នយោបាយ

ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា​តុលាការ​លើកយក​សំណុំរឿង​ផែនការ «៩ វិច្ឆិកា​»​មក​បើកសវនាការ​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ក្រុមប្រឆាំង​ចំនួន​១២៩​នាក់​ពាក់ព័ន្ធ​ករណី​ការចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ (​ព្រឹត្តិការណ៍ ៩ វិច្ឆិកា​) របស់​ទណ្ឌិត សម រ​ង្ស៉ី​។​ ​សវនាការ​នេះ​មាន​លោក សេង...

រដ្ឋសភា បានអនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន​៧ ពាក់ព័ន្ធ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹកជញ្ជូន តាមផ្លូវ​អាកាស

ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​ពិភាក្សា​ពេញ​មួយថ្ងៃ បានអនុម័ត សេចក្តីព្រាងច្បាប់​សំខាន់ៗ ចំនួន...

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​នាក់ អាច​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញៈ បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នឹងត្រូវ​បិទ​ផ្សាយ​ព្រមៗ​គ្នា​នៅតាម​បណ្តា​ឃុំ សង្កាត់​ទូទាំងប្រទេស​នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង មាន​ចំនួន ៨.៨៣១.៩៨៨​នាក់ ហើយ​ការិយាល័យ​បោះ​ឆ្នោត​សរុប...

ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កើនឡើង​១៨​ភាគរយ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​ឆ្នាំ ២០២១ សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​និង​ងើប​ឡើងវិញ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​ការនាំចេញ​របស់​កម្ពុជា​គិត ត្រឹម​ម្សិលមិញ​សម្រេចបាន​ទំហំ​ទឹកប្រាក់ ២២ ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ចំនួន ១៨ ភាគរយ ។ សម្តេច​បាន​រំ​ពឹ​ក​ទុក​ថា​សេដ្ឋកិច្ចកម្ពុជា​នឹងមាន​សន្ទុះ ឡើងវិញ​នៅ​ឆ្នាំ ២០២១ ខាងមុខ​ខណៈ​ឆ្នាំ ២០២០...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើ​សារ​ទៅ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​កុំ​ឲ្យ​ស​ង្ឃឹ​មថា​មានការ​សម្របសម្រួល​ន​យោ​បាយ​មុន​ដំណើរការ​ផ្លូវច្បាប់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សា​ទៅកាន់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ដែល នៅតែ​ដេក​ស្រ​មៃ​ថា​នឹងមាន​ការសម្របសម្រួល​គ្នា​ខាង​នយោបាយ​ថា រង់ចាំ​ដំណើរការ​ផ្លូវច្បាប់​ឲ្យ​ចប់​សិន ចាំ​និយាយ​រឿង​សម្របសម្រួល​ផ្លូវ​នយោបាយ ពោល​មិនអាច​មានការ​សម្របសម្រួល​នយោបាយ​មុន​ផ្លូវច្បាប់​បានទេ ។​   ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​នា​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​វិមាន​សន្ដិ...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​កុំ​ធ្វើពហិការ​ដើរចេញ​ពី​តុលាការ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​បាន​ថ្លែងថា​មាន​មេធាវី​ខ្លះ​បានធ្វើ​ពហិកា​ដើរ​ចេញពី​តុលាការ​ក្នុងពេលដែល​ខ្លួន​តែង​ស្រែកថា​ចង់​ព​ន្លឿ​ន​នីតិវិធីតុលាការ​។​នេះ​គឺជា​កំហុស​ខាង​យុទ្ធសាស្ត្រ​ផ្លូវច្បាប់​មួយ​ដ៏​ធំ ។​ក្នុងន័យនេះ​សម្តេច​តេ​ជោ​បាន ស្នើឱ្យ​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន កុំ​ធ្វើពហិកា​ដើរ​ចេញពី​តុលាការ​ឱ្យសោះ​។​ រូបថតៈក្រុម​មេធា​វី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី ២៥​ខែវិច្ឆិកា​នេះ​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មេធា​វី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថាៈ​”​ការដើរ​ចេញពី​តុលាការ​របស់​មេធាវី​ខ្លះ​នោះ​គឺជា​កំហុស​យុទ្ធសាស្ត្រ​មួយ​ដែល​មិន​គួរឱ្យ​កើតឡើង​នោះឡើយ​ដែល​ធ្វើឱ្យ​តុលាការ​បង្ខំ​បិទ​សវនាការ​ព្រោះ​គេ​ធុញ​នឹង​ទង្វើ​បែបនេះ​ហើយក៏​ជា​មូលហេតុ​មួយ​ធ្វើឱ្យមាន​ការអូសបន្លាយ​យូរ​ផងដែរ ។ ចង់​ជំរុញ​ការងារ​នេះ​បាន​ឆាប់​ប៉ុន្តែ​ខ្លួនឯង​បែរជា​ធ្វើពហិកា​ដើរចេញ​សារ​ណា​ការ “​។...

សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្មើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ប្រធាន​គណៈមេធាវី​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​ ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​«​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​»​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​នៅ​វិមាន​សន្តិភាព​។ សម្តេច​តេ​ជោ​បាន​មាន ប្រសាសន៍ថាៈ “​ដោយសារតែ​ច្បាប់​របស់​យើង​តម្រូវ​ឲ្យ​ការពារ​តែ​ជនក្រីក្រ ចុះ​អ្នកមាន​ដែល​មិន​ព្រមយក​មេធាវី ហើយ​ធ្វើ​មេធាវី​ខ្លួន ឯង​។ តែបើ​គាត់​មិន​ព្រមយក​មេធាវី​បានន័យថា​ដំណើរការ​ក្តី​មិនអាច​ដំណើរការ​ទៅបាន​ទេ...

សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់ខ្លួន​

ដោយៈ មុនី​រ័ត្ន -ទេព មង្គល / ភ្នំពេញៈ សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​ស​ណ្ឋា​រ​គារ​មួយ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ...

សម្តេច​តេ​ជោ​សែន :​ បរទេស​មិន​អាចមក​គាប​ឲ្យ​តុលាការ​កម្ពុជា​កាត់ក្តី​អ្នកនេះ​ឬ​អ្នកនោះ​ឲ្យ​បាន​លឿន​នោះទេ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​លើកឡើងថា​បរទេស​មិនអាច​បង្ខំ​ឲ្យ​តុលាការ​កម្ពុជា​កាត់​ដី​លើ​សំណុំរឿង​មួយ ចំនួន​ឲ្យ​បាន​ឆាប់​នោះទេ ។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន ប្រសាសន៍​នេះ​នៅក្នុង​ឱកាស​អ​ញ្ជើ ញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​«​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​»​នៅ​ព្រឹក​ថ្ងៃទី ២៥...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​»

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់ «​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​សែន​» នៅ​វិមាន​សន្តិភាព​។​ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ត្រូវបាន​សម្តេច​តេ​ជោ...