ដោយ:សុផល/ភ្នំពេញ:លោកជំទាវសៅទីហេងសំរិនត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជាសម្តេចធម្មវិសុទ្ធវង្សា សៅទីហេងសំរិន។សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការគង់សំអុលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។សម្តេចប្រគល់ជូនសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិននារសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២០នៅគេហដ្ឋានរបស់សម្តេច។ នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ទ្រង់បានបញ្ជាក់ថាសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក។ ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិនិងសាសនានិងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀងតាមមាគ៌ានយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរ”ព្រះករុណាព្រះបរមរតនកោដ្ឋ” ដើម្បីជាតិ...