សេដ្ឋកិច្ច

ក្រុម​ផ្ដាច់​ព្រលឹង ដឹកឈើ​ចេញពី ក្រុង​ស្ទឹងត្រែង រាល់​យប់ សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប​

​ដោយៈ​សុខុម / ស្ទឹងត្រែងៈ រថយន្ត​ប្រភេទ សាំ​យ៉ុង ដឹកឈើ​បន្ត​គ្នា ចេញពី​សិប្បកម្ម ក្នុង​ក្រុង​ស្ទឹងត្រែង រាល់​យប់ ដោយ​ឆ្លងកាត់​ចំណុច អូរ​ពងមាន់ តាមផ្លូវ​ជាតិ​លេខ ៧ ឆ្ពោះទៅកាន់​ខេត្តក្រចេះ ដោយ​មិនមាន​សមត្ថកិច្ច...

​បើក​ឱ្យ​រថយន្ត​ធុន​ធំ ចរាចរណ៍​ឡើងវិញ លើផ្លូវ​ជាតិ​លេខ​៥ នា​ថ្ងៃនេះ​

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានសម្រេច​បើក​ឱ្យ​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍​ឡើងវិញ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ឆ្លងកាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ចាប់ពី​គីឡូម៉ែត្រ​លេខ ១៨៦ រហូតដល់​គីឡូម៉ែត្រ​លេខ...

ស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថាបានធ្លាក់បន្តទៀតនៅព្រឹកមិញនេះ

ដោយ:ទេពកង្រី/កំពង់ឆ្នាំង : ស្ថានភាពទឹកភ្លៀងត្រូវគេមើលឃើញថាបានធ្លាក់បន្តទៀតនៅព្រឹកថ្ងៃទី១៤តុលា២០២០នេះដោយកន្លែងទំនាបខ្លះៗតាមមាត់ទន្លេត្រូវបានលិច ។ បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីធុនធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុន បានអោយដឹងនៅថ្ងៃនេះផងដែថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ផ្សារក្រោមថ្ងៃទី១៤តុលា២០២០ទឹកមានកម្ពស់៦.៥៨ម៉ែត្រ បើធៀបនិងឆ្នាំ២០១៩ទឹកមានកម្ពស់៧.៨៤ ទឹកទន្លេដែលត្រូវប្រកាស់អាសន្ន៍នៅខេត្តកំពង់ឆ្នាំងមានកម្ពស់១១ម៉ែត្រ ។ ប្រធានមន្ទីធុនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងថ្ងៃនេះមានកំរិត៤.៥.៨0មីលីម៉ែត្រផងដែរ ។ លោកបានអោយដឹងទៀតថានៅថ្ងៃទី១៣តុលា២០២០បើតាមការពិនិត្យមើលអាកាស់ធាតុមិនមានអ្វីប្រែប្រួលទេទឹកធ្លាក់ពីលើមកទេទឹកមិនអាចស្រកទៅវិញជាបណ្ដើរបណ្ដើរផងដែរ ។...

អាស់​ស្ពាយ​បាន​នាំយក​កូន​ត្រី​អណ្ដែង​ជាង​៤៥.០០០​ក្បាល​ផ្ដល់ជូន​កសិករ​៣០​គ្រួសារ

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ពូជ​ត្រី​អណ្ដែង​ប្រមាណ​ជាង​៤៥.០០០​ក្បាល និង​ចំណី​ត្រី​មួយចំនួន នៃ​កម្ម​វី​ធី អាស់​ស្ពាយ ត្រូវបាន​នាំយកទៅ​ផ្ដល់ជូន​កសិករ ៣០​គ្រួសារ នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​ទុន​ប្រកប​របរ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅតែ​បន្ដ​អូសបន្លាយ​។​ ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា អាស់​ស្ពាយ...

ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំ ផលិតថាមពលអគ្គិសនី ៣០ % នៃទិន្នផលថាមពលអគ្គិសនីសរុបក្នុងប្រទេសកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖ ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមក្រុមហ៊ុនឆាយណា ហ៊រទាន  ដែលស្ថិតនៅខេត្តកោះកុង បានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់វិស័យ ថាមពលនៅកម្ពុជា។គិតមកដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ គឺជាខួបគម្រប់៧ឆ្នាំនៃការ ដាក់ឱ្យដំណើរការនូវស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម​នេះ។ ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមមានទីតាំងស្ថិតនៅកំណាត់ខាងក្រោមនៃស្ទឹង ឫស្សីដែលបែងចែកជាពីរចំណែកគឺចំណែកខាងលើនិងចំណែកខាងក្រោមរួមទាំងអ​ស់​មានដំឡើងក្រុមម៉ាស៊ីនភ្លើងវារីអគ្គិសនីចំនួន ៤ មានអានុភាពផលិតអគ្គិសនី៣៣៨ មេ​ហ្កាវ៉ាត់ មាន​សមត្ថភាពផលិតថាមពលអគ្គិសនីប្រមាណ១១៩៨លានគីឡូវ៉ាត់​ម៉ោង​ក្នុង​មួយឆ្នាំ។ក្រុមម៉ាស៊ីនលេខ១ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ​២០​១​៣​វាគឺជាស្ថានីយវារីអគ្គិសនីដែលមានអានុភាព​ផលិតអគ្គិសនី​ធំបំផុត​ក្នុង​ប្រទេ​សកម្ពុជា ហើយក៏ជាស្ថានីយវារីអគ្គិសនីដែលមានអានុភាព​ផលិតអគ្គិសនីធំបំផុត​ដែលក្រុម​ហ៊ុន​ឆាយណាហ៊រទានធ្វើការវិនិ​យោគនិងអភិវឌ្ឍន៍នៅក្រៅប្រទេសផងដែរ...

អគារខុនដូកម្ពស់៣២ជាន់CEO Business Residence បើកលក់ ក្នុងទីផ្សារកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖ ​​​ក្រុមហ៊ុន CEO នាពេលថ្មីៗនេះបានចុះអនុស្ស រណៈនៃការ យោគយល់លើការលក់អគារខុនដូ CEO Business Residence ក្នុងទីផ្សារកម្ពុជា ជាមួយក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine...

វិស័យឯកជនរំពឹង FTA កម្ពុជា-ចិន និង FTA កម្ពុជា-កូរ៉េ នឹងលើកកម្ពស់ការវិនិយោគនៅកម្ពុជា

ដោយ: ពៅនិមល/ភ្នំពេញ: វិស័យឯកជនធំៗចំនួនពីរនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃខាងមុខកម្ពុជានឹងអាចទាក់ទាញវិនិយោគិន ពីបណ្តាប្រទេសផ្សេងៗថែមទៀតឱ្យចូលមកបណ្តាក់ទុន ខណៈដែលកម្ពុជាបាន បញ្ចប់ជាផ្លូវការនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយភាគីចិន និងកូរ៉េខាងត្បូង។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម...

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រកាស​ឲ្យ​ប្រជាជន​៤​ឃុំ​និង​តាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត​ប្រុងប្រយ័ត្ន​បន្ទាប់ពី​ទំនប់ទឹក​ទី​១​ខ្នងភ្នំ​គីរីរម្យ​បាក់​

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងនៅឃុំចំនួន៤នៃស្រុក​ភ្នំស្រួច ​ត្រូវ​ប្រុង​ប្រយ័ត្ន​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​គីរីរម្យ ​ហើយ​បាន​បាក់​ទំនប់ទឹក​ត្រង់ចំណុច​ចម្ការ​តែ​ ខាងលើ​ខ្នងភ្នំ​គីរីរម្យ​ស្ថិត​ក្នុងភូមិ​បេង​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ កាលពី​ល្ងាច​ថ្ងៃទី​១៣​ ខែតុលា​ឆ្នាំ​២០២០​។​ ក្នុង​លិខិត​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ​ថ្ងៃទី​១៣​ខែតុលា​ បាន​រំលឹកថា ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​ផ្នែក​ខាងក្រោម​ខាង​ភ្នំ​គីរីរម្យ​ចំនួន​៤​ឃុំ​និង​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត ​មេត្តា​ត្រៀម​បង្ការ​និង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។​​ឃុំ​ទាំង​៤​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​រួមមាន​ឃុំ​ចំបក់​,​ឃុំ​ត្រាំ​ង​សំរោង​,​ឃុំ​តាំង​ស្យា​និង​ឃុំ​មហា​សាំង ​ដែលមាន​ផ្ទៃដី​ជាប់​គ្នា​និង​ស្របតាម​មាត់​ស្ទឹង​ស្រែ​ខុង​ ​។​ចំនួន​ទឹក​ដែល​បាន​ហូរ​ច្រោះ​ទំនប់ទឹក​ចម្ការ​តែ​រហូតដល់​បាក់​នេះ​មាន​ចំនួន​ប្រមាណ​ជាង​៥​លាន​ម៉ែត្រគុប​។​...

ទំនប់សណ្តស្ទឹងព្រែកត្នោតបានធ្លាយ

ដោយ:មុនីរ័ត្ន/ភ្នំពេញ:អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាទៅ គណៈបញ្ជាការខណ្ឌទាំង ១៤ ក៏ដូចជាកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់នៅសណ្តស្ទឹងព្រែកត្នោត។ លោកឃួង ស្រេង បានបញ្ជាក់ថា ” ឥឡូវនេះយើងទប់លែងជាប់ហើយ សណ្តស្ទឹងទឹកបានហូរចូលហើយ អ៊ីចឹងសូមត្រៀមខ្លួនដើម្បីជួយអន្តរាគមន៍នៅពេលខ្ញុំមានតម្រូវការចាំបាច់”។ ដោយសារ​ស្ថានភាព​ទឹក​ជន់​តាម​សណ្ដ​ទឹកស្ទឹង​ព្រែក​ត្នោត​បានធ្វើឲ្យ​ជន់​លិច​ផ្ទះ​​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់គង​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម និង​សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ។ ក្នុង​ស្ថានភាពនេះដែរ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី ដឹកនាំ​កម្លាំង​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល...

រដ្ឋមន្ត្រីធនធានទឹកប្រាប់ឱ្យអ្នកនៅតាមសណ្តរស្ទឹងព្រែកត្នោតប្រុងប្រយ័ត្ន

ដោយៈប.ខុន/ភ្នំពេញៈលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារបចេ្ចកទេសក្រសួង ធេី្វការអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ នៅព្រលប់ថ្ងៃទី១៣ ខែតុលា ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្នពីជំនន់ស្ទឹងព្រែកត្នោត ដោយបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែមនិងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់  បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។  គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ  កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗ ហើយ ។ ជាការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀងលេីសណ្តរស្ទឹងព្រែកត្នោតនេះ ៕srn