នយោបាយ

សម្តេច​ចក្រី ហេង សំរិន ប្រាប់​ទូត​ខ្មែរ​នៅ​អូស្ត្រាលី​និង​ប្រជាពលរដ្ឋ ចេះ​យកអាសា​គ្នា​

​ដោយ​: សុផល / ភ្នំពេញ​: ឆ្លៀត​ពី​ការចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៨ ក្នុងប្រទេស​អូស្ត្រាលី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង​ទទួលទាន​អាហារ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ទីក្រុង​កង់​បេ​រ៉ា...

សម្តេចក្រឡាហោមៈ”អ្នកវិនិយោគជប៉ុនកាន់ តែច្រើន មករកស៊ីនៅខេត្តបាត់ដំបង”

ដោយៈគ្រញូង/បាត់ដំបង ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនមករកស៊ីនៅខេត្តបាត់ដំបង ខណៈ ប្រតិភូកម្ពុជា-ជប៉ុនបាន ចុះអនុស្សរណៈ(MOU)ក្នុងការទំនាក់ទំនងគ្នាយ៉ាងល្អពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក តូគីហ៊ីរ៉ូ(TOKIHIRO NAKAMURA)...

ការបង្រួបបង្រួម​នៅ​ទ្រឹង​៖​សមាជិក​ហ្វ៊ុនស៊ិនប៉ិច​តាម​ខេត្ត​មួយចំនួន​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ខណៈពេលដែល​ការបង្រួបបង្រួម​រវាង​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ទ្រឹង​គឺមាន​សមាជិក​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឹក​ប៊ុនឆៃ​ជា​បន្តបន្ទាប់​។​សមាជិក​គណបក្ស​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា នៅ​ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម​និង​ខេត្ត​មួយចំនួនទៀត​។​ ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៩​នេះ​ថា​នៅពេលដែល​លោក​ចុះ​មូលដ្ឋាន​ដើម្បី​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន (​ភូមិ​ឃុំ​ស្រុក​ខេត្ត​)​ខេត្តកំពង់ធំ​ខេត្តសៀមរាប​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺមាន​សមាជិក​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​ ​លោក​ប្រធាន​គណបក្ស​បាន​បន្តថា​ពួកគាត់​ចង់ដឹង​អំពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ​។​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​និយាយថា​អត់​ឃើញ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចុះ​មូលដ្ឋាន​ជួប​សមាជិក​គឺ​ពួកគាត់​អស់សង្ឃឹម​។​ពួកគាត់​ចង់ឱ្យមាន​ការបង្រួបបង្រួម​នៅ​ថ្នាក់មូលដ្ឋាន​ហើយ​ការបង្រួបបង្រួម​ថ្នាក់លើ​គឺ​ពេលណា​ពេល​នឹង​ទៅ​។​ លោក​បាន​បញ្ជាក់ថា​“​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​មក​ចូលរួម​គឺ​ពួកគាត់​ពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចេះតែ​ស្ងាត់​ទៅៗ​ហើយ​ពួកគាត់​ថា​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច...

​គណៈប្រតិភូ​ច្បាប់​អាមេរិក​ស្នើសុំ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌​របស់​ប្រទេស​កម្ពុជា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែមទៀត​។​ក្រសួងយុត្តិធម៌​បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​ ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​ជំនួប​ពិភាក្សាបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ។ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ​វង្សវឌ្ឍានា​បានទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​នៅក្នុង​កិច្ច​សំណេះសំណាល​នេះ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌​កម្ពុជា​។​ក្នុងការ​កែទម្រង់​និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ព្រមទាំង​ស្នើ​សុំឱ្យ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​បន្ថែមទៀត​។​ ​ជាការ​ឆ្លើយតប​ក្រសួងយុត្តិធម៌​ក៏បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​និង​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ជូន​គណៈប្រតិភូ​នៃ​អ្នកអនុវត្ត​វិជ្ជាជីវៈ​ច្បាប់​នៅ​កម្ពុជា​។​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ​។​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​៕S/ ​រូប​ថ​តៈ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួបពិភាក្សា​ជាមួយ​លោក William D....

​តុលា​ការលើក​ពេល​សវនាការ​លោក​កឹម ​សុខា ​ទៅ​ថ្ងៃទី​២២-២៣​ខែមករា​វិញ​

ដោយ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​គុជ ​គឹម​ឡុង ​បានឱ្យដឹងថា ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ករណី​លោក​កឹម​សុខា​បានសម្រេច​លើក​សវនាការ​ទៅ​ថ្ងៃទី​២២-២៣​ខែមករា​ឆ្នាំ​២០២០​បន្តទៀត​។​នៅ​រសៀល​ថ្ងៃទី​១៦​ខែមករា​នេះ​ គឺ​ក្រុមប្រឹក្សា​ជំនុំជម្រះ​អត់​សវនាការ​ទេ​។ សវនាការ​កាត់ទោស​លោ​ក​កឹម​សុខា​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បើកសវនាការ​អស់​រយ​:​ពេល​មួយថ្ងៃ​កន្លះ​គឺ​នៅ​ថ្ងៃទី​១៥​ខែមករា​និង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមករា​(​ពេល​រសៀល​អត់​សវនាការ​ទេ​)​។​ លោក​វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​បានចេញ​ដីកាកោះ​លោក​ កឹម​សុខា​ឲ្យ​ចូលសវនាការ​នា​ថ្ងៃទី​១៥​​ខែមករា​ឆ្នាំ​២០២០​។​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មានដូចជា​:​លោក​កូយ​សៅ ​ជា​ប្រធាន​ក្រុមប្រឹក្សា ​លោក​សេង​...

សម្តេច ហ៊ុន សែន លើកទឹកចិត្ត​ឲ្យ​ជប៉ុន​ជួយ​សិក្សា​ទៅលើ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ​

ដោយ៖តារារិទ្ធ(​ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សមាជិក​រដ្ឋសភា​និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែមករា​ឆ្នាំ ២០២០ នៅ​វិមាន សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​...

​រាជរដ្ឋាភិបាល​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន កៃ​ហ្សូ អូ​ប៊ូ​ជី​

ដោយ៖តារារិទ្ធ(ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យលោកស្រី អូ​ប៊ូ​ជី ជីសុកូ (OBUCHI Chizuko) ភរិយា​លោក កៃ​ហ្សូ អូ​ប៊ូ​ជី អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី១៦​ខែ មករា​ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី...

អង្គភាពប្រឆាំងអំពើពុករលួយ​ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ ​និងបំណុលជាង១ម៉ឺនច្បាប់​

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទទួលបានមានចំនួនសរុប ១.០៨៤៦ច្បាប់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសបំណុល និងទ្រព្យសម្បត្តិ តាមរបប២ឆ្នាំ...

ឈានចូល​ថ្ងៃទី​២! សវនាការ​សំណុំរឿង​លោក កឹម សុខា ជាមួយ​ការ​រឹតបន្តឹង​សន្តិសុខ ពេញ​បរិវេណ​តុលាការ ដដែល

​ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែមករានេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃទី​២ ហើយ​។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះក៏បាន​ដាក់ពង្រាយ​ជាធម្មតា ដូចសវនាការ​ថ្ងៃទី​១...

សវនាការ​ថ្ងៃទី​១ : លោក​កឹម សុខា បដិសេធ​ការចោទប្រកាន់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តុលាការបាន​បើកសវនាការ​កាត់ទោស​លោក កឹម សុខា អតីតមេដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ លើ​សំណុំរឿង​ឃុបឃិត ជាមួយ​បរទេស ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ លោក​កឹម សុខា...