សេដ្ឋកិច្ច

​ប៉េអឹម​ចុះ​ឃាត់​គ្រឿងចក្រ​លួច​ជីក​យក​ដី​របស់​ប្រជាពលរដ្ឋ​គ្មាន​ការអនុញាត​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​គ្រឿងចក្រ​រួម​និង​រថយន្ត​ដឹក​ដី​ធុន​ធំ​ជាច្រើន​គ្រឿង​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​លោក​អ៊ិត​សុធា​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។​ កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងចក្រ​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០២០​ខណៈដែល​គ្រឿងចក្រ​និង​រថយន្ត​ទាំងអស់នេះ​កំពុង​ធ្វើ​សកម្មភាព​លួច​ជីក​កកាយ​យក​អាចម៍ដី​របស់​ប្រជាពលរដ្ឋ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ខណៈដែល​ម្ចាស់​ដី​មិនដឹង​និង​ពុំមាន​ការ​អនុ​ញ្ញា​ត្ត​ពី​ម្ចាស់​ដី​ឡើយ ។ ​កិច្ច​ប្រតិ​ប​ត្ត​ការឃាត់​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី​ធុន​ធំ​ជាច្រើន​គ្រឿង​នេះ​គឺ​បាន​ធ្វើឡើង​យោងទៅតាម​បណ្ដឹង​របស់​ម្ចាស់​ដី​ដែល​បាន​ប្ដឹងទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​ប្រភពព័ត៌មាន​ពេល​ម្ចាស់​ដី​ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាតំបូង​ខេត្ត​ដោយបាន​បញ្ជាក់ថា​រូបគាត់​មា​ឈ្មោះ​មិន​ពុធ​ជេដ្ឋា​ន​វណ្ណ​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​។​ ​ម្ចាស់​ដី​បានបញ្ជាក់​ឱ្យដឹងទៀតថា​ក្រោយមក​គាត់​បានធ្វើ​ពាក្យ​ប្ដឹងទៅ​កាន់​លោក​មេឃុំ​ស្វាយជ្រុំ​ឱយជួយ​ដោះស្រាយ​លោក​មេឃុំ​ក៏បាន​កោះហៅ​ឈ្មោះ​បួ​យ​មិន​តាំ​ជនជាតិ​វៀតណាម​ប្រើ​ឈ្មោះ​ខ្មែរ​រូបនេះ​ទៅ​ដោះស្រាយ​ចំនួន​៣​លើក​នៅ​សាលាឃុំ​។​ប៉ុន្តែ​ឈ្មោះ​នេះ​មិន​ចូលខ្លួន​ទៅ​ដោះស្រាយ​នោះឡើយ​។​ ដោយ​មើលឃើញ​សកម្មភាព​គឃ្លើន​បែបនេះ​ទើប​រូបគាត់​ដាក់ពាក្យ​ប្ដឹង​ចូលទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​ទាមទារ​សំណង​ការខូចខាត​ចំនួន​២​រយ​លាន​រៀល​ទាមទារ​ចាក់ដី​លុបរណ្ដៅ​ឱយ​ដូចដើម​វិញ​និង​សូម​តុលាការ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។ ​នៅក្នុងពេល​ឃាត់​គ្រឿងចក្រ​នេះដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា​៖ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ហើយ​រូបលោក...

សម្ដេច​ក្រឡាហោម ស ខេង ក្រើនរំឭក​សារជាថ្មី​មិនឱ្យ​ជួល​ដីស្រែ​នៅតាម​បន្ទាត់​ព្រំដែន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ក​សារជាថ្មី​ដល់​លោក​អភិបាលខេត្ត​ទាំងអស់​ដែលជា​ប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ដោយ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ជួល​ដីស្រែ​របស់ខ្លួន​ឲ្យ​ទៅ​កសិករ​ប្រទេសជិតខាង​។ ​ការ​ដាស់តឿន​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តព្រៃវែង...

​ក្រុង​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​ដឹកជញ្ជូន​សំរាម​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ដើម្បីឱ្យ​ក្រុមហ៊ុន​ដែល​ត្រៀមខ្លួន​ក្នុងការ​ដេញថ្លៃ ប្រមូល ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​បានទទួល​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​។​នៅ​រសៀល​ថ្ងៃ​១២​មីនា​២០២០​នេះ​រដ្ឋបាល​រាជធានី​បានរៀបចំ​ស​ន្និ​សី​ទ្ធ​មួយ​ស្តីពី​ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។​ ​ កម្មវិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​ជាង​២០​ក្រុមហ៊ុន​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងបរិស្ថាន​។​​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​បញ្ហា​សំរាម​សំណល់​រឹង​គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ចំនួន​៣​ដែល​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ​នោះ​គឺ​បញ្ហា​ស្ទះ​ចរាចរ​បញ្ហា​ស្ទះលូ​និង​បញ្ហា​សំរាម ។​ ​ក្នុងអំឡុង​ខែតុលា​ឆ្នាំ​២០១៩​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ដោយបាន​ដកសិទ្ធិ​លើ​ការប្រមូល និង​ដឹកជញ្ជូន សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី...

​បុរស​២​រូប​បានឈ្នះ​ប្រាក់រង្វាន់​សុទ្ធ​៥​ម៉ឺន​ដុល្លារ

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បុរស​២​រូប​ដែល​ម្នាក់​មកពី​ខេត្តស្វាយរៀង​និង​ម្នាក់ទៀត​មកពី​ខេត្តកណ្តាល​មានសំណាង​បាន ឈ្នះ​ទឹកប្រាក់ រហូតដល់​៥​ម៉ឺន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត សែ​ល​កាត ជាមួយនឹង​ការផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ជា​រៀងរាល់ថ្ងៃ​។​បុរស​មានសំណាង​ទាំង​២​រូបនេះ​ម្នាក់​ឈ្មោះ​ប្រាក់ ចំ​រ៉ុង កម្មករសំណង់ មកពី​ខេត្តស្វាយរៀង មានសំណាង​ឈ្នះ​ប្រាក់ ៣​ម៉ឺន​ដុល្លារ ។​ឈ្មោះ​ជាប វ៉ា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ...

​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​បូកសរុបការងារ​ប្រចាំឆ្នាំ​លើក​ទី​៤​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែមីនា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​មហាសន្និបាត​បូកសរុប​ប្រចាំឆ្នាំ​លើក​ទី​៤​របស់​សហភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​។​ ​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​អភិបាលក្រុង​ស្រុក​ប្រធាន​និង​ប្រជា​សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ​ស្ថិតនៅ​ភោជនីយដ្ឋាន​លី​ហួត​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​៕S/​

អាជ្ញាធរជាតិអប្សរាចូលរួមអបអរសាទរដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត

ដោយ:បាយ័ន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរា សូមសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ក្នុងឱកាសដែល កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត (Best Destination-Heritage International) ដែលផ្តល់ដោយសមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក (Pacific Area Travel Writers Association-PATWA)។...

​អាជ្ញាធរ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវ​រក​ដំណោះស្រាយ​ផលប៉ះពាល់​ចរាចរ​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ឱ្យដឹង​ថាបើ​គ្មាន​ការប្រែប្រួល​ទេ​នៅ​រសៀល​ថ្ងៃទី​១២​ខែមីនា​២០២០​នេះ​លោក​ភិ​បាល​ខេត្ត​ព្រះសីហនុ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ស្ថាបនា​ផ្លូវ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​។​ ប្រជុំដោះស្រាយ​សម្របសម្រួល​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតមាន​ផលប៉ះពាល់​មកលើ​ការរស់នៅ​និង​ការប្រកប​របរ​រកទ​ទួល​ទាន​របស់​ពលរ​ដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ពេលដែល​ដំណើរ​ការធ្វើ​ផ្លូវ​កំពុង​សម្រុក​ធ្វើឱ្យ​ឆាប់​រួចរាល់​មុន​រដូវភ្លៀង​មកដល់​។ជាមួយនិង​ការ​សាទរ​ចំពោះ​ការទទួលបាន​សមិទ្ធផល​ថ្មី​ពី​រាជរដ្ឋាភិបាល​ក្នុងការ​ស្ថាបនា​ផ្លូវ​ថ្មី​ច្រើន​ខ្សែ​នេះ​។ ពលរដ្ឋ​បាន​លើកឡើងថា​មួយរយៈ​ចុងក្រោយ​នេះ​បញ្ហា​ចរាចរ​មានការ​ពិបាក​ដោយសារ​តែ​ការបិទផ្លូវ​ច្រើន​ស្ទើរ​គ្រប់​ច្រក​,​ការកាយ​ដាក់លូ​តាម​ទីតាំង​ច្រក​ផ្លូវ​ឆ្លងកាត់​ខ្លះ​ប្រើពេល​យូរ​,​និង​មួយផ្នែក​ទៀត​ឃើញ​ប៉ះពាល់​ដល់​បណ្ដាញ​ផ្សេងៗ​មានដូចជា​បណ្តាញទឹក​ស្អាត​អគ្គិសនី​និង​បណ្តាញ​ទូរគមនាគមន៍​ជាដើម ហើយ​បញ្ហា​នេះ​ធ្វើអោយ​ពលរដ្ឋ​ជាច្រើន​មានការ​ថ្នាំងថ្នាក់​។ ​ទោះជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មេត្តា​យោគយល់​អ​ធ្យា​ស្រ​យ័​ចំពោះ​ផលវិបាក​ខ្លះ​ពេល​កំពុង​ស្ថាបនា​ផ្លូវ​ថ្មី​នេះ​និង​ថា​រដ្ឋបាលខេត្ត​នឹង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ជាមួយនិង​ការដាក់​កម្លាំង​សម្រួល​ចរាចរ​ព្រមទាំង​ព​ន្លឿ​ន​ជំរុញ​ដោះស្រាយ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​៕S/​

​មន្ត្រី​កាំកុងត្រូល​និង​គយ​បាន​សហការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​៦​កុង​តៃ​ន័​រ​នៅ​កំពង់ផែ​

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​យោងតាម ផេ​ក​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន កាំកុងត្រូល កាលពី​ថ្ងៃទី​១០ ខែមីនា​ឆ្នាំ​២០២០​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​សាខាគយ​និង​រដ្ឋាករ​កម្ពុជា​ខេត្ត​ព្រះសីហនុ​,​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បាន​ចូលរួម​សហការ​ត្រួតពិនិត្យ​ទំនិញ​ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល​សម្រាប់ធ្វើ​សាច់ក្រក នាំចូល​ពី​ប្រទេស​ចិន ចំនួន ៦ កុង​តៃ​ន័​រ របស់​ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ ​សូមបញ្ជាក់​ផងដែរ​ថា...

ទូត​សហភាព​អឺរ៉ុប​ថ្មី​នៅតែ​រក្សា​ជំហរ​សហការ​ជាមួយ​វិស័យ​កសិកម្ម​កម្ពុជា

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី​CarmenMoreno​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ដើម្បី​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​វិស័យ​កសិកម្ម​។ ​ជា​កិច្ច​ស្វាគមន៍​លោក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​លោកស្រី​ដែល​ទទួលបាន​ការគាំទ្រ​និង​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ទោះបី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ក៏ដោយ​។...

ក្រសួង​សេដ្ឋកិច្ច​រៀបចំ​កិច្ចប្រជុំ​អំពី​ផែនការមេ​ប្រយុទ្ធ​ប្រឆាំងនឹង​ខូ​វីដ​១៩

ដោយៈ ស៊ា ថាំង​/​ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា មន្ត្រី​រាជរដ្ឋាភិបាល បណ្តា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មូល​និ​ធី​អន្តរជាតិ និង​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​បានមក​ជួបប្រជុំគ្នា​មួយ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​ដើម្បី​ពិភាក្សា​អំពី​ផែនការមេ​ប្រយុទ្ធប្រឆាំង​ជំងឺ​នឹង​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កូ​វិដ​១៩ ដែល​បានរៀបចំ​ដោយ​ក្រសួងសុខាភិបាល​សហកា​រ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​ភាព​គ្រប់​ជ្រុងជ្រោយ និង​តម្រូវការ​ហិរញ្ញប្បទាន​នៃ​ផែនការ​នេះ​។​ ​កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​លោក វ​ង្សី វិស្សុត...