ប្រមុខរាជរដ្ឋាភិបាលផ្ញើសារអបអរទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មាន
ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតជូនអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ដើម្បីអបអរសាទរទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល ជាទម្លាប់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែមករារៀងរាល់ឆ្នាំ ។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើថាឆ្នាំនេះគឺជាលើកទី៥ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដែលជំនួប...