សេដ្ឋកិច្ច

ស្ថានីយប្រេងឥន្ធនៈ ចំនួន ៩​កន្លែងនៅ​ខេត្តកណ្តាលមាន​ភាពមិនប្រក្រតី

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សាខា​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តកណ្តាល (​ក​.​ប​.​ប​.) បាន​ពិនិត្យឃើញថា មាន​ស្ថានីយប្រេងឥន្ធនៈ ចំនួន ៩ កន្លែង មាន​ភាពមិនប្រក្រតី ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ...

រថយន្ត​យី​ឌុប​ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: រថយន្ត​យី​ឌុប​ដឹកឈើ​ផ្ទះ​ចាស់ បង្កប់​ឈើ​ថ្មី​ចម្រុះ​ខាងក្នុង​បន្លំ​ភ្នែក​សមត្ថកិច្ច តែ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់​បាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ខណៈដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​។ ប្រតិ​ប​ត្ត​ការ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​១៨​វិច្ឆិការ​២០២០ នៅលើ​កំណាត់​ផ្កូ​វ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ក្រាំង​តា​ឯក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​...

ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​មានការ​គំរាមកំហែង ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​មានការ​គំរាមកំហែង ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ ពេលបច្ចុប្បន្ន និង​អនាគត ខណៈ​កម្ពុជា​ទទួលផល​ប៉ះពាល់​ខ្លាំង ពី​ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឲ្យ​មាន​បាតុភូត ធម្មជាតិ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ទិន ពន្លក អនុប្រធាន​ទី​២...

កម្ពុជា​អាចនឹងទទួល​បានការ​នាំចេញ​ដោយ​មិន​ជាប់ពន្ធ​និង​ការកំរិត​កូតា​ទៅ​អង់គ្លេស

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប របស់​ប្រទេស​អង់គ្លេស (Brexit): វិធាន​ថ្មី​សម្រាប់ឆ្នាំ​២០២១ ដែល​ចេញ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ របស់​អង់គ្លេស កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​ត្រូវបាន​គេ​រំពឹងថា​កម្ពុជា​អាចនឹងទទួល​បាន ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា...

ត្រី​សម្រាប់ធ្វើ​ប្រហុក​នៅតាម​គន្លង​ដាយ​មិនទាន់មាន​ចាប់បាន​

​ដោយ​: ប​.​ខុន / ភ្នំពេញ​: ត្រី​សម្រាប់ធ្វើ​ប្រហុក​មកដល់នឹង​ថ្ងៃ​៤​កើត​ខែ​មិគសិរ​នេះ មិនទាន់​ឃើញ​មាន​ចូល​មាត់​ដាយ​នៅឡើយ​ទេ តែ​ចាប់បាន​ត្រី​ច្រកែង​ខ្លះៗ ដោយ​ក្នុង​មួយ​យប់​អាច​រកបាន​ជាង​១០​គីឡូក្រាម​ដែរ​។ នេះ​បើតាម​អ្នកគ្រប់គ្រង​គន្លង​ដាយ​នៅ​ជួរ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​បុរស​ឈ្មោះ ម៉ូត ហូ​សាន់...

ផ្ទៃដី​ស្រូវប្រាំង​រង​ផលប៉ះពាល់​ពី​ភ្លៀង​ចុងរដូវ​និង​ព្រែក​គោក​រាក់​ត្រូវបាន​ដោះស្រាយ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវប្រាំង​ជាង​១.០០០​ហិកតា​នៅ​ឃុំ​ខ្សាច់​អណ្តែត​និង​ឃុំ​ពង្រ​ក្នុង​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ដែល​ប្រជាកសិករ​មិនទាន់​ធ្វើការ​សាបព្រោះ​បាន​ដោយសារ​ទឹក​លិច​បន្ទាប់ពី​មាន​ភ្លៀង​ច្រើន​នៅ​ចុងរដូវ​និង​ផ្លូវ​លំហូរ​ទឹក​គោក​រាក់​ធ្វើឱ្យ​ទឹក​ស្រក​យឺត​កំពុង​ត្រូវបាន​ដោះស្រាយ​ហើយ​។​នេះ​បើតាម​លោក​យិន​ងួន​កូ​លេនីន​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹកបាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​។​ រូបថតៈផ្ទៃដី​ស្រូវប្រាំង​រង​ផលប៉ះពាល់​ពី​ភ្លៀង​ចុងរដូវ​និង​ព្រែក​គោក​រាក់​ត្រូវបាន​ដោះស្រាយ​ ​លោក​យិន​ងួន​កូ​លេនីន​បាន​បញ្ជាក់ថា​ករណី​ទឹក​បឹង​ព្រែក​តា​កុ​ច​ស្រក​យឺត​ធ្វើឱ្យប៉ះពាល់​ដល់​ការដាំដុះ​ស្រូវ​ប្រាំង​នេះ​កាលពី​ថ្ងៃទី​១៨​ក្រុមការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញថា​មកពី​មានការ​គោក​រាក់​ប្រវែង​១.៥០០​ម៉ែត្រ​នៅ​ព្រែក​ទួល​ថ្ងាន​ដែល​ចាំបាច់​ត្រូវ​កាយ​ស្តារ​ឱ្យ​ទឹក​ហូរ​បាន​លឿន​ស្រក​ផុតពី​ដីស្រែ​បាន​ឆាប់​។​ការងារ​កាយ​ស្តារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​បន្ទាប់ពី​មានការ​សម្រេច​ពី​លោក​រដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ​។​ ​តំបន់​ខាងលើនេះ​លោក យិន ងួន​កូ​លេនីន និយាយថា​រាល់​ឆ្នាំ​ដល់​ខែ​នេះ​កសិករ​បាន​ដាំ​ដុះ​រួច​និង​កន្លែង​ខ្លះ​ស្រូវ​ជិត​ទុំ​ទៅហើយ តែ​ឆ្នាំនេះ​ឥឡូវ​មិនទាន់បាន​សាបព្រោះ​ផង​។​ រូបថតៈផ្ទៃដី​ស្រូវប្រាំង​រង​ផលប៉ះពាល់​ពី​ភ្លៀង​ចុងរដូវ​និង​ព្រែក​គោក​រាក់​ត្រូវបាន​ដោះស្រាយ​ ​រំលឹក​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ក្រុមការងារ​ចម្រុះ​រួមមាន​មន្ត្រី​ក្រសួង ធនធានទឹក​និង​ឧតុនិយម មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​ពិនិត្យ ស្ថានភាព​លំហូរ​ទឹក​នៅ​ទីតាំង​សំណង់​ស្ទាក់​ទឹក​ព្រែក​តា​កុ​ច ពិនិត្យ​ទីតាំង​ផ្ទៃ ដី​បង្កបង្កើនផល​កំពុង​លិច​ទឹក​នៅ​ឃុំ​ខ្សាច់​អណ្តែត...

ប្រជាជន​អះអាងថា​សហគ្រាស​សេង​គឹមអ៊ី​មិនដែល​បានទារប្រាក់​នៅ​ផ្លូវលំ​ត​ភ្ជាប់​ពី ផ្លូវ​៦៧​ទៅ​តំបន់​ត្រាវ​កុដិ​ទេ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រជាជន​៥​ភូមិ​ក្នុង​ឃុំ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​អះអាងថា​សហគ្រាស​សេង​គឹមអ៊ី​មិនដែល​បាន​ទារប្រាក់​ក្នុងការ​ធ្វើដំណើរ​ឬ​ដឹក​កសិផល​តាមផ្លូវ​លំ​ត​ភ្ជាប់​ពី​ផ្លូវ​៦៧​ទៅ​តំបន់​ត្រាវ​កុដិ​បែប​កុងត្រូលជជុះ​ពី​ពួកគាត់​ឡើយ​តែ​បាន​ហាមឃាត់​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ផ្សេងទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​ផ្លូវលំ​នេះ​មានការ​ខូចខាត​ដែល​អាច​បង្ក​ការលំបាក​ដល់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​ឬ​ដឹក​កសិផល​។​ទន្ទឹមនេះ​ប្រជាជន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដែលមាន​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ខ្សាច់​យក​គំរូ​តាម​សហគ្រាស​សេង​គឹមអ៊ី​ដោយ​ចេញ​ថវិកា​ផ្ទាល់ខ្លួន​យកមក​ជួសជុល​ផ្លូវលំ​ផ្សេងទៀត​ត​ភ្ជាប់​មក​ផ្លូវ​៦៧​ដូចគ្នា​ដើម្បី​ធ្វើ​អាជីវកម្ម​ផង​និង​ដើម្បី​បានជា​ប្រយោជន៍​ដល់​ប្រជាជន​ផង​ចៀសវាង​ការដឹក​បំផ្លាញ​ផ្លូវ​បែបនេះ​គឺជា​អំពើ​មិន​សមរម្យ​ទេ​ពោលគឺ​គិតតែ​ប្រយោជន៍​ខ្លួនឯង​ទៅ​បំផ្លាញ​អ្នកដទៃ​និង​ប្រជាជន​ទៅវិញ​។​ រូបថតៈប្រជាជន​អះអាងថា​សហគ្រាស​សេង​គឹមអ៊ី​មិនដែល​បានទារប្រាក់​នៅ​ផ្លូវលំ​ត​ភ្ជាប់​ពី ផ្លូវ​៦៧​ទៅ​តំបន់​ត្រាវ​កុដិ​ទេ​ ​ ​ប្រជាជន​រស់នៅ​ភូមិ​រុន ,​ភូមិ តានី , ភូមិ ស្រែ ចង្កូត , ភូមិ ត្មាត ពង...

ទិវា​សប្តាហ៍​សហគ្រិនភាព​សកល​កម្ពុជា​ឆ្នាំ​២០២០ ជម្រុញ​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​របស់​សហគ្រាស​ខ្នាតតូច និង​​មធ្យម​

​ដោយ​:​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​:​ពិធី​ទិវា​សប្តាហ៍​សហគ្រិនភាព​ស​កល​កម្ពុជា​ឆ្នាំ​២០២០ ដែល​បានធ្វើ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុង​សាលស្និសីទ​នៃ​សាកលវិទ្យាល័យ​មានជ័យ​នា​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មា​ជ័យ បានជ្រើសរើស​យក​ប្រធានបទ “​ការប្រើប្រាស់​ប​ប្ចេ​ក​វិទ្យា​របស់​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម​នៅ​កម្ពុជា ” ដែលមាន​គោលបំណង​ជម្រុញ​ការប្រើប្រាស់​វា​អោយបាន​ប្រសើរឡើង ពោលគឺ​វា​មាន​សារៈសំខាន់​សំរាប់...

ឥណ្ឌា​បញ្ជា​ទិញ​ស្ក​ត្នោត​កំពង់ស្ពឺ​ដល់​ទៅ ១០០ តោន

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​លោក សម សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​បានឱ្យដឹងថា ឥណ្ឌា​បញ្ជា​ទិញ​ស្ក​ត្នោត​កំពង់ស្ពឺ​ដល់​ទៅ ១០០ តោន ។ ​នៅក្នុងពេល​បច្ចុប្បន្ននេះ ស្ក​ត្នោត​កំពង់ស្ពឺ គឺមាន​ទីផ្សារ​នាំចេញ​ស្រាប់​ហើយ គឺ​នៅ​សហគមន៍​អឺរ៉ុប ជាពិសេស​គឺ​បារាំង​ប្រមាណ​ជា ២០...

ប្រជាពលរដ្ឋ​ដែល​ជន្លៀស​ពី​ទឹកជំនន់​បាន​វិល​ទៅផ្ទះ​សម្បែង​វិញ​អស់ហើយ​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ទូទាំង​ខេត្តបាត់ដំបង​ដែល​ជន្លៀស​ទៅ​រស់​នៅលើ​ទួល​សុវត្ថិភាព បាន​វិល​ទៅផ្ទះ​សម្បែង​វិញ​អស់ហើយ​។​ ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាន​ប្រាប់ រស្មី​កម្ពុ​ជានា​រសៀល​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ថា​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ទូទាំង​ក្រុង ស្រុក​ទាំង​១២​របស់​ខេត្តបាត់ដំបង ដែល​បាន​ជន្លៀស​ទៅ​ទីទួល​សុវត្ថិភាព ពេលនេះ​នាំគ្នា​វិល​ទៅ​លំនៅដ្ឋាន​អស់​ ​ហើយ ដើម្បី​បង្កបង្កើនផល​សារជាថ្មី​។ អ្នកនាំពាក្យ​ខេត្ត​បាន​បញ្ជាក់ថា​រយៈពេល​ជាង​២​សប្តាហ៍​នៃ​ជំនន់​ទឹកជំនន់​​ចំនួន​២​លើក​នៅ​​​ខេត្តបាត់ដំបង​​​​បាន​ជន្លៀស​ពលរដ្ឋ​រងគ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​ចំនួន​៥.១៨១​គ្រួសារ​​និង​បាន​ជន្លៀស​សត្វពាហណ​:​មាន​គោ...