អ្នកនាំពាក្យក្រសួងបរិស្ថានរៀបរាប់អំពី”ខាវ៉ាន់” សត្វដំរីដ៏ឯកោបំផុតនៅលើលោក
ដោយៈបូព៌ព្រឹក្ស,ដេប៉ូ/ភ្នំពេញៈដូចដែលបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនបានផ្សព្វផ្សាយព្រោងព្រាតអំពីដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញបន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មីនិងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពលោកនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាននៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាម(រូបថតក្រសួងបរិស្ថាន) តាមរយៈរូបភាពក៏បានបង្ហាញថា ការទទួល ខាវ៉ាន់ ក៏ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀតនិងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សានិងការពារផងដែរ។ ក្រឡេកមកមើលការបង្ហាញពីអារម្មណ៍មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន។លោកនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យកក្រសួងបរិស្ថានបានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកនាររសៀលថ្ងៃទី១ខែធ្នូនេះថាក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី៤.៣៥០ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាបានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។នៅក្នុងតំបន់នោះមានសត្វដំរីស្រុកញី ចំនួនបីក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។ ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាម(រូបថតក្រសួងបរិស្ថាន) លោកបន្តថាដំរីខាវ៉ាន់ជាដំរីឈ្មោលមានអាយុ៣៥ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ...