នយោបាយ

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការម

ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអញ្ជើញបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែងនិងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចំការមន។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០%...

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម ទឹកស្អាត​បាក់​ខែង និង ​សម្ពោធ​រោងចក្រ ប្រព្រឹត្ត​កម្ម​ទឹកស្អាត ចំការមន​នៅ​ព្រឹកស្អែកនេះ​

ដោយៈ ទេព​មង្គល / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រកម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើក...

នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ៤៣ រូប នៅ​ក្រសួងមហាផ្ទៃ ត្រូវដាក់ឱ្យចូលនិវត្តន៍​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ បានចេញព្រះរាជក្រឹត្ដាក់អោយចូលនិវត្តន៍ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃ​ក្រសួងមហាផ្ទៃ...

សហភាព​អឺរ៉ុប បង្ហាញ​យុទ្ធសាស្ត្រ​អាទិភាព​បី​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា​

​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ : លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី​ខា​មេ​ម៉ូ​រេណូ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផ្តោតលើ​ការពិគ្រោះ​យោបល់​ទៅលើ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា​ឆ្នាំ​២០២១-២០២៧​។ ជំនួប​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែមករា នៅ​ទីស្តីការ​ក្រសួងការបរទេស​។​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...

ទុយោ HDPE ម៉ាក HTS​ស្តង់ដារ​ប្រទេស​សិង្ហ​បុរី បង្កើន​ទំនាក់ទំនង ជាមួយ​បងប្អូន គ្រួសារ​ទឹកស្អាត និង ចែករំលែក​បច្ចេកវិទ្យា​ថ្មីៗ​

(​ភ្នំពេញ​)៖ នាពេល​ដើមឆ្នាំ ២០២១ នេះ តំណាង​រោងចក្រ​ផលិត​ទុយោ HDPE ម៉ាក HTS ស្តង់ដារ​ប្រទេស​សិង្ហ​បុរី និង លោក ផល វុត្ថា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ...

ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នឹងធ្វើ​សន្និបាត​នៅ​ដើមសប្តាហ៍​ក្រោយ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការ​កិ​ច្ចនឹង​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ទិស ដៅ​ការងារ​ឆ្នាំ​២០២១ ពេញ​មួយថ្ងៃ​នៅ​ថ្ងៃ​អង្គា​រ៍​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​សន្និបាត​នឹង​ពិភាក្សា​ស្វែងរក​ធាតុ​ចូល​បន្ថែម​លើ​ប្រធានបទ​ចំនួន​បួន​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ​។​ ​ប្រភព​ដដែល​បន្តថា​អង្គសន្និបាត​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់...

ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១

ដោយ:សុផល/ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នៅវិមាន ៧ មករា ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់...

ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​នៅ​ខេត្តកំពង់ចាម​

​ ដោយៈ​សោម ប៊ុនថន មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​ពិធី​សម្ពោធ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» នៅក្នុង​បរិវេណ​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ...

នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​នា​សប្តាហ៍​ក្រោយ​នៅ​សណ្ឋាគារ​សាន់វ៉េ ។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងយុត្តិធម៌​បញ្ជា​ក់នៅ​ថ្ងៃទី​២៩​មករា​នេះ​។​ ​ប្រភព​ដដែល​បន្តថា​មុននឹង​ឈានទៅ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩​ខែមករា​លោក​ជិន​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិភាក្សា​និង​ណែនាំ​អំពី​ការត្រៀម​លក្ខណៈ​ក្នុង ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​សណ្ឋាគារ​សាន់វ៉េ​។​ ​តាម​ប្រភព​ដដែល​សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ...

វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​កែប នឹង​លើកយក​​និយាយ​នៅ​ដើម​សប្តាហ៍​ក្រោយ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​កែប​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី​២ ខែកុម្ភៈ​វេលា​ម៉ោង​៩:៣០​ព្រឹក នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សាល​សេរីភាព​ជាន់​ផ្ទាល់​ដី​។​ ​ប្រភព​ដដែល​បញ្ជាក់ថា​សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលដៅ​បំផុស និង​បង្ហាញ​ជា​សាធារណៈ​នូវ​យន្តការ​ប្រជាធិបតេយ្យ ថ្នាក់ក្រោម​ជាតិ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ខិតខំ​ប្រឹង...