សេដ្ឋកិច្ច

ពលរដ្ឋ​ខ្មែរ​ជាង​មួយ​ម៉ឺន​នាក់​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ចំនួន​១៤

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​មួយ​ម៉ឺន​នាក់ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចំនួន​១៤ គិត​ត្រឹម​ដើមឆ្នាំ​២០២០​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ថយចុះ​ជាង ១៧.០០០ នាក់​ស្មើនឹង​៥៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទៅ​៣០​មករា ឆ្នាំ​២០២០...

មេ​នូ​ឡាយ​ហ្វ​និង​ធនាគារ​ស្ថាបនា​សហការគ្នា​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ័​ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បំផុត​នៅក្នុង​កម្ពុជា​និង​ធនាគារ​ស្ថាបនា​ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​បានប្រកាស​ជា​ផ្លូវការ​ពី​ភាពជា​ដៃគូ​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​។​ក្រុមហ៊ុន​បានអនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​បង់​បុព្វលាភ​រ៉ាប់រង​របស់​ពួកគាត់​គ្រប់ពេល​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​Sathapana Mobile​។​ ​សូមជម្រាបថា​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​និង​ធនាគារ​ស្ថាបនា​បាន​ចាប់​ជា​ដៃគូ​ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​កាលពី​ឆ្នាំ​២០១៨​ហើយ​កិច្ចសហការ​ដែល​ប្រកាស​ថ្ងៃនេះ​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ធ្វើការ​ទូទាត់​បុព្វលាភ​រ៉ាប់រង​បាន​កាន់តែ​ឆាប់រហ័ស​ងាយស្រួល​និង​មាន​សុវត្ថិភាព​។​ ​លោក​RobertElliott​អគ្គនាយក​ប្រតិបត្តិ​និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​ខេ​ម​បូ​ឌា​មានប្រសាសន៍ថា​៖”​ចំណុច​ជា​អាទិភាព​មួយ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​គឺ​ការធ្វើឱ្យ​បទពិសោធន៍​អតិថិជន​កាន់តែ​ល្អប្រសើរ​។​តាមរយៈ​បច្ចេកវិជ្ជា​ឌីជីថល​ហើយ​សមិទ្ធផល​ដែល​យើង​កំពុង​ប្រកាស​ជាមួយ​ធនាគារ​ស្ថាបនា​ថ្ងៃនេះ​ដើរ​ស្របគ្នា​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​ចក្ខុវិស័យ​របស់​យើង​”​។​ ​លោក​RobertElliott​បាន​បន្តថា​”​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​យើង​អាច​អភិវឌ្ឍន៍​លើ​ភាពជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ជាមួយ​ធនាគារ​ស្ថាបនា​។​ដោយ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទូទាត់​បុព្វលាភ​រ៉ាប់រង​ដោយ​មិន​ប្រើ​សាច់ប្រាក់​ដល់​អតិថិជន​របស់​យើង​ទូទាំងប្រទេស​ដែល​ចង់​បង់​ឬ​បន្ត​បង់​បុព្វលាភ​រ៉ាប់រង​របស់​ពួកគាត់​”​។​រហូតមកដល់​ពេលនេះ​ក្រៅពី​ធន​គារ​ស្ថាបនា​មេ​នូ​ឡាយ​ហ្វ​បាន​បង្កើត​ភាពជា​ដៃគូ​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​ជាមួយ​ធនាគារ​ចំនួន​៦​រួចមកហើយ​។​ ​លោក​លីម​អូន​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្ថាបនា​ក៏បាន​មានប្រសាសន៍ថា​៖”​ធនាគារ​ស្ថាបនា​ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ផ្នែក​ឌីជីថល​របស់​អតិថិជន​ដោយ​ផ្តល់ជូន​ពួកគាត់​នូវ​ជម្រើស​ដែលមាន​ភាពងាយស្រួលរ​ហ័ស និង​សុវត្ថិភាព​។ កិច្ចសហការ​បន្ថែម​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ពង្រីក​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​យើង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​SathapanaMobile​ដែល​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​សម្បូរបែប​និង​កាន់តែ​ប្រសើរ​ជូន​អតិថិជន​របស់​យើង​”​។​ ​ដើម្បី​ធ្វើការ​ទូទាត់​បាន ត្រូវអនុវត្ត​តាម​វិធី​ងាយស្រួល​ចមនួន​៧​ចំណុច​៖១. បើក​ដំណើរការ​កម្មវិធី SathapanaMobile​។​២.​ចុច​យក​ប៊ូ​តុង​“​ទូទាត់​វិក្កយបត្រ​»​។​៣.​ជ្រើសរើស​យកពាក្យ​“​ធានារ៉ាប់រង​»៤.​ជ្រើស​រើសយក​«ManulifeCambodia»​។​៥.​វាយ​បញ្ចូល​«​លេខ​ស្នើសុំ​ប័ណ្ណសន្យា​រ៉ាប់រង​ឬ​លេខ​ប័ណ្ណសន្យា​រ៉ាប់រង​របស់លោក​អ្នក​។​៦.​ជ្រើសរើស​គណនី​ដែល​លោកអ្នក​ត្រូវ​បង់​។​៧.​ចុច​យកពាក្យ​«​បន្ទាប់​”​ហើយ​បញ្ចូល​លេខ​សម្ងាត់​SathapanaMobile​របស់លោក​រួច​ចុច​លើ​ប៊ូ​តុង​«​ទូទាត់​”​ជាការ​ស្រេច​៕S/​

ថៃ​នឹង​រៀបចំ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០”​ពីថ្ងៃ​ទី​៦​ដល់ទី​៩​កុម្ភៈ​ឆ្នាំ​២០២០

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នឹង​រៀបចំ​ធ្វើ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន ២០២០”​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​ដែលជា​ពិព័រណ៍​ដាក់​បង្ហាញ​ទំនិញ​ម៉ាក​ល្បីៗ​របស់​ប្រទេស​ថៃ​។​ ​លោក​,​លោកស្រី​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ​ក្នុងតម្លៃ​ពិសេស​ជាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​។​ជាពិសេស​នៅក្នុង​ពិព័រណ៍​នេះ​បានជ្រើសរើស​យក​ទំនិញ​ថៃ​ម៉ាក​ល្បីៗ​ដែលជា​ប្រភេទ​ទំនិញ​ថ្មី​មក​ដាក់​បង្ហាញ​និង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​ក្នុងអំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ​នឹងមាន​រៀបចំ​ការប្រគុំ​តន្ដ្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង​ល្បីៗ​សម្ដែង​ជូន​ទស្សនា​រៀងរាល់​យប់​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។​ ​សូម​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ​ចង់​នាំ​ផលិតផល​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០២០​នេះ​អាចទាក់ទង​ក្រសួង​ចាប់ពីពេលនេះ​តទៅ​៕S/ ​

ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​»​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

ដោយៈ​គូលែន​/​សៀមរាប​: ម្ចាស់​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់ របស់ខ្លួន​ដើម្បី​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​សម្បទា​ទេសចរណ៍​។​នេះ​គឺជា​ការលើកឡើង​របស់ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ​។​ ​លោក យិ​ត ចាន់​ដារ​ដ្ឋ...

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​ធ្វើឱ្យ​គ្រប់​ភូមិ​ទទួលបាន​អគ្គិសនី​ក្នុងឆ្នាំ២០២០

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ប្តេជ្ញា នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០១៩ និង ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់ខ្លួន​ថា​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស អាច​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ឆ្នាំ​២០២០​។​ ​ ​លោក​យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​នៅក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ​នា​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ដែលមាន​អ្នកពាក់ព័ន្ធ​ចំនួន​៧០០​នាក់​បាន​ចូលរួម​ថា​ការអភិវឌ្ឍ​បង្កើន​សមត្ថភាព​ប្រភព​អគ្គិសនី​ប​ច្ចប្ប​ន្ន​មាន​អនុភាព​សរុប​កើនឡើង​ពី​២.៦៣៥​មេ​ហ្កា​វ៉ា​ត់​នៅ​ចុងឆ្នាំ​២០១៨​ដល់ ៣.២៨២​មេ​ហ្កា​វ៉ា​ត់​នៅ​ចុងឆ្នាំ​២០១៩ ។...

​កម្ពុជា​-​ម៉ុង​ហ្គោ​លី ឯកភាព​ពិភាក្សា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កម្ពុជា​-​ម៉ុង​ហ្គោ​លី​បាន​ឯកភាពគ្នា​ពិភាក្សា​លើ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​អ៊ូ​ឡង់បា​ទ័​រ​(Ulaanbaatar)​ព្រមទាំង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​កាន់តែខ្លាំង​ឡើង​ដើម្បី​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​។​ ​ ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយលោក ស៊ែ​រ៉ែ​ន​បាត ណា​ម​រ៉ា​យ​(TserenbatNamsrai)​រដ្ឋមន្ត្រី​បរិស្ថាន​និង​ទេសចរណ៍​ម៉ុង​ហ្គោ​លី នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។​ ​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​អំពី​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ការគាំទ្រ​របស់​ម៉ុង​ហ្គោ​លី​ដល់​កម្ពុជា ក្នុងដំណាក់កាល​កសាង​ជាតិ​ដ៏​លំបាក...

​ក្រុមបច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​

ដោយ​បាយ័ន​/​សៀមរាប​៖​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀម​រា​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប និង​ថែទាំ​ផ្លូវ​ប្រចាំ​ដូចខាងក្រោម ៖ដោយ​ទី​១-​បន្ត​ចាក់​គម្រប​រឺ​ហ្គា និង​រៀប​ពុម្ព​ដើម្បី​ចាក់​ចិញ្ចើម​លើ​គម្រោង​ថែទាំ​ខួប​ផ្លូវ​ខេត្ត​លេខ​266C គ​.​ម​10+200 ដល់គ​.​ម​10+600 (​ចំណុច​បំបែក​ផ្សារ​ព្រះ​ដាក់​) ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​,​។​ ​ទី​២​បាន​បន្ត​ចូល​ថ្ម​ម៉ិច​លើ​គម្រោង​ជួសជុល​ខួប​ផ្លូវ​ខេត្ត​លេខ​266F​ចន្លោះ​គ​.​ម​00+000​ដល់គ​.​ម​3+270​ស្ថិត​ក្នុងភូមិ​សសរស្ដម្ភ​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក​,​និង​ទី​៣​បាន​បន្តធ្វើ​ការជួសជុល​បង្គោល​បង្គោលគីឡូម៉ែត្រ​ការងារ​ថែទាំ​ប្រចាំ​ផ្លូវជាតិ​លេខ​63​ចន្លោះ​គ​.​ម​5​ដល់គ​.​ម​7​ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​ ជាមួយគ្នានេះដែរ​ក្រុមបច្ចេកទេស​ក៏បាន​អនុវត្ត​គម្រោង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ADB​គិត​ត្រឹម​ថ្ងៃទី​27​ខែមករា​ឆ្នាំ​2020​នេះ​ការងារ​ខួង​ដាក់​បំពង់​លូ​បាន​ប្រវែង​សរុប​3195​ម៉ែត្រ​ស្មើនឹង​86.35)​ភាគរយ​។​ក្នុងនោះ​មាន​រណ្ដៅ​ទី​NW08៖​រើ​ពុម្ព​លាប​កៅស៊ូ​ការពារ​ជម្រាប​ទឹក​។ ​...

ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ចំនួន​បី​ផ្សព្វផ្សាយ​អំពី​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ចំនួន​បី​បាន​ប្រារព្ធ​សន្និសីទ​រួមគ្នា​មួយ​ស្តីពី​កម្មសិទ្ធិបញ្ញា​ក្រោម​ប្រធានបទ​«​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​នៅ​កម្ពុជា​»​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​កិច្ចការពារ​កម្ម​សិទ្ធ​បញ្ញា​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទាក់ទាញ​ការវិនិយោគ​។​ ​ សន្និសីទ​រួមគ្នា​ស្តីពី​កម្មសិទ្ធិបញ្ញា​នេះ​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប (EP0) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ មករា​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​រាជា​ធានី​ភ្នំពេញ​។​ប្រតិភូ​អន្តរជាតិ​មកពី​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​ប្រតិភូ​មកពី​អង្គភាព​កម្មសិទ្ធិបញ្ញា​ប្រទេស​ប្រ៊ុយណេ​ឡាវ​និង​មី​យ៉ាន់​ម៉ា​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​តំណាង​ក្រសួង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​បាន​ចូលរួម​ក្នុង​អង្គ​សន្និសីទ​រួម​នេះ​។​ លោក ង៉ែត វិបុល ទី​ប្រ​ក្សា​និង​ជា​អគ្គនាយករង​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍ថា​៖​គោលបំណង​នៃ​សន្និសីទ​នេះ...

នគរបាល​ចរាចរ​ខេត្តបាត់ដំបង​ចុះ​ត្រួតពិនិត្យ​រថយន្ត​ចង្កូត​ស្តាំ​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​ខេត្តបាត់ដំបង​បានឱ្យដឹង​នៅ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២០​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ចង្កូត​ស្តាំ​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​បានជា​ច្រើន​គ្រឿង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ដងផ្លូវ​សាធារណៈ​។​ លោក​ចាន់​សំបូរ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បានឱ្យដឹងថា​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិនៗ​ន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​ចរាចរ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ចង្កូត​ស្តាំ​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​បានជា​ច្រើន​គ្រឿង​ដោយបាន​ដាក់​គោលដៅ​នៅលើ​ដងផ្លូវ​នានា​ជុំវិញ​ក្រុង​ស្រុក​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។​ ​ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​នៅក្នុង​កិច្ច​ប្រ​ត្តិ​ប​តិ​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​នៅលើ​តាម​ដងផ្លូវ​កន្លងមក​នោះ គឺ​យើង​ពិនិត្យ​លើ​រថយន្ត​គ្មាន​ស្លាក​លេខ ពិនិត្យ​ប័ណ្ណបើកបរ ឈៀក​អាជីវកម្ម​និង​រថយន្ត​ដឹក​លើស​កំណត់​ដែល​ច្បាប់​ហាមឃាត់​និង​ត​ទ្រុង​ខុស​ស្តង់ដារ​ជាដើម​។​ល​។ ​ លោក​វរ​សេនី​យ៏​ទោ​ឆៃ​ច័ន្ទ​តារា​ប្រធាន​កា​រិ​ល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ ថា​ជុំវិញ​បញ្ហា​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​នេះដែរ​គឺ​លោក​និង​ឆ្លង​យោបល់​ទៅ​ថ្នាក់លើ​សិន​ថា​តើ​គួរ​មាន​វិធានការ​យ៉ាងណា​ទៅលើ​ម្ចាស់​យានយន្ត ឬមួយ​បញ្ជូន​ទៅខាង​គយ​និង​រដ្ធាករ​។​ បច្ចុប្បន្ន​រថយន្ត​ចង្កូត​ស្តាំ​ទាំងនោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង់ចាំ​ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​ជា​អ្នកសម្រេច​។​រីឯ​រថយន្ត​សាំ​យ៉ុង​ប្រភេទ​ទេសចរណ៍​១៥​កៅអី​ដែល​ត​ទ្រុង​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​បានធ្វើ​ចរាចរ​ជាក់ស្តែង​គឺ​កម្លាំង​របស់​យើង​យកមក​កាត់​ទ្រុង​នៅ​ការ​រិ​យា​ល័យ​ចរាចរ​ផ្លុ​វ​គោក​ខេត្ត​តែម្តង​៕S/...

មណ្ឌល​ប៉ោយប៉ែត​ក្រុម Family Sisophon FC (A) ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020 ​

ដោយៈ​ក្រុមហ៊ុន​/ ​បន្ទាយ​មាន​ជ័​យៈ ការប្រកួត​បាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បាន​ក្លាយជា​ម្ចាស់​ជើងឯក​មណ្ឌល​ប៉ោយប៉ែត ក្រោយ​យកឈ្នះ Bun...