សេដ្ឋកិច្ច

រដ្ឋមន្ត្រី​អះអាងថា “​ភ្ញៀវទេសចរ​ចិន គឺជា​កំណប់ទ្រព្យ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​”

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​ដែល​ត្រូវបាន​ពិភពលោក​ចាត់ទុក «​ជា​មាស​បៃតង​»​។ ព្រោះ​វិស័យ​ទេសចរណ៍​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ បន្ថែម​លើ​នេះ​វិស័យ​ទេសចរណ៍ បាន​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ហើយ​បាន​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច...

​សម្រេច​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្ដេជ្ញា​ថា​៖​នឹង​កែសម្រួល​ផ្លូវ​រថយន្តក្រុង​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​មិន​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ឯកជន​។​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ផ្លូវ​អទិភាព​មួយ​សម្រាប់តែ​រថយន្តក្រុង​តែម្តង​។ ​គឺ​នឹង​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ដោយ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​ ការប្តេជ្ញា​បែបនេះ​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ មករា ២០២០​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​រៀបចំ​ផ្លូវ​អាទិភាព​រថយន្តក្រុង​និង​ដឹកជញ្ជូន​សាធារណៈ citybus នៅ​សាលា​រាជធានី​ភ្នំពេញ​។​ ​លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ថា​៖​នេះ​ជាការ​ងារ​ចាំបាច់​សម្រាប់​រាជធានី​ភ្នំពេញ​ដោយ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​រថយន្តក្រុង​សាធារណៈ​របស់​យើង​ធ្វើចរាចរ​ទៅដោយ​រលូន​មិនមាន​ការកកស្ទះ​ចរាចរ ។​បើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ហើយ​នោះ​ប្រជាពលរដ្ឋ​នឹង​ងាក​មកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ជាក់​ជាមិនខាន​។​អ្វី​ជា​គម្រោង​ដែល​យើង​ត្រូវអនុវត្ត​គឺ​យើង​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​ដោយ​ចាប់​ចាក​ចេញពី​ផ្លូវ​ប្រសព្វ​រវាងផ្លូវ​ព្រះមុនីវង្ស​និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ជិត​ផ្សារ​ធំថ្មី​ទៅដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​ លោក​អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​បើ​គម្រោង​ទីមួយ​ទៅលើ​ផ្លូវ​អទិភាព​មួយខែ​នេះ​ទទួលបាន​ជោគជ័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការសិក្សា​ទៅលើ​បណ្ដាញ​ផ្លូវ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខ្សែ​រត់​នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ការគាំទ្រ​និង​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​។​ការងារ​នេះ​អាច​សម្រេចបាន​គឺ​ត្រូវតែមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​និង​សមត្ថកិច្ច​ប៉ូលីស​ពាក់ព័ន្ធ ។​ ក្នុងនោះ​លោក​អ៊ាង​សុខ​ឃីម​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​ក្រោយ​ការសិក្សា​ក្រុមការងារ​យើង​ជម្រើស​២​ដើម្បី​ប្រើប្រាស់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​បែង​ចែកជា​២​ជម្រើស​៖១​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ដែល​បង្ក​ភាពងាយស្រួល​ដល់​ការរៀបចំ​គំនូស​សញ្ញា...

សម្ដេច​ពិជ័យ​សេនា​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​

​ដោយ​: ប៉ែន​ខុន / ភ្នំពេញ​: សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមដំណើរ​ដោយ​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគ​រូបនីយកម្ម និង​សំណង់ លោក សាយ...

​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​កំពុង​សម្រុក​ឆ្លងកាត់​ស្ពាន​ទ្រុឌទ្រោម​ក្នុង​សង្កាត់​ត្រើយ​កោះ​

ដោយ​បូកគោ​/​កំ​ពតៈ​ប្រជាពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ខណៈពេលដែល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ពួកគាត់​ឃើញ​ក្រុម​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ឆ្លងកាត់​ស្ពាន​ទ្រុឌទ្រោម​មួយ​ខ្សែ​។​រៀបរាប់​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា​ប៉ុន្មាន​ថ្ងៃនេះ​ក្រុម​រថយន្ត​ដឹក​ដី​ដឹក​ថ្ម​បាន​ដឹក​ធ្ងន់ៗ​និង​សម្រុក​បើកបរ​ឆ្លងកាត់​ស្ពាន​ត្រើយ​កោះ​យ៉ាង​គគ្រឹកគគ្រេង​បំផុត​។ ស្ពាន​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​ដោយ​មកដល់​សព្វថ្ងៃ​ជើង​សសរ​ខ្លះ​បាន​ដាច់​ជា​បណ្តើរៗ​ហើយ​។​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​ស្ពាន​បាក់​ធ្លាក់​នោះ​ពួកគាត់​ពិតជា​ជួប​ការលំបាក​យូរអង្វែង​មិន​ខាន​ព្រោះ​ការធ្វើ​ឡើងវិញ​មិនមែន​មួយខែ​រួចរាល់​ទេ​។​ប្រជាពលរដ្ឋ​បាន​បន្តថា​អ្នក​ត្រើយ​កោះ​ទាំងមូល​មានតែ​ស្ពាន​មួយ​ខ្សែ​នេះ​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ​ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​ក្រុង​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​មេត្តាជួយ​ចាត់វិធានការ​ដោយ​តម្រូវឱ្យ​អ្នករកស៊ី​ដឹក​ដី ដឹក​ថ្ម ឬ​ដឹកទំនិញ​ផ្សេងៗ​កុំ​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ពេក​។ ពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​បាន​អំពាវនាវ​ទៀតថា ជាមួយ​នោះ​ក៏​សូមឱ្យ​អ្នកបើក​របរ​បញ្ឈប់​ការប្រើប្រាស់​ល្បឿន​លឿនៗ​ដូច​សព្វថ្ងៃនេះ​ផង​ព្រោះ​តាម​បណ្តោយ​ផ្លូវ​មាន​សិស្ស​តូចៗ​ធ្វើដំណើរ​ទៅ​សាលារៀន​ជាប្រចាំ​។​ពេលខ្លះ​ក៏មាន​ផ្ទាំង​ថ្ម​ធំៗ​ធ្លាក់​ចេញពី​រថយន្ត​ដែល​មើលទៅ​គួរឱ្យ​ព្រឺ​ខ្លាច​មែនទែន​។​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ម៉ែន វណ្ណា​រ៉ា អភិបាល​ស្តីទី​ក្រុង​កំពត​បាន​មានប្រសាសន៍ថា ដោយសារ​ស្ពាន​ត្រើយ​កោះមាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង​កន្លងមករ​ដ្ឋ​បាល​ក្រុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បានដាក់​ស្លាក​បម្រាម​រួចហើយ​គឺ​មិន​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​ឆ្លងកាត់​ទេ​។ យន្តការ នេះ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​កំពុង​បន្ត​អនុវត្ត​តាមរយៈ​ស្លាក​ដែល​មាននៅ​ទីនោះ​ស្រាប់​។...

អតិថិជន​វី​ង​ជាពិសេស​អ្នកលក់​តាម​អន​ឡាញ​អស់​បារម្ភ​ក្នុងការ​ទៅ​ដក​ប្រាក់​ផ្ទាល់​ដោយ​គ្រាន់តែ​ប្រើ​“​លេខ​កូដ​មក​វី​ង​”

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បីឱ្យ​អតិថិជន​កាន់​តែមាន​ភាពងាយស្រួល​សុវត្ថិភាព​និង​សន្សំសំចៃ​ពេលវេលា​ធនាគារ​ឯកទេស​វី​ង​បានដាក់​បញ្ចូល​មុខងារ​ថ្មី “​លេខ​កូដ​មក​វី​ង​” (Code to Wing) លើ​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង​។​ដើម្បីឱ្យ​អតិថិជន​ទាំងអស់​អាច​វេរ​និង​ទទួល​ប្រាក់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​ជាពិសេស​សម្រាប់​អ្នកលក់​តាម​អន​ឡាញ​លោកអ្នក​គ្រាន់តែ​បញ្ចូល​លេខ​កូដ​សម្ងាត់​៨​ខ្ទង់​របស់​អ្នក​ផ្ញើ​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​លើ​មុខងារ​“​លេខ​កូដ​មក​វី​ង​”​នោះ​ទឹកប្រាក់​ដែល​គេ​ផ្ញើ​នឹង​រត់​ចូល​គណនី​វី​ង​របស់​អ្នក​បាន​ដោយ​ស្វ័យ ប្រ​វត្ត​។ ​របៀប​ប្រើប្រាស់​មានដូចជា​១,​ដំបូង​ដោ​ន​ឡូត​កម្មវិធី​“​ស្មា​ត​ហ្វូ​ន​វី​ង​”​ដោយ​ឥតគិតថ្លៃ​ដាក់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក​។​២,​ជ្រើសរើស​យកពាក្យ “​ផ្ទេរប្រាក់​”​។​៣,​ចុច​លើ​ពាក្យ “​លេខ​កូដ​មក​វី​ង​”​។​៤,​ជ្រើសរើស “​ផ្ទេរប្រាក់​តាម​ភ្នាក់ងារ​”(Wing)​ឬ “​ផ្ទេរប្រាក់​ក្រៅ ប្រទេស​” (MoneyGram)​។​៥,​បញ្ចូល​លេខ​កូដ​សម្ងាត់...

ធនាគារ​ស្ថាបនា​ទទួលបាន​ពានរង្វាន់​Cambodia’s Best Employer Brand​សម្រាប់​ឆ្នាំ​2020

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ ស្ថាបនា គឺជា​ធនាគារ ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​។ នេះ គឺជា កិត្តិយស របស់ ធនាគារ ស្ថាបនា ដែល ទទួល បាន ពាន រង្វាន់...

​ThePalms​គម្រោង​លំនៅស្ថាន​បែប​លំហែកាយ​ដំបូង​នៅក្នុង​រាជធានី​ភ្នំពេញ

ដោយៈ​សុផល​/​ភ្នំពេញៈ​គម្រោង The Palms ត្រូវបាន​អភិវឌ្ឍ​ដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជា​ការវិនិយោគ​រួមគ្នា រវាង​ក្រុមហ៊ុន Worldbridge Land (Cambodia) Co.,...

ទេសាភិបាលធនាគារជាតិ: កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្ត កើន ឡើងដែលបង្ហាញពីភាពល្អ ប្រសើរ

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ: ដើម្បីអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពី លទ្ធផលការងារ ដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមក ធនាគារជាតិនៃកម្ពុជា បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ មករា...

សម្តេចក្រឡាហោមៈ”អ្នកវិនិយោគជប៉ុនកាន់ តែច្រើន មករកស៊ីនៅខេត្តបាត់ដំបង”

ដោយៈគ្រញូង/បាត់ដំបង ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនមករកស៊ីនៅខេត្តបាត់ដំបង ខណៈ ប្រតិភូកម្ពុជា-ជប៉ុនបាន ចុះអនុស្សរណៈ(MOU)ក្នុងការទំនាក់ទំនងគ្នាយ៉ាងល្អពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក តូគីហ៊ីរ៉ូ(TOKIHIRO NAKAMURA)...

ការវិនិយោគ​ចម្ការ​ឈើ​ដាំ​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ ​វត្ថុធាតុដើម​ឈើ​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្នុងពេល​ធនធានធម្មជាតិ​ព្រៃឈើ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ចូលរួម​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​បច្ចុប្បន្ន​ដូច​ជា​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​ជាដើម បានជ្រើសរើស មិន​ប្រើប្រាស់​គ្រឿង​សង្ហា​រឹម ដែល​ផលិត​ពី​ឈើ​ធម្មជាតិ​។ ប៉ុន្តែ​គាំទ្រ​ប្រើប្រាស់​គ្រឿង​សង្ហា​រឹម ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​ពី​ចម្ការ​ឈើ​ដាំ ដែល​ក្រុម​អ្នកជំនាញ​យល់ឃើញថា វា​បាន​កាត់បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ធ្វើឱ្យ​ធនធានធម្មជាតិ​ព្រៃឈើ​ត្រូវបាន​ថែរក្សា​គង់វង្ស​។ ​ប្រទេស​កម្ពុជា​ដែលមាន គម្រប​ព្រៃឈើ​ប្រមាណ ៥០​ភាគរយ បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ការពារ​ធន​ធន​ធម្មជាតិ...