សេដ្ឋកិច្ច

​អ្នកនាំពាក្យ​ខេត្តៈ គិត​ត្រឹម​ថ្ងៃទី​១២ តុលា ក្រុង​ស្រុក​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់ កំពុង​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាស​ជូនដំណឹង​ថា គិត​ត្រឹម​ថ្ងៃទី​១២ តុលា ក្រុង​ស្រុក​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់ កំពុង​រង​ផលប៉ះពាល់ដោយ​ជំនន់​ទឹកភ្លៀង​។​ ​បើ​យោងតាម​លិខិត​ជូនដំណឹង របស់​អ្នកនាំពាក្យ រដ្ឋបាលខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​១២...

ក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធ ជូនដល់ មន្រ្តីមន្ទីរសេដ្ឋកិច្ចនិង រដ្ឋបាលរាជធានី-ខេត្តក្រុង

ដោយៈស៊ាថាំង/ភ្នំពេញៈកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់រាជធានី ភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែល ជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹក នាំ កម្រិតជំនាញទទួលបន្ទុកការងារ ពាក់ព័ន្ធការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន /អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ចូលរួមដោយអស់លោក លោកស្រិថ្នាក់ ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាង១០០នាក់ ។  វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យ ភាព, ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែន សា រពើពន្ធឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពី ប្រព័ន្ធ ហិរញ្ញវត្ថុសាធា-   រណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។ ថ្លែងនៅក្នុងពិធីនោះបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន សម្តេចអគ្គម ហា សេនាបតីតេជោ ហ៊ុនសែន ប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ ដំបូងនៅ ឆ្នាំ ២០០៤ ក្នុងគោលដៅ ផ្លាស់ ប្តូរប្រព័ន្ធ ថវិកាកម្ពុជា ពី ថវិកាផ្អែក លើធាតុ ចូល និងមជ្ឈការ ឆ្ពោះ ទៅ ថវិកា ផ្អែក លើ សមិទ្ធកម្មនិងវិមជ្ឈការ ។ បច្ចុ ប្បន្ន ការកែទម្រង់ កា រ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅ ក្នុងដំណាក់ កាលទី ៣សំដៅបង្កើន “កាផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ” ព្រម ជាមួយ នឹងការផ្ទេរ នូវភាពជាម្ចាស់ និង ការទទួល ខុសត្រូវ កាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹង មន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ដំណាក់កាលទី ៣ នេះ, គ្រោងបញ្ចប់ចុងឆ្នាំ ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះអនុវត្តនូវដំណាក់កាលទី ៤(២០២១-២០២៥) ក្នុងគោលដៅបង្កើន “គណនេ យ្យ ភាពសមិទ្ធកម្ម” ដែល ជាគោលដៅចុងក្រោយនៃការ កែទម្រង់ដ៏មានសារសំខាន់នេះ ។ លោក បានបញ្ជាក់ទៀតថា ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាល       ទី ៣, រាជរដ្ឋាភិបាលបានទទួលជោគជ័យ ក្នុង ការ កសាង និង ដាក់ឱ្យប្រើជាផ្លូវការ នូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈ (FMIS) ដែលជាប្រព័ន្ធសមាហរណកម្ម ស្វ័យប្រវត្តិកម្ម នូវ ដំណើរការ ការងារ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈដោយ គ្របដណ្តប់ ទាំង ការរៀបចំ ថវិកា,ការអនុវត្ត ថវិកា,ការរៀបចំរបាយ ការណ៍គណនេយ្យហិរញ្ញវត្ថុ, របាយការណ៍សមិទ្ធកម្ម, ការត្រួតពិនិត្យ និង ការធ្វើ សវនកម្ម ។ លើសពីនេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវ ត្ត នូវយុទ្ធសាស្រ្តនៃការកែ ទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨–២០២៥ ក្នុ ង គោលដៅប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធ មួយដែល មានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាពស្របតាមឧត្តមានុវត្ត អន្តរ ជាតិ , ដូច្នេះ “តម្រូវឱ្យគ្រប់អង្គភាព និង ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹង ពង្រីកសមត្ថភាពចំណេះដឹង និង ការលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរបស់ខ្លួន ជាពិសេសលើ “ជំនាញពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”  ៕សរន

កម្មវិធី​ប្រកួតប្រជែង​អាជីវកម្ម «​ស្ត្រី និង​បច្ចេកវិទ្យា​»​រកឃើញ​ជ័យលាភី​ឆ្នើម​

​ដោយៈ​សុផល​/​ភ្នំពេញ​៖Raintree​និង​SheLovesTech​ដែលជា​អ្នក​សហការ​រៀបចំ​វគ្គ​ប្រកួតប្រជែង​ដំបូងបង្អស់​នៅ​កម្ពុជា​(SheLovesTechCambodia2020)​របស់​កម្មវិធី​ប្រកួតប្រជែង​អាជីវកម្ម​ធំ​បំផុត​លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី​និង​បច្ចេកវិទ្យា​(SheLovesTech)​បានប្រកាស​ជា​ផ្លូវការ​នូវ​ជ័យលាភី​ថ្នាក់ជាតិ​ទាំង​៣​។​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួតប្រជែង និង​សម្រិត​ស​ម្រា​ងរ​វាង​សហគ្រិន​ឆ្នើម​ជាច្រើនរូប ក្រុម “Smart FarmAssistance”“​ពេទ្យ​យើង​”​និង​“DataUAcademy”​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ លេខ​២ និង​លេខ​៣ នៃ​កម្មវិធី She Loves Tech Cambodia 2020​។​ ក្នុងនាម​ជា​ជ័យលាភី​ចំណាត់ថ្នាក់​លេខ...

​រដ្ឋមន្ត្រី​កសិកម្ម​នាំ​លោកស្រី​ទូត​សហភាព​អឺរ៉ុប​ទៅ​ភ្លក្ស​រសជាតិ​កង្កែបបោបនៅ​ប្រាសាទបាគង​

ដោយៈ ជា សីហៈ /​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ថ្ងៃទី ១២​ខែតុលា ឆ្នាំ​២០២០ បាន​នាំ​លោកស្រី ខា​មេន...

ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿងក្នុង​តម្លៃ​ប្រមាណ​៤,៥​លាន​ដុល្លារ​

ដោយៈ​សុផល​/​ភ្នំពេញ​៖ ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿង ដែលមាន​តម្លៃ​ជាង​៥០០​លាន​យ៉េន​ជប៉ុន​ស្មើនឹង​ជាង​៤,៥​លាន​ដុលារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​នេះ​ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។​​ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០​ដែល​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​MIKAMIMasahiro​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​,​លោក​SUGANOYuichi​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន Marubini...

មើល​តួលេខបឋម​ដែលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំំ​ពេញៈ​ជំនន់​ទឹកភ្លៀង​បាន​គំរាមកំហែង​ទៅដល់​ខេត្ត​ចំនួន ១៧ ក្នុងនោះ​មាន ៥៣​ស្រុក និង ១៨៨​ឃុំ បាន​ទទួលរង​ផលប៉ះពាល់ និង​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ ស្មើនឹង ២៧.០០០​គ្រួសារ និង​ប្រជាពលរដ្ឋ​ជាង​​មួយ​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព និង​អ្នក​ស្លាប់មាន​ចំនួន ១០​នាក់​។​ លោក​ឃុន...

ជំនន់ទឹកភ្លៀងបានប៉ះពាល់ដំណាំស្រូវពលរដ្ឋនៅខេត្តស្វាយរៀង៦៧ ហិកតានៅស្រុកចន្ទ្រា តែនៅមិនទាន់ដល់ការប្រកាសអាសន្ននោះទេ

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ជំនន់ទឹកភ្លៀងនៅ ខេត្តស្វាយរៀងបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៦៧ហិកតា ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទាខេត្តស្វាយរៀង។ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ ២០២០នេះថាក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអាជ្ញាធរស្រុកចន្ទ្រាបានចុះពិនិត្យជាក់ស្ដែងដំណាំស្រូវដែល​រងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយផ្អែកលើរបាយការណ៍របស់លោកមេឃុំចន្ទ្រានឹងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នឹងមានការបើកទ្វារទឹកមកពីខាងលើ មានអាងទឹកដូនទយ...

ព្រះនាងតូច នរោត្តម ជេនណា ក្លាយជា រាជទូតសុឆន្ទៈ ប្រចាំ ក្រុមហ៊ុន អ & អេហ្វ

ដោយៈសុផល/ភ្នំពេញ៖ ព្រះនាងតូច នរោត្ដម ជេនណា បានក្លាយជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វប្រផឹធី (ខេមបូឌា) ។នរោត្ដម ជេនណា នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើឯកសារកិច្ចសន្យាដោយផ្ទាល់ជាមួយលោក Xu...

ទឹក​លិច​ភ្នំពេញ បន្ទាប់ពី​មាន​ភ្លៀង លើសពី ១០០ មី​លី​ម៉ែត្រ ច្រើន​កន្លែង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ រាជធានី​ភ្នំពេញ បាន​រង​ការលិចលង់ យ៉ាងធ្ងន់ធ្ងរ នៅ​ផ្នែក​ខ្លះ កាលពី​ល្ងាច ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា មាន​កម្រិត​ចាប់ពី ៥០...

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ផ្ដល់​កាណូត ជួយសង្គ្រោះ និង​ផ្តល់​ស្បៀងជូន​ពលរដ្ឋ​ដែល​​រងគ្រោះ

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ ក្រុមការងារ ខណ្ឌ​រដ្ឋបាល​ជលផលនៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បាន​ប្រើប្រាស់​កាណូត ចំនួន ៧ គ្រឿង ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ និង​ចែក​ស្បៀងអាហារ ដែលជា​អំណោយ...