ផ្អាកការធ្វើចរាចររថយន្ដធុនធំ លើកំណាត់ផ្លូវជាតិ៥ ពីគីឡូម៉ែត្រ១៨៦ ដល់ ១៩៣ ដោយសារទឹកជំនន់ហូរកាត់ផ្លូវ
ដោយ: រិទ្ធិសែន / ខេត្តពោធិ៍សាត់: នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅក្រុងខេត្តពោធិ៍សាត់ ជំនន់ទឹកភ្លៀងបានជន់លិចកាន់តែខ្លាំងក្លា គឺហូរកាត់ផ្លូវជាតិលេខ៥ក្នុងក្រុងពោធិ៍សាត់ បណ្ដាលឱ្យលិចលំនៅឋានប្រជាជន និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែក៏មានការយកចិត្តទុកដាក់ពីសំណាក់អាជា្ញធរខេត្តពោធិសាត់ និងក្រុមការងារបាននិងកំពង់មមាញឹកចុះជួយប្រជាពលរដ្ឋផងដែរ ។...