គ្រូចិនសែល្បីឈ្មោះនៅសិង្ហបុរីបើកអាជីវកម្មហោរាសាស្ត្រនិងមើលហុងស៊ុយតាមក្បួនបុរាណចិន
ដោយៈសុផល/ភ្នំពេញ៖គ្រូចិនសែដ៏ល្បីឈ្មោះបោះសំឡេងមកពីប្រទេសសិង្ហបុរីបានបើកអាជីវកម្មទស្សន៍ទាយនិងមើលហុងស៊ុយតាមជំនឿចិនបុរាណនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន។ពិសេសអ្នកវិនិយោគទុនចិនដែលកំពុងប្រកបរបរទទួលទាននៅប្រទេសកម្ពុជា។អាជីវកម្មនេះបានក្លាយជាអាជីវកម្មស្របច្បាប់ដំបូងគេនៅកម្ពុជាបន្ទាប់ពីមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកម្ពុជា ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនវូស៊ានតានជីអូមេនស៊ីអាស្ត្រូឡជី(ខេមបូឌា)ឯ.កដែលមានទីតាំង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។កាលពីល្ងាចថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០លោកគ្រូចិនសែWUDAOបានមានប្រសាសន៍ថាគោលបំណងដែលលោកមកបើកអាជីកម្មនៅកម្ពុជាគឺដោយសារកម្ពុជាគឺជាប្រទេសចំណាស់មួយនិងជាប្រទេសដែលមានប្រជាពលរដ្ឋភាគច្រើនមានភាពជឿជាក់ទៅលើជោគជតារាសីនៅក្នុងការរស់នៅក៏ដូចជាការធ្វើអាជីវកម្មប្រចាំថ្ងៃ។ជាពិសេសសម្បូរកូនចៅចិន។ លោកគ្រូបានបន្តថាជាងនេះទៅទៀតលោកចង់ចែករំលែកនិងជួយផ្តល់គំនិតទាក់ទិននឹងអ្វីដែលលោកបានរៀនតាំងពីដើមរហូតមកដល់បច្ចុប្បន្នដល់ប្រជាជនកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជារកស៊ីទទួលទានមានបាននិងកាន់តែរីកចំរើនទៅមុខ។ព្រោះថាអ្វីដែលក្រុមហ៊ុនលោកផ្តល់សេវាកម្មរួមមានដូចជាការមើលហុងស៊ុយទៅលើការសាងសង់អគារខុនដូការបើកហាងថ្មីធ្វើផ្ទះថ្មីឬក៏ការសាងសង់ចេតិយ និងការបញ្ចុះសពជាដើម។ លោកគ្រូបានបន្ថែមទៀតថា៖ការបើកអាជីវកម្មហោរាស្ត្រនេះមិនមែនមានតែនៅក្នុងប្រទេសសិង្ហបុរី និងកម្ពុជានោះទេតែលោកបានពង្រីកនៅបណ្ដាប្រទេសជាច្រើននិងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋអ្នកជឿជាក់លើជំនឿជាច្រើនផងដែរ។បើពុំមានការជឿជាក់ម្ល៉េះលោកនឹងមិនពង្រីកបានច្រើនប្រទេសដូច្នេះទេ ។ លោកគ្រូបានឱ្យដឹងទៀតថា មនុស្សម្នាក់ៗនៅគ្រប់ប្រទេស តែងតែមានជំនឿសាសនារៀងៗខ្លួន ។ បើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនយ៉ាងណាក្ដីក៏មិនអាចនៅដាច់ដោយឡែកពីជំនឿសាសនាបានដែរគឺនៅតែមានការពឹងពាក់គ្នាដូច្នេះតាមរយៈវត្តមានរបស់លោកនៅកម្ពុជាក៏សង្ឃឹមថានឹងទទួលបានគាំទ្រពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកគ្រូបានបញ្ជាក់ទៀតថា«យើងសុំសំណូមពរដល់ប្រជាពលរដ្ឋដែលមិនទាន់ដឹងនិងមិនទាន់មានទិសដៅច្បាស់លាស់ដើម្បីធ្វើអាជីវកម្មឬការងារអាចអញ្ជើញមកកន្លែងយើងខ្ញុំដើម្បីយើងខ្ញុំអាចមើលហុងស៊ុយជូនព្រោះថាវាសនានិងហុងស៊ុយរបស់មនុស្សម្នាក់ៗគឺមានសភាពខុសៗគ្នា។អ៊ីចឹងពេលគាត់មក...