សង្គម

ក្រសួងមហាផ្ទៃ​អនុញ្ញាតឱ្យ​អតីតមន្ត្រី​បក្សប្រឆាំង​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីបំផុត​ក្រសួងមហាផ្ទៃ​អនុញ្ញាតឱ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​។ ការអនុញ្ញាត​នេះ គឺ​បន្ទាប់ពី​បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០​។ ​ សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០ បាន​ជម្រាបជូន​លោក​ខឺ​យ​ស៊ី​នឿន​តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​ក្រសួងមហាផ្ទៃ​អនុញ្ញាតឱ្យ​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់​(​គ​.​ខ​.​ស​.​ជ​)​។​មាន​ទីស្នាក់ការ​តាំងនៅ​ផ្ទះ​លេខ​១៧ បេ​១០...

ប្រធានស្តីទី​គណៈកម្មាធិកា​រ​សាខា​ទទួល​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​មន្ទីរពេទ្យ​បាងកក​ចាន់​បុរី​

​ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​៦​ខែមករា​២០២០ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា បាត់ដំបង លោក ងី សែត ប្រធានស្តីទី​គណៈកម្មាធិកា​រ​សាខា​តំណាង​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី...

ព្រះគ្រូ​ចៅអធិការ​វត្តភ្នំ​ក្រោម បាន​ចូល​ព្រះ​សុគត​ដោយ​អាពាធ​គាំងបេះដូង

​ដោយ​: បាយ័ន / សៀមរាប​: ព្រះគ្រូ​ចៅអធិការ​វត្តភ្នំ​ក្រោម បាន​ចូល​ព្រះ​ទី​សុគត​ហើយដោយ ព្រះ​អាពាធ​។ នេះ​គឺជា​សូម​ជម្រាប​ជូនដំណឹង ដល់​ញាតិ​ញោម​ពុទ្ធ​បរិ​ស​ទ្ធ័ ជិត​ឆ្ងាយ​អោយបាន​ជ្រាបថា​។​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​០៥​ខែមករា​ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:០០​នាទី ព្រះគ្រូ​ចៅអធិការ​វត្តភ្នំ​ក្រោម​ព្រះនាម ហាប់...

ប៉ូលិស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ត្រូវ​តុលាការ​ចោទប្រកាន់​ចំនួន​២​បទល្មើស​ជា​ផ្លូវការ​ហើយ

ដោយ​៖​ឆាយា​នា​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​នេះ​ថា​លោក​រៀល​សុ​ភិន​ជា​ព្រះរាជអាជ្ញារង​បានសម្រេច​ចោទប្រកាន់​ប៉ូលិស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ជា​ផ្លូវការ​ហើយ​ចំនួន​២​បទល្មើស​គឺ​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។​ ​លោក​គុជ​គឹម​ឡុង​បន្តថា​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ​។​ជនសង្ស័យ​ភិន​រតនៈ​អាយុ​៣៧​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​អ៊ុ​រិទ្ធី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ពពេល​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ ជនរងគ្រោះ អះអាងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ...

​ជនរងគ្រោះ​ដោយ​ការបាក់​រលំ​សំណង់​អគារ​ពីរ​នាក់​ទទួល​អំណោយ​នៅ​មន្ទីរពេទ្យ​កំពត​

ដោយ​បូកគោ​/​កំពត​៖​ជនរងគ្រោះ​ពីរ​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ដោយសារ​ការបាក់រ​លំអ​គារ​សំណង់​នៅ​ក្រុងកែប​បានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​សម្រាល​ក្តី​ទុក្ខលំបាក​សម្រាប់​ក្រុមគ្រួសារ​។​ ​ក្នុងឱកាស​ប្រគល់​ថវិកា​ពីរម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​ទាំងពីរ​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ក្នុងនាម​តំណាងឱ្យ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថ្ងៃនេះ​លោក​ពិត​ជាមាន​កិត្តិយស​ដោយបាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ប្រគល់ជូន​ជនរងគ្រោះ​ឈ្មោះ​លី​ប៊ុន​ណា​រិ​ទ្ធ​និង​ឈ្មោះ​ឡៃ​ស៊ីនួន​។​ ​ថ្វី​ដ្បិត​ម្នាក់​ក្នុងចំណោម​នេះ​មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ​តែ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យប្រញាប់​យក​ថវិកា​មក​ប្រគល់ជូន​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ដើម្បី​ឆាប់​បាន​ប្រើប្រាស់​តាម​តម្រូវការ​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ទីណា​មានទុក្ខ​លំបាក សម្តេច​ទាំងពីរ​តែងតែ​យកចិត្តទុកដាក់ ហើយ​នៅ​ជាមួយ​ប្រជាពលរដ្ឋ និង​ជួយ​ដល់​បងប្អូន​ជានិច្ច​។ ជាក់ស្តែង​ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​នៅ​ខេត្ត​កែប​នេះ​សម្តេច​តេ​ជោ​មាន​វត្តមាន​តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​បញ្ចប់​ប្រតិបត្តិការ​នៃ​ការស្វែងរក​ជនរងគ្រោះ​មួយរយ​ភាគរយ​។ ​លោក​ជាវ​តា​យ​បានបញ្ជាក់​ទៀតថា​ពាក់ព័ន្ធ​នឹង​សោកនាដកម្ម​នោះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់ឱ្យ​ជនរងគ្រោះ​ក្នុង​ម្នាក់​មួយ​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​សម្រាល​ក្តី​លំបាក​។​ចំណែក​ក្រុមគ្រួសារ​អ្នក​បាត់​បង់ជីវិត​សម្រាប់​សព​មួយ​សម្តេច​ប្រគល់ជូន​ដល់​សាច់ញាតិ​ប្រាំ​ម៉ឺន​ដុល្លារ​និង​១០​លាន​រៀល​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​ក្នុងករណី​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា​នៅមាន​សល់ សម្តេច​នឹង​បន្ត​គិតគូរ​ចំពោះ​ក្រុមគ្រួសារ អនក​បាត់បង់​ជីវិត​បន្តទៀត​។​ ​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​មាន​ករណី​បាក់​រលំ​សំណង់​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​សាងសង់​មួយ​ស្ថិតក្នុង​ទឹកដី​ភូមិ​កែប...

ឱកាស​ខួប​១០​ឆ្នាំ​ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ពង្រឹង​ស្មា​តី​កងទ័ព​ឈរជើង​នៅ​ព្រំដែន​

ដោយៈ​វា់ន់​ឌី​/​ព្រះវិហារ​៖​ចំពោះមុខ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​បានបញ្ជាក់​ថាស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​គឺជា​អ្នកដឹកនាំ​មួយរូប​ដែល​តម្កល់​សុខទុក្ខ​ព្រមទាំង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​កងទ័ព​ដែល​ឈរជើង​នៅតាម​បណ្តា​គោលដៅ​ផ្សេងៗ​ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​យ៉ាងណាក៏ដោយ​។​ ​ ការបញ្ជាក់​បែបនេះ​រប​ស់ស​ម្តេច​ពិជ័យ​ទៀ​បាញ់​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព ពិធី​អបអរ​សារ​ទរ​ខួប​១០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០២០​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​នាយទាហានជាន់ខ្ពស់​មេបញ្ជាកា​រ​មេបញ្ជាការរង នាយទាហាន នាយទាហានរង មកពី​បណ្តា​កងឯកភាព​ជាច្រើន​រូប​។​ ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជូន​ចំពោះ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់​។​ ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​លើកឡើងថា​ពិធី​អបអរ​សារ​ទរ​ខួប​១០​ឆ្នាំ​ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​នៅពេលនេះ​ស្រប​ពេលដែល​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀម​រៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤១...

​ឃុំខ្លួន​ម្ចាស់​សំណង់​អគារ​បាក់​រលំ​ក្រោម​បទ​មនុស្សឃាត​និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​

ដោយ​បូកគោ​/​កំ​ពតៈ​ចៅក្រម​សាលាដំបូង​ខេត្តកំពត​បានសម្រេច​ឃុំខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​អគារ​បាក់រ​លំនៅ​ខេត្ត​កែប​បណ្តោះអាសន្ន​ក្រោម​បទ​បង្ក​របួសស្នាម​និង​មនុស្សឃាត​ដោយ​អ​ចេតនា​ដើម្បី​ស៊ើបអង្កេត​បន្ត​។​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​គឺ​ប្តី​ឈ្មោះ​ឯក​សារុន និង​ប្រពន្ធ​ឈ្មោះ​ឈី​វ សុធី មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​អគារ​បាក់រ​លំហើយ​នាំមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​តាម​នីតិវិធី​។ បន្ទាប់ពី​បំពេញ​សំណុំរឿង​រួចរាល់​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​រួច​ចៅក្រម​ក៏​សម្រេច​ឃុំខ្លួន​អ្នក​ទាំងពីរ​ជា​បណ្តោះអាសន្ន​ដើម្បី​ដំណើរការ​ស៊ើបអង្កេត​ប​ន្ត​ក្រោម​បទ​មនុស្សឃាត​ដោយ​អ​ចេតនា និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​។ ​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​មាន​ករណី​បាក់​រលំ​សំណង់​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុង​សាងសង់​ស្ថិតក្នុង​ទឹកដី​ភូមិ​កែប​សង្កាត់​កែប​ក្រុងកែប​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​៣៦​នាក់​បាត់​បង់ជីវិត​និង​២៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​។ ​ជុំវិញ​ករណីនេះ​លោក​វ៉ៅ​សុខា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កែប​បាន​បញ្ជាក់ថា​ជំនាញ​ធ្លាប់​ហាមឃាត់​មិនឱ្យ​ដំណើរការ​សាងសង់​ចំនួន​ពីរលើក​រួចមកហើយ​បន្ទាប់ពី​រកឃើញថា​បេតុង​នៃ​សំណង់​នោះ​មាន​កម្រិត​គុណភាព​អន់​។ ​ប៉ុន្តែ​ម្ចាស់​ព្យាយាម​បន្ត​ជួល​កម្មករ​និង​លួច​ធ្វើ​រហូត​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​តែម្តង​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាមួយនឹង​ករណីនេះ​មន្ទីរជំនាញ​បានដាក់​បណ្តឹង​ហើយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​បាន​ចាត់វិធានការ​ដោយ​តម្រូវឱ្យ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ជា​ម្ចាស់​សំណង់​តាំងពី​ក្រោយ​កើតហេតុ​ភ្លាមៗ​៕S/​

អរគុណសន្តិភាព ឱកាសស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២០

ដោយ:គូលែន/សៀមរាប ៖ ពាក្យ «អរគុណសន្តិភាព!» គឺជាពាក្យមួយឃ្លា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកក្នុងសារផ្ញើសារជូនដល់ប្រជាជនកម្ពុជា ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។...

ថ្មើរជើង១០០នាក់ចូលរួមដើរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ថ្មើរជើង១០០នាក់ចូលរួមដើរដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ក្នុងខេត្តបន្ទាយមានជ័យដែលធ្វើឡើង៣ថ្ងៃ៤យប់ពីថ្ងៃទី៥-៦-៧ខែមករា​២០២០ ។កម្មវិធីនេះផ្តួចផ្តើមនិងរៀបចំដោយចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្នែកឯកជនពាក់ព័ន្ធ។ នៅរាត្រីថ្ងៃទី៤និងព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២០ លោកជា សុវណ្ណធួន ប្រធានអ្នកចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រុងសិរីសោភ័ណជាអ្នកផ្តួចផ្តើមដឹកនាំនិងសហកាឧបត្ថម្ភ លោកសុះ រ៉ូហ្សាលី សមាជិកនិងជាអ្នកចាត់ចែងព្រមទាំងក្រុមការងារបានរៀបចំដឹកជញ្ជូនថ្មើរជើង១០០នាក់ពីបរិវេណសាលាខេត្តបន្ទាយមានជ័យឆ្ពោះទៅបោះជំរុំស្នាក់ពេលយប់នៅរមណីយដ្ឋានអាងត្រពាំងថ្មសម្រាប់កម្មវិធី ” ដើរ...

ការអាន​សៀវភៅ​មាន​ប្រយោជន៍​១០​យ៉ាង​អ្នក​គួរតែ​ទៅ​ស្វែងរក​សៀវភៅ​ដែល​អ្នក​ចូលចិត្ត​នៅ “Big Bad Wolf Books”

ដោយ​សុផល​/​ភ្នំពេញ​៖ ការទទួលបាន​នូវ​ចំណេះដឹង និង​ព័ត៌មាន​នាពេល​បច្ចុប្បន្ន​មាន​ច្រើន​បែបយ៉ាង តែ​ការអាន​សៀវភៅ នៅតែ​ជា​ផ្នែក​មួយ​ក្នុង​ការផ្ដល់​ចំណេះដឹង ដែល​គ្មានអ្វី​អាចមក​ជំនួស​បានឡើយ ជាពិសេស​ការអាន​សៀវភៅ​មិន​ត្រឹមតែ​ផ្ដល់នូវ​ចំណេះដឹង​តែមួយ​មុខ​នោះ​ទេវា​ថែមទាំង​ផ្ដល់នូវ​អត្ថប្រយោជន៍ ១0 យ៉ាង ផ្សេងទៀត​ផងដែរ​។​ ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​និង​អ្នក​ដែល​មិនទាន់​ចាប់ផ្ដើម​អាន​សៀវភៅ​ទាំងអស់​គួរតែ​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​ធំ​បំផុត និង​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៩ ខែមករា...