សេដ្ឋកិច្ច

ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុ​ជារួម​គ្នា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សំណង់​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ដែល​ផលិត​ស៊ីម៉ងត៍​អូដ្ឋ​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​បាន​សហការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មេជាង​សំណង់​ចំនួន​៦០​នាក់​បន្ថែមទៀត​។​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​សំណូមពរ​របស់​មេជាង​និង​ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ជំនាញ​ក្នុង​វិស័យ​សំណង់ និង កសាង​ការជឿ​ទំនុកចិត្ត​ពី​ម្ចាស់​សំណង់​នានា​។​ ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ​មានការ​ចូលរួម ពី​លោក ប៊ុន ភា​រិន្ទ នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង លោក Nicolas George នាយក​ប្រតិបត្តិ ក្រុមហ៊ុន...

មិត្ត​ហ្វូ​ន​ដាក់​ដំណើរការ​នូវ​កញ្ចប់​Bundle SIM អត្ថប្រយោជន៍​ថ្មី​សម្រាប់​អតិថិជន​Internet Wi-Fi

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​អតិថិជន​និង​ដើម្បី​ជា​ភាពងាយស្រួល​សន្សំសំចៃ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់ខ្លួន ។​មិត្ត​ហ្វូ​ន​បានសម្រេច​ដាក់​ដំណើរការ​ជា​ផ្លូវការ នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​មួយទៀត​នោះ​គឺ កញ្ចប់ Bundle SIM សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា nternetWiFi​របស់​មិត្ត​ហ្វូ​ន​ទូរ​ទាំង​ប្រទេស​។ ​មានន័យថា​ទាំង​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី​សុទ្ធតែ​អាចមក​ទទួលយកបាន​នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​នេះ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដោយ​គ្រាន់តែ​ភ្ជាប់​មកជា​មួយ​នូវ​លេខ​គណនេយ្យ​Internet WiFi​តែប៉ុណ្ណោះ​។​កញ្ចប់​សេវា​BundleSIM​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​InternetWiFi​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​ដូចជា​ថែម​ជូន​លេខ​ស្អាត​ចំនួន​២​លេខ​,​ថែម​ជូន​កា​រខ​ល​ទូរស័ព្ទ​រកគ្នា​ដោយ​ឥតគិតថ្លៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចំនួន​២​ខ្សែ​លេខ​,​ថែម​ជូន​ឌែ​លតា​អ៊ិន​ធើ​ណិ​ត​ទូរស័ព្ទដៃ 4GB ជា​រៀងរាល់ខែ...

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី១សម្រាប់ឆ្នាំ២០១៩-២០២០ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ ១៦ ​ខែកុម្ភៈ ឆ្នាំ​​២០២០ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៩-២០២០ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zoneដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។             ​​កម្មវិធី​ Anchor Fun Zone ​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា អ្នកនាង មាស...

​បញ្ហា​ខ្វះ​ទឹក​ប្រើ​ត្រូវ​បានបញ្ចប់​បន្ទាប់ពី​ប្រឡាយ​អូរ​តា​ចែត​បាន​ជីក​រួច

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ទឹក​សម្រាប់​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​សាលា​ខាងជើង​ឃុំ​ភ្នំ​ប្រាសាទ​និង​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ត្រូវបាន​បញ្ចប់​។​បន្ទាប់ពី​គម្រោង​ជីក​ស្តារ​ប្រឡាយ​អូរ​តា​ចែត​បាន​រួចរាល់​ដោយ​ទាញយក​របប​ទឹកជោរ​នាច​ពី​ព្រែក​វិញ​តេ​មកប្រើប្រាស់​។​ ​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា គម្រោង​ស្តារ ប្រឡាយ​មេ​អូរ​តា​ចែត មាន​ប្រវែង​សរុប​៥.៥០០​ម៉ែត្រ និង​សំណង់​សិល្បកា​ចំនួន​១៩​កន្លែង​ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រើ ប្រាស់​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០១៩​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។​ ​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​ប្រឡាយ​មេ​អូរ​តា​ចែត​នេះ​ជីក​បន្ត​ពី​គម្រោង​របស់​អង្គការ​CACAV​របស់​អូស្ត្រាលី​ដោយ​ទាញយក​របប​ទឹកជោ​នាច​ពី​ព្រែក​វិញ​តេ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​។​គម្រោង​នេះ​បានបញ្ចប់​បញ្ហា​ខ្វះ​ទឹក​សម្រាប់​បង្កបង្កើនផល​និង​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់ ប្រ ជា​ពលរដ្ឋ​ចំនួន​បី​ឃុំ គឺ​បឹង​សាលា​ខាងជើង ឃុំ​ភ្នំ​ប្រាសាទ​និង​ឃុំ​ព្រែក​ក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត​ដែលមាន​ផ្ទៃដី​ស្រូវវស្សា​ចំនួន​១.២៥០​ហិកតា​ស្រូវប្រាំង​៥៥០​ហិកតា​និង​ប្រជាពលរដ្ឋ​ចំនួន​៧៦៥​គ្រួសារ​ស្មើ​មនុស្ស...

​កសិករ​ដាំ​ដំណាំ​ដើម​ទំពាំង​បារាំង​សម្តែង​ការ​ព្រួយ​បារ​ម្ភពី​អាកាសធាតុ​ហួតហែង​

ដោយ​:​ឬ​ទ្ធី​ស័​ក្គិ​/​កំពង់​ឆ្នាំង​៖​កសិករ​ដាំ​ដុះ​ដើម​ទំពាំង​បារាំង​ម្នា​ក់នៅ​ភូមិ​ស្រែ​តា​ជៃ​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខណៈដែល​អាកាសធាតុ​ហួតហែង​ខ្លាំង​ធ្វើឱ្យ​អណ្តូងស្នប់​របស់គាត់​ចំនួន​៣​កន្លែង​គ្មាន​ទឹក​គ្រប់គ្រាន់​។​ដើម្បី​បូម​យកទៅ​ស្រោចស្រព​ចម្ការ​ទំពាំង​បារាំង​ជាង​៤​ពាន់​គុម្ព​របស់គាត់​ដែលមាន​អាយុ​ជាង​១​ឆ្នាំ​ត្រូវ​អាក់ខាន​ប្រមាណ​៣​ខែ​មកហើយ​មិនបាន​ទទួលផល​។ ​ ​លោក ម៉ាត់ ផល្លី អាយុ​៤៥​ឆ្នាំ ជា​កសិករ​ដាំ​ទំពាំង​បារាំង នៅ​ភូមិ​ស្រែ​តា​ជៃ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​និយាយ​អោយដឹងថា​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដើម​ទំពាំង​បារាំង​បាន​ចំនួន​ជាង​៤​ពាន់​គុម្ព​លើ​ផ្ទៃដី​ទំហំ​២៥​អារ​(៥០​ម៉ែត្រ​៤​ជ្រុង​)​។​នៅក្នុង​ចម្ការ​មួយ​នេះ​ដែលមាន​អាយុ​១​ឆ្នាំ​២​ខែ​ហើយ ដោយ​ចំណាយ​ដើមទុន ជាង​៨​លាន​រៀល ។ ​ប៉ុន្តែ​អ្វីដែល​គាត់​កំពុង​ខកចិត្ត​នោះ​គឺ រដូវប្រាំង​ឆ្នាំនេះ អាកាសធាតុ​មានការ​ប្រែប្រួល​ហួតហែង​ខ្លាំង​ធ្វើ...

​សហគមន៍​ខេត្តព្រះវិហារ​សប្បាយចិត្ត​លក់​ដំឡូង​មី​ទ​ទួល​បាន​តម្លៃ​ល្អ​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ប្រជា​សហគមន៍​ខេត្តព្រះវិហារ​សប្បាយចិត្ត​បាន​លក់​ដំឡូង​មី​ទ​ទូល​បាន​តម្លៃ​ល្អ​សម្រាប់​ដំឡូង​មី​ស្រស់​ចាប់ពី​៣៧៤​ទៅ​៣៩០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០​ថា​លោក​អរគុណ​ដល់​សមាជិក​ស​ហ​គម​ន៌​ទាំងអស់​ដែល​បាន​ជួយ​ចូលរួម​ទាំងអស់គ្នា​។​សម្រាប់​ឆ្នាំ​២០១៩​និង​២០២០​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ចំនួន​៨​បាន​ចុះ​កិច្ចសន្យាលក់​ដំឡូង​មី​សរីរាង្គ​ជូន​ក្រុមហ៊ុន​ThaiWha​តាមរយៈ​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា​CACC​។​ ​គិត​ត្រឹម​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្រុមហ៊ុន​ប្រមូល​ទិញ​បាន​ដឹក​ចេញ​បាន​ប្រមាណ​ជិត​៥.០០០​តោន​។​កសិករ​ដែល​បាន​ចុះកិច្ចសន្យា​កសិកម្មសរីរាង្គ​រឺ​អេស​អ​ភី​ជាមួយ​ក្រុមហ៊ុន​អេ​ម​រូ​រាយ​ស៍​(AmruRice)​រឺ​ក្រុមហ៊ុន​ស៊ី​អេ​ស៊ី​សី​(CACC)​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​អេ​ម​រូ​រា​យស៍​តែងតែ​ទទួលបាន​តម្លៃ​ល្អ​។​ ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​មាន​បងប្អូន​ជាច្រើន​ដែល​តែងតែ​សួរ​លោក​ថា​ហេតុអ្វី​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង​តើ​ត្រូវធ្វើ​ដូចម្តេច​?១.​កសិករ​មាន​ទីផ្សារ​ស្រាប់​មិន​ភ័យខ្លាច​ឈ្មួញ​ក្រឡុក​។​២.​កសិករ​ទទួលបាន​ជំនួយ​បច្ចេកទេស​និង​ចំណេះដឹង​ផ្សេងៗ​៣.​កសិករ​ទទួលបាន​ក​ម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​សមរម្យ​។​៤.​កសិករ​ផលិត​នូវ​ស្រូវ​ឬ​ដំឡូង​មី​ដែល​ទីផ្សារ​ត្រូវការ​និង​តាម​ស្តង់ដា​ការនាំចេញ​៕S/ ​

ធនាគារ​ជីបម៉ុង​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ថ្មី​”​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​”

ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារ ជីប ម៉ុង បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​សេវាកម្ម​របស់ខ្លួន​ហៅថា «​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​»​ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​ឲ្យ​មាន​ភាព​រហ័ស​សុវត្ថិភាព​ចំណេញ​ទាំង​ពេលវេលា​និង​ថវិកា​ដល់​ពលរដ្ឋ​កម្ពុជា​។​ ជាមួយ​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​អតិថិជន​អាច​ទទួល​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ដូចជា​បង់​វិក្កយបត្រ​ផ្សេងៗ​បញ្ចូល​លុយ​ទូរស័ព្ទ​និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ​ជីបម៉ុង​ហើយ​មុខងារ​ផ្សេងៗ​ទៀត​ដែល​នឹងត្រូវ​បានដាក់​បន្ថែម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដូចជា សេវា​វេរ​លុយ ជាដើម​។ ​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​លោក​ឧកញ៉ា​លាង​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​មានប្រសាសន៍ថា​៖ «​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា ជាពិសេស​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ...

ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ថ្មី​ច្នៃ​ពី​កាបូន​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​បានប្រកាស​ពី​ភាពជោគជ័យ​នៃ​ការដាក់​ពង្រាយ​បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប​។​នេះ​ដែល​សបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការ​រចនា​និង​ការច្នៃប្រឌិត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព​។​ ​លោក​PhillipWong​នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង​(AseanNorth)​នៃ​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​គ្រុប​បាន​មានប្រសាសន៍ថា​«​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវការ​បណ្តាញ​ទំនាក់ទំនង​គ្របដណ្តប់​កាន់តែ​ទូលំទូលាយ​និង​អាច​ទុកចិត្តបាន​។​ការច្នៃប្រឌិត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​កាបូន​ថ្មី​នេះ​វា​ពិតជា​សមស្រប​ខ្លាំងណាស់​ទៅនឹង​បរិបទ​នៃ​តម្រូវការ​ជាក់ស្តែង​មួយ​នេះ​»​។​ ​លោក​បាន​បញ្ជាក់ថា​៖​បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​គុណប្រយោជន៍​សំខាន់ៗ​ពីរ​យ៉ាង​គឺ​៖ ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​ប្រសើរ​ជាង​មុន​និង​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​ក្នុង​សហគមន៍​។​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់ អ៊ី​ដ​ត​ខូ ចំពោះ​និរន្តរភាព និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​ ​លោក​បាន​បន្តថា​«​រចនាសម្ព័ន្ធ​ថ្មី​នេះ​មាន​ទម្ងន់​ស្រា​លហើយ​ត្រូវបាន​ដំឡើង​នៅលើ​ដំបូល​អាគារ​ដែលមាន​កម្ពស់​ប្រហែល​១៥​ម៉ែត្រ​។​រចនាសម្ព័ន្ធ​ទាំងនេះ​អាចដាក់​ដំឡើង​នៅលើ​ដំបូល​ដោយ​មិនចាំបាច់​បំពាក់​និង​ចងភ្ជាប់​ទៅនឹង​អាគារ​ហើយ​មិនមាន​ផលប៉ះពាល់​ដល់​អាគារ​ដូច​ការដែល​យើង​ប្រើប្រាស់​នូវ​រចនាសម្ព័ន្ធ​ធ្វើ​ពី​ដែក​នោះទេ​។​វា​អាច​ដំឡើង​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ហើយ​វា​សមស្រប​ទៅនឹង​តម្រូវការ​នៃ​ផែនការ​រៀបចំ​ទីក្រុង​ទៀតផង​។​» ​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​បានប្រកាសថា​ខ្លួន​បាន​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​បាន​រហូតដល់​ទៅ​៥៤​ភាគ​ត​រយ​ដែល​សម្រេចបាន​នូវ​លទ្ធផល​មួយឆ្នាំ​មុន​គោលដៅ​របស់​ក្រុមហ៊ុន​ហើយ​លើស​ផែនការ​ដែល​បាន​កម្រិត​ទុក​១៤​ភាគរយ​។​ខណៈដែល​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ឌីជីថល​របស់​ពួកគេ​។​ភាពចាំបាច់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នោះ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​រួម​ដែលមាន​ភាពបត់បែន និង​ផ្តល់​ផលប៉ះពាល់​តិចតួច​បំផុត​ចំពោះ​បរិស្ថាន​ក៏​កំពុងតែ​មានការ​កើនឡើង​ផងដែរ​។​ ​សម្រាប់​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​និរន្តរភាព​គឺជា​គោលការណ៍​គ្រឹះ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្ម​ទាំងមូល​របស់​ក្រុមហ៊ុន​មួយ​នេះ​កាន់តែ​ទទួលបាន​ជោគជ័យ​ស្រប​ពេលដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​បំពេញបាន​នូវ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដែល​កំពុង​តែមាន​កើន​ឡើងជា​លំដាប់​នេះ​។​ ​ជាមួយនឹង​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​វិស្វកម្ម​បៃតង​គឺ​និរន្តរភាព​នៃ​បរិស្ថាន ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​គ្រុប​បានដាក់​ពង្រាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​និង​បាន​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​យ៉ាង​ទូលំទូលាយ​ផងដែរ​។​រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បានដាក់​ពង្រាយ​រចនាសម្ព័ន្ធ​សរុប​ចំនួន​៣៥​ដែល​ត្រូវបាន​សាងសង់​ពី​សម្ភារ​ថ្មី​ជំនួស​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​បំពាក់​នៅតាម​ទីតាំង​សរុប​ចំនួន​១.៣៩៤​ទីតាំង​ជាមួយនឹង​ថាមពល​កកើត​ឡើងវិញ​៕S/...

ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​១៤.៥០០​កេស​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​២​បន្ថែមទៀត​

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១៤.៥០០​កេស​ជូន​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ធំៗ​ចំនួន​ពីរ​បន្ថែមទៀត​គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​ការបរិច្ចាក​នេះ​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​សរុប​ចំនួន​១៨.៥០០​កេស​ទៅដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ចំនួន​បី​៖​មន្ទីរពេទ្យ​ព្រះកុសុមៈ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៤​និង​មន្ទីរពេទ្យ​កាល់ម៉ែត ។​ ​សូមបញ្ជាក់ថា​៖​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣.០០០​កេស​ដល់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពិសារ​។​លោកស្រី​គង់​កុសល​នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​មានប្រសាសន៍ថា​៖​ការចូលរួម​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​គឺធ្វើឡើង​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ជួយ​សម្រាល​បន្ទុកគ្រួសារ​អ្នកជំងឺ​។​ជាពិសេស​ចែករំលែក​នូវ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ​ ​លោកស្រី​បានលើកឡើង​ថា​ការជួយ​ទឹកបរិសុទ្ធ​៣៣.០០០​កេស​ដល់​អ្នកជំងឺ​នេះ​ក៏​ជា​ចំណែក​មួយ​នៃ​ការជួយ​សង្គម​កម្ពុជា​ផងដែរ​។​លោកស្រី​គង់​កុសល​បាន​បន្តថា​៖​បានជា​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​ស​ជ្រើស​រើសយក​ថ្ងៃទី​១៣​និង​១៤​ខែកុម្ភៈ​សម្រាប់​ការបរិច្ចាគ​ទឹកបរិសុទ្ធ​គឺ​ដោយសារ​ថ្ងៃទី​១៤​ខែកុម្ភៈ​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​។​ដូច្នេះ​ក្រុមហ៊ុន​ចង់​ចែករំលែក​ក្តី​ស្រឡាញ់​ជូន​ដល់​អ្នកជំងឺ​ដែល​កំពុង​នៅ​សម្រាក​ពេទ្យ​។​ ​ទឹកបរិសុទ្ធ​កម្ពុជា​ទឹក​ពិសា​ស្តង់ដារ​ខ្ពស់​ត្រូវបាន​បន្សុទ្ធ​១០០​ភាគរយ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់​ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​និង​អាច​ប្រើប្រាស់​ជា​ទឹក​ពិសា​ប្រចាំថ្ងៃ​បាន​៕S/ ​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន ខែ្មរ ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣០០០​កេស ដល់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​(​រូបៈ​សុផល​)​

​​ហាងឆេង​ស្វាយកែវ​ល្មៀត​ធ្លាក់​ថ្លៃ​ពាក់កណ្តាល​ធ្វើឱ្យ​កសិករ​បាក់​ទឹកចិត្ត​

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​ដល់​រដូវ​ប្រមូល​ផល​ស្វាយកែវ​ល្មៀត​មកដល់​បែរជា​តម្លៃ​ត្រូវ​អ្នកដើរ​ម៉ៅការ​បញ្ចុះតម្លៃ​ជាហេតុ​ធ្វើឱ្យ​កសិករ​មានការ​ត្អូញត្អែរ​ដោយសារ​គ្មាន​ទីផ្សារ​នាំចេញ​។​ផ្លែស្វាយ​សម្បូរ​លើស​តម្រូវ​ការ​ក្នុងស្រុក​ដែល​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​ចុះ​ស្ទើរ​ពាក់កណ្ដាល​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​។​ម្ចាស់​ចម្ការ​ស្វាយបាន​និយាយថា​ស្វាយ​ធ្លាក់​ថ្លៃ​ដោយសារតែ​ហាងឆេង​ស្ថិតនៅលើ​បបូរមាត់​ឈ្មួញកណ្ដាល​ដែលជា​អ្នកដើរ​ប្រមូល​ទិញ​។ ​លោក​ហាប់​សៀង​ហូ​ប្រធាន​សហគមន៍​ស្ទឹង​សង្កែ​ស្រុក​បាណន់​បាន​និយាយថា​តម្លៃ​ស្វាយកែវ​ល្មៀត​ខុសរដូវ​គឹ​មានតម្លៃ​ថ្លៃ​ក្នុង​១​គីឡូក្រាម​ពិ​១.៣០០​ដល់​ជាង​២.០០០​រៀល​ព្រោះតែ​គេ​ប្រើ​ថ្នាំ​អ្វី​ឱ្យបាន​ផ្លែ​ខុសរដូវ​។​ប៉ុន្តែ​ក្នុង​រដូវ​ប្រមូល​ផល​នេះ​បាន​ធ្លាក់​ថ្លៃ​ប្រមាណ​ពាក់កណ្តាល​ដោយសារ​ស្វាយ​សម្បូរហូរហៀរ​ពេក​។​ ​ រីឯ ស្វាយ ច្រក កញ្ចប់ សម្រាប់ លក់ លើ ទីផ្សារ លក់ បាន តម្លៃ ចន្លោះ...