នយោបាយ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ប្រតិកម្ម​អ្នករាយការណ៍​ពិសេស​ចំនួន​បី​រូប

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ត្រូវបាន​រំខានដោយ​និង​សូម​ច្រានចោល​ការចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​បី​រូប​កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​ ក្រោម​ហេតុផល​នយោបាយ​និង​មានបំណង​បំភ័ន្ត​សាធារណជន អំពី​ដំណើរការ​សវនាការ​លើ​ជនជាប់ចោទ លោក កឹម សុខា​។​ ​ដូច​ពេលកន្លងមក​ដែរ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​សូម​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការប្រព្រឹត្តិ​មិន​ស្របតាម​វិជ្ជាជីវៈ​របស់​អ្នកជំនាញ​ខាងលើ​ដែល​មិនមែនជា​មន្ត្រី​អង្គការសហប្រជាជាតិ​និង​គ្រាន់តែ​បំពេញការងារ​ក្នុងឋានៈ​ផ្ទាល់ខ្លួន ​ប៉ុន្តែ​តាំងខ្លួន​ជា​ចៅក្រម​នៅក្នុង​កិច្ចការ​តុលាការ​និង​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ​។ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​សូម​រំលឹក​អ្នកជំនាញ​ទាំងនោះ​ថា ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​សង្គម​ប្រជាធិបតេយ្យ​ដទៃទៀត​ បុគ្គល​បំពាន​ច្បាប់​ត្រូវ​រង​ការចោទប្រកាន់​និង​កាត់ទោស​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​និង​មិន​ផ្អែកលើ​ឋានៈ​នយោបាយ​ឡើយ​។​ឋានៈ​ជា​អ្នកនយោបាយ​មិន​ថា​ស្ថិតនៅក្រោម​ស្លាក​បក្សប្រឆាំង​ឬ​អត់​ ពុំបាន​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​នោះ​ធ្វើ​សកម្មភាព​ដោយ​និ​ទណ្ឌ​ភាព​ទេ​។​...

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជប់លៀង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​វៀតណាម​ឆ្នាំ ២០២០​ ​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរសាទរ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​វៀតណាម​ឆ្នាំ ២០២០ ជាមួយ​សហគមន៍​និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី ១៧ ខែមករា ២០២០ នៅ​សណ្ឋាគារ​សុខា​រាជ ធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អំពី​ចំណងមិត្តភាព ​សាមគ្គី​ភាពជា​ប្រពៃណី...

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញទៅ ​វៀតណាម​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទៅ​បំពេញ​ទស្សនកិច្ច​ការងារនៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តូ...

រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់​អាជ្ញាធរជំនាញដោះស្រាយបញ្ហាជូន​ពលរដ្ឋដែលជាតម្រូវការ​

ដោយ:សុផានីតា/កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកោះកុង បានជំរុញដល់អាជ្ញាធរ មន្ទីរជំនាញ និងសមាជិកក្រុមការងារ ចាំបាច់បង្កើនការពិនិត្យ និងពន្លឿនយន្តការដោះស្រាយប្រឈមនានាដែលកំពុងកើតមានឡើង និងជាសេចក្តីត្រូវការចង់បានរបស់ពលរដ្ឋ។ មុននឹងបង្ហាញទិសដៅការងារសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ សម្តេចពិជ័យសេនា...

ខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ របស់ជប៉ុនចុះអនុស្សរណៈយោគយល់គ្នា​បង្កើតចំណងសម្ព័ន្ធមេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​

ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលសន្និសិទមិត្តភាពបាត់ដំបង-ដាណាំងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ប្រតិភូខេត្តអិហ៊ិមិនៃប្រទេសជប៉ុន និងរដ្ឋបាលខេត្តបាត់ដំបងបានចុះអនុស្សរណៈយោគយល់គ្នា (MOU)ស្តីពីការបង្កើតចំណងមិត្តភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ ថ្លែងស្វាគមន៍លោកងួន រតន: អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថាប្រតិភូខេត្តអិហ៊ិមិនៃប្រទេសជប៉ុនបានបញ្ជាក់ពីសក្តានុពល នៃខេត្តបាត់ដំបងលើគ្រប់វិស័យ ដែលមានប្រជាពលរដ្ឋរស់នៅ គឺភាគច្រើនជាអ្នកប្រកបមុខរបរកសិកម្ម...

គណៈប្រតិភូសភាបានទទួល ជោគ​​ជ័យ​ពីកិច្ចប្រជុំប្រចំាឆ្នាំ វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្រា្តលី​

ដោយៈសុផល/ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ ពីការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ  លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF)...

សម្តេច​ចក្រី ហេង សំរិន ប្រាប់​ទូត​ខ្មែរ​នៅ​អូស្ត្រាលី​និង​ប្រជាពលរដ្ឋ ចេះ​យកអាសា​គ្នា​

​ដោយ​: សុផល / ភ្នំពេញ​: ឆ្លៀត​ពី​ការចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៨ ក្នុងប្រទេស​អូស្ត្រាលី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង​ទទួលទាន​អាហារ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ទីក្រុង​កង់​បេ​រ៉ា...

សម្តេចក្រឡាហោមៈ”អ្នកវិនិយោគជប៉ុនកាន់ តែច្រើន មករកស៊ីនៅខេត្តបាត់ដំបង”

ដោយៈគ្រញូង/បាត់ដំបង ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនមករកស៊ីនៅខេត្តបាត់ដំបង ខណៈ ប្រតិភូកម្ពុជា-ជប៉ុនបាន ចុះអនុស្សរណៈ(MOU)ក្នុងការទំនាក់ទំនងគ្នាយ៉ាងល្អពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក តូគីហ៊ីរ៉ូ(TOKIHIRO NAKAMURA)...

ការបង្រួបបង្រួម​នៅ​ទ្រឹង​៖​សមាជិក​ហ្វ៊ុនស៊ិនប៉ិច​តាម​ខេត្ត​មួយចំនួន​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ខណៈពេលដែល​ការបង្រួបបង្រួម​រវាង​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ទ្រឹង​គឺមាន​សមាជិក​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឹក​ប៊ុនឆៃ​ជា​បន្តបន្ទាប់​។​សមាជិក​គណបក្ស​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា នៅ​ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម​និង​ខេត្ត​មួយចំនួនទៀត​។​ ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៩​នេះ​ថា​នៅពេលដែល​លោក​ចុះ​មូលដ្ឋាន​ដើម្បី​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន (​ភូមិ​ឃុំ​ស្រុក​ខេត្ត​)​ខេត្តកំពង់ធំ​ខេត្តសៀមរាប​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺមាន​សមាជិក​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​ ​លោក​ប្រធាន​គណបក្ស​បាន​បន្តថា​ពួកគាត់​ចង់ដឹង​អំពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ​។​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​និយាយថា​អត់​ឃើញ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចុះ​មូលដ្ឋាន​ជួប​សមាជិក​គឺ​ពួកគាត់​អស់សង្ឃឹម​។​ពួកគាត់​ចង់ឱ្យមាន​ការបង្រួបបង្រួម​នៅ​ថ្នាក់មូលដ្ឋាន​ហើយ​ការបង្រួបបង្រួម​ថ្នាក់លើ​គឺ​ពេលណា​ពេល​នឹង​ទៅ​។​ លោក​បាន​បញ្ជាក់ថា​“​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​មក​ចូលរួម​គឺ​ពួកគាត់​ពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចេះតែ​ស្ងាត់​ទៅៗ​ហើយ​ពួកគាត់​ថា​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច...

​គណៈប្រតិភូ​ច្បាប់​អាមេរិក​ស្នើសុំ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌​របស់​ប្រទេស​កម្ពុជា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែមទៀត​។​ក្រសួងយុត្តិធម៌​បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​ ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​ជំនួប​ពិភាក្សាបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ។ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ​វង្សវឌ្ឍានា​បានទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​នៅក្នុង​កិច្ច​សំណេះសំណាល​នេះ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌​កម្ពុជា​។​ក្នុងការ​កែទម្រង់​និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ព្រមទាំង​ស្នើ​សុំឱ្យ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​បន្ថែមទៀត​។​ ​ជាការ​ឆ្លើយតប​ក្រសួងយុត្តិធម៌​ក៏បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​និង​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ជូន​គណៈប្រតិភូ​នៃ​អ្នកអនុវត្ត​វិជ្ជាជីវៈ​ច្បាប់​នៅ​កម្ពុជា​។​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ​។​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​៕S/ ​រូប​ថ​តៈ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួបពិភាក្សា​ជាមួយ​លោក William D....