ដោយ:សុខុម/មណ្ឌលគិរី៖ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន(PNN) ប្រចាំភូមិភាគឦសានជួបគ្រោះអាក្រក់ ធ្លាក់ចូលអណ្ដូងជម្រៅ៣០ ទៅ៤០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយត្រូវក្រុមគ្រួសារបញ្ជូនពីខេត្តមណ្ឌលគិរីទៅប្រទេសវៀតណាមកាលពីព្រលប់ថ្ងៃទី២២ខែមីនាឆ្នាំ២០២៣។ តាមប្រភពព័ត៌មានបានឱ្យដឹងថាលោក ឡន វណ្ណា និងក្រុមគ្រួសារបានទៅមើលដីចម្ការរបស់លោកមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរី។ពេលថ្ងៃរៀបលិចគាត់បានដើរនៅក្បែរព្រំដីនោះដើម្បីថតរូបភាពតែម្នាក់ឯង។ចៃដន្យពេលកំពុងដើរថតនៅក្បែរដីរបស់គាត់នោះមានអណ្ដូងមួយដែលមានជម្រៅប្រមាណ៣០ទៅ ៤០ម៉ែត្រដែលមានស្មៅដុះជិត។ លោកវណ្ណាកំពុងតែដើរដើម្បីថតពីសកម្មភាពទេសភាពក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងនោះ។លុះប្រហែលកន្លះម៉ោងក្រោយទើបភរិយារបស់លោកតាមសង្ស័យប្តីធ្លាក់ចូលក្នុងអណ្តូងដូងក៏ផ្អើលនាំគ្នារកនិងជួយសង្គ្រោះភ្លាម។ ក្រោយមកលោក ឡន...