សន្តិសុខ

​ជិះ​ម៉ូតូ​សេ​១២៥​បើក​បុក​បោក​ផ្ទប់​នឹង​ទ្រូងផ្លូវ​រងរបួស​ធ្ងន់​សន្លប់​ស្តូក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​រងរបួស​ធ្ងន់​បាក់ធ្មេញ​អស់​៣​បែក​មាត់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ផ្ទប់​នឹង​ទ្រូងផ្លូវ​ដោយ​ខ្លួនឯង​។​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​នៅតាម​ផ្លូវជាតិ​លេខ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ។​ ​បើ​មើល​តាម​កាត​ការងារ​ជនរងគ្រោះ​មានឈ្មោះ​មាន​ម៉េ​ត​ភេទ​ប្រុស​ក្នុង​សភាព​របួស​បាក់ធ្មេញ​អស់​៣ បែក​មាត់ ហូរឈាម​កាត់​ថ្លុក សន្លប់​ស្តូក ។​តាម​ប្រភព​បានឱ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ សេរី​២០០៦ ពណ៌​ខ្មៅ...

ហាម​ដាច់ខាត​មិនឱ្យ​ដុត​ផាវ​កាំជ្រួច​និង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ពេល​ចូលឆ្នាំ​ចិន​វៀតណាម​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ហាម​ដាច់ខាត មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​និង​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​។​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​បើ​ជន​ណា​បំពាន​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ខណ្ឌ​សង្កាត់​សមាគម​ក្រុមហ៊ុន​ឯកជន​អង្គការក្រៅរដ្ឋាភិបាល​។​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖១,​ហាម​ដាច់​ខាតៈ​មិនឱ្យ​មានការ​ដុត​ផាវ​កាំជ្រួច​ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​។​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​។​ ​ រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​២,​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​មន្ទីរ​អង្គភាព​រោងចក្រ​សហគ្រាស​គេហដ្ឋាន​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​។​សេចក្តីថ្លៃថ្នូរ​និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប​ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។​ ​ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក​ឬ​ឆ្នាំងដី​ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រ​ង​ផ្លូវ​សាធារណៈ​។​៣,​ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត​កុំឱ្យ​មានការ​នាំចូល​ផាវ​កាំជ្រួច​ជាតិ​ផ្ទះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ​។​ត្រូវ​ពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​ ៤,​គ្រប់​អង្គភាព​សាលាខណ្ឌ​និង​សង្កាត់​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ​និ​យោ​ជិ​កងកម្លាំង​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​៥,​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន​និង​វៀតណាម​ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​ ៦,​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​៧,​ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម​បាត់​សណ្តាប់ធ្នាប់​សន្តិសុខ​សុវត្ថិភាព​និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕S/​

ឈ្មួញ​ប្រើ​ក្មេង​តូចៗ​ឱ្យ​ដឹក​សត្វ​កាំ​ប្រ​ម៉ា​មក​លក់​ត្រូវ​សមត្ថកិច្ច​ឃាត់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ក្រុម​ឈ្មួញ​ប្រើ​រូបភាព​ក្នុងការ​ដឹកជញ្ជូន​សត្វ​ព្រៃ​ច្រក​កា​រ៉ុង​តាម​ម៉ូតូ​មក​លក់​ឱ្យ​ឈ្មួញ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ក្រោយពី​មានការ​សង្ស័យ​សមត្ថកិច្ច​ឃាត់​ក្មេង​បីនាក់​បើក​ម៉ូតូ​មួយគ្រឿង​ឆ្លងស្ពាន​សេកុង​មាន​ដឹក​សត្វព្រៃ​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​ ​លោក​វរៈសេនីយ៍ឯក​វ៉ា​សុផាន់​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​សត្វ​ប្រ​ម៉ា​ដែល​កម្លាំង​នគរបាល​លោក​បាន​ចាប់​នេះ​គឺ​ក្រុម​ឈ្មួញ​បានឱ្យ​ក្មេងប្រុស​តូចៗ​បីនាក់​ដឹក​តាមរយៈ​ម៉ូតូ​យកមក​លក់​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ពេល​ក្មេង​បើក​ម៉ូតូ​ដល់​ចំណុច​ខាងលើ​ស្ពាន​សេកុង​ស្ទឹងត្រែង​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​និង​ឆែក​ឃើញ​សត្វ​ប្រ​ម៉ា​ងាប់​បួន​ក្បាល​នៅក្នុង​កា​រ៉ុង​។​ ​ លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ទៀតថា​បន្ទាប់ពី​ឃើញ​សត្វ​ប្រ​ម៉ា​នៅ​ក្នុងកា​រ៉ុង​ទើប​ដឹងថា​ក្រុម​ឈ្មួញ​ឲ្យ​ក្មេងប្រុស​តូចៗ​ដឹក​តាម​ម៉ូតូ​មក​លក់​បន្ត​។​ឃើញ​ដូចនេះ​ក្មេង​ដែល​ដឹក​សត្វព្រៃ​ត្រូវបាន​នាំមក​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​នឹងធ្វើ​ការប្រគល់​សត្វ​ប្រ​ម៉ា​ងាប់​ទៅឱ្យ​ជំនាញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។​ធ្វើ​កំណត់ហេតុ​រួច​ធ្វើ​ការដុត​បំផ្លាញចោល​នៅក្នុង​ស្នងការ​ខេត្តស្ទឹងត្រែង​ដើម្បី​ជា​សារ​ព្រមាន​ដល់​អ្នកជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​ ​ដោយឡែក​ក្មេងប្រុស​តូច​ទាំង​បីនាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​ឪពុកម្ដាយ​ឱ្យមក​យកទៅ​ផ្ទះ​វិញ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​កុំឱ្យ​បរបាញ់​សត្វព្រៃ​នឹង​ជួញដូរ​សត្វព្រៃ​ដែលជា​អំពើរ​ខុស​ច្បាស់​តទៅទៀត។សូមបញ្ជាក់​ផងដែរ​ថា សត្វ​ប្រ​ម៉ា បួន​ក្បាល​ខាងលើនេះ មាន​ទម្ងន់​ជាង​២៥ គីឡូក្រាម​៕S/​

​រណ្តៅ​មរណៈ​ឆក់យក​ជីវិត​ក្មេងប្រុស​ម្នាក់​នៅ​រមណីយ​ដ្ឋា​ន​សម្រស់​ខ្សាច់​សេកុង​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​បើ​បាន​ទៅលេង​នៅ​រមណីយដ្ឋាន​សម្រស់​ខ្សាច់​សេកុង​ចំណុច​ដុង​តា​ដាំ​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ខេត្តស្ទឹងត្រែង​សូម​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ព្រោះថា​មាន​ក្មេងប្រុស​ម្នាក់​ហើយ​បាន​បាត់​ខ្លួន​នៅ​ឧបទ្ទវហេតុ​លង់ទឹក​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​។​ ក្រោយពី​បាត់​ខ្លួន​មកទល់​ថ្ងៃទី​២០​ខែមករា​គេ​នៅ​មិនទាន់​រក​ក្មេង​លង់ទឹក​ឃើញ​នៅឡើយ​ទេ​។​ហេតុការណ៍​នោះគេ​និយាយថា​ក្មេង​បួន​នាក់​នាំគ្នា​ជិះទូក​លេង​សប្បាយរីករាយ​នៅក្នុង​ទន្លេ​នៃ​រមណីយដ្ឋាន​សម្រស់​ខ្សាច់​សេកុង​។​រមណីយដ្ឋាន​នោះ​គឺជា​កន្លែង​កម្សាន្ត​ដ៏​សម្បាយ​រីករាយ​និង​ជិត​ក្រុង​ទៀតផង​។​ប៉ុន្តែ​ចាប់ពី​មានការ​បូម​ខ្សាច់​ដែល​ផុស​ចេញពី​ផ្ទៃ​ទន្លេសេកុង​មាន​កន្លែង​ខ្លះ​រាក់​និង​ជ្រៅ​។​កន្លែង​ទឹក​ជ្រៅ​បណ្ដាលមកពី​មានការ​បូម​យក​ខ្សាច់​លក់​ទើប​ធ្វើឱ្យ​ឆ្នេ​ខ្សាច់​ក្លាយជា​រណ្តៅ​មរណៈ​។​ ប្រភព​បាន​និយាយថា​នៅ​គ្រានោះ​ពួកគេ​កំពុង​អុំទូក​លេង​ចុះ​ឡើងលើ​ផ្ទៃ​ទឹក​ក៏​ស្រាប់តែ​ទូក​ផ្អៀង​ទៅ​ឆ្វេង​ស្តាំ​រក​ក្រឡាប់​ធ្វើ​ឲ​ក្មេងៗ​ភ័យ​លោត​ចូលទៅក្នុង​ទឹក​។​គាប់​ជួន​ទឹក​ជ្រៅ​ហើយ​ក្មេង​មិនចេះ​ហែល​ទឹក​បណ្តាលឱ្យ​លង់ទឹក​បង្ក​ការភ្ញាក់ផ្អើល​។​អ្នកឃើញ​ហេតុការណ៍​ក៏បាន​ជួយសង្គ្រោះ​ទាន់ពេល​ចំនួន​៣​នាក់​។​ដោយឡែក​ក្មេង​ម្នាក់​បាត់​ខ្លួន​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​ ក្រោយពី​មាន​ក្មេង​លង់ទឹក​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​សារ​ថា​សូម​គោរព​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​មេត្តា​ចុះទៅពិនិត្យ​ទីតាំង​រមណីយដ្ឋាន​សម្រស់​ឆ្នេរ​ខ្សាច់​សេកុង​ផង​។​សូម​លោក​ប្រធាន​មន្ទីរ​ណែនាំ​ដល់​ម្ចាស់​រមណី​ដ្ឋា​ន​មួយ​នេះ​ឱ្យ​គាត់​កំណត់​តំបន់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​មាន​ករណី​លង់ទឹក​ស្លាប់​ដូច​កាលពី​រសៀល​ថ្ងៃ​១៨​ខែមករា​ឆ្នាំ​២០២០​ពិតជា​សោកស្តាយ​ខ្លាំងណាស់​៕S/​

​ក្រុមហ៊ុន​ចិន​មួយ​មិនទាន់បាន​ច្បាប់​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ត្រូវ​ឃាត់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ក្រុមហ៊ុន​ចិន​មួយ​ទំនងជា​រត់​ច្បាប់​មិនទាន់រួច​ទើបត្រូវ​អាជ្ញាធរ​ហាមឃាត់​ខណៈពេល​យក​គ្រឿងចក្រ​ទៅ​វៃ​ព្រៃ​ដើម្បី​វាទ​យក​ព្រំដី​។​ដី​ដែល​ក្រុមហ៊ុន​ចិន​មួយ​នោះ​កំពុង​ឈួ​ស​ឆាយ​គឺជា​ដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​រួចមកហើយ​កាល​កន្លងមក​។​ តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មាន​ក្រុមហ៊ុន​ចិន​មួយ​កំពុង​ស្នើសុំ​ច្បាប់​ជាច្រើន​ពាន់​ហិកតា​នៅ​ចំណុច​អតីត​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ្គ្រេ​ន​ស៊ី​។​ពីមុន​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី​ទទួល​សិទ្ធិ​វិនិយោគ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​ប៉ុន្តែ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ត្រូវ​រដ្ឋ​ដកហូតយក​មកវិញ​។​ ឥឡូវនេះ​ស្រាប់តែ​ជនជាតិ​បាន​វិនិយោគ​ដី​ដែល​រដ្ឋ​បាន​ដកហូត​ក្នុង​គោលបំណង​ធ្វើ​កសិកម្ម​ដាំ​ដំណាំ​ស្វាយ​។​ដី​នោះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​ស្ថិត​ចំណុច​អូរ​រមៀត​ផ្លូវ​ចូល​ញឺ​ន​ឃុំ​អូរ​ស្វាយ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​តាម​ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជា​កម្លាំង​ស្រុក​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈួ​សព្រៃ​ព្រំដី​។​ សមត្ថកិច្ច​ចុះទៅ​ឃាត់​មាន​មន្ត្រី​បរិស្ថាន​កងរាជអាវុធហត្ថ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។​គ្រឿងចក្រ​ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​គឺ​របស់​កូន​ប្រា​សារ​លោក​ជា​ម៉ាលី​ចៅសង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​កូនលោក​ចៅសង្កាត់​សាមគ្គី​បាន​យក​គ្រឿងចក្រ​ចូលទៅ​វៃ​ព្រៃ​ដី​រដ្ឋ​សុ​ី​ឈ្នួល​ឲ្យ​ចិន​។​ ប្រភព​បានឱ្យដឹង​ទៀតថា​ដី​ក្រុមហ៊ុន​ខាងលើ​នៅ​មិនទាន់បាន​ច្បាប់​នៅឡើយ​ទេ​។​តាម​គម្រោង​ចិន​ស្នើសុំ​ច្បាប់​អនុញ្ញាត​ទំហំ​ដី​មួយ​ម៉ឺន​ហិកតា​ក្របដណ្តប់​លើ​ផ្ទៃដី​រដ្ឋ​អតីត​ដី​រដ្ឋ​ដកហូត​ពី​ក្រុមហ៊ុន​ហ្គ្រេ​ន​ស៊ី ។​ជាមួយនេះ​ស្របពេល​ក្រសួងកសិកម្ម​ទើបតែនឹង​ចេញ​ច្បាប់​សជណ​ឱ្យ​ទប់ស្កាត់​ការពារ​ដីព្រៃ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​កុំ​ឲ្យ​មានការ​កាប់​ឈូសឆាយ​រុករាន​បន្ត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។​ក៏​ស្រាប់​តែមាន​ក្រុមហ៊ុន​ចិន​មួយ​មានច្បាប់​ឈួ​ស​ឆាយដី​ដែល​បាន​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​តំបន់​ផ្លូវ​ចូល​ញឺ​ន​ទៅវិញ​។​លោក​សួន​សុភាព​អនុប្រធាន​មេការ​ក្រុមហ៊ុន​(​ហ្គ្រេ​ន​ស៊ី​អេ​ហ្គ្រី​ខ​ល​ឆ័​រ​)​មើល​ការខុសត្រូវ​ឲ្យ​ក្រុមហ៊ុន​ខាងលើ បាន​បញ្ចា​ក់ថា ដី​នេះ​ពីមុន​ជា​របស់​ក្រុមហ៊ុន​នឹង​ម៉ែន តែ​ក្រោយមក​បាន​កាត់​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ។​ហើយ​ឥលូវ​នេះ​ក្រុមហ៊ុន​ដំណើការ​វិញ​វិនិយោគ​ជាមួយ​ចិន ហើយ​បាន​ជួល​គ្រឿងចក្រ​កូន លោក​ជា ម៉ាលី ចៅសង្កាត់​សាមគ្គី​។​...

មនុស្ស​៦​នាក់​ស្លាប់​និង​របួស​២៥​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​មករា​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១៩​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦( ស្រី ១ នាក់ ) និង បង្ក ឲ្យ មាន របួសធ្ងន់ – ស្រាល ២៥ នាក់ (...

ជនសង្ស័យ​៥០​នាក់​ត្រូវ​ឃាត់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩ ករណី

ដោយៈ សាវ​រក្ស​/​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥០ នាក់ ( ស្រី ៥ នាក់ ) ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន...

ឆេះ​រថយន្ត​១​គ្រឿង​និង​ប្រេង​ជិត​២​ពាន់​លី​ត្រស​ត្ថ​កិច្ច​ចុះជួយ​ធ្វើ​អន្តរាគមន៍​ទាន់​

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ត​មួយគ្រឿង​ដែលមាន​ផ្ទុក​ប្រេង​ឥន្ទ​នៈ​ពីរ​ប្រភេទ​និង​មាន​ចំណុះ​ជិត​២.០០០​លីត្រ​បាន​រង​ការឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។​ប៉ុន្តែ​ការឆាបឆេះ​នេះ​បាន​រលត់ទៅវិញ​ទាំងស្រុង​បន្ទាប់ពី​កម្លាំង​នគរបាល​បង្កា​និង​ពន្លត់​អគ្គិភ័យ​ខេត្ត​និង​ក្រុង​ព្រះវិហារ​ចុះ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ បាន​ទាន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ទីតាំង​មួយកន្លែង​ស្ថិត​ក្នុងភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២០​មករា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ជំនាញ​ខេត្តព្រះវិហារ​បាន​ប្រាប់​ឱ្យដឹងថា​ពិត​ជាមាន​រថយន្ត​មួយគ្រឿង​ដឹក​ប្រង​ឥន្ទ​នៈ បាន​រង​ការឆាបឆេះ​ជា​រថយន្ត​ប្រភេទ​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ និង​មាន​ចំណុះ​១​តោន​កន្លះ​។​លោក​ថា នៅលើ​រថយន្ត​មាន​ផ្ទុក​ទៅដោយ​ប្រេង​ឥន្ទ​នៈ​ពីរ​ប្រភេទ គឺ ប្រភេទ​ប្រេងសាំង មាន​ចំនួន ១០​កាន ស្មើនឹង​ចំណុះ ៣០០​លីត្រ និង​ប្រេងម៉ាស៊ូត ចំនួន...

ជិតពីរសប្តាហ៍ភ្លើងឆេះព្រៃរាលឆេះ​​ជង្រុក និងដំណាំរាប់ពាន់ដើម​

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ អំឡុងពេលជិតពីរសប្តាហ៍ភ្លើងឆេះព្រៃ រាលដាលឆាបឆេះជង្រុក និងខូចខាតដំណាំចំការរាប់ពាន់ដើម។ លោក ងួន ចាន់រ៉េត នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យបានប្រាប់អោយដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា÷ រយះពេលជិតពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩...

រថយន្តដឹកទឹកកកដាច់កាឡេក្រ​​ឡាប់ចាក់ទឹកកកចោលពេញផ្លូវ ​

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកដាច់កាឡេ ក្រឡាប់ផ្ងារជើង ចាក់ទឹកកកចោលពេញផ្លូវ កាលពីវេលាម៉ោង ៦ព្រឹកព្រលឹមតែម្ដង ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ២០០៤ នៅចំណុចមុខឃ្លាំងលក់រថយន្តកូរ៉េ 108...