សន្តិសុខ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​,ACU) បាន​ឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ នៅក្នុង​ខេត្ត​ព្រះសីហនុ នាំយកមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមីនា ឆ្នាំ ២០២០​។​នេះ​បើតាម​ប្រភព​អះអាង​។​ ​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់...

​ឃាត់​ជនសង្ស័យ​ម្នាក់​ រត់​រួច​ម្នាក់​ដកហូត​ប្រដាប់​កាច់ក​ម៉ូតូ​និង​ម៉ូតូ​មួយគ្រឿង​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ពិនិត្យ​អាវុធជាតិផ្ទុះ​ ជាតិ​អាកុល​និង​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​ដែក​ចុង​ស្រួច​ប្រដាប់​កាច់ក​ម៉ូតូ​១​និង​ម៉ូតូ​មួយគ្រឿង​ ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២០​​ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ ចំណុច​សណ្ឋាគារ​ឈូក​ទិព្វ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។​ ​សមត្ថកិច្ច​ឱ្យដឹងថា​ ជនសង្ស័យ​ទី​១.​មានឈ្មោះ​ម៉ា​ដា​រ័ត្ន​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​​មុខរបរ​សន្តិសុខ​ ស្នាក់នៅ​ជិត​មន្ទី​ពេទ្យ​កាល់​ម៉ែត ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​ជនសង្ស័យ​ទី​២​មានឈ្មោះ​អា​ស្វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជាង ជា​អ្នក​អង្គុយ​ពីក្រោយ...

​បើករថយន្ត​បុក​រះ​ចូល​ផ្ទះ​ប្រជាព​លរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ជ្រុល​ទៅបុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដល់​ទៅ​ពីរ​ផ្ទះ​កាល​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​៣​ខែមីនា​ឆ្នាំ​២០២០​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៤៦​ត្រង់ចំណុច​ផ្ទះ​លេខ​៤០AEO​ក្នុង​សង្កាត់​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​ ​តាម​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​HIGHLANDER​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AV3254​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៦​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ​ជ្រុល​បុក​រះ​ចូល​ផ្ទះ​ប្រជាព​រដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​ដល់​ទៅ​២​ផ្ទះ​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

លួច​លក់​ដី​គេៈ តុលាការ​ចោទប្រកាន់​លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួង ការពារជាតិ និង​បក្ខពួក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ (​អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​)​រួមទាំង​បក្ខពួក​មួយចំនួន​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ នៅក្នុង​សំណុំរឿង​ដីធ្លី​នេះ គឺ​នៅមាន​មនុស្ស​ពាក់ព័ន្ធ​មួយចំនួនទៀត ដោយ​ក្នុងនោះ​មាន​អ្នកមាន​ឥទ្ធិពល​ម្នាក់​ផងដែរ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​។​ ​ការសម្រេច​ចោទប្រកាន់​លើ​លោក...

គ្រោះថ្នាក់ចរាចរណ៍៩លើកថ្ងៃទី ២​មីនា បង្កមនុស្សស្លាប់ ៥នាក់របួស​៩នាក់

ដោយៈសាវរក្ស/ភ្នំពេញ ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើក យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់នៅ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់៦នាក់(ស្រី១នាក់ ) ស្រាល៣នាក់ (ស្រី១នាក់)។ របាយការណ៍នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេស គិតពីម៉ោង២រសៀលថ្ងៃទី១ដល់ម៉ោង២រសៀលថ្ងៃទី២...

មេប៉ូលីស​ស្រុក​កំចាយមារ​និង​បក្ខពួក​ត្រូវតុលាការ​ចោទ​ពីបទ​ឆបោក​លុយ​ជាង​២​លាន​ដុល្លារ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក​វរសេនីយ៍ឯក ស៊ីវ សុខុម អធិការនគរបាល​ស្រុក​កំចាយមារ ខេត្តព្រៃវែង និង លោក ម៉ាន់ រចនា មន្ត្រី​សុរិយោដី​ស្រុក​កំចាយមារ ព្រមទាំង​បក្ខពួក​២​នាក់​ទៀត ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

​បុរស​ម្នាក់​ចូល​ម៉ាស្សា​ស្រាប់តែ​ខ្យល់គ​ស្លាប់​នៅ​កន្លែង​ម៉ាស្សា​

​ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២០​នេះ​នៅ​កន្លែង​ម៉ាស្សា​យីហោ​ឈ្មោះ​ដើម​ឬ​ស្សី​ស្រុក​ស្ថិតនៅ​ឃុំ​រលួស​លិច​ស្រុក​ប្រាសាទបាគង​មាន​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​កន្លែង​ម៉ាស្សា​ខាងលើ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​និយាយថា​នៅវេលា​ម៉ោង​៨​និង​៤០​នាទី​មាន​បុរស​ម្នាក់​ឈ្មោះ​ទ្រី​ឆេង​អាយុ​៦៥​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​លិច​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​បាន​ចូលមក​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា​មួយកន្លែង ស្ថិតនៅ​ឃុំ​រលួស​លិច ស្រុក​ប្រាសាទបាគង​មាន​យីហោ​ឈ្មោះ ដើម​ឬ​ស្សី​ស្រុក ដោយ​ប្រាប់ថា​មិនសូវ​ស្រួលខ្លួន​។​ ​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ចូល​ម៉ាស្សា​បាន​បន្តិច​ស្រាប់តែ​ជនរងគ្រោះ​បាន​បាត់មាត់បាត់ក​លែង​កំរើកខ្លួន​តែម្តង​បណ្តាលឱ្យ​ភ្ញាក់​ដល់​សមត្ថកិច្ច​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ និង​ដាច់​សរសៃឈាម​ខួ​ក្បាល​៕S/ រូបភាព​: បុរស​ម្នាក់​ចូល​ម៉ាស្សា ស្រាប់តែ​ខ្យល់គ​ស្លាប់​នៅ​កន្លែង​ម៉ាស្សា​៕​គូលែន​

​សំរាម​នៅ​តំបន់​ទំនប់រលក​កើត​មាន​ច្រើន​ដោយសារ​គ្មាន​ការសហការ​ពី​ពលរដ្ឋ​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​បានឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​រឿង​សំរាម​នៅ​តំបន់​ទំនប់រលក​ដោយ​ពុំមាន​ការចូល​រួមសហកា​រ​ល្អ​ពី​ពលរដ្ឋ​មួយចំនួន​នោះទេ​បញ្ហា​បំពុលបរិស្ថាន​បានកើត​មាន​ជា​បន្តបន្ទាប់ ។ ​បើតាម​មន្ត្រី​ថា​ក្រៅពី​ពលរដ្ឋ​ខ្លះ​បោះចោល​សំរាម​ក្រោមផ្ទះ​សង់​លើទឹក​ក៏មាន​ពលរដ្ឋ​ខ្លះ​បោះ​សំរាម​តាម​លូបង្ហូរទឹក​និង​នៅតាម​ផ្លូវ​រថភ្លើង​ជាដើម​។​ក្នុងនោះ​បើទោះជា​មានការ​អប់រំ​ពន្យល់​ឬ​ការដាក់​ស្លាក​សញ្ញា​ហាមឃាត់ យ៉ាងណាក្តី​ក៍​ការបោះ​សំរាម​អនាធិបតេយ្យ​នៅតែ​កើតមាន​។​ ​ជុំវិញ​បញ្ហា​នេះ​កន្លងមក​អាជ្ញាធរខេត្ត​ក្រុងព្រះសីហនុ​ធ្លាប់ធ្វើ​យុទ្ធនាការ​តូចធំ​រួមគ្នា​សម្អាត​សំរាម​នៅ​តំបន់​ទំនប់រលក​នេះ​ជា​បន្តបន្ទាប់​ផងដែរ​។​ប៉ុន្តែ​ការសំអាត​សំរាម​នៅ​តំបន់​នោះ​នៅ​មិនទាន់​ទទួលបាន​ជោគជ័យ​នៅឡើយ​។​ដើម្បីឱ្យ​តំបន់​ទំនប់រលក​ស្អាត​លែងមាន​សំរាម​មានតែ​ការចូលរួម​ពី​ពលរដ្ឋ​និង​សហគមន៍​ទាំងអស់ ទើបបាន បើ​ពឹង​តែ​លើ​ការប្រមូល​កម្លាំង​សម្អាត មិន​ទទួលបាន​លទ្ធផល​ឡើយ ៕S/ ​

​ដី​ចំណី​ព្រែក​មួយកន្លែង​នៅ​ឃុំ​ទួល​គគីរ​ស្រុក​មណ្ឌលសីមា​កំពុង​រង​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​

​អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ដី​ចំណី​ព្រែក​ជិត​១​ហិកតា​នៅ​ភូមិ​ទួល​គគីរ​លើ​ឃុំ​ទួល​គគីរ​ស្រុក​មណ្ឌលសីមា​កំពុង​រង​ការចាក់ដី​ទន្ទ្រាន​ធ្វើជា​សម្បត្តិ​ឯកជន​ទាំង​បំពាន​មិន​ខ្វល់​នឹង​ការ​ប្រឈម​ចំពោះមុខ​ច្បាប់​នោះទេ​និង​បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​នេសាទ​ទៀតផង​។​ ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ​លើ បាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ពួកគាត់​ជា​កសិករ​ដែល​ធ្លាប់តែ​ដើរ​រើស​ខ្យង​,​ងាវ​,​ចាក់ច្រែង​,​ដាក់​លប​ក្តាម ជា​លក្ខណៈ​គ្រួសារ​សម្រាប់​ចិញ្ចឹមជីវិត​។​ប៉ុន្តែ​ចំណី​ព្រែក​និង​ព្រៃ​លិច​ទឹក​ទាំងនេះ​ត្រូវបាន​គេ​កំពុង​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​ជិត​១​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ​ពលរដ្ឋ​បន្តថា​អ្នក​ដែល​រំលោភបំពាន​ជា​ឋានៈ​តួនាទី​ជា​យោធា​ផ្កាយ​២​នៅ​កងវិស្វកម្ម​ក្រសួងការពារជាតិ​នៅ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ហ៊ាន​មកឃាត់​ឬ​មាន​វិធានការ​លើ​សកម្មភាព​ល្មើស​ក្នុង​តំបន់​សហគមន៍​ទួល​គគីរ​នេះ​ទេ​។សកម្មភាព​ចាក់ដី​លុប​ចំណី​ព្រែក​និង​ព្រៃ​លិច​ទឹក​នេះ​គឺ​ត្រូវបាន​គេ​សង្កេតឃើញថា​ជំទប់​ទី​២​ឃុំ​ទួល​គគីរ​និង​កូនប្រសារ​ចេញមុខ​មក​កាង​មើល​ការខុសត្រូវ​។​ពលរដ្ឋ​ក៏​ដាក់​ការសង្ស័យ​ទៀតថា​ច្បាស់លាស់​មានការ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ភូមិ​ឃុំ​ទើប​ការចាក់ដី​លុប​ចំណី​ព្រែក​និង​ព្រៃ​លិច​ទឹក​ប្រព្រឹត្តទៅបាន​ដោយ​រលូន​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់​។ ​ ​ចំណែក​លោក​ហុយ​ហន​មេភូមិ​ទួល​គគីរ​លើ​បាន​ទទួលស្គាល់ថា​ពិតជា​មានការ​ចាក់ដី​បំពាន​ចំណី​ព្រែក​សាធារណៈ​ប្រាកដ​មែន​។​កន្លងទៅ​លោក​ចុះហត្ថលេខា​លើ​លិខិត​ចាក់ដី​ចំណុច​ខាងលើ​ដោយ​កំណត់ឱ្យ​ទុក​ចំណី​ព្រែក​២០​ម៉ែត្រ​។​ប៉ុន្តែ​មិនដឹងថា​ហេតុអ្វី​?​បានជា​ម្ចាស់​ដី​ត្រឡប់​ជា​ចាក់ដី​លុប​លើ​ចំណី​ព្រែក​ទៅវិញ​។​ ​ លោកស្រី​គឹម​សុ​ខេ​ម​មេឃុំ​ទួល​គគីរ​មិន​សុំ​ការបកស្រាយ​ពន្យល់បាន​ទេពី​សកម្មភាព​លួច​ចាក់​ចូល​ចំណី​ព្រែក​និង​ព្រែ​លិច​ទឹក​ក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់ខ្លួន​។​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​បំពាក​ចំណី​ព្រែក​និង​ព្រៃ​លិច​ទឹក​នេះដែរ​រស្មី​កម្ពុជា​មិនអាច​ស្វែងរក​ប្រភព​ទំនាក់ទំនង​យោធា​ផ្កាយ​២​នៅ​កងវិស្វកម្ម​ក្រសួងការពារជាតិ​បាន​នៅឡើយ​ទេ​។​ព្រោះតែ​អាជ្ញាធរ​ភូមិ​និង​ឃុំ​ហាក់​មានការ​លាក់លៀម​ពុំ​ព្រម​បង្ហាញ​អត្តសញ្ញាណ​។​ ​ប្រធាន​សហគមន៍​ការពារ​ធនធានធម្មជាតិ​ទួល​គគីរ​គឺ​លោក​មុំ​វណ្ណ​ថាឱ្យ​ដឹងថា​ការរំលោភបំពាន​សម្បត្តិ​ធម្មជាតិ​បានធ្វើឱ្យ​ការប៉ះពាល់​ជាខ្លាំង​ដល់​ពពួក​ជីវចម្រុះ​ដែល​យក​ព្រៃកោងកាង​ជា​ជម្រក​រស់នៅ​ព្រមទាំង​ប្រឈម​នឹង​ផុត​ពូជ​។​ក៏​រឹតតែ​បង្ក​ការលំបាក​បាត់បង់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្រីក្រ​ផងដែរ​។​បន្ថែម​លើ​នេះ​លោក​វណ្ណ​ថា​គូសបញ្ជាក់ថា​ក្នុងនាម​រូបលោក​ជា​ប្រធាន​សហគមន៍​លោក​សោកស្តាយ​នៅពេល​ឃើញ​អ្នកមានអំណាច​ហ៊ាន​បំពាន​ព្រៃ​លិច​ទឹក​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​ខ្វល់​នឹង​ច្បាប់​។ ​លោក​ក៏​ស្នើសុំ​យ៉ាងទទូច​ដល់​លោក...

​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​នៅក្បែរ​គីឡូម៉ែត្រ​លេខ​៥៩​ផ្លូវជាតិ​៦២​ភូមិ​រំចេក​ឃុំរ​ម្មណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​វា​មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់បែក​ត្បាល់​៨០​មី​លី​ម៉ែត្រ​ចឹ​ង​ដែរ​។ ​ប្រជាពលរដ្ឋ​បាន​សុំឱ្យ​មន្ត្រី​ជំនាញ​យក​វា​ទៅ​បំផ្លាញចោល​ឆាប់ៗ​នេះ​ព្រោះ​បើ​ទុក​យូរ​ខ្លាច​ថា​មាន​ភ្លើង​ឆេះ​ព្រៃ​បណ្តាលឱ្យ​គ្រាប់​នោះ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជ​ជន​ដែល​អាស្រ័យ​ផល​នៅក្បែរនោះ​ឬ​អ្នកធ្វើដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​។​បើតាម​ពលរដ្ឋ​ដែល​ឃើញ​បាន​និយាយ​ឱ្យដឹងថា​គ្រាប់​ត្បាល់​Mota82mm​ប្រភេទ​គ្រាប់ផ្លោង​ហាម​ប៉ះ​ឫ​នៅក្បែ​ព្រោះ​គេ​បាញ់​រួចហើយ​។​គ្រាប់​នេះ​វា​ត្រៀម​ផ្ទុះ​គ្រប់ពេល​ទុកឱ្យ​មន្ត្រី​ជំនាញ​ធ្វើបាន​សុវត្ថិភាព​។​ ​ លោក​សាយ​ដេ​ត​អធិការ​ស្រុក​រវៀង​បាន​ឱ្យនៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​ជំនាញ​បាន​យក​ចេញពី​ទីតាំង​ដែល​ប្រជាជន​ប្រទះឃើញ​គ្រាប់​ខាងលើ​នោះ​ហើយ​ដើម្បី​យក​កម្ទេចចោល​៕S/ ​