នយោបាយ

ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទ​ស្សន​កិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​”

ដោយៈ សុភ័ក្ត្រ ភា​ណា​/​ភ្នំពេញៈ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​១៥​រូប មក​ធ្វើ​ទស្សនកិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​” នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទ​ស្សន​កិច្ច “​បណ្ណាល័យ​សម្តេចម៉ែ​”...

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទទួល​ជួប​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ថ្មី​

​ដោយៈ សុផល / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ បានអនុញ្ញាត​ឱ្យ លោកស្រី ម៉ា​រៀ...

សម្តេច​ក្រឡាហោម​:​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ គឺជា​កា​ររត់ពន្ធ​មនុស្ស​

​ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ​ថា មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ គឺ​ប្រឈមមុខ​នឹង​ច្បាប់​ពាក់ព័ន្ធ​ការរត់ពន្ធ​មនុស្ស​ខុសច្បាប់ បើសិនជា​សមត្ថកិច្ចរ​ក​ឃើញ​មាន​ភស្តុតាង​ច្បាស់លាស់​។ រូបថតៈសម្តេច​ក្រឡាហោម​:​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់...

មេប៉េអឹមក្រុងភ្នំពេញឲ្យនាយទាហានពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋ និងបង្កាបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ដោយៈមុនីរ័ត្ន/ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល ទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែខិតខំបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់...

អ្នក​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​ទទួលពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៥​លាន​រៀល​,​ជន​ផ្តើមគំនិត​ឲ្យ​គេចវេស​ត្រូវ​ពិន័យ​ពី​១០​លាន​ទៅ​៥០​លាន​រៀល​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​យោងតាម​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល​មាត្រា ៨ នៃ​អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក ចុះ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ​-​ចូល ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​សម្ដេច​អគ្គមហាសេនា...

ស្ថានទូត​កម្ពុជា នៅ​វៀតណាម អំពាវនាវ​ឲ្យ​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា ប្រុងប្រយ័ត្ន​ការឡើង​ខ្ពស់ នៃ​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម បាន​អំពាវនាវ​ឲ្យ​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្តមាន នៅ​ប្រទេស​វៀតណាម មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការឡើង​ខ្ពស់ នៃ​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី...

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់ ត្រូវ​ចូលរួម​គាំទ្រ​ការ​អនុវត្ដ​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ បាន​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​ការ​អនុវត្ដ​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់​។​ការអំពាវនាវ​នេះ​តាមរយៈ​សារលិខិត​អបអរសាទរ​ទិវា​សុខភាព​មាតា...

អភិបាលខេត្ត​ស្វាយរៀង​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​រង​ស្ថានទូត​អូស្ត្រាលីប្រចាំ​​កម្ពុជា

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧ ខែកុម្ភៈ​នេះ​បានអនុញ្ញាត​ឲ្យ​លោក​ឯកអគ្គ​រាជ ទូត​រង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ជួប​សម្តែង​ការគួ​សមនិង​ពិភាក្សា​ការងារ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន ។​ រូបថតៈអភិបាលខេត្ត​ស្វាយរៀង​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​រង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ​នាឱកាស​នោះ លោក​អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ តំបន់​សក្ដានុពល​សំខាន់ៗ​និង​សមិទ្ធផល​ដែល​រដ្ឋបាល ខេត្ត​សម្រេចបាន​នាពេល​កន្លងទៅ​និង​កំពុង​ធ្វើ​នាពេលនេះ​។​អភិបាលខេត្ត​ក៏ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​អគ្គរដ្ឋទូត​រង​ស្ថាន ទូត​អូស្ត្រាលី...

​សម្ដេច​ហ៊ុនសែន​ស្នើ​ឲ្យ​ហ្វីលីពីន​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​ទៅលើ​វិស័យ​ផលិត​អង្ករ​នៅ​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បានស្នើ​ឲ្យ​ហ្វីលីពីន​ពិនិត្យ មើល​លទ្ធភាព​ពិចារណា​អំពី​ស្ថេរភាព​ស្បៀង​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ក្នុងន័យ​ជំរុញ​ឲ្យ​មាន​ស្ថេរភាព​ស្បៀង​នៅ​ប្រទេស​ហ្វីលីពីន​។​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា​ហ្វីលីពីន​អាចដាក់​ទុនវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការដាក់ទុន​ធ្វើ​ម៉ាស៊ីនកិនស្រូវ កសាង​ឃ្លាំង​ស្តុក​ស្រូវ​និង​បង្កើតជា​បណ្ដាញ​ដើម្បី​ទិញស្រូវ​ស្រុក​ស្តុកទុក​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ហ្វីលីពីន​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ​ទៅកាន់​លោកស្រី ម៉ា​រៀ...

សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​សម្រេច​បង្កើត ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ខេត្តព្រៃវែង​ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​មើលឃើញ​ពី​សក្តានុពល និង​សត្វ​ស្លាប​កម្រ​ដ៏​ច្រើន ហើយ​ពិសេស​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចេញ​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ដែលមាន​ទំហំ...