សង្គម

ផ្សារធំៗ២កន្លែងនៅបន្ទាយមានជ័យបានលិចលង់ដោយទឹកជំនន់

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ផ្សារធំៗ២កន្លែងក្នុង២ក្រុងស្រុកនៅខេត្តបន្ទាយមានជ័យត្រូវបានលិចលង់ជាបន្តបន្ទាប់ដោយទឹកជំនន់ប្រភពព័ត៌មានបានឱ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ខែតុលាថា៖ កាលពីព្រឹក ថ្ងៃ ទី ១៤ខែតុលា ឆ្នាំ២០២០ ផ្សារ ហ៊ុយ ឡេងដែលស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ្ឌទឹកជំនន់បានលិចហើយអាជីវករអ្នកលក់ដូរនិងអ្នករស់នៅជុំវិញផ្សារបានឡើងមកលក់លើផ្លូវនិងទីធ្លាម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ។ ប្រភពបានបន្តថា ៖ ចំណែក ផ្សារមង្គលបូរីនៅភូមិ/ឃុំឬស្សីក្រោកស្រុកមង្គលបូរី ត្រូវទឹកជំនន់បានលិចនៅព្រឹកថ្ងៃទី១៥ខែតុលានេះ។អាជីវករលក់ដូរបានជន្លៀសទៅលក់ដូរតាមដងផ្លូវនិងទីធ្លាទួលក្បែរនោះ។នេះមិនរាប់បញ្ចូលផ្សារតូចៗជិត១០កន្លែងទៀតនៅបណ្តោយដងស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណផង...

ធនាគារ អេស៊ីលីដា បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ដោយៈសុផល/ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី១៤​បានបរិច្ចាគ​ថវិកា​​ចំនួន ២៥ម៉ឺនដុល្លារ អាមេរិកជូនដលរាជរដ្ឋាភិបាល សម្រាប់ជួយសង្គ្រោះ​ប្រជា​ពល​រដ្ឋរង​គ្រោះដោយសារទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេស។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បាន​មានប្រ​សា​សន៍ថា៖”ថវិកាដែលបានបរិច្ចាគចំនួន២០ម៉ឺនដុល្លារគឺជូនទៅ​រាជរដ្ឋា​ភិ​បាលនិងថវិកាចំនួន៥ម៉ឺនដុល្លារទៀត...

អាជ្ញាធរ បើកទ្វារ​ទឹក​អាង​កំពីងពួយ រំដោះ​ទឹក ដែល​ឡើង​ខ្ពស់​

ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ មន្ត្រី​ជំនាញ​ធនធានទឹក និង​អាជ្ញាធរ នៅតែ​បន្ត​បើកទ្វារ​បង្ហូរទឹក ពី​អាង​ស្តុក​ទឹក កំពីងពួយ ដើម្បី​រំដោះ​ទឹក ដែល​ជន់​ខ្លាំង ពី​ផ្នែក​ខាងលើ​។ ទន្ទឹមគ្នា​នឹង​ស្ថានភាព​ទឹកជំនន់ ទូទាំង​ខេត្តបាត់ដំបង ត្រូវបាន​គ្របដណ្តប់...

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១២៨​គ្រួសារ នៅ​សង្កាត់​ឫស្សីកែវ ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ លោក ជា ពិសី ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាន​ដឹកនាំ​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា...

ភ្ជាប់អ៊ីនធឺណិត Metfone WiFi 10ខែ ទទួលបាន 4ខែបន្ថែម ក្នុងតម្លៃត្រឹមតែ $15មួយខែតែប៉ុណ្ណោះ

ក្រុមហ៊ុនអ៊ីនធឺណិត Metfone WiFi បានផ្តល់ជូនកញ្ចប់ពិសេស ក្នុងតម្លៃត្រឹមតែ១៥ដុល្លា ក្នុងមួយខែតែប៉ុណ្ណោះ ជាមួយនឹងល្បឿន១០មេហ្គាបៃ។ អតិថិជនអ៊ីនធឺណិតរបស់ Metfone WiFi និងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ចំពោះអតិថិជនដែលបាន ភ្ជាប់អ៊ីនធឺណិត១០ខែឡើងទៅអតិថិជននឹងទទួលបាន ៤ខែបន្ថែមទៀត ព្រមជាមួយការតម្លើងជូនមិនគិតថ្លៃ...

ស្នងការ​ក្រុង : ត្រៀមកម្លាំង​៤៥៩​នាក់ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សរុប​ចំនួន ៤៥៩​នាក់ ដើម្បី​ត្រៀម​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​និង​ទីតាំង​ផ្សេងៗ​ទៀត​ដែល​រងគ្រោះ ។​ ​នៅ​យប់ ថ្ងៃទី​១៤...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : យោធា​ចា​រ្យ​ដើរតួនាទី​សំខាន់​នៅក្នុង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ : លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែងថា យោធា​ចា​រ្យ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជា​ឪពុក ជា​អ្នក​ណែនាំ ជា​អ្នកផ្តល់​ដំបូន្មាន ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការចែករំលែក​ចំណេះដឹង...

ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​៧​មករា​គ្រប់គ្រង​បាន​វិញ​ហើយ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​៧​មករា​គិត​មកដល់​ព្រលប់​ថ្ងៃទី​១៤ ខែតុលា នេះ​អាច​និយាយបានថា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ធ្វើការ​គ្រប់គ្រង​ទឹកបាន​វិញ​ហើយ​។​ទោះបីជា​ទឹក​នៅ​ទំនប់​៧​មករា​មិនទាន់បាន​ស្រក​ចុះ​វិញ​យ៉ាងណាក៏ដោយ តែ​នៅ​ស្ទឺ​ង​ពាម​គ្លៃ​ភាគ​ខាងលើ​នៃ​ស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​។ នៅ​រលាំង​ជ្រៃ​ស្រក​។ ឯ​នៅ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ក៏​អត់​មានការ​ទឹក​ជន់​លិច​ដែរ​។​ស្ថានភាព​ធាតុអាកាស​ធាតុ​ពីរ​បី​ថ្ងៃ​មកនេះ​នៅ ភាគ​ខា​លើ​នៃ​ស្ទឹង​ព្រែក​ត្នោត​មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ជា​ជំនន់​ថ្មី​ទេ​។​ ​ទោះបីជា​យ៉ាងណា​ក្រសួង​ធនធានទឹក និង ឧតុនិយម​នៅ​ថ្ងៃទី​១៤​ខែតុលា​នេះ​បាន​ងាក មក​បង្កើន​សកម្មភាព ការ ពារ​ទំនប់​សណ្តរ ស្ទឹង​នៅជាប់​ខាងជើង​ស្ទឹង​ព្រែក​ត្នោត​ស្ថិត នៅក្នុង​សង្កាត់​ប្រទះ​ឡាង​និង​សង្កាត់​សាក់...

​ជាយក្រុង​សិរីសោភ័ណ​ត្រូវ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ​,​ទឹក​បន្ត​ឡើង​

​ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ ជាយក្រុង​សិរីសោភ័ណ​ត្រូវ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ ទឹក​បន្ត​ឡើង​។​នេះ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​ខណៈ​នេះ​អាជ្ញាធរ​បានផ្តល់​អំណោយ​ដល់​ពលរដ្ឋ​នៅ​ទីទួល​សុវត្ថិភាព​លើកដំបូង​ចំនួន​១១០​គ្រួសារ ។​ ​លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង ក្រុម ការងារ កាលពី​ថ្ងៃទី​១៤...

​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ឆ្នាំង​ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ថ្នាំ​ព្យាបាល​ជំងឺ​អ៊ុត​ក្តាម​ដល់​ពលរដ្ឋ​

ដោយ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​:​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​របៀប​ព្យាបាល​គោ​កើត​ជំងឺ​អុតក្តាម​និង​សត្វ​គោក្របី​ដែល​កើត​ជំងឺ​ក្តាម​គ្រា​ដែល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​សត្វ​គោក្របី​កើត​ជំងឺ​នេះ ។​ ​ការចុះ​ផ្សព្វផ្សាយ​អប់រំ​សត្វ​គោក្របី​ដឹកនាំ​ដោយ​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ហ៊ុន លី និង​សហការី​ធ្វើឡើង​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។​គោលបំណង​ចុះ​អប់រំ​ផ្សព្វផ្សាយ ស្ដីអំពី ជំងឺ​អុតក្តាម​ដល់​សត្វ​គោ​និង​ក្របី ព្រមទាំង​ចែក​ថ្នាំ​ព្យាបាល សត្វ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែល​កំពុងតែ​ជួប​ហានិភ័យ​លើ​សត្វពាហនៈ​ដែលជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​របស់​ពលរដ្ឋ ។...