សេដ្ឋកិច្ច

សាកលវិទ្យាល័យ​នៃ​កម្ពុជា​និង​សហភាព​អឺរ៉ុប​សហការ​បណ្តុះ​ធនធានមនុស្ស​ក្នុង​វិស័យ​បៃតង​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សាកលវិទ្យាល័យ​របស់​កម្ពុជា​ចំនួន​៤​និង​សាកលវិទ្យាល័យ​នៃ​សហភាព​អឺរ៉ុប​ចំនួន​៣​បានប្រកាស​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​គម្រោង​GREENCAP​ដែលជា​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​បៃតង​នា​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​នៅ​សាលសន្និសីទ​សាកលវិទ្យាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​គម្រោង GREENCAP(Enhancing green capability in HEI to foster sustainable development in Cambodia) គឺជា​គម្រោង​ដែល​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​ចំនួន...

ចំណងដៃ​ឆ្នាំ​២០២០​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឆ្លង់កាត់​ឃុំ​ចំនួន​៤​ក្នុងស្រុក​២​ខេត្តស្ទឹងត្រែង​

ដោយ​:​សុខុម​ស្ទឹងត្រែង​៖ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​ព្រមទាំង​មន្ត្រី​បច្ចេកទេស​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​លោក​បាន​អ​ញ្ចើ​ញ​ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​បន្ទាប់មក​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​បាន​ស្ថាបនា​ឆ្លងកាត់​ចំនួន​ឃុំ​៤​ស្ថិតនៅក្នុង​ស្រុក​ចំនួន​២​គឺ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង ។​ ​ លោក​ឡូយ​សុផាត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ដោយបាន​លើកឡើង​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ពី​សុខ​និង​ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា​ជាពិសេស​គឺ​នៅ​តំបន់​ដាច់ស្រយាល​តែងតែ​ជួប​ការលំបាក និង​ងាយ​រងគ្រោះ​អ្វី​ផ្សេងៗ​។ អ្នកតំណាងរាស្ត្រ​បាន​បន្តថា​ខណៈពេល​នេះ​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​អំពី​ការ​កង្វះខាត​ផ្លូវ​សម្រាប់​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ​ទើប​មានការ​ដោះស្រាយ​។ ពីមុន​ភូមិ ចំនួន...

​រថយន្ត​កូរ៉េ​មួយគ្រឿង​បង្កប់​ឈើ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ឈ្មួញ​បាន​ប្រើល្បិច​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ក្នុងការ​ដឹកជញ្ជូន​ឈើ​ធ្វើ​ជំនួញ​ដោយ​ខុសច្បាប់​។​ក៏ប៉ុន្តែ​នៅតែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់បាន​រថយន្ត​កូរ៉េ​មួយគ្រឿង នៅ​ម៉ោងជាង​១១ ថ្ងៃត្រង់ ថ្ងៃទី​២០​មករា​ឆ្នាំ​២០២០​នេះ ។​ ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​ដោយ​បន្ត​អនុវត្ត​ច្បាប់​ព្រៃឈើ​ហើយ​បានធ្វើការ​ស្ទាក់ចាប់​រថ​យន្ត​កែច្នៃ​មួយគ្រឿង​ដែល​បង្កប់​ដឹកជញ្ជូន​ឈើ​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បញ្ជូន​យកទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​ ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​រថយន្ត​ប្រភេទ​កូរ៉េ​កែច្នៃ​នេះ​បាន​លួច​បង្កប់​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្ត​ផ្សេង​។​រថយន្ត​មួយគ្រឿង​នេះ​ត្រូវបាន​ឃាត់​ត្រួតពិនិត្យ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៨​អា​ក្បែរ​ច្រកចូល​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​ជាមួយ​នោះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​ឈើ​កែច្នៃ​ពាក់កណ្តាល​លទ្ធផល​សំរេច និង​បាន​ឃាត់​រថយន្ត រួមទាំង​មនុស្ស​៤​នាក់​នៅលើ​រថយន្ត​នោះ​។ ​ ក្រោយ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​និង​មនុស្ស​៤​នាក់​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​សាកសួរ និង​ពិនិត្យ​រក​សារធាតុ​ញៀន​៕S/​

​មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​-​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​បាន​ត្រឡប់​មកវិញហើយ​

ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រដូវ​កាល​ទី​១​កាលពី​ឆ្នាំមុន​មហា​ព្រឹត្តិការណ៍​ដំបូង​និង​អស្ចារ្យ​បំផុត​របស់​កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​បាន​ត្រឡប់​មកវិញហើយ​នូវ​រដូវ​កាល​ទី​២​នេះ​។​ កម្មវិធី​នេះ​បានចាប់ផ្តើម​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មករា​ដែល​នាំមក​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្រៃលែង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ទីលាន​កំពង់​ចាំ​ក្នុង​ខេត្តកំពង់ចាម​ក៏ដូចជា​អ្នកទស្សនា​នៅ​ទូទាំងប្រទេស​កម្ពុជា​តាម​រយៈ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC និង តាម​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia)​។​ ​នៅ​ឆ្នាំ​២០២០​នេះ​កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​ទទួលបាន​ជោគជ័យ​ជាង​ឆ្នាំមុន​ទៀត​ដោយមាន​ការគាំទ្រ​យ៉ាងច្រើន​កកកុញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ។​ពលរដ្ឋ​បាន​ចូលរួម​ទស្សនា​និង​គាំទ្រ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​កក្រើក​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុណ​ខ្មែរ​ប្រចាំ​ប្រទេស និង​ជា​ជើងឯក​ខ្សែក្រវ៉ាត់​គោ​ជល់​ច្រើន​សម័យ រឿង សោ​ភ​ណ្ឌ័...

​អំណោយ​បន្ថែម​ចែក​ដល់​សហគមន៍​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖«​ការពង្រឹង​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ ចូលរួម​កាន់តែ​ប្រសើរ​ក្នុង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ជួប​សំណេះសំណាល និង​ចែក​ពូជ​គោ​,​មាន់​,​ជ្រូក​,​និង​សម្ភារៈ​កសិកម្ម​។​ ​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​តាមរយៈ​ក្រសួងបរិស្ថាន​ជូន​ដល់​ប្រជាពលរដ្ឋ​៦២​គ្រួសារ​នៃ​សហគមន៍​តំបន់​ករពារ​ធម្មជាតិ​អន្លង់​ភេ​ក្នុង​ដែនជម្រកសត្វព្រៃ​»​ព្រៃ​ឡង់​»​ភូមិ​សាស្ត្រា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​ ជាមួយគ្នានេះដែរ​លោក​បាន​បន្ថែមថា​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ដល់​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ​។​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សហគមន៍​និង​ជំ​រុញឱ្យ​សហគមន៍​មាន​តួនាទី​សំខាន់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​តំបន់ការពារធម្មជាតិ​។ ​លោក​រដ្ឋលេខាធិការ​រូបនេះ​បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ធ្វើយ៉ាងណា​ពង្រឹង​ការយកចិត្តទុកដាក់​ថែទាំ ចិញ្ចឹមសត្វ​ឱ្យបាន​ល្អ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​និង​ការចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍​មូលដ្ឋាន​។ លើសពីនេះ​លោក​បាន​លើកទឹកចិត្ត​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យបាន​ល្អ​។​ជាពិសេស​នៅ​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ដើម្បី​ជា​ប្រយោជន៍​នៃ​ការទទួល​ផលប្រយោជន៍​សម្រាប់​សហគមន៍​មូលដ្ឋាន​ពី​ការលក់​កាបូន​នាពេលខាងមុខ​។​ ​បន្ថែម​ពីនេះ​បាន​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋាន​ពង្រឹង​ការ​សហការគ្នាជាមួយ​ស​ម​ត្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់​ទប់ស្កាត់​កុំឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​ធានា​ការគ្រប់គ្រង​ធនធានធម្មជាតិ​បានល្អ​សម្រាប់​នៅពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ដល់​សហគមន៍​តាម​តំបន់ការពារធម្មជាតិ​តាមរយៈ​វេទិកា​ថ្នាក់ជាតិ​។​...

ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ត្រូវបាន​ប្រទះឃើញ​សត្វ​ស្លាប​៣៤​ប្រភេទ​ មាន​ប្រមាណ​៩០០​ក្បាល​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​សត្វ​ស្លាប​ចំនួន​៣៤​ប្រភេទ​ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​ក្នុងនោះ​រួមមាន​៖​សត្វ​ត្រដក់​តូច​៦​ក្បាល​ ចង្កៀលខ្យង​ប្រមាណ​៩០០​ក្បាល ​ស្មោញ​អក​ត្រី​ក្បាល​ប្រផេះ និង​ទោម​ជាដើម​។​ ​ បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​BirdLife​បានឱ្យដឹងថា ​ថ្ងៃទី​១២ ​ខែមករា ​ឆ្នាំ​២០២០​ការធ្វើជំរឿន​សត្វ​ស្លាប​អាស៊ី​លើកដំបូង​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ សកម្មភាព​នេះ​ដឹកនាំ​ដោយ​ក្រុមការងារ​អង្គការ BirdLife ដោយ​សហការ​ជាមួយ​ក្រុម​ឩ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​៨​ម៉ោង​ចាប់ផ្តើម​ពី​ម៉ោង​៧:៣០​ព្រឹក​។​សត្វ​ស្លាប​ចំនួន​៣៤​ប្រភេទ​ត្រូវបាន​ប្រទះឃើញ​ក្នុងនោះ​រួមមាន​៖​សត្វ​ត្រដក់​តូច​៦​ក្បាល​,​ចង្កៀលខ្យង​ប្រមាណ​៩០០​ក្បាល​,​ស្មោញ​,​អក​ត្រី​ក្បាល​ប្រផេះ​,​និង​ទោម​ជាដើម​។​ ​ដើមឆ្នាំ​២០២០​នេះ​ តំបន់​ហាក់​អាច​ទាក់ទាញ​ប្រភេទ​សត្វ​ស្លាប​បាន​ច្រើនជាង​ឆ្នាំមុនៗ​ដែលជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ក្រុមការងារ​ក្នុង​ការបន្ត​ការអង្កេត​តាមដាន​បន្ថែម​ទៀតផង​ដែរ​៕S/​Ha

ហាម​ដាច់ខាត​មិនឱ្យ​ដុត​ផាវ​កាំជ្រួច​និង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ពេល​ចូលឆ្នាំ​ចិន​វៀតណាម​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ហាម​ដាច់ខាត មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​និង​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​។​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​បើ​ជន​ណា​បំពាន​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ខណ្ឌ​សង្កាត់​សមាគម​ក្រុមហ៊ុន​ឯកជន​អង្គការក្រៅរដ្ឋាភិបាល​។​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖១,​ហាម​ដាច់​ខាតៈ​មិនឱ្យ​មានការ​ដុត​ផាវ​កាំជ្រួច​ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​។​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​។​ ​ រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​២,​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​មន្ទីរ​អង្គភាព​រោងចក្រ​សហគ្រាស​គេហដ្ឋាន​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​។​សេចក្តីថ្លៃថ្នូរ​និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប​ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។​ ​ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក​ឬ​ឆ្នាំងដី​ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រ​ង​ផ្លូវ​សាធារណៈ​។​៣,​ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត​កុំឱ្យ​មានការ​នាំចូល​ផាវ​កាំជ្រួច​ជាតិ​ផ្ទះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ​។​ត្រូវ​ពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​ ៤,​គ្រប់​អង្គភាព​សាលាខណ្ឌ​និង​សង្កាត់​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ​និ​យោ​ជិ​កងកម្លាំង​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​៥,​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន​និង​វៀតណាម​ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​ ៦,​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​៧,​ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម​បាត់​សណ្តាប់ធ្នាប់​សន្តិសុខ​សុវត្ថិភាព​និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕S/​

ឈ្មួញ​ប្រើ​ក្មេង​តូចៗ​ឱ្យ​ដឹក​សត្វ​កាំ​ប្រ​ម៉ា​មក​លក់​ត្រូវ​សមត្ថកិច្ច​ឃាត់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ក្រុម​ឈ្មួញ​ប្រើ​រូបភាព​ក្នុងការ​ដឹកជញ្ជូន​សត្វ​ព្រៃ​ច្រក​កា​រ៉ុង​តាម​ម៉ូតូ​មក​លក់​ឱ្យ​ឈ្មួញ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ក្រោយពី​មានការ​សង្ស័យ​សមត្ថកិច្ច​ឃាត់​ក្មេង​បីនាក់​បើក​ម៉ូតូ​មួយគ្រឿង​ឆ្លងស្ពាន​សេកុង​មាន​ដឹក​សត្វព្រៃ​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​ ​លោក​វរៈសេនីយ៍ឯក​វ៉ា​សុផាន់​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​សត្វ​ប្រ​ម៉ា​ដែល​កម្លាំង​នគរបាល​លោក​បាន​ចាប់​នេះ​គឺ​ក្រុម​ឈ្មួញ​បានឱ្យ​ក្មេងប្រុស​តូចៗ​បីនាក់​ដឹក​តាមរយៈ​ម៉ូតូ​យកមក​លក់​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ពេល​ក្មេង​បើក​ម៉ូតូ​ដល់​ចំណុច​ខាងលើ​ស្ពាន​សេកុង​ស្ទឹងត្រែង​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​និង​ឆែក​ឃើញ​សត្វ​ប្រ​ម៉ា​ងាប់​បួន​ក្បាល​នៅក្នុង​កា​រ៉ុង​។​ ​ លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ទៀតថា​បន្ទាប់ពី​ឃើញ​សត្វ​ប្រ​ម៉ា​នៅ​ក្នុងកា​រ៉ុង​ទើប​ដឹងថា​ក្រុម​ឈ្មួញ​ឲ្យ​ក្មេងប្រុស​តូចៗ​ដឹក​តាម​ម៉ូតូ​មក​លក់​បន្ត​។​ឃើញ​ដូចនេះ​ក្មេង​ដែល​ដឹក​សត្វព្រៃ​ត្រូវបាន​នាំមក​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​នឹងធ្វើ​ការប្រគល់​សត្វ​ប្រ​ម៉ា​ងាប់​ទៅឱ្យ​ជំនាញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។​ធ្វើ​កំណត់ហេតុ​រួច​ធ្វើ​ការដុត​បំផ្លាញចោល​នៅក្នុង​ស្នងការ​ខេត្តស្ទឹងត្រែង​ដើម្បី​ជា​សារ​ព្រមាន​ដល់​អ្នកជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​ ​ដោយឡែក​ក្មេងប្រុស​តូច​ទាំង​បីនាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​ឪពុកម្ដាយ​ឱ្យមក​យកទៅ​ផ្ទះ​វិញ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​កុំឱ្យ​បរបាញ់​សត្វព្រៃ​នឹង​ជួញដូរ​សត្វព្រៃ​ដែលជា​អំពើរ​ខុស​ច្បាស់​តទៅទៀត។សូមបញ្ជាក់​ផងដែរ​ថា សត្វ​ប្រ​ម៉ា បួន​ក្បាល​ខាងលើនេះ មាន​ទម្ងន់​ជាង​២៥ គីឡូក្រាម​៕S/​

​ក្រុមហ៊ុន​ចិន​មួយ​មិនទាន់បាន​ច្បាប់​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ត្រូវ​ឃាត់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ក្រុមហ៊ុន​ចិន​មួយ​ទំនងជា​រត់​ច្បាប់​មិនទាន់រួច​ទើបត្រូវ​អាជ្ញាធរ​ហាមឃាត់​ខណៈពេល​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ដើម្បី​វាទ​យក​ព្រំដី​។​ដី​ដែល​ក្រុមហ៊ុន​ចិន​មួយ​នោះ​កំពុង​ឈួ​ស​ឆាយ​គឺជា​ដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួចមកហើយ​កាល​កន្លងមក​។​ តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មាន​ក្រុមហ៊ុន​ចិន​មួយ​កំពុង​ស្នើសុំ​ច្បាប់​ជាច្រើន​ពាន់​ហិកតា​នៅ​ចំណុច​អតីត​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ្គ្រេ​ន​ស៊ី​។​ពីមុន​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី​ទទួល​សិទ្ធិ​វិនិយោគ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​ប៉ុន្តែ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ត្រូវ​រដ្ឋ​ដកហូតយក​មកវិញ​។​ ឥឡូវនេះ​ស្រាប់តែ​ជនជាតិ​បាន​វិនិយោគ​ដី​ដែល​រដ្ឋ​បាន​ដកហូត​ក្នុង​គោលបំណង​ធ្វើ​កសិកម្ម​ដាំ​ដំណាំ​ស្វាយ​។​ដី​នោះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​ស្ថិត​ចំណុច​អូរ​រមៀត​ផ្លូវ​ចូល​ញឺ​ន​ឃុំ​អូរ​ស្វាយ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​តាម​ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជា​កម្លាំង​ស្រុក​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈួ​សព្រៃ​ព្រំដី​។​ សមត្ថកិច្ច​ចុះទៅ​ឃាត់​មាន​មន្ត្រី​បរិស្ថាន​កងរាជអាវុធហត្ថ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។​គ្រឿងចក្រ​ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​គឺ​របស់​កូន​ប្រា​សារ​លោក​ជា​ម៉ាលី​ចៅសង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​កូនលោក​ចៅសង្កាត់​សាមគ្គី​បាន​យក​គ្រឿងចក្រ​ចូលទៅ​វៃ​ព្រៃ​ដី​រដ្ឋ​សុ​ី​ឈ្នួល​ឲ្យ​ចិន​។​ ប្រភព​បានឱ្យដឹង​ទៀតថា​ដី​ក្រុមហ៊ុន​ខាងលើ​នៅ​មិនទាន់បាន​ច្បាប់​នៅឡើយ​ទេ​។​តាម​គម្រោង​ចិន​ស្នើសុំ​ច្បាប់​អនុញ្ញាត​ទំហំ​ដី​មួយ​ម៉ឺន​ហិកតា​ក្របដណ្តប់​លើ​ផ្ទៃដី​រដ្ឋ​អតីត​ដី​រដ្ឋ​ដកហូត​ពី​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី ។​ជាមួយនេះ​ស្របពេល​ក្រសួងកសិកម្ម​ទើបតែនឹង​ចេញ​ច្បាប់​សជណ​ឱ្យ​ទប់ស្កាត់​ការពារ​ដីព្រៃ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​កុំ​ឲ្យ​មានការ​កាប់​ឈូសឆាយ​រុករាន​បន្ត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។​ក៏​ស្រាប់​តែមាន​ក្រុមហ៊ុន​ចិន​មួយ​មានច្បាប់​ឈួ​ស​ឆាយដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​តំបន់​ផ្លូវ​ចូល​ញឺ​ន​ទៅវិញ​។​លោក​សួន​សុភាព​អនុប្រធាន​មេការ​ក្រុមហ៊ុន​(​ហ្គ្រេ​ន​ស៊ី​អេ​ហ្គ្រី​ខ​ល​ឆ័​រ​)​មើល​ការខុសត្រូវ​ឲ្យ​ក្រុមហ៊ុន​ខាងលើ បាន​បញ្ចា​ក់ថា ដី​នេះ​ពីមុន​ជា​របស់​ក្រុមហ៊ុន​នឹង​ម៉ែន តែ​ក្រោយមក​បាន​កាត់​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ។​ហើយ​ឥលូវ​នេះ​ក្រុមហ៊ុន​ដំណើការ​វិញ​វិនិយោគ​ជាមួយ​ចិន ហើយ​បាន​ជួល​គ្រឿងចក្រ​កូន លោក​ជា ម៉ាលី ចៅសង្កាត់​សាមគ្គី​។​...

​រីករាយ​និង​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​នៅ​ណាហ្គា​វើ​លដ៍​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ខាងមុខនេះ​ណាហ្គា​វើ​លដ៍​នឹង​ផ្តល់ជូន​ដ៏​អស្ចារ្យ​នៅ​ដូចជា​ម្ហូប​នាំ​លាភការ​សម្តែង​សិល្បៈ​និង​ការតុបតែង​នៅក្នុង​អគារ​ដ៏​ស្អាត​ប្លែក​ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ​ឆ្នាំ​២០២០​។ ប្រសិនបើ​អ្នក​ចង់​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក ឬ​ម្ហូប​ចិន​ផ្សេងទៀត សូម​អញ្ជើញ​មក​សាកល្បង​ម្ហូប​ឈុត​នៅ​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈ​គ្រួសារ តម្លៃ​ចាប់ពី ២៣៨​ដុល្លារ...