ក្រសួងធនធានទឹកមានទិន្នន័យគ្រប់គ្រាន់សម្រាប់បូមស្តារទន្លេឱ្យមាននិរន្តរភាព
ដោយៈប.ខុន/ភ្នំពេញៈនៅពេលអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជាសួរថា៖តើក្រសួងធនធានទឹកនិងឧតុនិយមយល់យ៉ាងណាចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនចតុមុខរីសសស៍សឺបផ្លាយអ៊ីមផតអិចផតឯ.កបូមស្តារខ្សាច់ល្បាប់ភក់តាមដងទន្លេបាសាក់ទន្លេមេគង្គក្រោមនិងទន្លេមេគង្គលើ? ចម្លើយរបស់លោកម៉ៅហាក់អ្នកបច្ចេកទេសទន្លេរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០ថា៖បើនិយាយពីបច្ចេកទេសគឺគ្មានបញ្ហាទេព្រោះស្ថានភាពរបស់តួទន្លេទាំងបី(ទន្លេបាសាក់ទន្លេមេគង្គក្រោមនិងទន្លេមេគង្គលើ)ក្រសួងធនធានទឹកនិងឧតុនិយមមានទិន្នន័យគ្រប់គ្រាន់។ដោយសារក្រសួងបានធ្វើការសិក្សាជាប្រចាំរាល់ឆ្នាំអំពីការប្រែប្រួលរបស់ទន្លេទាំងនោះ។ មន្ត្រីខាងលើបានបញ្ជាក់ថាទិន្នន័យថ្មីបំផុតអំពីស្ថានភាពទន្លេទាំងបីត្រូវក្រសួងបានធ្វើការយ៉ាងលម្អិតនៅក្នុងឆ្នាំ២០១៩បន្ទាប់ពីរាជរដ្ឋាភិបាលឱ្យធ្វើការសិក្សាដើម្បីឈានទៅធ្វើការបូមស្តារកន្លែងដែលមានដីដុះបង្កឱ្យមានការបាក់ច្រាំងនិងសាងសង់ច្រាំងទន្លេកន្លែងមានការប្រឈមនឹងការបាក់ស្រុតខ្លាំងឡើងវិញ។ ព្រមពេលជាមួយនឹងការសិក្សានោះច្រាំងទន្លេដែលបានបាក់ជិតដល់ផ្លូវជាតិបាក់ដាច់ផ្លូវសួនច្បារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនិងបង្គោលព្រំដែនមួយចំនួនត្រូវបានធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ដោយសាងសង់ជាបណ្តោះអាសន្ននិងរឹងមាំក៏មាន។មន្ត្រីបច្ចេកទេសរបស់ក្រសួងជំនាញខាងលើបានឱ្យដឹងទៀតថាក្រសួងធ នធានទឹក មានទិនន្នន័យពីផ្កាយរណបរូបពីលើយន្តហោះនិងការចុះវាស់ផ្ទៀង ផ្ទាត់ទួរទន្លេជាក់ស្តែង ថ្មីបំផុត។ រំលឹកឱ្យដឹងថាកាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២០កន្លងទៅទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបដល់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលអំពីករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី ចុះធ្វើការបូមស្តារខ្សាច់ ល្បាប់ភក់...