សម្តេច ហ៊ុន សែនជឿថាអង្គការសុខភាពពិភពលោកអាចរកឃើញបញ្ហាពិតប្រាកដករណីអ្នកឆ្លងវិរុសកូរ៉ូណានៅម៉ាឡេស៊ី
ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាហាក់មិនទាន់ជឿទៅលើការប្រកាសរបស់រដ្ឋាភិបាលម៉ាឡេស៊ីថាមានអ្នកជំងឺជន ជាតិអាមេរិកម្នាក់អាយុ ៨៣ ឆ្នាំឆ្លងវិរុសកូរ៉ូណាពេលចេញពីនាវា Westerdam ដែលចូលចតនៅកម្ពុជាហើយបន្តដំណើរទៅប្រទេសម៉ាឡេស៊ីតាមជើងយន្តហោះនោះទេ។ សម្តេចតេជោបានលើកជាសំណួរថាតើវាប្រាកដ៏ហើយឬនៅដែលថានោះជាមេរោគកូរ៉ូណា ? សម្តេចបានសង្កត់ធ្ងន់ថារឿងនេះច្បាស់ណាស់ថាប្រសិនជាអង្គការសុខភាពពិភពលោកមានកិច្ចសហការពេញលេញដោយមានការគាំទ្រពីអាជ្ញាធរម៉ាឡេស៊ីគេនឹងអាចរក ឃើញបញ្ហានេះពិតប្រាកដ ។ តើវាជាកូរណាពិតឬយ៉ាងណា ? សម្តេចតេជោ...