នយោបាយ

បាក់​អគារ​នៅ​ខេត្ត​កែបៈ ឃាត់ខ្លួន​ម្ចាស់​សំណង់​និង​អ្នកពាក់ព័ន្ធ​មួយចំនួន​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី​៤​ខែមករា​ថា​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​មួយចំនួន​ពាក់ព័ន្ធ​ការបាក់​ស្រុត​អគារ​កម្ពស់ ៦​ជាន់​កាលពី​ថ្ងៃទី​៣ ខែមករា​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​សម្តេច​បាន​បញ្ជាក់ថា មនុស្ស​ដែល​ឃាត់ខ្លួន​មានដូចជា​ម្ចាស់​សំណង និង​អ្នកពាក់ព័ន្ធ​មួយចំនួន​។​ គិត​ត្រឹម​ម៉ោង​៥:៤០​ល្ងាច...

មេទ័ព​ជើងគោក​៖​អំណោយផល​នៃ​សន្តិភាព​ផ្តល់ឱ្យ​ពលរដ្ឋ​កម្ពុជា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់ថា​សម្រាប់​ប្រពល​រដ្ឋ​កម្ពុជា​សូម​អរគុណ​សន្តិភាព​ក្នុង​រយៈកាល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។​ដែល​សម្រេចបាន​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ​របស់​កម្ពុជា​។​ ​អំណោយផល​នៃ​សន្តិភាព​បាននិងកំពុង​ផ្តល់ឱ្យ​ពលរដ្ឋ​កម្ពុជា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​ប្រកបដោយ​សុភមង្គល​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង​និង​ភាពសប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ​ញាតិមិត្ត​ក្នុងឱកាស​បុណ្យ​តូចធំ​ទាំងអស់​ក្នុង​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង​។​ ​ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​ទីបញ្ជាការ​និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ឆ្នាំ​២០១៩​របស់​កងពលតូច​អន្តរាគមន៍​លេខ​១៤​នៅ​ខេត្តពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ក្នុងនាម​ក្រសួងការពារជាតិ​អគ្គបញ្ជាការដ្ឋាន​និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​សូម​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ប្រឹងប្រែង​របស់​កងពលតូច​អន្តរាគមន៍​លេខ​១៤​ដែល​កន្លងទៅនេះ​។​បងប្អូន​បាន​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​ក្នុងនាម​ជា​កម្លាំង​ចល័ត​អន្តរាគមន៍​ឱ្យ​តាម​បណ្តា​ទិស​នៅ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៥​។​ ​ ការបំពេញ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​និង​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ធានាបាន​នូវ​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តទៀតថា​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​ឆ្នាំ​២០១៩​បាន​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងពលតូច​អន្តរាគមន៍​លេខ​១៤​ក្នុងការ​អនុវត្ត​យ៉ាងសកម្ម​នូវ​ការងារ​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវធ្វើ​ជាប់​ជាប្រចាំ​។​ដើម្បី​ឆ្លើយតបបាន​ទៅនឹង​សំណូមពរ​ភារកិច្ច​ចំពោះមុខ ក៏ដូចជា​តម្រូវការ​នៃ​ការអភិវឌ្ឍ​សមត្ថភាព​របស់​យោធិន​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការងារ​កែទម្រង់​របស់​កងយោធពល​ខេមរភូមិន្ទ​។​ ​ក៏បាន​បង្ហាញឱ្យឃើញ​ផងដែរ​អំពី​ការប្តេជ្ញាចិត្ត​និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់​របស់​កងពល​ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ឱ្យមាន​សមត្ថភាព​ពេញលេញ​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​។​ ​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​គាំទ្រ​ចំពោះ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​កងពល​ក្នុងការ​អនុវត្ត​ទិសដៅ​ការងារ​ហ្វឹកហ្វឺន​ឆ្នាំ​២០២០​។​ក្នុងនោះ​កងពល​ត្រូវ​បន្ត​សង្កត់ធ្ងន់​លើ​ការពង្រឹង​គុណភាព​ហ្វឹកហ្វឺន​។​បន្ត​ទៅនេះ​គ្រប់​បណ្តា​អង្គភាព​និង​សាលា​ចំណុះ​កងទ័ពជើងគោក​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់​ធ្វើយ៉ាងណា​ឱ្យ​ការហ្វឹកហ្វឺន​ធានាបាន​នូវ​គុណភាព​ជាជាង​បរិមាណ​។​សូម​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​អគារ​ទីបញ្ជាការ​ថ្មី​ដែល​កំពុង​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នាពេលនេះ​។ ​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់​និង​ស្រុក​ក្រគរ​ព្រមទាំង​អគ្គិសនី​កម្ពុជា​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ដែលជា​និច្ច​ជា​កាល​តែង​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​កងពល​រហូត​អង្គភាព​មានការ​រីកចម្រើន​ជា​លំដាប់​និង​ដោះស្រាយបាន​នូវ​បញ្ហាលំបាក...

សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​នៃ​ការបាក់​អគារ​នៅ​ខេត្ត​កែប​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៅ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​នេះ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ​និង​សាច់ញាតិ​ជនរងគ្រោះ​ទាំងអស់​ក្នុង​សោកនាដកម្ម​រលំ​អគារ​ក្នុង​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។ ​នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​បានឱ្យដឹងថា​ក្នុងនាម​សមាជិក សមាជិកា​ព្រឹទ្ធសភា និង​មន្ត្រីរាជការ​ទាំងអស់ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ខ្លួន​សម្តេច​ផ្ទាល់ មាន​សេចក្តី​ក្រៀមក្រំ​បំផុត​ចំពោះ​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នៃ​ការបាក់​រលំ​អគារ​កម្ពស់​ប្រាំពីរ​ជាន់​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប...

​សម្តេច​តេ​ជោ ហ៊ុន សែន ជួយឧប ត្ថម្ភ​អ្នកស្លាប់​ម្នាក់​៥​ម៉ឺន​ដុល្លារ​និង​១០​លាន​រៀល​និង​អ្នករបួស​ម្នាក់​១​ម៉ឺ​ន​ដុល្លារ​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​និង​អ្នករងរបួស​នៅក្នុង​ករណី បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​ដុល្លារ​និង​បន្ថែម​ ១០​ លាន​រៀល​ទៀត​សម្រាប់​ពិធី​បុណ្យសព​ខណៈដែល​អ្ន​ក​រងរបួស​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​ដុល្លារ​។​ ​ការប្រកាស​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ០៤ ខែមករា សម្ដេច​តេ​ជោ ហ៊ុន សែន​បានប្រកាស​បែបនេះ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ថា​៖«​ដើម្បី​សម្រាល​នៅ​ការ លំបាក​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នករបួស​និង​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់​ខ្ញុំ​សម្រេច​ជួយឧបត្ថម្ភ​អ្នករបួស​ក្នុង​ម្នាក់ ៤០​លាន​រៀល​ស្មើនឹង​១​ម៉ឺន​ដុល្លារ...

​ទូត​អាមេរិក និង អូស្ត្រាលី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ជនរងគ្រោះ​នៃ​ការ​ដួល​រំលំ​អគារ​កម្ពស់​៦ ជាន់​នៅ​ខេត្ត​កែប

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ស្ថានទូតចំនួន២គឺស្ថានទូតអាមេរិកនិងស្ថានទូតអូស្រ្តាលីនៅព្រឹកថ្ងៃទី ៤ ខែមករានេះបានចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់ រលំអគារកម្ពស់ ៦ ជាន់នៅក្រុងកែប ។ ស្ថានទូតអាមេរិកបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«យើងសូមបួងសួងដល់គ្រួសារជនរងគ្រោះនិងអ្នកដទៃទៀតដែលទទួលរងគ្រោះហើយយើងសូមសម្តែងការគាំទ្រទាំងស្រុងចំពោះការខិតខំជួយសង្រោះដែលកំពុងបន្ត»។ ​ ចំណែកស្ថានទូតអូស្រ្តាលីក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា៖« យើងបួងសួងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនេះ។យើងនៅតែប្តេជ្ញាធ្វើការជាមួយប្រទេស កម្ពុជាក្នុងការកែលម្អស្តង់ដារសុវត្ថិភាពផ្នែកសំណង់»។ អគារដែលកំពុងសាងសង់នេះបានបាក់រលំនៅម៉ោងជាង៤ល្ងាចថ្ងៃទី៣ខែមករាឆ្នាំ ២០ ២០។គិតមកដល់ព្រឹកថ្ងៃទី៤ខែមករាសមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះបានរកឃើញ...

សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិតនៅ​បញ្ជា​ផ្ទាល់​ពេញ​មួយ​យប់​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​មនុស្សនៅក្រោម​អគារ​ដួល​រលំ​កម្ពស់ ៦ ជាន់​នៅ​ក្រុងកែប​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​រហូតមកដល់​ម៉ោង​នេះ ​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្រោម​អគារ​ដួល​រលំ​កម្ពស់ ៦ ជាន់​នៅ​ក្រុងកែប នៅតែ​បន្ត​សកម្មភាព​ ដែល​តុល្យ​ការ​នៃ​ការរុករក​បាន​រកឃើញ​មនុស្ស​ចំនួន​២៥​នាក់​ហើយ​​ក្នុងនោះ​មាន​ជនរងគ្រោះ ៧ នាក់​បាន​ស្លាប់​ អ្នក​នៅ​រស់រានមានជីវិត​១៨ នាក់​។ ប្រតិបត្តិការ​ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ពេញ​មួយ​យប់​តែម្តង ។​...

​ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ​បាក់​រលំ​អគារ​នៅ​យប់​នេះ​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថាស​ម្តេច​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កែប​នៅ​យប់ នេះ​ដើម្បី​ចូលរួម​ដឹកនាំ​ការរុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅក្រោម​អាគារ​ដែល​ដួលរលំ ។ ​សម្តេច​តេ​ជោ​បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​ស​បុក​៖«​ខ្ញុំ​នឹង​ចេញទៅ​ខេត្ត​កែប​នៅពេល​បន្តិចទៀតនេះ​ដើម្បី​ចូលរួម​ដឹកនាំ​ការរុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅ ក្រោម​អាគារ​ដែល​ដួលរលំ​» ។​ ​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា​មាន​ជនរងគ្រោះ​ចំនួន​១៣​នាក់​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​រ​៧​ជាន់​ដែល​បាន​រំលំ​បាក់ស្រុត​កាលពី​រសៀល​ថ្ងៃទី ៣ ខែ មករា​នេះ ។ សេចក្តីរាយការណ៍​ដែល​បានដឹងថា​មកដល់ពេលនេះ​រថយន្ត​ទឹក​កំពុង​បាញ់​ទឹក​ចូល...

អតីតមន្ត្រី​បក្សប្រឆាំង​បង្កើត​បក្ស​ថ្មី​រំលឹក​ឈ្មោះ​កឹម​សុខា ​តែ​មិន​រំលឹក​សមរង្ស៊ី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដូច​អ្វីដែល​បានគ្រោង​ទុក​ អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។ គណបក្ស​ថ្មី​ដែល​ស្នើសុំ​បង្កើត​ឈ្មោះ “​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​”​។ ​បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ​ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​និង​គោលបំណង​នៃ​ការបង្កើត​គណបក្ស​ថ្មី​។​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ “​អក្សរ​កាត់ គ​.​ខ​.​ស​.​ជ “ បាវចនា...

សម្តេច​តេ​ជោ​ហ៊ុនសែន​៖​អរគុណ​សន្តិភាព បាន​ក្លាយទៅជា​ពាក្យស្លោក របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងថា​៖” អរគុណ​សន្តិភាព​!”បាន​ក្លាយទៅជា​ពាក្យស្លោក របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ​លើកលែងតែ​ពួក​ភេរ​វករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​ ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​នយោបាយ​ទៅកាន់​ជន​រួមជាតិ​ថា​៖«“​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ​គឺ​(​អរគុណ​សន្តិភាព​!)​...

អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​ ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស “​ខ្មែរ​ស្រលាញ់​ជាតិ​”

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ នេះ​។ បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្សនយោបាយ​ទៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ​នោះ គឺ​នៅវេលា​ម៉ោង​២​រសៀល អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​​សន្និសីទកាសែត​នៅ​សណ្ឋាគារ​សាន់វ៉េ...