នយោបាយ

សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីអបអរសាទរ​លោកស្រី អោ​ង សាន ស៊ូ​ជី ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​បាន បាន​ផ្ញើ​សារ​អបអរសាទរ​លោកស្រី អោ​ង សាន ស៊ូ​ជី ចំពោះ​ការទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​សកល នៅ​មី​យ៉ាន់​ម៉ា​។ ​សារលិខិត​បានសរសេរថា “​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល...

ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាម៉េរិកនិងកម្ពុជា

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានធ្វើការប្រៀបធៀបអំពីទិដ្ឋភាពច្បាប់និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាម៉េរិកនិងកម្ពុជា ចំនួន៣ចំណុច ។ បីចំណុចរួមមាន: ១. ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីតុលាការនិងដំណើរការប្រព្រឹត្តទៅនៃសវនាការដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែកនិងដាក់សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។ ២. ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា...

ក្រុមការងារ​ព្រំដែន​កម្ពុជា​-​ថៃ បន្ត​បោះបង្គោល​ប្រថពី​វិភាគ និង​និយាម​ភូមិសាស្ត្រ

​ដោយ​: ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា​-​ថៃ​: ក្រុមការងារ បោះបង្គោល​ព្រំដែន នៃ​គណៈកម្មាធិការ កិច្ចការ​ព្រំដែន កម្ពុជា ថៃ បាន​បន្ត​ចុះ​បោះបង្គោល​ប្រថពី​វិភាគ នៃ​និយាម​ភូមិសាស្ត្រ (G.P.S ) នៅ​ខ្សែបន្ទាត់​ព្រំដែន...

សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ស្រាវជ្រាវ​រក​ខ្សែរយៈ​បណ្តាញ​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​

ដោយៈ មុនី​រ័ត្ន /​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ជម្រុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈានដល់ ការបង្ក្រាប​បទល្មើស​ស​ម្អា​ត​ប្រាក់ ដែលជា​ផល...

កម្ពុជា​ឆ្លើយតប​ចំពោះ​ការវាយតម្លៃ​របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ឆ្លើយ​ប​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ លោកស្រី សាស្ត្រាចារ្យ Mary Lawlor​អ្នករាយការណ៍​ពិសេស​ស្តីពី ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ចេញផ្សាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ទាក់ទង​នឹង​ស្ថានភាព​សង្គម​ស៊ីវិល​និង​អ្នកការពារ​សិទ្ធិមនុស្ស...

ការប្រគល់​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​ឡាវ សម្រាប់​ប្រឆាំង​កូ​វីដ បង្ហាញ​ពីមុខ​មាត់ និង​តួនាទី​កម្ពុជា លើ​ឆាក​អន្តរជាតិ​

ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ឡាវ បាន​ហៅ​ទូរស័ព្ទ មក​សួរសុខទុក្ខ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែល​សម្តេច កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ កាយវិការ​របស់​នាយ​ក​រដ្ឋមន្ត្រី​ឡាវ​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ...

កម្ពុ​ជាមាន​មន្ត្រីរាជការ​ស៊ីវិល​សរុប​ប្រមាណ​ជា ជាង​២​ម៉ឺន​នាក់​

​ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖:របាយការណ៍​ពី​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​អះអាងថា កម្ពុ​ជាមាន​មន្ត្រីរាជ​ការ​ស៊ីវិល​សរុប​ប្រមាណ​ជា ២១៨.៦៣៥ នាក់​នៅក្នុង​នោះ​មាន ៨៩.៥៣២ នាក់​ជា​ស្ត្រី​ឬ ៤១ ភាគរយ​។ ក្នុង​​​ចំណោម​​មន្ត្រីរាជការ​ទាំងនោះ​មាន​ចំនួន ៤៣.៨៤៩ នាក់​កំពុង​បម្រើការ​នៅ​ថ្នាក់ជាតិ ហើយ​ស្ត្រី​មាន ១៣.៦៦៤...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្កោល​ទោល​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អូស្ត្រាលី​រឿង​ញត្តិ​ប្រឆាំងនឹង​អង្ករ​កម្ពុជា​

ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​បាន​ប្រតិកម្ម​ទៅនឹង​សកម្មភាព​របស់​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ហើយ​បានដាក់​ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ប្រឆាំង​ទៅនឹង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​។​ ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជានា​ព្រលប់​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​បានសរសេរថា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានការ​សោកស្តាយ​និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​ថ្មីៗ​បស់​ជន​អគតិ​មួយក្រុម​តូច​ដែលមាន​ចេតនា​និង​មហិច្ឆតា​អាក្រក់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជាពិសេស​ទៅលើ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ​ដែល​ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី...

កង្វល់​គ្មាន​មូលដ្ឋាន​និង​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ដោយៈ​ស្រីនាថ​/​ភ្នំពេញៈ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន​បាន​ហៅ​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​។​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន(រូបឯកសារ) ក្នុង​សំណេរ​របស់លោក​ដែល​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​លោក​បាន​បញ្ជាក់ថា​៤​ចំណុច​អំពី​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៖១.​របាយការណ៍​នេះ​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា​ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ​។​គេ​សន្និដ្ឋានថា​ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់​និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទង្វើ​និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស​ឬ​ជាការ​ប្រព្រឹត្ត​បទល្មើស​ហើយ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​ឬ​អត់​?​ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។​ ២.​រដ្ឋាភិបាល​និង​សមត្ថកិច្ច​មិនបាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ​មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ...

អ្នកនាំពាក្យ​: ការរំលាយចោល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការអនុវត្ត​ច្បាប់

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការរំលាយចោល អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល​តាម​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា គឺជា​ការអនុវត្ត​ច្បាប់​។ គណបក្ស​ណា ឬ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ការអះអាង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មេ​ឧទ្ទាម​ក្រៅច្បាប់ សម...