នយោបាយ

សម្តេច​តេ​ជោៈ​អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​ក​ម្លោះ​ក្រមុំ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រលប់​ថ្ងៃទី​៥​ខែវិច្ឆិកា​បានបញ្ជាក់​ថា សម្តេច​នៅ​បំពេញការងារ​ជាធម្មតា​ដោយ​ពុំមាន​អ្វី​ប្លែក​ទេ​។​ប៉​ន្តែ​ក្នុង​សំណេរ​ដដែល​នេះ​សម្តេច​បាន​ឆ្លៀត​កំប្លែង​ថា អ្វីដែល​ប្លែក​គឺ​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​បន្ទប់​គ្នា​សម្រាក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​ក​ម្លោះ​ក្រមុំ​។​ ​សម្តេច​តេ​ជោ​បាន​សរសេរ​នៅក្នុង​ផេ​កថា​”​ចាប់តាំងពី​ពេល​យក​សំណាក​ទៅពិនិត្យ​នៅ​ម៉ោង​១២​ថ្ងៃ​៤​វិច្ឆិកា​មក​​ដល់ពេលនេះ​ខ្ញុំ​បានធ្វើ​ច​ត្តា​ឡឺ​ស័ក​ជាង​៣០​ម៉ោង​រួចមកហើយ​គ្មានអ្វី​ប្លែក​ក្នុង​ខ្លួន​ទាល់តែសោះ​។ បាយ​បាន សម្រាក​លក់ ។​ពិនិត្យ​របាយការណ៍ ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ក្រសួង​ស្ថាប័ន​និង​ចុះហត្ថលេខា​លើ​ឯកសារ​​នានា​ដូចពេលមុនៗ​ដែរ​។​​សម្តេច​បន្តថា​“​អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​​ក​ម្លោះ​ក្រមុំ​”​។​ចំណែក​អ្នកបំរើ​ត្រូវ​ពាក់​ម៉ាស់​ពាក់​ស្រោមជើង​ស្រោមដៃ​តាម​ការ​​ណែនាំ​របស់​​​​គ្រូពេទ្យ​។​ ​សម្តេច​បញ្ជាក់ថា​សម្រាប់​ករណី​ខ្ញុំ​និង​ភរិយា​និង​អ្នកពាក់ព័ន្ធ​ត្រូវយក​សំណាក​ធ្វើតេស្ត​រហូត​៤​ដង​។​លើក​ទី​១​ថ្ងៃទី​៤​វិច្ឆិកា​ម្សិលមិញ ។​លើក​ទី​២​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​៩​វិច្ឆិកា លើក​ទី​៣​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​១៤​វិច្ឆិកា​និង​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​គឺ​នឹង​ត្រូវធ្វើ​​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​២០២០​។​​ប្រសិន​ការធ្វើ​តេស្ត​៣​លើក​ខាងមុខ​មិនមាន​វិជ្ជមាន​កូ​វីដ​១៩​ទាំង​ខ្ញុំ​និង​ភរិយា​ក៏​​ដូចជា​អ្នក​នៅ​ជាមួយ​១៨​នាក់​ផ្សេងទៀត​ខ្ញុំ​នឹង​ចេញពី​ការរស់នៅ​ដាច់ដោយឡែក​​នៅ​ថ្ងៃទី​១៩​ឬ​ថ្ងៃ​២០​វិច្ឆិកា​ដែល​ពេលនោះ​សុំ​កូនៗ​នាំ​ចៅៗ​មក​ដឹក​ដៃ​ម៉ែ​​ចូល​បន្ទប់​ពុក​វិញ​។​​បទពិសោធន៍​ទប់ស្កាត់​កូ​វីដ​១៩​មិនឱ្យ​ឆ្លង​ចូល​សហគមន៍​រយះពេល​ជាង​១០​ខែ​​កន្លងមក​មួយផ្នែកធំ​បានមកពី​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោម​ការដឹកនាំ​របស់​ក្រសួងសុខាភិបាល​និង​ការអនុវត្តន៍​ដ៍​ល្អ​​ពី​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​យើង​ត្រូវ​បន្តធ្វើ​កិច្ចការ​នេះ​បន្តទៀត​រាប់​​ទាំង​រូបខ្ញុំ​និង​ភរិយា​ផងដែរ​។​​សម្តេច​បន្តថា​ការពារ​ប្រសើរ​ជាង​ព្យាបាល...

កងពលតូច​លេខ​៧០ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៦ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ : ពិធី​សំណេះសំណាល​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​មេបញ្ជាការ​កងពលតូច​លេខ​៧០ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា...

ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ «​កម្ពុជា​៖​បន្ទាត់​ឆ្នាំ​១៩៩៨»​នឹងត្រូវ​សម្ពោធដាក់បញ្ចាំង​នៅ​ម៉ោង​៧​យប់​ថ្ងៃទី​៦​ខែវិច្ឆិកា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​«​កម្ពុជា​៖​បន្ទាត់​ឆ្នាំ​១៩៩៨»​នឹងត្រូវ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័នក្រោម​អធិ បតីភាពលោក ហ៊ុន ម៉ា​នី ប្រធាន​ក្រុមប្រឹក្សាភិបាល​មូល​និ​ធិម៉ា​នី ។​ ​សេចក្តីជូនដំណឹង​រប​ស់​មូលនិធិ​ម៉ា​នី (The Many Foundation) បាន​ឲ្យ​ដឹងថា​ភាពយន្ត​ឯកសារ​ប្រវត្តិ សាស្ត្រ​នេះ​គឺជា​គម្រោង​ផ្តួចផ្តើមឡើង​ដោយ​មូលនិធិ​ម៉ា​នី (The Many Foundation)ដោយមាន​ការសហ...

“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”

ដោយ : Royal du Cambodge/​ភ្នំពេញ​: ចាប់តាំងពី​ការបង្កើត​ចំណងមិត្តភាព​ជា​ផ្លូវការ​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​ឆ្នាំ​១៩៥៨ ក្រោយពី​មាន​ជំនួប នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ...

រដ្ឋាភិបាល​ចិន​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​ដល់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង...

ផ្លែ​ន រុន ជនជាតិ​ស្ទៀង​នៅក្នុង​ភូមិ​អ​ញ្ឆ​ញ​

​ដោយៈ រី លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​​ខ្ញុំ​ឈ្មោះ ផ្លែ​ន រុន អាយុ​៦០​ឆ្នាំ គឺជា​ជនជាតិ​ស្ទៀង មាន​ស្រុកកំណើត​នៅ​ភូមិ​អ​ញ្ឆ​ញ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ផ្លែ​ន...

លោករដ្ឋមន្ត្រីកសិកម្មបញ្ជាក់ថានឹងគោរពវិធានសុខាភិបាល

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ដៃផ្ទាល់ជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា “ចំពោះខ្ញុំកំពុងតែតាមដានព័ត៍មាននេះដែរ តើព័ត៍មាននឹងជាក់លាក់ឬមិនជាក់លាក់ ប្រសិនបើពិតប្រាកដមែន យើងត្រូវតែគោរពនូវវិធានរបស់សុខាភិបាលកម្ពុជារបស់យើង”។ សូមជម្រាបថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានសន្តិភាពមានពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី រួមមានៈ ១.កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី។  ២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។ ដោយក្នុងពិធីចុះហត្ថលេខានោះ គឺឃើញរដ្ឋមន្ត្រីចំនួនបីរូប រួមមានៈ លោកលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាប់ដៃផ្ទាល់ជាមួយជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ចំណែកនៅក្នុងកិច្ចពិធីសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជាកាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចាប់ដៃជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ហើយក្នុងជំនួបដាច់ដោយឡែកកាលពីថ្ងៃទី៣ វិច្ឆិកា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយលោក ភីធ័រ ហ្សីយាតូ និងបានចាប់ដៃស្វាគមន៍ផងដែរ៕សរន

អ្នកនាំពាក្យៈ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រីមិនមែន​ឆ្លង​កូ​វីដ​ពី​កម្ពុជា​ទេ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី គឺ​មិនមែន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​កម្ពុជា​នៅក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​នោះទេ​។ គឺ​មិន​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​នោះឡើយ​។​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី លោក ភី​ធ័​រ...

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់គ​.​ជ​.​អ​.​ប​​ដំណាក់កាល​ទី​២

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ សេចក្តីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២(២០២១ -២០៣០)​នៅ​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​)​នឹង​រៀបចំ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង “​ឯកសារ​ទស្សនទាន់​ស​ម្រា​ប់​កំណត់​អំពី​ចក្ខុវិស័យ​នានា​ពាក់ព័ន្ធ​នឹង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​រៀបចំតាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ (២០២១-២០៣០)​។ ​សិក្ខាសាលា​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម...

កម្ពុជា​-​ហុង​គ្រី​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិ បត្តិការ ដើម្បី​សម្រេច​គោលដៅ​រួម​នៃ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​

ដោយ​: ពៅ​និមល​/ភ្នំពេញ​: នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó)...