ខ្លះ ក្រុងព្រះសីហនុ​​ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ជំនន់​ទឹកភ្លៀង បាន​ធូរស្រាល​បន្តិច​។ ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​ស្រក​ផុត​កម្ពស់...

ក្រសួង​ធនធានទឹក​ប្រកាស​បន្ថែម​នៅ​ព្រលប់​ថ្ងៃនេះ​ថា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ពីថ្ងៃ​១៧​ដល់​២១​តុលា​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើ​បច្ចុប្បន្នភាព​លើ​ការតាមដាន​អាកាសធាតុ​។​ក្រសួង​បាន​បន្ថែម​សេចក្តី​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែតុលា​ដោយ​បញ្ជាក់ថា យោងតាម​ការវិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ​មកដល់​វេលា​នេះ ឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​លើ​កម្ពុជា​កាន់តែ​បង្កើន​ឥទ្ធិពល​ជា​លំដាប់​។​ចំណែក​វិ​សម្ពាធ​ដែល​បានកើត​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រសួង​បាន​ជូនដំណឹង​ថា វា​នឹង​ក្លាយទៅជា​ព្យុះ​ទី ១៧ កាលពី​ថ្ងៃទី ១៥ ខែតុលា​នោះ ពេលនេះ​វា​ស្ថិតនៅ​ត្រឹម​កម្រិត​ជា​វិ​សម្ពាធ​ដដែល ដោយមាន​ល្បឿន​ខ្យល់​អតិបរមា ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ...

ឥទ្ធិពល​ទឹកភ្លៀងៈ ប៉ះពាល់​ប្រជាពលរដ្ឋ ជាង ២១ ម៉ឺន​នាក់ ជម្លៀស​ជាង ២៥.០០០ នាក់ ស្លាប់​១៨​នាក់​

ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ​ ជំនន់​ទឹកភ្លៀង បាន​គំរាមកំហែង រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ ជាង ២១ ម៉ឺន​នាក់ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ជាង...

ទេសាភិបាល​ធនាគារជាតិៈ​ត្រូវបំពេញ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ មាន​សាមគ្គីភាព ស្មោះត្រង់ និង​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​លោក​ជា​ចាន់តូ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើការ​រំលឹកថា​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​ទាំងអស់​ត្រូវបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​សាមគ្គីភាព ភាពស្មោះត្រង់ និង​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ ។​ការ​ដាស់តឿន​នេះ​បាន​ធ្វើឡើង​កាល​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​។ ​លោក​បន្តថា​សូម​បន្ត​បម្រើ​និង​ផ្តល់​សេវា​ដល់​សាធារណជន ព្រមទាំង​បន្ត​សហការ​ល្អជា​មួ​យម​ន្ទីរ អង្គភាព ស្ថាប័ន សាធារណៈ​និង​ឯកជន ដើម្បី​រួមចំណែក​គាំទ្រ​និង​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​កើនឡើង​ឥតឈប់ឈរ​។ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​-​បុគ្គលិក​បន្ត​ខិតខំ​សិក្សា​ស្រាវជ្រាវ...

ការប្រមូល​ស្រូវស្រាលរ​បស់​កម្ពុជា កើនឡើង​ដល់​ជាង ៤៧ ម៉ឺន​តោន លើសពី​ការគ្រោងទុក​

ដោយៈ ពៅ​និមល / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ រដ្ឋាភិបាល​កម្ពុជា បានឱ្យដឹងថាៈ គិត​រហូតមកទល់​ប​ច្ចុ​ប្បន្ន​នេះ ការងារ​ប្រមូល​ផល​ស្រូវស្រាល ដើមរដូវ សម្រេចបាន​ចំនួន​ជាង ៤៧ ម៉ឺន​ហិកតា លើ​ផ្ទៃដី​អនុវត្ត​សរុប ៨៥៩.៥៨៦...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ AMK PAY

ដោយ:វិបុល/ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ដែលជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ បានប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ អេ អឹម ខេ ផេ (AMK PAY) ដើម្បីសម្រួល​ភាពងាយ​ស្រួល លឿនរហ័ស...

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ស្នើឱ្យ​ប្រុងប្រយ័ត្ន​ថែមទៀត ខណៈ​ទឹកជំនន់ បន្ត​លិច​កាន់តែខ្លាំង កំណាត់​ផ្លូវជាតិ​លេខ​៥

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ស្នើឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត ខណៈ​ទឹកជំនន់ បន្ត​លិច​កាន់តែខ្លាំង កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ក្រុង​សិរីសោភ័ណ កាត់​ស្រុក​មង្គល​បូរី ទៅ​អូ​រញរ ជា​ព្រំប្រទល់​ខេត្តបន្ទាយមាន ជ័យ និង​ខេត្តបាត់ដំបង...

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ខាងលើ​ធូរស្រាល តែ​ភ្លៀង​ច្រើនជា​ថ្មី​ជិត​មកដល់​ទៀត​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​បាន​ស្រក​ផុត​កម្ពស់​ត្រូវ​រក្សាទុក​ហើយ​។​មានន័យថា ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាងលើ​បាន​ធូរស្រាល ច្រើន តែ​ក៏​ដល់ពេល​ភ្លៀង​ធ្លាក់​ច្រើន​ជាថ្មី​ក៏បាន​មកដល់​ដែរ បន្ទាប់ពី​សម្ពាធទាប នៅលើ​ប្រទេស​កម្ពុជា​បាន​បង្កើន​ឥទ្ធិពល​ទៅជា​សម្ពាធ​ទាប​សកម្ម​នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ហើយ​រំកិល​ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខាងកើត​ឆ្នេរ​ប្រទេស​វៀតណាម​ក្នុងពេល​វិ​សម្ពាធ​(TD )​មិនបាន​ក្លាយទៅជា​ព្យុះ​និង​ដើរមក​កាន់តែ​កៀក​នឹង ឆ្នេរក្រោម​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។​ ​លោក​ចាន់​យុ​ត្ថា ​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ថា​ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាងលើ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ធូរស្រាល​ច្រើន​ហើយ​នៅថ្ងៃនេះ​(១៦​តុលា​)​ដូចជា​នៅ​អាងទឹក​តា​សាល​ ទ្វារ​ទឹក​ត្រូវបាន​បិទ​រក្សា​ទឹក​ទុក​,​មានទឹក​ហូរ​លើ​ទំនប់​បង្ហៀរ​នៅ​ពាម​ឃ្លៃ​ ទឹក​មាន​កម្ពស់​៦​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១៥​តុលា​...

ក្រសួង​ជំនាញ​បង្ហាញថា ព្រឹកនេះមាន​ភ្លៀង​ស្ទើរតែ​គ្រប់​ខេត្ត​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្នុងការ​បង្ហាញ​ជាបឋម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ ​ខែតុលា​ គឺមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​នៅ​ព្រឹក​នេះ​។​ ​ស្ថានភាព​ទាំង​នេះ​មានដូចជា:​ មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ក្នុង​ក្រុង​ខេមរភូមិន្ទ ស្រុក​កោះកុង ស្រុក​បូ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។​ភ្លៀង​បន្ត​ធ្លាក់​កម្រិត​ខ្សោយនៅ​ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​ក្រុងព្រះសីហនុ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ...

នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា​នេះ ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត​ស្រក​ចុះ​ខ្លះ​ហើយ​

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យម នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ​បាន​ជូនដំណឹង​​ថា ស​ភាព​ការ​ណ៍ទឹក​តាម​​ដងស្ទឹង​ព្រែក​ត្នោត​មានការ​ស្រក​ចុះ​ខ្លះ​ហើយ ដោយ​នៅលើ​សំណង់​បង្ហៀរ​កម្ពស់​ទឹក​៦,៦០ម៉ែត្រ​លើ​បង្ហៀរ​ ថយចុះ​០,០៧​ម៉ែត្រ​។ រីឯ​ស្ថានភាព​ទឹក​នៅតាម​ដងស្ទឹង​ចាប់ពី​វត្ត​សាក់​​សំពៅ​ទៅ​ស្ពាន​ព្រែក​ជ្រៃ ទឹក​ស្រក​គិត​ជា​មធ្យម ០,៧​ម៉ែត្រ និង​ទឹក​ពី​ទំនប់​៧​មករា ទៅដល់​ស្ពាន​សាក់​សំពៅ ទឹក​ស្រក​ចុះ...