សម្តេចតេជោជូនពរបងប្អូនខ្មែរខ្សែស្រឡាយចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន
ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះបានបង្ហោះសារជូនពរដល់បងប្អូន ខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើននិងទទួលបានលាភសំណាងនិងហេងហេងគ្រប់ៗគ្នាខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះថ្ងៃសែន ចូលឆ្នាំចិននឹងចូលមកដល់។ជា មួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្នជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះដូចជាពេលស្រវឹងស្រាកុំបើកបរព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ ។ សម្តេចតេជោក៏មិនបានភ្លេចពាក្យ «អរគុណសន្តិភាព»ផងដែរព្រោះដោយសារតែសន្តិភាពនេះហើយទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរៀបចំប្រារព្ធពិធីបុណ្យទានប្រកប ដោយភាពសប្បាយរីករាយ...