សន្តិសុខ

ចាប់​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប

​ដោយ​គូលែន​/​សៀមរាប​៖​កាលពី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី​អ៊ឺ​ម​មុន្នី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តសៀមរាប ។​ ​លោក​វរសេនីយត្រី​អ៊ឺ​ម​មុន្នី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​បាន​និយាយថា​ការចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៣៨១ ខ​១/១៩ ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ចេញ​ដោយ​លោក​តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប​។​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ វន់ រ៉ា ភេទ​ប្រុស...

​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​រួមទាំង​ថ្នាំញៀន​១៧​កញ្ចប់​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ម្នាក់​រួមទាំង​ថ្នាំញៀន​១៧​កញ្ចប់​កាលពី​ម៉ោង​១១​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​។​ក្នុងការ​ចុះបង្ក្រាប​ជាក់ស្តែង​ករណីរ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប​ត្រង់ចំណុច​ផ្លូវលំ ក្រុម​៨ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​ ​លោក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡាំ​ហុង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​វៀតណាម​ទីលំនៅ​ក្រុម​៨​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ​។​លោក​បន្តថា​ចំណែក​សម្ភារ​ដកហូត​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៧​កញ្ចប់​។​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​នីតិវិធី ៕S/​

​មេខ្យល់​ម្នាក់​ដែល​កៀងគរ​ពលរដ្ឋ​ចូលទៅ​រស់នៅ​លើដី​របស់​រដ្ឋ​បានរ​ត់ទៅ​បួស​ជាស​ង្ឃ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេខ្យល់​ម្នាក់​នៅ​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដែល​បាន​កៀងគរ​ពលរដ្ឋ​ក្រៅ​តំបន់​​ចូលទៅ​រស់នៅ​លើដី​របស់​រដ្ឋ​រាប់​សឹ​ប​ហិកតា​នោះ។​ដី​នោះ​ស្ថិតនៅ​ចំណុច​ជាំ​ធំ​ក្នុងភូមិ​ម្រេច​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​បាន​បែងចែក​ដី​របស់​រដ្ឋកា​ប់​រុករាន​ដី​ដោយ​ខុសច្បាប់​និង​មាន​សិទ្ធិ​បង្កើត​ភូមិ​ដោយ​ចិត្ត​ឯង​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​អនុញ្ញាត​។​ ​ជាពិសេស​គ្មាន​សេចក្តីជូនដំណឹង​ពី​ក្រសួងមហាផ្ទៃ​ឥឡូវ​ត្រូវបាន​គេចខ្លួន​ទៅ​បួស​ជា​ព្រះ​ស​ង្ស​ដើម្បី​បិទបាំង​និង​លុបលាង​ចេញពី​សំណាញ់​ច្បាប់​។​ដីព្រៃ​រាប់សិប​ហិកតា​របស់​រដ្ឋ​ត្រូវបាន​ក្រុម​មេខ្យល់​បែងចែក​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​គ្រប់គ្រង​ដោយ​មិនមាន​ច្បាប់​ពី​ស្ថាប័ន​ណាមួយ​ឱ្យ​ច្បាស់លាស់​នោះទេ​។​ក្នុងនោះ​មានតែ​លិខិត​ក្លែងបន្លំ​ចេញ​ដោយ​ក្រុម​មេខ្យល់​នោះ​គឺ​គ្មាន​អាជ្ញាធរ​ឬក៏​ស្ថាប័ន​ណាមួយ​ទទួលស្គាល់​ឡើយ​។​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​មាន​ក្រុម​បក្ខពួក​មេខ្យល់​បាន​យក​រថយន្ត​ចំនួន​២​គ្រឿង​ចូលទៅ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មួយចំនួន​ចេញមក​ខាងក្រៅ​និង​បាន​ចែក​ថវិកា​ក្នុង​ម្នាក់​ចំនួន​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​។​ក្នុង​នោះបាន​ប្រាប់​ពលរដ្ឋ​ថាបើ​សិន​មា​នន​ណា​មក​សួ​នាំ​ត្រូវ​ឆ្លើយថា​ការ​មក​រស់នៅ​ទីនេះ​គឺ​មក​ដោយ​ខ្លួនឯង​។​ការកាប់​រុករាន​ទន្ទ្រាន​យក​ដី​គឺ​ធ្វើ​ដោយ​ខ្លួនឯង​មិនមាន​អ្នកណា​បែងចែក​ឱ្យ​នោះទេ​ហើយ​គ្មាន​ន​ណា​ត្រូវ​បានឱ្យ​បង់លុយ​បង់​កាក់​នោះដែរ​។ ​តែ​តាម​ការ​ឱ្យដឹងពី​ពលរដ្ឋ​បានឱ្យ​ដឹ​ងា​ថា​ធាតុពិត​ក្រុម​មេខ្យល់​និង​បក្ខពួក​បាន​បែងចែក​ដីព្រៃ​របស់​រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យទៅ​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ដី​លំនៅដ្ឋាន​៥០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​និង​ដីចម្ការ​២​ហិកតា​ទៅ​៣​ហិកតា​។​ក្រុម​មេខ្យល់​តម្រូវឱ្យ​បង់លុយ​ពី​២០​ម៉ឺន​រៀល​ទៅដល់​៤០០​ដុល្លារ​តាម​ទំហំ​ដី​តូចធំ​។​ ​ប្រភព​ដដែល​បាន​បន្តថា​ក្រុម​មេខ្យល់​ខាងលើ​នោះ​មាន​សិទ្ធិ​ដកហូត​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​រុករាន​រួច​យកទៅ​បែងចែក​ទៅ​អ្នក​ផ្សេងទៀត​។​ចំណែក​ប្រជាពលរដ្ឋ​ណា​មិនមាន​លទ្ធភាព​នៅជាប់​លាប់​នៅ​ទីនោះ​៕S/​

បុរសម្នាក់ត្រូវ ឆក់ខ្សែភ្លើងស្លាប់​ ពេល​កំពុងធ្វើការ

ដោយ:គូលែន/សៀមរាប ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ពេលកំពុងធ្វើការ ដោយយកអន្ទាមកបូកជញ្ជាំង ជាន់លើខ្សែភ្លើងបណ្ដាលឲ្យឆក់ស្លាប់តែម្តង។ ករណីឆក់ខ្សែភ្លើងស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ ស្ថិតនៅ ភូមិបឹងដូនប៉ា...

កងរាជអាវុធហត្ថក្រុងសៀមរាប ​បង្ក្រាបករណីគ្រឿងញៀន ឃាត់​ខ្លួនជនសង្ស័យ៣នាក់

ដោយ:គូលែន/សៀមរាប ៖ កាលពី វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅសង្កាត់ស្វាយដង្គំ សម្រេចឃាត់ខ្លួនជនសង្ស័យចំនួន​៣​នាក់​រួមនឹងដកហូតវត្ថុតាងមួយចំនូន។ លោកអនុសេនីយ៍ឯក សំ...

មនុស្សប្រុស ស្រីចំនួន៧នាកយត្រូវ​បានចាប់ខ្លួនដោយអាជ្ញាធរចោទថា​ បង្ករហិង្សាក្នុងទំនាស់ដីធ្លី

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មនុស្ស ប្រុស ស្រីចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទហឹង្សាមកលើសមត្ថកិច្ច ពេលចុះអនុវត្តន៍ កិច្ចការបង្ក្រាបបទល្មើស កាប់រានទន្ទ្រានយកដីឧទ្យានជាតិរាម។ ករណីនេះកើតឡើងនៅត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី...

​រំលោភ​លើ​សេចក្តីទុកចិត្ត​ជួល​រថយន្ត​យក​លក់​ហើយ​គេចខ្លួន​ពី​ខេត្ត​ព្រះ​សីហ​នុមក​បន្ទាយមានជ័យ​

ដោយ ៖ ប​ជ័យ​/​បន្ទាយមានជ័យ​៖ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ទំនុកចិត្ត​កាលពី​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៩​កន្លងទៅ​ស្ថិតនៅ​ចំណុច​កាស៊ីណូ​ហ្វ័​រ​ធូ​ណា​ម្ដុំ​តោ​ពីរ​សង្កាត់​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន ។​ ​ យោង​ពាក្យបណ្ដឹង​របស់​ឈ្មោះ យក់ បញ្ញា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចុះ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ ដោយ​ឈ្មោះ...

គ្រោះថ្នាក់​ចរាចរ​១៣​លើកមនុស្ស​ស្លាប់​៧ នាក់​និង​របួស​១៣​នាក់​នៅ​ថ្ងៃទី​១៦ មករា​

ដោយៈ សាវ​រក្ស​/​ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរ​១៣​លើក គិតពី​រសៀល ម៉ោង​២ ថ្ងៃទី​១៥ ដល់​ម៉ោង ២​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២០ បណ្តាល ឲ្យ...

ជនសង្ស័យ​ទាំង​៦០​នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាបប​ទ​ល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​របាយការណ៍​ពី​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​បង្ហាញថា​ជនសង្ស័យ​ចំនួន​៦០​នាក់​( ស្រី ៦ នាក់ ) ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន...

​រលំ​ផ្ទះក្បឿង​មួយ​ខ្នង​នៅ​ស្រុក​កោះសូទិន​ដោយសារ​ជាង​រំកិល​ខុស​បច្ចេកទេស​

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ផ្ទះ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ចំនួន​មួយ​ខ្នង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះសូទិន​បាន​ដួលរលំ​បាក់​រាប​ដល់​ដី​ខណ​:​ក្រុម​ជាង​បាន​រំកិល​ផ្ទះមួយ​ខ្នង​នេះ​ថយក្រោយ​បាន​បន្តិច​។​ប៉ុន្តែ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​ ​លោក​យិន​វណ្ណ​:​អភិបាលស្រុក​កោះសូទិន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ករណី​រលំ​ផ្ទះ​ខាងលើ​បានកើត​ឡើង​នៅ​ភូមិ​ព្រែក​រំចេក​កើត​ឃុំ​ពង្រ​ស្រុក​កោះសូទិន​។​ជា​ផ្ទះ​ចាស់​សង់​ពី​ឈើ​និង​មាន​ដំបូល​ប្រក់​ក្បឿង​ទំហំ​ទទឹង ប្រាំបី ម៉ែត្រ​និង​បណ្តោយ​ប្រាំបួន​ម៉ែត្រ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ស្ត្រី​វ៉េង​សុ​វ៉ាន​អាយុ​៥៣​ឆ្នាំ​។​ ​លោក​អភិបាលស្រុក​បាន​ដកស្រង់​សម្តី​ម្ចាស់ផ្ទះ​បានឱ្យដឹងថា​ការដួលរលំ​នេះ​ផ្ទះ​បាន​កើតឡើង​បន្ទាប់ពី​ម្ចាស់ផ្ទះ​បាន​ជួល​ក្រុម​ជាង​ជំនាញ​ខាង​រុញ​រំកិល​ផ្ទះ​របស់គាត់​ពី​ខាងមុខ​ទៅកាន់​ដី​ទំនេរ​ផ្នែក​ខាងក្រោយ​ដើម្បី​ទុក​ដី​ជា​បរិវេណ​ឱ្យ​ទូលាយ​នៅខាងមុខ​ផ្ទះ​វិញ​។​លោក​វណ្ណ​:​បាន​បន្តថា​ប៉ុន្តែ​ការ​រំកិល​ផ្ទះ​បាន​ប្រមាណ​ពីមួយ​ទៅ​ពីរ​ម៉ែត្រ​ពី​ទីតាំង​ចាស់​ទំនងជា​ខុស​បច្ចេកទេស​ក៏​រអិល​រនេល​បណ្តាលឱ្យ​ដួលរលំ​បាក់បែក​ធ្លាក់​ផ្ទះ​រាប​ដល់​ដី​តែម្តង​។​ ​បញ្ហា​បែបនេះ​គឺជា​ការទទួលខុសត្រូវ​របស់​ខាង​ក្រុម​ជាង​រំកិល​ផ្ទះ​។​ដោយ​ខាង​នគរបាល​បាន​ចុះទៅពិនិត្យ​និង​ជួយ​រុះរើ​យក​ឈើ​ដែល​នៅ​អាច​ប្រើការ​បាន ដើម្បី​សាងសង់​ម្ចាស់ផ្ទះ​ឡើងវិញ​៕S/​