នយោបាយ

ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ឯកជន​អាច​ទិញ​ឧបករណ៍​តេស្ត​រហ័សរ​កកូ​វីដ​១៩ សម្រាប់​ធ្វើតេស្ត​បុគ្គលិក​កម្មករ​របស់ខ្លួន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅ ក្នុងប្រទេស​កម្ពុជា​ត្រូវ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​ធ្វើតេស្ត​បុគ្គលិកកម្មករ​របស់ខ្លួន​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឲ្យ​កងទ័ពនគរបាល និង​អាវុធហត្ថ ក៏ត្រូវ​មាន​ឧបករណ៍​តេស្ត​រហ័ស​នៅក្នុង​ដៃ​ជា​ចាំបាច់ ដោយ​មិនចាំបាច់​ក្រុមគ្រូពេទ្យ​ទើប​អាចធ្វើ​តេស្ត​នោះទេ ជាមួយនេះ​ស​ម្តេចក៏ បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ត្រូវ​ចុះទៅ​បង្រៀន​ក្រុម ហ៊ុន និង កងទ័ព...

សម្តេច​ក្រឡាហោមៈ ក្រសួងការបរទេស កំពុង​ពិនិត្យ​លើ ការស្នើសុំ​បង្កើត កុងស៊ុល​កិត្តិយស ស៊ុយអែត ប្រចាំ​កម្ពុជា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ កម្ពុជា...

គណៈកម្មាធិការ អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ព្រឹក ថ្ងៃទី​២ កក្កដា បើក​សម័យប្រជុំ លើក​ទី​៧ ព្រឹទ្ធសភា នីតិកាល​ទី​៤

ដោយៈ សុផល / ភ្នំពេញ​៖ គណៈកម្មាធិការ អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែកក្កដា ឆ្នាំ​២០២១ ស្អែក​នេះ ដើម្បី​បើក​សម័យប្រជុំ លើក​ទី​៧ ព្រឹទ្ធសភា...

ប្រកាស​ចូលកាន់​មុខតំណែង អភិបាល​- អភិបាលរង នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង៖ នា​ព្រឹក​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០២១ នៅ​សាលាខេត្ត កំពង់ឆ្នាំង រដ្ឋបាលខេត្ត​កំពង់ឆ្នាំង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង អភិបាល អភិបាលរង នៃ​គណៈ​អភិបាល...

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រាប់​គណបក្ស​កែទម្រង់​កម្ពុជា​ឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​នយោបាយ​នៅតាម​មូលដ្ឋាន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ផ្លូវ​នៅ ថ្ងៃទី​៣០​ខែ មិថុនា​នេះ​រំលឹក​ទៅ​លោក ទិន សៃ តំណាង​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព នយោបាយ​នៅតាម​មូលដ្ឋាន​ពីព្រោះ​គណបក្ស​នេះ​ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​នៅឡើយ​។ ការ​រំលឹក​នេះ បាន​ធ្វើឡើង​ខណៈពេលដែល​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ប៉ុល...

​នៅ​ព្រឹកស្អែក​នេះ​សម្តេចតេជោ ហ៊ុន សែន នឹង​ថ្លែង​សារ​ពាក់ព័ន្ធ​សភាពការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០១ ខែ កក្កដា ស្អែក​នេះ​នឹង​ថ្លែង​សារ​ពិសេស​មួយ ចេញពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ពាក់ព័ន្ធ​សភាពការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ។ អាស្រ័យហេតុនេះ​សូម​បងប្អូន​រងចាំ​តាមដាន​ស្តាប់​សារ​ផ្ទាល់មាត់​ដ៏​មានសារៈសំខាន់​នេះ​កុំបី​អះ​ខាន ៕​

រដ្ឋាភិបាលអនុញ្ញាតឱ្យ​ក្រសួងមហាផ្ទៃសាងសង់អគារ​ទីស្តីការ​ថ្មីលើ​ទីតាំង​ចាស់​

ដោយៈមុនីរ័ត្ន,ប.ខុន/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា​ប្លង់ និង​វាយតម្លៃ​អំពី​តម្លៃ​នៃ​ការសាងសង់​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​លើ​ផ្ទៃដី​ជាង ៥​ហិកតា​លើ​ទីតាំង​ចាស់​ស្ថិតនៅលើ​វិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​រស្មី​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១២១​។​ អគារទីស្តីការក្រសួងមហាផ្ទៃបច្ចប្បន្ន(រូបឯកសារ) ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​យល់ព្រម​ឲ្យ​ក្រសួងមហាផ្ទៃ​សាងសង់​អគារ​ទីស្តីការ​ថ្មី លើ​ទីតាំង​ចាស់​ដែលមាន​ទំហំ​ប្រមាណ​ជាង ៥​ហិកតា ស្ថិតនៅលើ​វិថី​ព្រះ​នរោត្តម...

រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធានការ​ជុំ​ទី​៩​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី ៩ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម ដែល​បង្កឡើង​ដោយ ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​បន្ដ​ឆ្លង​ក្នុង​សហគម ន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​វិធានការ​ជុំ​ទី​៩​នេះ​ក៏​មិនសូវ​ខុសគ្នា​ពី​វិធានការ​ទាំង​៨ជុំ​នាពេល​កន្លងមក​ដែរ​គឺ​នៅ​បន្ដ​ជួយ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​,​ក្នុង​វិស័យ​ទេសចរណ៍​, អាជីវកម្ម​អាកាសចរណ៍​និង​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះជាដើម ។ អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នៅក្នុង​វិធានការ​ជុំ​ទី​៩ នេះ​វិស័យ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទិ​ក​ក៏​ទទួលបាន​ការលើកលែង​កម្រៃ​អាជ្ញា​បណ្ណ​ជើងសារ​គយ​សម្រាប់​ឆ្នាំ ២០២១​និង​ឆ្នាំ​២០២២​ដែរ ។​ ​នៅក្នុង​វិធានការ​ជុំ​ទី​៩​នេះ​មាន​មាន​គោលបំណង​ចម្បង​៤​ចំណុច​សំខាន់ៗ រួមមាន​៖...

ចាប់ពី​ឆ្នាំ​២០២១-២០២៤ កម្ពុជា​នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ចំនួន​បួន

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដំណាក់កាល​ចំពោះមុខ​ចាប់ពី​ឆ្នាំ​២០២១ ដល់ ឆ្នាំ​២០២៤​តាមច្បាប់​បោះឆ្នោត​នឹងត្រូវរៀបចំ​ការបោះឆ្នោតចំនួន​បួន​។​នេះ​បើតាម​ការបញ្ជាក់​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។ លោក ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​ ថ្លែងក្នុងពិធីចូលកាន់តំណែងជាប្រធានគ.ជ.ប.ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ខែមិថុនា លោក ប្រាជ្ញ...

លោក​ទូត​វៀតណាម​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះរាជ​មាតា​

ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ កាលពី​ម្សិលមិញ​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជូន លោក វ៉ូ ក្វាង...